ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិបន្តហក់ឡើងកប់ពពក ជុំវិញភាពមិនប្រាកដប្រជាសកល
តម្លៃមាសអន្តរជាតិបន្តហក់ឡើងកប់ពពកសម្រាប់ការជួញដូរចុងម៉ោងនៅថ្ងៃចន្ទ (ម៉ោងនៅអាមេរិក) ជុំវិញលទ្ធភាពកាត់អត្រាការប្រាក់បន្ថែមរបស់ធនាគារកណ្ដាលអាមេរិក ភាពរឹងមាំនៃតម្រូវការ និងភាពមិនប្រាកដប្រជាសកលផ្សេងៗ រួមទាំងជម្លោះពាណិជ្ជកម្មអាមេរិក-ចិនជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ៩៥,៥០ ដុល្លារ ឬប្រមាណ ២,២៥ ភាគរយ ដល់ ៤ ៣៤៥,៤៤ ដុល្លារ/អោន គិតត្រឹមម៉ោង ២២ យប់ថ្ងៃចន្ទ នៅទីក្រុងញូវយ៉ក (ម៉ោង ១០ ព្រឹក ថ្ងៃអង្គារ នៅទីក្រុងហុងកុង)។ តម្លៃមាសនាពេលអនាគតរបស់អាមេរិក បានកើនឡើង ៣,៥ ភាគរយ ពេលបិទការជួញដូរ ដល់ប្រមាណ ៤ ៣៥៩ ដុល្លារ/អោន។
តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មី ៤ ៣៧៨ ដុល្លារ/អោន កាលពីថ្ងៃសុក្រ ប៉ុន្តែធ្លាក់ចុះមកវិញ ១,៨ ភាគរយ ពេលបិទការជួញដូរថ្ងៃដដែល ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការបន្ទន់ជំហរបន្ថយភាពតានតឹងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។
យ៉ាងណាមិញ អ្នកវិភាគទីផ្សារបានលើកឡើងថា តម្លៃមាសអន្តរជាតិហក់ឡើងវិញនៅសប្ដាហ៍នេះ ចំពេលដែលភាពមិនប្រាកដប្រជានយោបាយ និងសេដ្ឋកិច្ចសកលនៅតែបន្ត។ អ្នកខ្លះរំពឹងថា តម្លៃមាសនឹងបន្តហក់ឡើងប៉ុន្មានសប្ដាហ៍ទៅមុខទៀត ឬក៏ចូលដល់ខែផងក៏ថាបាន ដោយលើស ៤ ៥០០ ដុល្លារ/អោន នាពេលឆាប់ៗ ឬលើស ៥ ០០០ ដុល្លារ/អោន នៅដើមឆ្នាំក្រោយ។
ឥឡូវនេះ វិនិយោគិនកំពុងរំពឹងទុកពីការកាត់អត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) នៅសប្ដាហ៍ក្រោយ និងខែធ្នូ ទោះបីជាការបិទរដ្ឋាភិបាលអាមេរិកដែលបន្តអូសបន្លាយ ២០ ថ្ងៃមកហើយនោះ បង្កការរាំងស្ទះដល់ការចេញទិន្នន័យសេដ្ឋកិច្ច ដែលសំខាន់សម្រាប់ការសម្រេចចិត្តរបស់ Fed ក៏ដោយ។ ការណ៍នេះជួយជំរុញតម្លៃមាស ដោយវាគួបផ្សំនឹងភាពស្រពិចស្រពិលនៃការចរចារកដំណោះស្រាយពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កម្សោយប្រាក់ដុល្លារ តម្រូវការរឹងមាំពីធនាគារកណ្ដាល និងនៃការជួញដូរជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


