ព័ត៌មានអន្ដរជាតិ
កត្តាឡើងកម្ដៅសមុទ្រ ធ្វើឱ្យចំនួនត្រីបាឡែន humpback ធ្លាក់ចុះ
ចំនួនត្រីបាឡែន humpback នៅប៉ាស៊ីហ្វិកខាងជើងបានធ្លាក់ចុះ ២០% ក្នុងរយៈពេលតិចជាងមួយទសវត្សរ៍ ហើយបើយោងតាមអ្នកស្រាវជ្រាវ មូលហេតុអាចមកពីរលកកំដៅនៅសមុទ្រ។ នៅឆ្នាំ ១៩៧២ ត្រីបាឡែន humpback ត្រូវបានគេរកឃើញជាលើកដំបូងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ។

យោងតាមការផ្សាយរបស់សារព័ត៌មាន Guardian បានឱ្យដឹងថានៅក្នុងខែមិថុនា ឆ្នាំ ២០១៦ សាកសពរបស់ humpback ត្រូវបានគេរកឃើញនៅក្នុងឧទ្យានជាតិ Glacier Bay ដោយមូលហេតុចម្បងនៃការបាត់បង់ជីវិតរបស់ពួកវា គឺការអត់ឃ្លាន ដែលអ្នកវិទ្យាសាស្ត្រជឿថាទំនងជាបណ្តាលមកពីរលកកំដៅខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងសមុទ្រ ។
ការស្រាវជ្រាវថ្មីដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី ២៨ខែកុម្ភៈដោយ Royal Society Open Science បង្ហាញថាចំនួនត្រីបាឡែន humpback នៅប៉ាស៊ីហ្វិកខាងជើងបានថយចុះ ២០% ចន្លោះឆ្នាំ ២០១៣ និង ២០២១ ដោយសារការកើនឡើងនៃកមកដៅទឹកសមុទ្រ បូកផ្សំតិចតួចនៃការរំខានដល់ប្រព័ន្ធអេកូឡូស៊ី។
លោក Ted Cheeseman ជីវវិទូនៅសាកលវិទ្យាល័យ Southern Cross ក្នុងទីក្រុង Lismore (អូស្ត្រាលី) ដែលជាប្រធាននៃការស្រាវជ្រាវបាននិយាយថា “រលកកំដៅសមុទ្រ កាលពីចន្លោះឆ្នាំ ២០១៤ – ២០១៦ ពិតជាបានកាត់បន្ថយការបន្តពូជរបស់ជីវិតក្នុងមហាសមុទ្រ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំនួនត្រីបាឡែន humpback”។នៅឆ្នាំ ១៩៧៦ ចំនួននៃត្រីបាឡែន humpback នៅប៉ាស៊ីហ្វិកខាងជើងបានធ្លាក់ចុះរហូតដល់ ១.២០០ ទៅ ១.៦០០ ក្បាល។
ហើយនៅឆ្នាំ ១៩៨២ ចំនួនត្រីបាឡែន humpback បានស្ទុះងើបឡើងវិញយ៉ាងខ្លាំង។ និន្នាការកើនឡើងនេះ បាននាំឱ្យត្រីបាឡែន humpback ត្រូវបានដកចេញពីបញ្ជីច្បាប់ស្តីពីសត្វជិតផុតពូជរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំដដែលនោះ រលកកំដៅសមុទ្រដ៏ខ្លាំងមួយបានកើតឡើងនៅភាគឦសាន សមុទ្រប៉ាស៊ីហ្វិក។
សីតុណ្ហភាពទឹកសមុទ្រខ្ពស់បំផុតដែលបានកត់ត្រាពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ គឺខ្ពស់ជាងមធ្យមភាគ ៣-៦ អង្សាសេ។ ហើយកត្តានេះបានកាត់បន្ថយបរិមាណសារធាតុចិញ្ចឹមសម្រាប់ phytoplankton ដែលជារុក្ខជាតិនៅផ្នែកខាងក្រោមនៃខ្សែសង្វាក់អាហារសមុទ្រ។ ជាលទ្ធផល ផលប៉ះពាល់បានរីករាលដាលពាសពេញប្រព័ន្ធអេកូឡូស៊ី ដែលនាំឱ្យមានអាហារតិចសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីត្រីសាឌីន រហូតដល់សត្វសមុទ្រ និងសត្វតោសមុទ្រ ផងដែរ។ ប្រភពបានឱ្យដឹងទៀតថា បាតុភូតនេះក៏អាចនាំឱ្យ “ត្រីបាឡែនស្គមស្គាំង ងាយនឹងកើតជំងឺ និងមានសមត្ថភាពបន្តពូជខ្សោយផងដែរ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


