ត្រីបាឡែន Archives - Kampuchea Thmey Daily

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី
ត្រីបាឡែនជាង១៥០ក្បាល​ដែ​ល​មាន​ទម្ងន់​ចាប់​ពី៥០០គីឡូក្រាមទៅ៣តោន បានជាប់គាំង​យ៉ាងរដូក​រណែ​ល​​នៅឆ្នេរសមុទ្ររដ្ឋ Tasmania ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៩ខែកុម្ភៈនេះ។

(រូបភាព៖​ AP)

នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានបានឲ្យដឹងថាត្រីបាឡែនសរុបចំនួន១៥៧ក្បាលបានជាប់គាំងនៅជិតទីប្រជុំជននៃ​ព្រែក​ Arthur នៅឆ្នេរសមុទ្រភាគខាងលិចប្រទេស​អាស្រ្តាលី​​។ ការសង្កេតដំបូងបង្ហាញថា យ៉ាងហោចណាស់៩០ ក្នុង​ចំណោមពួកវានៅរស់។

មន្ត្រីទំនាក់ទំនងនៃនាយកដ្ឋានលោក Brendon Clark បានឲ្យដឹងថា ​លក្ខខណ្ឌសមុទ្រ និងបញ្ហាប្រឈមក្នុងការទទួលបានឧបករណ៍ឯកទេសទៅកាន់តំបន់ដាច់ស្រយាលកំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់ការឆ្លើយតប។ ជាមួយគ្នានេះត្រីបាឡែនអាចមានទម្ងន់ពី ៥០០ គីឡូក្រាម ដល់៣តោនដែលពិបាកក្នុងការបញ្ជូនពួកវាទៅកាន់សមុទ្រវិញ។

ត្រីបាឡែនទាំងនេះត្រូវបានគេរកឃើញកាលពីរសៀលថ្ងៃអង្គារ ដែលខ្លះអាចជាប់គាំងអស់រយៈពេល ៤៨ម៉ោងរហូតដល់ព្រឹកថ្ងៃពុធ។ អ្នកជំនាញកំពុងរកវិធីសមស្រប​ក្នុងការបញ្ជូនត្រីទាំងនេះទៅក្នុងសមុទ្រវិញ ដែលជាបញ្ហាមួយទាមទារឲ្យមានកម្លាំងមនុស្សច្រើន និងបង្កហានិភ័យដល់បុគ្គលិកផងដែរ។

លោកClark​បាន​បដិសេធ​មិន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ហេតុ​អ្វី​បាន​ជា​មានការជាប់​គាំងនេះទេ។ លោក​បាន​បន្ត​ថា គ្រោង​ឆ្អឹង​ត្រី​បាឡែន​ដែល​ងាប់​នឹង​ត្រូវ​ពិនិត្យ​ដើម្បី​រក​តម្រុយ។

(រូបភាព៖​ AP)

ការជាប់គាំងនេះគឺជាលើកទីមួយរបស់ត្រីបាឡែន False killer នៅ Tasmania ចាប់តាំងពីឆ្នាំ១៩៧៤ ដោយកាលនោះមានហ្វូងត្រីបាឡែននេះជាង ១៦០ ក្បាល បានជាប់គាំងនៅលើឆ្នេរក្បែរទីក្រុង Stanley។

កាលពីឆ្នាំ ២០២២ ត្រីបាឡែន Pilot ចំនួន ២៣០ក្បាលបានជាប់គាំងនៅនៅឆ្នេរសមុទ្រភាគខាងលិចនៅឯកំពង់ផែ Macquarie ផងដែរ។ ចំណែកការជាប់គាំងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលីបានកើតឡើងនៅក្នុងកំពង់ផែដូចគ្នាក្នុងឆ្នាំ ២០២០ដែលត្រីបាឡែនចំនួន៤៧០ក្បាលបានជាប់គាំង។ ភាគច្រើននៃត្រីបាឡែនដែលជាប់គាំងនៅឆ្នេរសមុទ្រទាំងពីរលើកបានងាប់។

យ៉ាងណាមូលហេតុ​នៃ​ការ​ជាប់គាំងទាំងនេះ​នៅតែមិន​ច្បាស់​លាស់ ការសន្និដ្ឋានខ្លះថាដោយសារការ​វង្វេង​ដែល​បណ្ដាល​មក​ពី​សំឡេង​ខ្លាំង ជំងឺ​វ័យ​ចំណាស់របស់វា ការ​រង​របួស ការ​រត់​គេច​ពី​សត្វ​ផ្សេងតាមប្រមាញ់ និង​បញ្ហាអាកាសធាតុជាដើម​៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី appeared first on Kampuchea Thmey Daily.

ត្រីបាឡែនជាង​៣០ក្បាល ជាប់គាំងនៅលើឆ្នេរខ្សាច់នូវែលសេឡង់ ត្រូវបាន​ជួយសង្គ្រោះ​
ត្រីបាឡែនជាង៣០ក្បាលដែលជាប់គាំងនៅលើឆ្នេរមួយក្នុងប្រទេសនូវែលសេឡង់ ដោយ​​ក្នុង​នោះ​មាន​៤ក្បាល​បាន​ងាប់​​ ត្រូវបានត្រឡប់ទៅសមុទ្រវិញដោយសុវត្ថិភាព បន្ទាប់ពី​ក្រុម​បុគ្គលិកអភិរក្ស និងអ្នកស្រុកបានជួយលើកវាឲ្យហែលចូលទឹកសមុទ្រវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ APនៅថ្ងៃទី២៥ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

នាយកដ្ឋានអភិរក្សបានប្រាប់ The Associated Press ថា ក្រុម​ឃ្លាំមើលឆ្នេរ Ruakaka នៅជិតទីក្រុង Whangārei ភាគខាងជើងនៃប្រទេសនូវែលសេឡង់​នៅ​ថ្ងៃចន្ទ ដើម្បីធានាថា មិនមានសញ្ញាណាមួយនៃត្រីបាឡែនដែលបានជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ ជាប់គាំងម្តងទៀតនោះទេ។ ទីភ្នាក់ងារនេះ បានសរសើរថា ជា«មិនគួរឱ្យជឿ» មានកិច្ចខិតខំប្រឹងប្រែងចូលរួមដោយមនុស្សរាប់រយនាក់ដើម្បីជួយសង្រ្គោះត្រីបាឡែនទាំងនោះ។

យោងតាមអ្នកនាំពាក្យនាយកដ្ឋានអភិរក្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​«វាពិតជាអស្ចារ្យណាស់ដែលមនុស្សជាច្រើនយកចិត្តទុកដាក់ និងការអាណិតអាសូរពិតប្រាកដបង្ហាញចំពោះត្រីបាឡែនទាំងនោះ នេះជាការបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅដែលយើងទាំងអស់គ្នាចែករំលែកជាមួយបរិស្ថានសមុទ្ររបស់យើង»។

(រូបភាព៖ AP)

គួរបញ្ជាក់ថា នូវែលសេឡង់ បានកត់ត្រាការជាប់គាំត្រីបាឡែនច្រើនជាង៥០០០ចាប់តាំងពីឆ្នាំ១៨៤០។ ការជាប់គាំងរបស់ត្រីបាឡែនធំបំផុតគឺប្រហែល ១០០០ក្បាលនៅកោះ Chatham ក្នុងឆ្នាំ ១៩១៨។ នេះបើយោងតាមនាយកដ្ឋានអភិរក្ស។

ទោះបីវាមិនច្បាស់ថាហេតុអ្វីបានជាមានការជាប់គាំងកើតឡើងនោះទេ ប៉ុន្តែភូមិសាស្ត្ររបស់ប្រទេសកោះនេះត្រូវបានគេជឿថាជាកត្តាមួយ។ ទាំងកោះខាងជើង និងខាងត្បូងមានលក្ខណៈពិសេសលាតសន្ធឹងនៃឆ្នេរសមុទ្រដែលលាតសន្ធឹងជាមួយនឹងឆ្នេរសមុទ្ររាក់ និងចំណោតដែលអាចធ្វើឲ្យប្រភេទដូចជាត្រីបាឡែនជាប់គាំង៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ត្រីបាឡែនជាង​៣០ក្បាល ជាប់គាំងនៅលើឆ្នេរខ្សាច់នូវែលសេឡង់ ត្រូវបាន​ជួយសង្គ្រោះ​ appeared first on Kampuchea Thmey Daily.

តើ​​ប្រភេទ​សត្វណាខ្លះដែល​គេធ្លាប់​​​បង្វឹក​​ធ្វើជាចារកម្ម​​​ដើម្បីស៊ើប​សត្រូវ?​
បន្ទាប់ពីការប្រទះឃើញ​​​សាកសព​របស់​ត្រីបាឡែន​ Hvaldimir ដែលជាត្រីបាឡែន beluga ពណ៌ស ដែលត្រូវ​បានសង្ស័យថាជាចារកម្មរុស្ស៊ីកាលពីចុងសប្តាហ៍មុននៅក្នុងប្រទេសន័រវេស​ក្បែរដែនទឹករុស្ស៊ី ​​ករណីសង្ស័យ​​​​​អំពី​​លទ្ធភាព​នៃ​ការ​ធ្វើ​ចារ​​កម្ម​របស់​សត្វ​ជាំ​ច្រើន​ប្រភេទ​​ទៀត​​ក្នុង​ពេល​កន្លង​មក។

សារព័ត៌មាន Al Jazeera ចេញ​ផ្សាយ​​នៅថ្ងៃទី០៩ខែកញ្ញានេះបាន​ឱ្យ​ដឹង​ថា​​ ត្រីបាឡែន beluga ដែលដាក់ឈ្មោះតាមពាក្យន័រវេសរបស់ត្រីបាឡែន «hval» និង​ជា​ផ្នែកមួយនៃឈ្មោះដំបូងរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin «dimir» ត្រូវបានទាញចេញពីទឹកដោយប្រើដងស្ទូច និងដឹកជញ្ជូនទៅកាន់កំពង់ផែក្បែរនោះ ដើម្បីពិនិត្យដោយអ្នកជំនាញ។

កាលពីឆ្នាំ២០១៩ ត្រីបាឡែន beluga ទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោកនៅពេលដែលអ្នកនេសាទបាន​នេសាទ​​បាន​វានៅឆ្នេរសមុទ្រន័រវេស ដែលពេលនោះ​ត្រីបាឡែន​ Hvaldimir បានពាក់ខ្សែកាមេរ៉ាដែលមានអក្សរចារឹកថា «ឧបករណ៍ St. Petersburg»។ នៅពេលនោះ ការសង្ស័យ​បាន​ផ្ទុះ​ឡើង​​និង​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​​​ក្នុង​ចំណោម​​ប្រទេស​លោក​ខាងលិច ដែល​ថា ត្រីបាឡែននេះអាចជាផ្នែកមួយនៃកម្មវិធីរបស់កងទ័ពជើងទឹករុស្ស៊ី ដែលបានបណ្តុះបណ្តាលសត្វក្នុងទឹកឱ្យធ្វើជាអ្នកស៊ើបការណ៍។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការងាប់​របស់ត្រីបាឡែននេះគឺមិនទាន់ដឹងច្បាស់នៅឡើយ ខណៈ Hvaldimir មិនដែលបន្សល់ទុកនូវភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់​ថាតើវាជាចារកម្ម​ពិត​ឬអត់នោះទេ។

តើ Hvaldimir ជា​​អ្វី​ឱ្យ​ប្រាកដ​​? សត្វណាខ្លះត្រូវបានប្រើប្រាស់សម្រាប់ចារកម្មពីមុនមក? តើសត្វណាជាចារម្មល្អបំផុត?

តើ​ Hvaldimir ជានរណា?

ត្រីបាឡែន Hvaldimir ប្រវែង ៤,២ ម៉ែត្រ និងទម្ងន់១២២៥គីឡូក្រាម ត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងឆ្នាំ ២០១៩ដោយអ្នកនេសាទនៅជិតកោះ Ingoya ភាគខាងជើងនៃប្រទេសន័រវេស។ វាត្រូវបានប៉ាន់ស្មានថាមានអាយុ១៤ ឬ១៥ឆ្នាំនៅពេលវាស្លាប់ ដែលតិចជាងពាក់កណ្តាលនៃជីវិតជាមធ្យមរបស់ត្រីបាឡែន beluga ប្រហែល៣០ឆ្នាំ។

មុនពេលត្រីបាឡែននេះបាត់​បង់​ជីវិត វាត្រូវបានគេឃើញនៅក្នុងទីក្រុងឆ្នេរសមុទ្រន័រវេសជាច្រើនដង និងជាច្រើនឆ្នាំដែលមានទំនាក់ទំនងជាមួយអ្នកនេសាទ។ ទោះយ៉ាងណា វាមានភាពចម្រូងចម្រាសអំពីមូលហេតុដែល Hvaldimir បានបាត់​បង់​ជីវិត​។

ចាប់តាំងពីឆ្នាំ២០១៩មក OneWhale ដែលជាអង្គការមិនរកប្រាក់ចំណេញមួយនៅក្នុងប្រទេសន័រវេស ដែលបានតាម​ដាន​យ៉ាងដិតដល់នូវសកម្មភាព របស់ Hvaldimir បានឲ្យដឹងថា មានការសង្ស័យថា ការបាត់​បង់​ជីវិត​របស់ Hvaldimir «មិនមែនជាការងាប់​តាម​ធម្មជាតិទេ» បើទោះបីជាវាត្រូវបានគេសន្មត់បានងាប់​ដោយសារមូលហេតុធម្មជាតិដូចជាជំងឺខ្សោយបេះដូង។

តើ​សត្វ​ណាខ្លះ​ត្រូវ​បាន​គេ​ប្រើ​ជា​អ្នក​ស៊ើបការណ៍?

មុនពេលមកដល់នៃឧបករណ៍ស្តាប់ដ៏ទំនើប និងកាមេរ៉ាចារកម្មខ្នាតតូច តម្រូវការដើម្បីផ្លាស់ទីព័ត៌មានសម្ងាត់ក្នុងចម្ងាយឆ្ងាយគឺជាបញ្ហាប្រឈមមួយ ដូច្នេះហើយ ការបង្វឹកសត្វឲ្យក្លាយជាចារកម្មគឺជាមធ្យោបាយក្នុងការផ្ដល់ព័ត៌មានសម្ងាត់។

នៅក្នុងនោះសត្វព្រាបត្រូវបានគេប្រើដើម្បីផ្ញើសារ និងកំណត់ចំណាំជាច្រើនសតវត្សរ៍​មកហើយ រួមទាំងក្នុងអំឡុងពេលសង្រ្គាមផងដែរ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ យោធាអាល្លឺម៉ង់បានប្រើសត្វព្រាបដែលបំពាក់ជាមួយនឹងកាមេរ៉ាដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការឃ្លាំមើល។

សត្វព្រាបត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់សម្រាប់ចារកម្មដោយសម្ព័ន្ធមិត្តក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ យោងតាមឯកសារប្រតិបត្តិការ Tacana របស់ CIA ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ​កង​ទ័ព​សម្ព័ន្ធ​មិត្ត​បានបញ្ជូនសត្វព្រាបដែលបំពាក់ដោយកាមេរ៉ា​ខ្នាតតូចចូលទៅក្នុងសហភាពសូវៀត ដើម្បីថតរូបទីកន្លែងរសើប។ មិនត្រឹមតែសត្វព្រាប ឆ្មា ត្រីបាឡែន ផ្សោត សត្វស្លាបប្រភេទផ្សេងទៀត និងសូម្បីតែសត្វដែលងាប់ក៏ត្រូវបានបម្រើការជាប្រតិបត្តិការសម្ងាត់។

សត្វផ្សោត

ក្នុងអំឡុងសង្គ្រាមត្រជាក់ កងទ័ពជើងទឹកសូវៀតបានបណ្ដុះបណ្ដាលកម្មវិធីផ្សេងៗដែលពាក់ព័ន្ធនឹងថនិកសត្វសមុទ្រ ដែលមួយក្នុងចំណោមនោះពាក់ព័ន្ធនឹងការហ្វឹកហាត់សត្វផ្សោតនៅតំបន់ជុំវិញទីក្រុង Sevastopol។

កងទ័ពជើងទឹកអាមេរិកក៏ត្រូវបានគេដឹងថា ប្រើប្រាស់សត្វផ្សោតក្រោមកម្មវិធី Marine Mammal Program (MMP) ដែលបានប្រើសម្រាប់ការឃ្លាំមើលក្រោមទឹក និងការប្រមូលផ្តុំការស៊ើបការណ៍។ នៅទសវត្សរ៍ឆ្នាំ១៩៦០ CIA បានចាប់ផ្តើមគម្រោង OXYGAS ដែលសត្វផ្សោតត្រូវបានបណ្តុះបណ្តាលដើម្បីភ្ជាប់ឧបករណ៍ផ្ទុះទៅនឹងកប៉ាល់សត្រូវ ក្នុងនោះសត្វ​ផ្សោតនិង ជ្រូក​ព្រៃ​ពីរ​ក្បាល​ត្រូវ​បាន​គេ​ប្រើ​ដើម្បីបណ្ដុះបណ្ដាលក្នុង​កម្មវិធីនេះ។

យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អង់គ្លេសកាលពីឆ្នាំមុន ប្រទេសរុស្ស៊ីក៏បានបង្កើតកម្មវិធីថនិកសត្វមួយដើម្បីហ្វឹកហាត់សត្វផ្សោតដើម្បីស្វែងរក និង ប្រឆាំងអ្នកមុជទឹកដែលជាសត្រូវនៅឯមូលដ្ឋានទ័ពជើងទឹក Sevastopol Black Sea នៅ Crimea ។ នៅពេលនោះ រូបភាពផ្កាយរណបពីយោធាអង់គ្លេសបានបង្ហាញពីការកើនឡើងយ៉ាងច្រើននៃចំនួនថនិកក្នុងទឹកនៅក្នុងកំពង់ផែ Sevastopol ចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ ២០២៣។

ឆ្មា

សត្វផ្សោតត្រូវបានគេស្គាល់ថាជាសត្វដែលឆ្លាតបំផុតក្នុងពិភពលោក ប៉ុន្តែឆ្មាក៏ជាសត្វឆ្លាតផងដែរ។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ CIA បានបង្កើតគម្រោងមួយផ្សេងទៀតដែលមានឈ្មោះថា Operation Acoustic Kitty ។ គោលដៅគឺដើម្បីភ្ជាប់មីក្រូហ្វូននៅក្នុងត្រចៀកឆ្មា ដើម្បីស៉ើបពីការសន្ទនាសម្ងាត់ដែលកើតឡើងនៅជុំវិញពួកវា ដូចជានៅជិតអ្នកការទូត និងភ្នាក់ងារសូវៀត។

ខណៈដែលការប្រើឆ្មាជាចារកម្ម នឹងមិនមានការសង្ស័យ មិនថានៅទីសាធារណៈ ឬនៅកន្លែងបិទជិតនោះទេ។ ទោះបីជាបច្ចេកវិទ្យាបានដំណើរការក៏ដោយ ឆ្មាមិនងាយក្នុងការគ្រប់គ្រងបានទេ។ ក្នុងអំឡុងពេលធ្វើតេស្ត ពួកវាមិនអាចគ្រប់គ្រងបាន និងមិនអាចណែនាំឱ្យទៅទីតាំងជាក់លាក់ ដោយវានឹងទៅកន្លែងណាមួយដែលពួកវាចង់ទៅ ជាលទ្ធផលកម្មវិធីនេះត្រូវបានលុបចោលនៅក្នុងឆ្នាំ ១៩៦៧ ដែលវាមានតម្លៃប្រហែល ២០ លានដុល្លារ។

កណ្តុរងាប់

ក្នុងអំឡុងសង្គ្រាមត្រជាក់  CIA បានស្នើឱ្យប្រើកណ្តុរងាប់ដើម្បីលាក់សារសម្ងាត់ដើម្បីឲ្យមន្រ្តីទៅយក។ គ្រោងឆ្អឹងរបស់សត្វកណ្ដុរដែលងាប់ត្រូវបានថែរក្សា ដោយផ្នែកខាងក្នុងមានប្រហោងដើម្បីលាក់កំណត់ចំណាំ រូបថតសម្ងាត់ ឬខ្សែវីដេអូ ខណៈដែលមនុស្សភាគច្រើនគិតថាសាកសពសត្វកណ្ដុរគួរឱ្យខ្ពើម នឹងមិនចូលទៅជិតវាឡើយ។

ប៉ុន្តែ​ការ​ធ្វើ​តេស្ត​តាម​ទីវាល​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​ដែល​ទីភ្នាក់ងារ​មិន​បាន​គិត​ដល់ ទោះសត្វ​កណ្ដុរ​ងាប់​អាច​នឹង​ធ្វើ​ឱ្យ​មនុស្ស​មានក្លិនស្អុយ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​សត្វឆ្មាចង់ស៊ីទៅវិញ។ ឆ្មានឹងស៊ីកណ្ដុរដែលងាប់ មុនពេលភ្នាក់ងារបានទៅដល់។ដូច្នេះ CIA ព្យាយាម​ត្រាំ​គ្រោងឆ្អឹង​សត្វ​កណ្តុរ​ដែល​បាន​រក្សាទុក​ក្នុង​ទឹកជ្រលក់​ប្រើសារធាតុ​ cayenne ដើម្បី​ឱ្យ​វា​ធ្វើឲ្យឆ្មាមិនចង់ស៊ី។

សត្វព្រាប

កម្មវិធីចារកម្មដ៏ជោគជ័យមួយនិងជាសត្វចារកមុ្មដ៏ល្អបំផុត ដែលដំណើរការដោយចារកម្មអង់គ្លេសកំឡុងសង្គ្រាមលោកលើកទី ២ គឺជាគម្រោងបញ្ជូនសារសត្វព្រាបដែលគេស្គាល់ថាជា Operation Columba ។ សត្វព្រាប Homeing បានប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់លើសកម្មភាពយោធាអាល្លឺម៉ង់ និងទីតាំងយោធាដ៏រសើប តាមរយៈសារ​តូចៗ​ដែល​សរសេរ​លើ​ក្រដាស​​ត្រូវ​បាន​ដាក់​ក្នុង​កំប៉ុង ហើយ​ចង​នឹងជើងព្រាប​។

យោងតាមលោក Gordon Corera អ្នករៀបចំ Operation Columba: The Secret Pigeon Service ចារកម្មអង់គ្លេសបានទម្លាក់សត្វព្រាបចំនួន ១៦០០០ក្បាលនៅលើអឺរ៉ុបដែលកាន់កាប់ដោយពួកណាស៊ីពីទីក្រុង Bordeaux ប្រទេសបារាំងទៅកាន់ទីក្រុង Copenhagen ប្រទេសដាណឺម៉ាកនៅចន្លោះឆ្នាំ ១៩៤១ និង១៩៤៤ ។

សត្វព្រាបទាំងនោះបានបញ្ជូនសារប្រហែល ១០០០ ត្រឡប់ទៅទីក្រុងឡុងដ៍វិញ ដោយប្រើសមត្ថភាពក្នុងការស្វែងរកផ្លូវត្រឡប់ទៅផ្ទះវិញ ទោះបីជាពួកវាចាកចេញទៅទីណាក៏ដោយ។ លើសពីនេះព្រាបក៏បានបំផុសគំនិតបច្ចេកវិទ្យាចារកម្មផងដែរដោយកាល​ពី​ខែ​សីហា ប្រទេស​ចិន​បាន​បញ្ចេញ​ដ្រូន​ស៊ើបការណ៍​យោធា​ដែល​ក្លែង​ខ្លួន​ជា​សត្វ​ស្លាប ទោះយ៉ាងណាសត្វព្រាបក៏ជាជនរងគ្រោះក្នុងនាមជាអ្នកស៊ើបការណ៍ដ៏ល្អបំផុត។

ឧទាហរណ៍ខ្លះៗពីការឈ្លបយកការណ៍របស់ព្រាបនៅឥណ្ឌា

នៅក្នុងខែឧសភា ឆ្នាំ ២០២០ អ្នកភូមិនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាបានសង្ស័យថាមានព្រាបចារកម្មមកពីប៉ាគីស្ថាន ដោយព្រាបដែល​ចាប់​បានមាន​ចិញ្ចៀន​ដែល​មាន​លេខ​មួយ​ចំនួន ហើយអ្នកភូមិបានប្រគល់ព្រាបនោះទៅប៉ូលីសក្នុងតំបន់ និងបានចាប់ផ្តើមការស៊ើបអង្កេតដោយសង្ស័យថាវាជាលេខកូដ ប៉ុន្តែ​នៅ​ទី​បំផុត ពួក​គេ​បាន​សន្និដ្ឋាន​ថា ព្រាប​មិន​មែន​ជា​ចារកម្ម ហើយ​បាន​ដោះលែង​វា​ចោល។

នៅក្នុងខែតុលា ឆ្នាំ២០១៦ សត្វព្រាបមួយក្បាលទៀតត្រូវបានគេរកឃើញជាមួយនឹងកំណត់ត្រាគំរាមកំហែងនាយករដ្ឋមន្ត្រីឥណ្ឌា។ សត្វព្រាបនេះត្រូវបានគេរកឃើញនៅ Pathankot ក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា ហើយត្រូវបានឃុំទុក។

លើសពីនេះនៅក្នុងខែឧសភា ឆ្នាំ ២០២៣ សត្វព្រាបមួយក្បាលដែលត្រូវបានគេរកឃើញនៅទីក្រុងបុមបៃត្រូវបានឃុំខ្លួនអស់រយៈពេលប្រាំបីខែដោយសង្ស័យថាជាចារកម្មរបស់ចិន។ សត្វព្រាបចារកម្មនោះមានចិញ្ចៀនចងជាប់នឹងជើងរបស់វា និងមានអក្សរចិននៅផ្នែកខាងក្រោមស្លាបរបស់វា។ ទោះយ៉ាងណានៅទីបំផុតអាជ្ញាធរ​​បាន​សន្និដ្ឋាន​ថា​វា​ជា​បក្សី​ប្រណាំង​របស់​តៃវ៉ាន់ ហើយ​បាន​ដោះលែង​វា​ក្នុង​ខែកុម្ភៈ​៕

អត្ថបទ៖ ប៊ុន សុភាព

The post តើ​​ប្រភេទ​សត្វណាខ្លះដែល​គេធ្លាប់​​​បង្វឹក​​ធ្វើជាចារកម្ម​​​ដើម្បីស៊ើប​សត្រូវ?​ appeared first on Kampuchea Thmey Daily.

ត្រីបាឡែនដែលសង្ស័យជាចារកម្មរុស្ស៊ី ត្រូវប្រទះ​ឃើញងាប់នៅដែន​សមុទ្រ​ន័រវេស
សាកសពរបស់សត្វត្រីបាឡែន beluga ដែលគេសង្ស័យថាត្រូវបានបង្វឹកធ្វើជាចារកម្មឲ្យរុស្ស៊ីមានរហស្សនាមថា Hvaldimir ត្រូវបានគេប្រទះឃើញងាប់ក្នុងទីក្រុង Risavika ភាគនិរតីប្រទេសន័រវេស ហើយត្រូវបានបញ្ជូនទៅកំពង់ផែដែលនៅជិតបំផុតដើម្បីពិនិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០២ខែសីហានេះ។

(រូបភាព៖ AP)

ត្រីបាឡែនប្រភេទនេះត្រូវបានគេប្រទះឃើញលើកដំបូងនៅក្នុងដែនទឹកប្រទេសន័រវេស កាលពីប្រាំឆ្នាំមុន ជាមួយនឹងកាមេរ៉ា GoPro ភ្ជាប់ជាមួយនឹងខ្សែដែលសរសេរថា «Equipment of St Petersburg»។ ការរកឃើញនេះ បានជំរុញឱ្យមានពាក្យចចាមអារ៉ាមថា ថនិកសត្វ​នេះ​អាចជាចារកម្ម​របស់​ប្រទេស​រុស្ស៊ី ខណៈទីក្រុង​មូស្គូ​មិន​ដែល​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នោះ​ទេ។

សាកសពរបស់ត្រីបាឡែន Hvaldimir ត្រូវបានរកឃើញនៅចុងសប្តាហ៍ ដោយ Marine Mind ដែលជាអង្គការមួយដែលបានតាមដានចលនារបស់វាអស់ជាច្រើនឆ្នាំ។ ស្ថាបនិក Marine Mind លោក Sebastian Strand បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មូលហេតុនៃការងាប់​នេះមិនត្រូវបានដឹងនៅឡើយនោះទេ ខណៈរាងកាយរបស់ Hvaldimir មិនមានរបួសឡើយ​ ហើយនៅពេលនេះត្រូវបានរក្សាទុកនៅកន្លែងត្រជាក់មួយ ដើម្បីរៀបចំការវះកាត់ដោយវិទ្យាស្ថានបសុពេទ្យ។

(រូបភាព៖ ALAMY)

ត្រីបាឡែន Hvaldimir មានអាយុប្រហែល១៥ឆ្នាំ ដែលវាមិនទាន់ចាស់ចំពោះត្រីបាឡែន Beluga​ អាច​​មាន​អាយុកាលអាចឈានដល់៦០ឆ្នាំ។ ត្រីបាឡែននេះធ្លាប់បានទៅជិតទូកន័រវេសជាលើកដំបូងនៅក្នុងខែមេសា ២០១៩ នៅជិតកោះ Ingoya ប្រហែល ៤១៥គីឡូម៉ែត្រ ពី Murmansk ជាមូលដ្ឋានកងនាវាភាគខាងជើងរបស់រុស្ស៊ី ខណៈការរកឃើញនេះបានទាក់ទាញការចាប់អារម្មណ៍ដោយសារតែត្រីបាឡែន belugas កម្របានឃើញនៅភាគខាងត្បូងនៃតំបន់អាក់ទិកណាស់។

ជាមួយគ្នានេះការរកឃើញត្រីបាឡែនប្រភេទនេះបាននាំឱ្យមានការស៊ើបអង្កេតដោយទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេសន័រវេស ដែលក្រោយមកបាននិយាយថា ត្រីបាឡែននេះទំនងជាត្រូវបានបណ្តុះបណ្តាលដោយកងទ័ពរុស្ស៊ី ឲ្យវាមានទម្លាប់ដូចជាមនុស្ស។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីមានប្រវត្តិជំនាញ​បណ្តុះបណ្តាលថនិកសត្វសមុទ្រដូចជាផ្សោតក្នុងគោលបំណងយោធា ស្របពេលគេហទំព័រ Barents Observer បានកំណត់អត្តសញ្ញាណត្រីបាឡែន belugaនេះ នៅជិតមូលដ្ឋានទ័ពជើងទឹកនៅតំបន់ Murmansk។ ទោះយ៉ាងណារុស្ស៊ី​មិន​ដែល​និយាយ​ជា​ផ្លូវការ​ចំពោះ​ការ​អះអាង​ថា Hvaldimir អាច​ត្រូវ​បាន​ហ្វឹកហ្វឺន​ដោយ​យោធា​រុស្ស៊ី​ទេ ហើយពីមុនរុស្ស៊ីបានបដិសេធថាមិនមានកម្មវិធីណាមួយដែលបណ្តុះបណ្តាលថនិកសត្វសមុទ្រជាអ្នកស៊ើបការណ៍នោះទេ៕

(រូបភាព៖ ALAMY)

អត្ថបទ៖ ប៊ុន សុភាព

The post ត្រីបាឡែនដែលសង្ស័យជាចារកម្មរុស្ស៊ី ត្រូវប្រទះ​ឃើញងាប់នៅដែន​សមុទ្រ​ន័រវេស appeared first on Kampuchea Thmey Daily.

ត្រីបាឡែន ៣១ ក្បាលងាប់នៅឆ្នេរសមុទ្រភាគខាងលិច អូស្ត្រាលី
ត្រីបាឡែនជាង ១០០ ក្បាលដែលជាប់នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអូស្ត្រាលីត្រូវបានជួយសង្គ្រោះ ខណៈដែល ៣១ ក្បាលផ្សេងទៀតបានងាប់ ក្រោយទើរនៅលើច្រាំង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP​ នៅថ្ងៃទី​២៥ ខែមេសានេះ ។

ក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់បានជួយសង្រ្គោះត្រីបាឡែនប្រមាណ ១០០ ក្បាលក្នុងចំណោម ២០០ ក្បាលដែលអណ្ដែតមកជាប់នៅលើតំបន់ឆ្នេរ Toby’s Inlet ហើយមាន ៣១ ក្បាលបានងាប់មិនអាចជួយសង្គ្រោះបានឡើយ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមសម្រួលត្រីបាឡែនទាំងនោះឲ្យដាក់ក្បាលរបស់ពួកវាចេញពីទឹកដើម្បីអាចដកដង្ហើមបាន ។

ស្របពេលជាមួយគ្នានេះ រយៈពេល ១ ម៉ោងក្រោយមកត្រីបាឡែនដែលនៅរស់រានមានជីវិតបានហែចូលទៅសមុទ្រវិញ ចំណែកត្រីបាឡែនដែលងាប់ត្រូវបានអូសចេញពីទឹក ដើម្បីកុំឲ្យគ្រោងឆ្អឹងរបស់ពួកវាក្លាយជាចំណីត្រីឆ្លាម ។

គួរបញ្ជាក់ថា ទីក្រុង Dunsborough គឺជាកន្លែងដែលធ្លាប់មានត្រីបាឡែនហែអណ្ដែតមកទើរជាប់ចំនួន ៣២០ ក្បាលក្នុងឆ្នាំ ១៩៩៦ ខណៈពេលនោះមានងាប់តែ ២០ ក្បាលប៉ុណ្ណោះ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានជួយទាន់ពេលវេលា ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកវិទ្យាសាស្ត្រក៏ទាន់ហ៊ានដាក់ការសន្និដ្ឋានពីមូលហេតុអ្វីដែលបណ្តាលឲ្យត្រីបាឡែនទើរមកជាប់នោះទេ ខណៈមានទ្រឹស្ដី​រួម​បានលើកឡើង​ថា ត្រីបាឡែនទាំងនេះកំពុងហែគេចពីសត្វ​ត្រីបាឡែនឈ្មោលតាមប្រមាញ់ មួយវិញទៀតសំឡេងរំខាន​នៅ​ក្រោម​សមុទ្រ​ដែល​បង្ក​ដោយ​មនុស្ស​ក៏​អាច​ជាការរំខាន​ដល់​ការហែកម្សាន្ត​របស់​ពួកវាផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

The post ត្រីបាឡែន ៣១ ក្បាលងាប់នៅឆ្នេរសមុទ្រភាគខាងលិច អូស្ត្រាលី appeared first on Kampuchea Thmey Daily.

កត្តាឡើងកម្ដៅសមុទ្រ ធ្វើឱ្យចំនួនត្រីបាឡែន humpback ធ្លាក់ចុះ
ចំនួនត្រីបាឡែន humpback នៅប៉ាស៊ីហ្វិកខាងជើងបានធ្លាក់ចុះ ២០% ក្នុងរយៈពេលតិចជាងមួយទសវត្សរ៍ ហើយបើយោងតាមអ្នកស្រាវជ្រាវ មូលហេតុអាចមកពីរលកកំដៅនៅសមុទ្រ។ នៅឆ្នាំ ១៩៧២ ត្រីបាឡែន humpback ត្រូវបានគេរកឃើញជាលើកដំបូងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ។

រូបថត៖ Deep Blue Charters

យោងតាមការផ្សាយរបស់សារព័ត៌មាន Guardian បានឱ្យដឹងថានៅក្នុងខែមិថុនា ឆ្នាំ ២០១៦ សាកសពរបស់ humpback ត្រូវបានគេរកឃើញនៅក្នុងឧទ្យានជាតិ Glacier Bay ដោយមូលហេតុចម្បងនៃការបាត់បង់ជីវិតរបស់ពួកវា គឺការអត់ឃ្លាន ដែលអ្នកវិទ្យាសាស្ត្រជឿថាទំនងជាបណ្តាលមកពីរលកកំដៅខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងសមុទ្រ ។

ការស្រាវជ្រាវថ្មីដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី ២៨ខែកុម្ភៈដោយ Royal Society Open Science បង្ហាញថាចំនួនត្រីបាឡែន humpback នៅប៉ាស៊ីហ្វិកខាងជើងបានថយចុះ ២០% ចន្លោះឆ្នាំ ២០១៣ និង ២០២១ ដោយសារការកើនឡើងនៃកមកដៅទឹកសមុទ្រ បូកផ្សំតិចតួចនៃការរំខានដល់ប្រព័ន្ធអេកូឡូស៊ី។

លោក Ted Cheeseman ជីវវិទូនៅសាកលវិទ្យាល័យ Southern Cross ក្នុងទីក្រុង Lismore (អូស្ត្រាលី) ដែលជាប្រធាននៃការស្រាវជ្រាវបាននិយាយថា “រលកកំដៅសមុទ្រ កាលពីចន្លោះឆ្នាំ ២០១៤ – ២០១៦ ពិតជាបានកាត់បន្ថយការបន្តពូជរបស់ជីវិតក្នុងមហាសមុទ្រ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំនួនត្រីបាឡែន humpback”។នៅឆ្នាំ ១៩៧៦ ចំនួននៃត្រីបាឡែន humpback នៅប៉ាស៊ីហ្វិកខាងជើងបានធ្លាក់ចុះរហូតដល់  ១.២០០ ទៅ ១.៦០០ ក្បាល។

ហើយនៅឆ្នាំ ១៩៨២ ចំនួនត្រីបាឡែន humpback បានស្ទុះងើបឡើងវិញយ៉ាងខ្លាំង។ និន្នាការកើនឡើងនេះ បាននាំឱ្យត្រីបាឡែន humpback ត្រូវបានដកចេញពីបញ្ជីច្បាប់ស្តីពីសត្វជិតផុតពូជរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំដដែលនោះ រលកកំដៅសមុទ្រដ៏ខ្លាំងមួយបានកើតឡើងនៅភាគឦសាន សមុទ្រប៉ាស៊ីហ្វិក។

សីតុណ្ហភាពទឹកសមុទ្រខ្ពស់បំផុតដែលបានកត់ត្រាពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ គឺខ្ពស់ជាងមធ្យមភាគ ៣-៦ អង្សាសេ។ ហើយកត្តានេះបានកាត់បន្ថយបរិមាណសារធាតុចិញ្ចឹមសម្រាប់ phytoplankton ដែលជារុក្ខជាតិនៅផ្នែកខាងក្រោមនៃខ្សែសង្វាក់អាហារសមុទ្រ។ ជាលទ្ធផល ផលប៉ះពាល់បានរីករាលដាលពាសពេញប្រព័ន្ធអេកូឡូស៊ី ដែលនាំឱ្យមានអាហារតិចសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីត្រីសាឌីន រហូតដល់សត្វសមុទ្រ និងសត្វតោសមុទ្រ ផងដែរ។ ប្រភពបានឱ្យដឹងទៀតថា បាតុភូតនេះក៏អាចនាំឱ្យ “ត្រីបាឡែនស្គមស្គាំង ងាយនឹងកើតជំងឺ និងមានសមត្ថភាពបន្តពូជខ្សោយផងដែរ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

The post កត្តាឡើងកម្ដៅសមុទ្រ ធ្វើឱ្យចំនួនត្រីបាឡែន humpback ធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

ត្រីបាឡែនពិឃាដ​ប្រមាណ​១០​ក្បាល ជាប់ក្នុងផ្ទាំងទឹកកកនៅសមុទ្រជប៉ុន
កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន NHK បាន​រាយការណ៍​អំពី​រឿង​ដ៏គួរឲ្យសោក​ស្តាយ​ក្នុង​ប្រទេស​ជប៉ុនបន្ទាប់​ពី​ត្រី​បាឡែន​ពីឃាដ​ប្រមាណ​១០​ក្បាល ត្រូវ​បាន​ក្រុមអ្នកនេសាទប្រទះ​ឃើញ​ជាប់​គាំង​ក្នុង​ទឹក​សមុទ្រទឹកកក ភាគខាងកើតកោះហុកកៃដូ។

ក្រោយមក អ្នកនេសាទក្នុងតំបន់បានជូនដំណឹងដល់អាជ្ញាធរឆ្នេរសមុទ្រនៅក្រុង Rausu នៅព្រឹកថ្ងៃអង្គារកន្លងទៅនេះ។ ប៉ុន្តែ​មន្ត្រី​ឆ្នេរ​​និយាយ​ថា ពួកគេ​មិន​អាច​ជួយ​ត្រីបាឡែន​ទាំងនោះបាន​ទេ ដោយសារតែទឹកកកក្រាស់ពេក ហើយពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រង់ចាំឲ្យទឹកកក​រលាយ និងទុកឲ្យក្រុមត្រីបាឡែនហែលទៅឆ្ងាយប៉ុណ្ណោះ។

វីដេអូដែលថតបានដោយក្រុមការពារសត្វក្នុងស្រុកក្នុងតំបន់នោះ បានបង្ហាញពីក្រុមត្រីបាឡែនពិឃាដកំពុងជាប់គាំងក្នុងផ្ទាំងទឹកកកក្នុងសមុទ្រ ខណៈដែលពួកវាតស៊ូដកដង្ហើមដើម្បីប្រឹងរស់។ ក្នុងនោះផងដែរ ក្រុមមន្ត្រីឧតុនិយមក្នុងតំបន់ដែលបានថតរូបបញ្ចាក់ថា ពួគគេឃើញក្រុម​ត្រី​បាឡែន​ប្រហែល១៣ក្បាល ជាប់​ក្នុង​រន្ធ​តូច​ៗនៅក្នុងផ្ទាំងទឹកកកហើយថែមទាំងកូនត្រីបាឡែន៣ទៅ៤ក្បាលកំពុងប្រឹងដកដង្ហើម។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលត្រីបាឡែនពិឃាដបានជាប់គាំងក្នុងសមុទ្រទឹកកកក្នុងប្រទេសជប៉ុន។ ត្រលប់ទៅឆ្នាំ ២០០៥ មានត្រីបាឡែនមួយក្រុមបានជាប់គាំងនៅជិតទីក្រុង Rausu មុនពេលត្រីបាឡែននោះបានស្លាប់ភ្លាមៗក្នុងកន្លែងកើតហេតុ៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖បុរសអាមេរិកម្នាក់ ច្រឡំពោលពាក្យគេហាមប្រាមលើកប៉ាល់ទេសចរណ៍ ជាប្រផ្នូលមិនល្អដូចទីតានិក

The post ត្រីបាឡែនពិឃាដ​ប្រមាណ​១០​ក្បាល ជាប់ក្នុងផ្ទាំងទឹកកកនៅសមុទ្រជប៉ុន appeared first on Kampuchea Thmey Daily.

អូស្ត្រាលី៖ ត្រីបាឡែនក្រឡាប់ទូកនេសាទ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស
ត្រីបាឡែនក្រឡាប់ទូក អ្នកនេសាទ ២ នាក់ ដែលធ្វើដំណើរទៅនេសាទនៅឆ្នេរសមុទ្រស៊ីដនី បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។

រដ្ឋ​មន្ត្រី​សេវា​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋ​ លោក Jihad Dib បាន​និយាយ​ថា នេះ​ជា​ “ឧបទ្ទវហេតុ​ដ៏​ចម្លែក​មួយ” ។

ចំណែកឯប៉ូលិសក្នុងតំបន់វិញសន្និដ្ឋានថា ប្រហែលជាត្រីបាឡែនហែលមកផ្ទៃខាងលើដើម្បីដកដង្ហើមហើយ។ យ៉ាងណា ក្រុមប៉ូលិសមិនទាន់បានបញ្ជាក់ពីប្រភេទត្រីនៅឡើយទេ ។

ការស្លាប់របស់មនុស្សដែលបណ្តាលមកពីត្រីបាឡែនគឺកម្រកើតឡើងណាស់។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែកញ្ញា ឆ្នាំ២០២២ មនុស្ស ៥ នាក់បានស្លាប់នៅប្រទេសនូវែលសេឡង់ ក្រោមហេតុផលទូកត្រូវបានក្រឡាប់ដោយត្រីបាឡែនដូចគ្នា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ ត្រីបាឡែនអូកា ២ ក្បាលស៊ីថ្លើមត្រីឆ្លាម ១៩ ក្បាលនៅអាហ្វ្រិកខាងត្បូង

The post អូស្ត្រាលី៖ ត្រីបាឡែនក្រឡាប់ទូកនេសាទ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស appeared first on Kampuchea Thmey Daily.