ថៃ Archives - Kampuchea Thmey Daily

វិស័យទេសចរណ៍ថៃបារម្ភថា ភ្ញៀវចិននឹងស្ទុះ​ទៅលេងជប៉ុនឡើងវិញ ជាជាងមកប្រទេសខ្លួន
អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងតាមដាន​ការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនទៅជប៉ុន ​ព្រោះការណ៍នេះអាចកាត់បន្ថយចំនួនភ្ញៀវទេសចរចិន​មកលេងថៃនៅចុងឆ្នាំ ខណៈផលប៉ះពាល់នៃជម្លោះមជ្ឈិមបូព៌ា​នៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃអង្គារ។

ភ្នាក់ងារទេសចរណ៍ចិនមួយចំនួន បានចាប់ផ្តើមលក់កញ្ចប់ទេសចរណ៍ទៅ​ជប៉ុនសម្រាប់ខែកក្កដា និងសីហា​ ទោះបីជាមួយចំនួនបានឈប់លក់ បន្ទាប់ពីព័ត៌មាននេះ​ផ្ទុះការវែកញែកពីសាធារណជនកាលពីសប្តាហ៍មុន។

លោកស្រី Pattaraanong Na Chiangmai អនុប្រធានផ្នែកទីផ្សារអន្តរជាតិនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងរបស់ TAT បាននិយាយថា អាជីវកម្មទេសចរណ៍ថៃ​បានសួរ TAT អំពី​បញ្ហានេះ។​

លោកស្រីបន្តថា ចិនអាចនឹងបន្ធូរបន្ថយវិធាន​ការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន ដូច្នេះ TAT នឹងពិចារណាលើ​បញ្ហានេះ នៅពេលរៀបចំផែនការយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនសម្រាប់ទីផ្សារចិន នៅឆមាសទី២​។

គេមើលឃើញថា ក្នុងរយៈពេល ៥ ខែ ដើម​ឆ្នាំ ២០២៦​ ចំនួនភ្ញៀវទេសចរចិន​ទៅលេងជប៉ុនបានធ្លាក់ចុះ ៥២% មកនៅត្រឹម ១,៧ លាននាក់។ នេះភាគច្រើនដោយសារតែការរឹតបន្តឹងលើដំណើរកម្សាន្តជាក្រុមរបស់ជនជាតិចិន ជុំវិញបញ្ហាការទូតរវាងប្រទេសអាស៊ីបូព៌ាទាំង២។

យ៉ាងណាមិញ លោកស្រី Pattaraanong បាន​ថ្លែងថា៖ «ប្រសិនបើការរឹតបន្តឹងលើដំណើរកម្សាន្តជាក្រុមចិនទៅកាន់ប្រទេសជប៉ុន ត្រូវបានដក​ចេញ ទេសចរណ៍ថៃនឹងរងផលប៉ះពាល់ក្នុងកម្រិតខ្លះៗ​ ដោយសារ​ជប៉ុននៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងចំណោមអ្នកធ្វើដំណើរចិន»។

កាលពីដើមឆ្នាំនេះ TAT សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរចិនចំនួន ៦,៧៣ លាននាក់ ​ក្នុងចំនួន​ដូចគ្នានឹងឆ្នាំ ២០២៤ ​ក្រោយភ្ញៀវចិន​បានធ្លាក់ចុះ ៣៣,៥% ​មកនៅត្រឹម ៤,៤៧ លាននាក់ កាលពីឆ្នាំ ២០២៥ ដោយសារតែកង្វល់សុវត្ថិភាព។

លើសពីនោះ ជម្លោះដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរំខានដល់ការធ្វើដំណើរទូទាំងពិភពលោក រួមទាំងការធ្វើដំណើរពីប្រទេសចិនផងដែរ។ ដោយសារតែបញ្ហានេះ TAT បានបន្ថយការព្យាករ​​ស្ដីពីភ្ញៀវចិន​ទៅលេងថៃ មកនៅត្រឹមប្រហែល ៥ លាននាក់នៅឆ្នាំ 2026។

លោកស្រី Siriges-a-nong Trirattanasongpol នាយកប្រតិបត្តិនៃតំបន់អាស៊ីបូព៌ានៅ TAT បាននិយាយ​ថា ​ភាពស្រពេចស្រពិលនៃជម្លោះអាមេរិក-អ៊ីរ៉ង់ នៅតែបន្ត។ លោកស្រីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែរក្សាផ្លូវហោះហើរដែលរកប្រាក់ចំណេញ និងកាត់បន្ថយផ្លូវហោះហើរដែលមិនដំណើរការល្អ។ ជាលទ្ធផល ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើន ជ្រើសរើសគោលដៅក្បែរៗដូចជាកូរ៉េខាងត្បូង និងហុងកុង ពីព្រោះជើងហោះហើរទាំងនេះប្រើប្រាស់ប្រេងឥន្ធនៈតិចជាងជើងហោះហើរទៅកាន់ប្រទេសថៃ៕

The post វិស័យទេសចរណ៍ថៃបារម្ភថា ភ្ញៀវចិននឹងស្ទុះ​ទៅលេងជប៉ុនឡើងវិញ ជាជាងមកប្រទេសខ្លួន appeared first on Kampuchea Thmey Daily.

ទំនុកចិត្តឧស្សាហកម្ម​ថៃធ្លាក់ចុះ ដោយសារជម្លោះមជ្ឈិមបូព៌ា កង្វះខាតកម្លាំងពលកម្ម
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍កាលពីថ្ងៃពុធថា សន្ទស្សន៍ទំនុកចិត្ត​ឧស្សាហកម្មរបស់ប្រទេសថៃ បានបន្តធ្លាក់ចុះ៣ខែជាប់ៗគ្នាគិតត្រឹមខែឧសភា ​ដោយសារតែផលប៉ះពាល់នៃសង្គ្រាម​មជ្ឈិមបូព៌ា ការ​ខ្សោយនៃ​ផលិតកម្ម និងកង្វះខាតកម្លាំងពលកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

FTI បាននិយាយថា សន្ទស្សន៍ទំនុកចិត្ត​ឧស្សាហកម្មថៃ បានធ្លាក់ចុះមកត្រឹម ៨៤,៧ ពិន្ទុ ក្នុងខែឧសភា ពី ៨៥,៣ ពិន្ទុ ​នៅខែមេសា។ ​

ការធ្លាក់ចុះនេះ កើតឡើងចំពេលដែលផលិតកម្មថៃក៏បន្តចុះខ្សោយផងដែរ ដោយ​សន្ទស្សន៍ផលិតកម្ម​រោងចក្រ (MPI)​ បានធ្លាក់ចុះមកត្រឹម ៩២,៧៦ ពិន្ទុ កាលពីខែមេសា ពោលគឺធ្លាក់ចុះ ០,៣៦% បើធៀបនឹងរយៈពេលដូចគ្នា​ឆ្នាំមុន។

វិស័យសំខាន់ៗមួយចំនួនបានធ្វើឱ្យសន្ទស្សន៍ផលិតកម្ម  MPI  ធ្លាក់ចុះ ដោយវិស័យគ្រឿងម៉ាស៊ីនទូទៅធ្លាក់ចុះ ១២,៩% ធៀបនឹងឆ្នាំមុន ​ដោយសារការបញ្ជាទិញម៉ាស៊ីនត្រជាក់ពីបរទេសមានការថយចុះ។

ជាមួយគ្នានោះ ទិន្នផលប្រេងដូងបានធ្លាក់ចុះ ១៦,១% ​ដោយសារតែកំដៅខ្លាំងធ្វើឱ្យទិន្នផលដំណាំថយចុះ ខណៈខាង​ជីគីមី និងសមាសធាតុអាសូត បានធ្លាក់ចុះ ២៨% ដោយសារតែកង្វះខាតវត្ថុធាតុដើម​ ដែលមានប្រភព​ពីមជ្ឈិមបូព៌ា។

គេមើលឃើញថា ទំនុកចិត្តឧស្សាហកម្ម​ថៃធ្លាក់ចុះ ចំពេលដែលសេដ្ឋកិច្ចនៃប្រទេសនេះបន្តដើរអូសជើង ដោយសារតែបញ្ហាផ្សេងៗ រួមទាំងបំណុលគ្រួសារខ្ពស់​៕

The post ទំនុកចិត្តឧស្សាហកម្ម​ថៃធ្លាក់ចុះ ដោយសារជម្លោះមជ្ឈិមបូព៌ា កង្វះខាតកម្លាំងពលកម្ម appeared first on Kampuchea Thmey Daily.

ប្រាក់ សុខុន៖ យន្តការផ្សះផ្សាដោយបង្ខំក្រោម​ UNCLOS ផ្តល់​នូវមាគ៌ាដ៏យុត្តិធម៌​ឆ្ពោះទៅរកសន្តិភាពដល់កម្ពុជា និងថៃ
នៅថ្ងៃទី ២ ខែមិថុនា ប្រទេសកម្ពុជាបានផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ យើង​ធ្វើដូច្នេះ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិសមុទ្ររបស់យើង បន្ទាប់ពីថៃបាន​ដកខ្លួនចេញ​ដោយឯកតោភាគី ពីអនុស្សរណៈយោគយល់គ្នាទ្វេភាគី ដែលមានអាយុកាល ២៥ ឆ្នាំ មកហើយ​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា

អនុស្សរណៈនៃការយោគយល់គ្នានោះ មានបំណងសម្រួលដល់កិច្ចព្រមព្រៀងស្តីពីកន្លែងដែល​ប្រទេសយើងទាំង២ គួរតែគូសព្រំដែនសមុទ្រ និងពីរបៀបយើងគួរចែករំលែក​កំណប់ប្រេង និងឧស្ម័នក្រោមសមុទ្រដ៏មានតម្លៃ​ជាមួយគ្នា។ តាំងពីនោះមក ថៃបានយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ នេះគឺជាជំហានវិជ្ជមាន និងគួរឱ្យស្វាគមន៍មួយ។​

ទោះជាយ៉ាងណាក៏ដោយ សារៈសំខាន់នៃពេលវេលានេះ គឺធំជាងជម្លោះរវាងប្រទេសទាំង២ ដោយ​វាផ្តល់ឱ្យយើងទាំងអស់គ្នានូវឱកាសដើម្បីបោះជំហានរួមគ្នានៅកម្រិតអន្តរជាតិ តំបន់ និងមូលដ្ឋាន។

ទី១ វាគឺជាឱកាសមួយសម្រាប់សហគមន៍អន្តរជាតិ ទាំង​មហាអំណាច ពាក់កណ្ដាលមហាអំណាច​ និងរដ្ឋតូចៗដូចគ្នា ​ឱ្យ​មើលឃើញថា ច្បាប់អន្តរជាតិមានប្រសិទ្ធភាពក្នុងការអនុវត្ត។ ហើយ​ក្នុងពេល​ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ​វានឹង​គាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធីក្រោម​ជំនួយ​របស់អង្គការសហប្រជាជាតិ ​ស្របពេលដែល​សណ្តាប់ធ្នាប់ពិភពលោក​ផ្អែកលើច្បាប់ពហុភាគី ស្ថិតនៅក្រោមសម្ពាធ។

ទី២ វាគឺជាឱកាសមួយសម្រាប់សហគមន៍អាស៊ាន ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រវត្តិដ៏សម្បូរបែបនៃការគាំទ្រគ្នាទៅវិញទៅមករបស់តំបន់ និងកេរ្តិ៍ឈ្មោះរបស់ប្លុកដ៏សក្តិសម​ជាគំរូ​លើឆាកអន្តរជាតិ។ និង​ទី៣ ​គឺវាជាឱកាសមួយសម្រាប់​ថៃ និងកម្ពុជា ដែលជាប្រទេសជិតខាង​មានប្រវត្តិសាស្ត្ររួមគ្នារាប់សតវត្សមកហើយនោះ​ បោះជំហានចេញពីការប្រឈមមុខដាក់គ្នា និងជ្រើសរើសសន្តិភាព។

​មានហេតុផលដែលយើងមានទំនុកចិត្ត។  កាលពី ១០ ឆ្នាំមុន យន្តការផ្សះផ្សាដោយបង្ខំក្រោមច្បាប់សមុទ្រ UNCLOS បានដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេស​ទីម័រខាងកើត និងអូស្ត្រាលី ដែលហាក់ដូចជាពិបាកដោះស្រាយពីមុនឡើយ​។

វិសមាមាត្រ​រវាងរដ្ឋទាំង២ ​គឺធំខ្លាំង​៖ ​​អូស្ត្រាលីមានប្រជាជនសរុបច្រើន​ជាង​ទីម័រខាងកើត ២០ ដង ផលិតផលក្នុងស្រុកសរុបតែនាមធំជាង​ ៥០០ ដង ​ហើយ​ការចំណាយយោធា​វិញ ខ្ពស់ជាងប្រហែល ដល់ទៅ ១ ០០០ ដង។​

ដោយប្រឈមមុខនឹងភាពមិនស្មើគ្នានោះ ទីម័រខាងកើតបានស្វែងរកជំនួយពីអ្នកជំនាញអន្តរជាតិដើម្បីដោះស្រាយ​ភាពជាប់គាំង តាមរយៈយន្តការផ្សះផ្សាដោយបង្ខំដឹកនាំដោយអង្គការសហប្រជាជាតិ ឆ្ពោះទៅរកការឯកភាពគ្នា​លើព្រំដែនសមុទ្រអចិន្ត្រៃយ៍។ ដំបូងឡើយ អូស្ត្រាលីបានជំទាស់នឹងដំណើរការនេះ។ ប៉ុន្តែត្រឹមតែ២ឆ្នាំក្រោយមក សន្ធិសញ្ញាជាប្រវត្តិសាស្ត្រ ក៏​​ត្រូវបានចុះហត្ថលេខាឡើង​។

សម្រាប់ទីម័រខាងកើត កិច្ចព្រមព្រៀងនេះ គឺជាជោគជ័យដែលផ្លាស់ប្តូរប្រទេសជាតិ។ ប៉ុន្តែអូស្ត្រាលីក៏បានសរសើរលទ្ធផលនេះផងដែរ។ ហេតុអ្វី? ដោយសារតែប្រទេសទាំង២ បានយល់ព្រមអនុវត្តតាមនីតិរដ្ឋអន្តរជាតិ មិនមែនការគ្រប់គ្រងរបស់អ្នកខ្លាំងលើអ្នកខ្សោយនោះទេ។

លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកាលនោះ បាននិយាយថា សន្ធិសញ្ញានេះ «ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ UNCLOS» និង «បង្ហាញពីរបៀបដែលច្បាប់អន្តរជាតិ អាចឱ្យប្រទេសនានាដោះស្រាយ​ជម្លោះរបស់ពួកគេដោយសន្តិវិធី»។

អ្វីដែលកើតឡើងនាពេលនោះ ផ្ញើសារដោយ​​ផ្ទាល់​មក​កាន់​​កម្ពុជា និង​ថៃ​ ​នាពេលបច្ចុប្បន្ន​។ ដំណើរការ​ផ្សះផ្សា​ដោយបង្ខំរបស់ UNCLOS នឹង​ទាមទារ​ឱ្យ​​មាន​សុច្ឆន្ទៈ​ពី​ភាគី​ទាំង​សងខាង ហើយ​វា​ក៏​នឹង​ទាមទារ​ឱ្យ​​មាន​ភាព​ស៊ីសង្វាក់​គ្នា និង​ភាព​ជាក់ស្តែងដែលអាចអនុវត្តបាន​​ផងដែរ។

ភាព​ស៊ីសង្វាក់​គ្នា​​មាន​សារៈសំខាន់ណាស់។ ក្នុង​ករណី​ទីម័រ​ខាងកើត ប្រទេស​អូស្ត្រាលី​មាន​ឱកាស​គ្រប់​យ៉ាង​ដើម្បី​ផ្អាក​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ការ​ចរចា​ជាមួយ​ទីម័រ​ខាងកើត ដែល​ត្រួតពិនិត្យ​ដោយ​គណៈកម្មការ​ផ្សះផ្សា។ ប៉ុន្តែ​ប្រទេសនេះ​មិន​បាន​ធ្វើ​ដូច្នោះនោះទេ ដោយចូលរួមជាប់លាប់វិញ។ ​ជាលទ្ធផល ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំង២ ​បាន​ប្រសើរ​ឡើង​។ ហើយ​នៅ​ទី​បំផុត សន្ធិសញ្ញា​ព្រំដែន​សមុទ្រក៏​ត្រូវ​បាន​ព្រម​​គ្នាសម្រេច​​ឡើង។​

ភាព​ជាក់ស្តែងដែលអាចអនុវត្តបាន ​ក៏​មាន​សារៈសំខាន់​ដូចគ្នា​ដែរ។ ជម្លោះកម្ពុជា-ថៃមិនមែនគ្រាន់តែជាបញ្ហាផ្លូវច្បាប់នោះទេ។ វាពាក់ព័ន្ធនឹងតំបន់សមុទ្រពិតប្រាកដ និងធនធានថាមពលដែលអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសន្តិសុខថាមពលនៅក្នុងប្រទេសទាំង២ និងនៅទូទាំងតំបន់។ ​

ដំណើរការដែលពិភាក្សាគ្នាតែលើខ្សែបន្ទាត់របស់ផែនដី ខណៈមិនដោះស្រាយ​បញ្ហាដែលនៅពីក្រោយខ្សែបន្ទាត់ទាំងនោះ នឹងធ្វើឱ្យ​បញ្ហាសំខាន់ៗមិនអាចដោះស្រាយបាន។

​ប្រទេស​កម្ពុជា​មិន​បាន​ស្នើសុំ​ឱ្យ​​គណៈកម្មការ​ផ្សះផ្សា UNCLOS ដាក់​ចម្លើយ​ឯកតោភាគី​ទេ។ យើងកំពុងស្នើសុំឱ្យមានដំណើរការ​ដោះស្រាយបញ្ហាតាមអ្វីដែលមាន​ នោះគឺជម្លោះព្រំដែនសមុទ្រ ដែលគេតែងតែតភ្ជាប់ទៅនឹងបញ្ហា​អភិវឌ្ឍន៍ធនធានថាមពល​ប្រកបដោយសន្ដិភាព​។

យើងទទួលស្គាល់ថា ប្រទេសថៃមានផលប្រយោជន៍ជាតិ។ កម្ពុជាក៏មានផលប្រយោជន៍ជាតិដែរ។ ច្បាប់អន្តរជាតិមិនតម្រូវឱ្យភាគីណាមួយបោះបង់ចោលផលប្រយោជន៍ទាំងនោះទេ។ វាតម្រូវឱ្យភាគីទាំង២ បន្តផលប្រយោជន៍ទាំងនោះដោយសន្តិវិធី ដោយគោរព និងក្នុងក្របខ័ណ្ឌដែល​ផ្អែកលើ​ច្បាប់។

ការប្តេជ្ញាចិត្តដូចគ្នាចំពោះដំណោះស្រាយដោយសន្តិវិធី ត្រូវតែពង្រីកដល់បញ្ហាព្រំដែនគោករួមរបស់យើង។ បទឈប់បាញ់បច្ចុប្បន្នរវាងកម្ពុជា និងថៃនៅតែបន្ត​ ប៉ុន្តែវាមានភាពផុយស្រួយ។ កម្ពុជានៅតែមានការព្រួយបារម្ភអំពីស្ថានភាព​ជាក់ស្ដែងក្នុងតំបន់របស់កម្ពុជា ដែលថៃកំពុង​កាន់កាប់​។

ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli ) នោះទេ។ នៅលើដីគោក​ ក៏ដូចជានៅលើសមុទ្រ ការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា សេចក្តីស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិ ត្រូវបានគោរព។

កម្ពុជានៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមដោយសន្តិវិធី និង​យ៉ាងស៊ីសង្វាក់គ្នា​ជាមួយ​ថៃលើបញ្ហាទាំងអស់ដែលយើងប្រឈមមុខ ទាំងនៅលើដីគោក​ និងនៅលើសមុទ្រ។ យើង​មានយន្តការ​ប្រកបដោយប្រសិទ្ធភាពក្នុងការ​អនុវត្តដូច្នេះ ដូចដែលដំណើរការ UNCLOS ​ស្ដីពីសមុទ្រ បានបង្ហាញ។

កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយ​ថៃ ដែលជាប្រទេសជិតខាងជិតស្និទ្ធមាន​ការ​ប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងវិបុលភាព​ក្នុងតំបន់របស់យើង។ យើងត្រូវតែបន្តពិភាក្សាគ្នា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

តំបន់សមុទ្រមិនត្រូវក្លាយជារោង​ល្ខោននៃការមិនទុកចិត្តគ្នាមួយផ្សេងទៀតឡើយ។ ហើយ​ការបង្កើនភាពតានតឹងនៅព្រំដែនគោក ក៏មិនត្រូវ​កើតមានទៀតដែរ។ ​ផ្ទុយទៅវិញ កម្ពុជា និងថៃគួរតែធ្វើតាមប្រពៃណី ពោលគឺរបៀបដែលរដ្ឋអាស៊ីអាគ្នេយ៍ដោះស្រាយជម្លោះដ៏លំបាក។

ករណីទីម័រខាងកើត បានចាប់ផ្តើមដោយភាពមិនចុះសម្រុងគ្នា ហើយបានបញ្ចប់ដោយការព្រមព្រៀងគ្នា។ វា​ចាប់ផ្តើមដោយភាពមិនប្រាកដប្រជា និង​បញ្ចប់ទៅ​ដោយភស្តុតាងដែលថា ការផ្សះផ្សាដោយបង្ខំក្រោមច្បាប់អន្តរជាតិ អាច​ដោះស្រាយ​ភាពជាប់គាំង និង​ជម្លោះ នៅពេល​ទ្វេភាគី​ធ្វើការជាមួយគ្នា។

កម្ពុជាស្វាគមការចូលរួមរបស់​ថៃ​ក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ យើងស្នើសុំឱ្យគ្រប់ភាគីចូលរួមដោយស្មោះត្រង់។ ប្រជាជន​យើង តំបន់​យើង និងពិភពលោក នឹងធ្វើជាសាក្សី៕

អត្ថបទរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី «ការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ផ្តល់នូវមាគ៌ាប្រកបដោយយុត្តិធម៌ឆ្ពោះទៅកាន់សន្តិភាពដល់កម្ពុជា និងថៃ» ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Asia Times កាលពីថ្ងៃទី ១៣ ខែមិថុនា ២០២៦។

The post ប្រាក់ សុខុន៖ យន្តការផ្សះផ្សាដោយបង្ខំក្រោម​ UNCLOS ផ្តល់​នូវមាគ៌ាដ៏យុត្តិធម៌​ឆ្ពោះទៅរកសន្តិភាពដល់កម្ពុជា និងថៃ appeared first on Kampuchea Thmey Daily.

ការស្ទង់មតិ៖ ស្ថាប័នហិរញ្ញវត្ថុថៃប្រឈមហានិភ័យខ្ពស់ពីការឆបោកអនឡាញដោយ​ប្រើ AI
ការស្ទង់មតិថ្មីមួយពីក្រុមហ៊ុនសន្ដិសុខអ៊ិនធឺរណិតអន្តរជាតិ BioCatch បានបង្ហាញថា ស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសថៃ កំពុងប្រឈមមុខនឹង​ហានិភ័យខ្ពស់ពីការឆបោកអនឡាញដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈការវាយប្រហារកាន់តែរហ័ស មានភាពស្មុគស្មាញ និង​ឱ្យគេចាប់បាន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការស្ទង់មតិជាអន្តរជាតិ​នេះ បានធ្វើឡើងលើថ្នាក់ដឹកនាំ និងអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យ ការ​ទប់​ស្កាត់ការឆបោក និងការប្រឆាំងការលាងលុយកខ្វក់ចំនួន ១ ៤៤០ នាក់ ពី ២៥ ប្រទេស។ ក្នុងនោះ មាន​អ្នក​ជំនាញខាង​ធនាគារចំនួន ៨០ នាក់ មកពីប្រទេសថៃ។

ជាសកល ៨៤% នៃអ្នកឆ្លើយសំណួរ បានចាត់ទុក AI ជាហានិភ័យ​ដ៏ធំមួយ ដែលអាចត្រូវបានឧក្រិដ្ឋជន​ហិរញ្ញវត្ថុយកទៅប្រើប្រាស់ក្នុងរយៈពេល ១២ ខែខាងមុខ។ ទន្ទឹមនឹងនេះ ៨១% នៃស្ថាប័ន​ហិរញ្ញវត្ថុ​ទូទាំងពិភពលោក បានរាយការណ៍ថា ការប៉ុនប៉ងឆបោកកំពុងកើនឡើង ខណៈ ៧៦% បាននិយាយថា ការខាតបង់ដោយសារការឆបោក បានកើនឡើងធៀបនឹងឆ្នាំមុន។

សម្រាប់ប្រទេសថៃ ស្ថានភាពហាក់កាន់តែគួរឱ្យព្រួយបារម្ភ។ អ្នកឆ្លើយសំណួរចំនួន ៩៦% បាននិយាយ​ថា ការប៉ុនប៉ងឆបោកកំពុងកើនឡើង ខណៈ ៨៨% បានរាយការណ៍ពី​កំណើន​នៃការខាតបង់ដោយ​សារ​ការឆបោក ដែលខ្ពស់ជាងមធ្យមភាគសកល ៧៦%។ ជាងនេះទៅទៀត ៤៩% នៃអ្នកជំនាញធនាគារ​ថៃបានឱ្យដឹងថា ស្ថាប័នរបស់ពួកគេខាតបង់ប្រាក់លើសពី ១០ លានដុល្លារ/ឆ្នាំដោយសារអំពើឆបោក ដែលនេះ​គូសបញ្ជាក់ពីទំហំនៃការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ ដែលវិស័យធនាគាររបស់ប្រទេសកំពុងប្រឈមមុខ។

លើសពីនោះ ការស្ទង់មតិក៏បានរកឃើញថា ៩៣% នៃធនាគារថៃ ធ្លាប់ជួបប្រទះការវាយប្រហារពាក់ព័ន្ធនឹង Agentic AI (ប្រព័ន្ធ AI កម្រិតខ្ពស់ ដែលអាចគិត សម្រេចចិត្ត និងធ្វើសកម្មភាពដោយខ្លួនឯងដើម្បីសម្រេចគោលដៅ) បើធៀបនឹងមធ្យមភាគសកល ៨០%។ ​

លើសពីនេះ ៩៤% នៃអ្នកជំនាញធនាគារថៃបាននិយាយថា ការបែងចែករវាង AI ស្របច្បាប់ និង AI ដែល​ប្រើសម្រាប់ការបោកប្រាស់ គឺជាកិច្ចការដ៏លំបាក បើធៀបនឹងមធ្យមភាគសកល ៧២​%។

BioCatch បានព្រមានថា ខណៈ AI កំពុងជួយអភិវឌ្ឍសេវាហិរញ្ញវត្ថុ និងពាណិជ្ជកម្មឌីជីថល វាក៏កំពុងផ្តល់ឱកាសថ្មីដល់ជនឆបោកផងដែរ។ ដូច្នេះ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុត្រូវពង្រឹងប្រព័ន្ធការពារ ការចែករំលែកព័ត៌មាន និងការតាមដានប្រតិបត្តិការសង្ស័យ ដើម្បីទប់ស្កាត់ហានិភ័យដែលកំពុងកើនឡើង​៕

The post ការស្ទង់មតិ៖ ស្ថាប័នហិរញ្ញវត្ថុថៃប្រឈមហានិភ័យខ្ពស់ពីការឆបោកអនឡាញដោយ​ប្រើ AI appeared first on Kampuchea Thmey Daily.

ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ដោយសារសម្ពាធសេដ្ឋកិច្ច
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ថៃ​ (CCI) ប្រចាំខែឧសភា បានធ្លាក់ចុះមកត្រឹម ៤៩,៥ ពិន្ទុ ​ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ ចំពេលសេដ្ឋកិច្ចថៃបន្តរងសម្ពាធ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាកកប៉ុស្តិ៍កាលពីសប្ដាហ៍មុន ដោយស្រង់ទិន្នន័យពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC)​។

មជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សាកលវិទ្យាល័យ បាននិយាយថា ការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់នេះ ភាគច្រើនបណ្តាលមកពីការព្រួយបារម្ភអំពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងតម្លៃប្រេងខ្ពស់ថេរ​ ដែល​រំពឹងថានឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់​ថៃ និងបង្កើន​ការចំណាយសម្រាប់ការរស់នៅ។

សន្ទស្សន៍​វាស់ស្ទង់ទំនុកចិត្តលើសេដ្ឋកិច្ចទាំងមូល ឱកាសការងារ និងប្រាក់ចំណូលនាពេលអនាគតមានចំនួន ៤៣,១ ពិន្ទុ ៤៧,៥ ពិន្ទុ និង ៥៧,៩ ពិន្ទុ រៀងគ្នា​ ដោយ​បន្តស្ថិតនៅក្រោមកម្រិតស្តង់ដារ ១០០ ពិន្ទុ។ នេះបង្ហាញ​កង្វះទំនុកចិត្តជាបន្តបន្ទាប់ក្នុងចំណោមអ្នកប្រើប្រាស់លើទស្សនវិស័យសេដ្ឋកិច្ចថៃ ការរំពឹងទុកពីការងារ និងប្រាក់ចំណូលនាពេលអនាគត។

សាកលវិទ្យាល័យ UTCC រំពឹងថា អ្នកប្រើប្រាស់ថៃនឹង​បន្ត​ប្រុងប្រយ័ត្នចំពោះការចំណាយពេញមួយឆមាសទី១នៃឆ្នាំនេះ ខណៈ​ពួកគេកំពុងរង់ចាំភាពច្បាស់លាស់​នៃស្ថានការណ៍នៅ​មជ្ឈិមបូព៌ា។

អ្នកប្រើប្រាស់ថៃក៏កំពុងតាមដានយ៉ាងដិតដល់នូវវិធានការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះ និង​កំណើន​តម្លៃថាមពល ​ក្នុងចំណោមគោលនយោបាយសេដ្ឋកិច្ចផ្សេងៗទៀតផងដែរ រួមទាំងគម្រោង «ថៃជួយថៃបូក»​ ដែល​ចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា ​ដល់ចុងខែកញ្ញា៕

The post ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ដោយសារសម្ពាធសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

កសិករថៃប្រឈមវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ បន្ថែមសម្ពាធលើរដ្ឋាភិបាល អានុទីន
កសិករថៃប្រឈមមុខនឹង​វិបត្តិបំណុល​កាន់តែអាក្រក់ទៅៗ ដោយសារ​កំណើន​ថ្លៃប្រេងឥន្ធនៈ និងជី ដែលជាប់ទាក់ទងនឹងជម្លោះអ៊ីរ៉ង់ រួមផ្សំជាមួយនឹងការធ្លាក់ចុះនៃតម្លៃ​កសិផល​ ដែលបន្ថែមសម្ពាធលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កសិករ​ថៃបាន​និយាយថា ជំនួយពីរដ្ឋាភិបាលមិនអាចប៉ះប៉ូវគ្នានឹងកំណើនតម្លៃផលិតកម្ម ​ខណៈ​ថ្លៃប្រេងម៉ាស៊ូតលក់រាយ បានកើនឡើងជាង ៦០% ​នៅចំណុចខ្ពស់បំផុតដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់​ ខណៈថ្លៃជីវិញ បានកើនឡើងជាង ៣០% ​ដែល​ធ្វើឱ្យកសិករពិបាកនឹងរកប្រាក់ចំណេញនៅពេលទូទាត់ការចំណាយ។

កសិករ​ធ្វើស្រែម្នាក់ នៅភាគកណ្តាលប្រទេសថៃបាននិយាយប្រាប់រ៉យទ័រថា៖ «រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហានេះនោះទេ»។ ការណ៍លើកឡើងបែបនេះ បាន​ឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបោះឆ្នោតតាម​ជនបទ ដែលបានជួយ​ឱ្យលោក អានុទីន ​ឈ្នះសន្លឹកឆ្នោតភ្លូកទឹកភ្លូកដី​កាលពីខែកុម្ភៈ។

ទំនុកចិត្តសាធារណៈលើរដ្ឋបាលលោក អានុទីន បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ការស្ទង់មតិមួយកាលពីខែឧសភា ​ពី​សាកលវិទ្យាល័យ Suan Dusit បានបង្ហាញថា អ្នកឆ្លើយតប ៥៧% មានការរំពឹងទុកតិចតួច ឬគ្មានការរំពឹងទុកសោះ​លើការធ្វើការរបស់រដ្ឋាភិបាល ខណៈ ៦៨% ធ្លាប់បង្ហាញសុទិដ្ឋិនិយមលើរដ្ឋាភិបាលលោកក្នុងការស្ទង់មតិកាលពីខែមីនា។ ​

គេមើលឃើញថា សេដ្ឋកិច្ច​ថៃ​បានប្រឈមមុខនឹង​បញ្ហាផ្សេងៗរួមទាំងកំណើនយឺតយ៉ាវ កម្សោយតម្រូវការក្នងុស្រុក និងបន្ទុកបំណុលគ្រួសារដ៏ខ្ពស់បំផុតមួយនៅអាស៊ី (៨៦,៧% នៃផលិតផលក្នុងស្រុកសរុប)។  អ្នកឆ្លើយតបជិត ៧៨% ​ក្នុងការស្ទង់មតិរបស់​សាកលវិទ្យាល័យ Suan Dusit បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ ដោះស្រាយជាបន្ទាន់លើបញ្ហាកំណើន​ការ​ចំណាយសម្រាប់​ការរស់នៅ។​

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas ឯណោះវិញ បានពិពណ៌នាអំពីស្ថានភាពនេះថាជា «វិបត្តិការចំណាយលើការរស់នៅ» ដោយព្រមានពីសម្ពាធកាន់តែខ្លាំងឡើងៗ​សម្រាប់គ្រួសារថៃ។ អ្នកសេដ្ឋកិច្ចរំពឹងថា អតិផរណា​ហក់ឡើងលើសអត្រាគោលដៅ ១-៣% របស់ធនាគារកណ្ដាលថៃនៅឆ្នាំនេះ ​ដែលបង្ហាញពីបន្ទុកការចំណាយដ៏ធំសម្រាប់ប្រជាជនថៃ រួមទាំងកសិករ។

កន្លងមក រដ្ឋាភិបាលថៃ បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភធនអ្នកប្រើប្រាស់ចំនួន ១៧៦ ​ប៊ី​លានបាត (៥,៤ ប៊ីលានដុល្លារ) ដែលជាផ្នែកមួយនៃកញ្ចប់កម្ចីដ៏ធំ ៤០០ ប៊ីលានបាត ដែលរដ្ឋាភិបាលដាក់​ចេញដើម្បី​​ជួយជំរុញសេដ្ឋកិច្ច។ ​

ក្រៅពីនេះ គេមើលឃើញថា អាជ្ញាធរថៃក៏បានដាក់ចេញនូវជំនួយគោលដៅសម្រាប់កសិករផងដែរ រួមទាំងការឧបត្ថម្ភធនប្រហែល ១ ០០០ បាត (៣០ ដុល្លារ)សម្រាប់ផ្ទៃដីកសិកម្មមួយ​រ៉ៃ​ (១ រ៉ៃ = ០,១៦ ហិចតា)។ ប៉ុន្តែក្រុមកសិករនិយាយថា វិធានការទាំងនេះ​មិនអាចស៊ីសងគ្នាទៅនឹងកំណើន​យ៉ាងខ្លាំងនៃថ្លៃជី និងប្រេងឥន្ធនៈនោះទេ ចំពេលថ្លៃកសិផលធ្លាក់ចុះ។ តួយ៉ាង តម្លៃអង្ករថៃបានធ្លាក់ចុះកាលពីឆ្នាំមុនដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៨ ឆ្នាំ ​ដោយសារតែកំណើនលើសលុបនៃការផ្គត់ផ្គង់សកល​​ និងការប្រកួតប្រជែងខ្លាំងពីប្រទេសឥណ្ឌា។

នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ

កសិករថៃ​ជាច្រើននៅតែជាប់បំណុល ខណៈ​តម្លៃស្រូវអង្ករទាប ធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេថយចុះ។ វិទ្យាស្ថានស្រាវជ្រាវធនាគារកណ្តាល​ថៃ បាននិយាយកាលពីខែមេសាថា ជាងពាក់កណ្ដាលនៃអ្នកខ្ចីប្រាក់​ខាងកសិកម្មថៃ​សរុប​ ៣,៧៣ លាននាក់​ ទំនងជាសងបំណុលមិនរួចមុនពេលគេចូលនិវត្តន៍នោះទេ។

​កសិករ​ធ្វើស្រែម្នាក់នៅខេត្ត អយុធ្យា បាននិយាយប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖ «ដោយសារការចំណាយខ្ពស់ និងតម្លៃអង្ករទាប គ្មានអ្វីនៅសល់ក្រៅតែ​ពីបំណុលនោះទេ»។

អ្នកវិភាគនិយាយថា បញ្ហាប្រឈមដែលរដ្ឋាភិបាលរបស់លោក អានុទីន កំពុងប្រឈមមុខ លែងជាបញ្ហាសេដ្ឋកិច្ចសុទ្ធសាធទៀតហើយ គឺវា ក្លាយជាវិបត្តិទំនុកចិត្តលើរដ្ឋាភិបាលរបស់លោក ថាតើរដ្ឋាភិបាលលោក​អាចគ្របគ្រងប្រទេស និងដោះស្រាយសេដ្ឋកិច្ចមានប្រសិទ្ធភាពឬអត់៕ ​

The post កសិករថៃប្រឈមវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ បន្ថែមសម្ពាធលើរដ្ឋាភិបាល អានុទីន appeared first on Kampuchea Thmey Daily.

ថៃ វៀតណាម ​បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ដោយកំណត់គោលដៅពាណិជ្ជកម្ម ២៥ ប៊ីលានដុល្លារ ឆ្នាំនេះ
មេដឹកនាំថៃ និងវៀតណាម បាន​ប្ដេជ្ញាពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំង២ ខណៈកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឆ្នាំនេះឱ្យដល់ ២៥ ប៊ីលានដុល្លារ អំឡុង​ជំនួប​នៅទីក្រុងហាណូយ​កាលពី​ថ្ងៃអង្គារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានជួបជាមួយប្រធានាធិបតីវៀតណាម លោក​ តូ ឡាំ នៅវិមានតុងកឹង អំឡុងទស្សនកិច្ចទៅវៀតណាមរបស់លោកទៅវៀតណាមថ្ងៃ ៨-៩ មិថុនា ​ដែលធ្វើឡើងក្រោយលោក ​ឡាំ ទៅបាងកក កាលពីសប្ដាហ៍មុន។

ក្នុងជំនួបកាលពីថ្ងៃអង្គារ មេដឹកនាំទាំង២ បានប្ដេជ្ញា​​ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលពិភាក្សាពីមុន និង​បញ្ជាក់ជាថ្មីនូវការគាំទ្រ​លើ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថៃ-វៀតណាម  ខណៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​គឺជាប្រធានបទស្នូល។ ​

លោក ឡាំ បានស្នើឱ្យបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ​ប៊ីលានដុល្លារ នៅឆ្នាំនេះ មុនពេលពង្រីកវាដល់ ៥០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំក្រោយ​។ លោកអានុទីនឯណោះវិញ​បាននិយាយថា៖ «ខ្ញុំជឿជាក់ថាគោលដៅ ២៥ ​ប៊ីលានដុល្លារអាចសម្រេចបានក្នុងឆ្នាំនេះ ហើយអាចកើនឡើងដល់ ៣០ ប៊ីលានដុល្លារ​ នាពេលអនាគតដ៏ខ្លីខាងមុខ​»។

គួរគូសបញ្ជាក់ថា ការប្ដេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងមេដឹកនាំទាំង២ ធ្វើឡើងខណៈវៀតណាមក្លាយជាគូប្រជែងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់សម្រាប់ថៃ។ អ្នកខ្លះលើកឡើងថា សេដ្ឋកិច្ចវៀតណាមទាំងមូលនឹងវ៉ាដាច់ថៃក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

The post ថៃ វៀតណាម ​បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ដោយកំណត់គោលដៅពាណិជ្ជកម្ម ២៥ ប៊ីលានដុល្លារ ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ជម្លោះពាណិជ្ជកម្ម​​៖ ម៉ាឡេស៊ីរងចាំ​ឱ្យថៃបកស្រាយប្រាប់ខ្លួន​ ជុំវិញកង្វល់សុវត្ថិភាពបង្គា​
ម៉ាឡេស៊ីកំពុងរងចាំឱ្យថៃបកស្រាយប្រាប់ខ្លួន ជុំវិញកង្វល់សុវត្ថិភាពបង្គា​ ដែលជាមូលហេតុធ្វើឱ្យក្រសួងកសិកម្ម និងសន្ដិសុខស្បៀងម៉ាឡេស៊ីហាមឃាត់ការនាំចូលបង្គា​ពីថៃចំនួន ៥ ប្រភេទ ខណៈជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង២នៅតែបន្ត។ ​

អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី លោក Adnan Hussain បានឱ្យដឹងកាលពីថ្ងៃចន្ទថា ​ម៉ាឡេស៊ី​​មិនទាន់ទទួលបានចម្លើយស្ដីពីការព្រួយបារម្ភសុវត្ថិភាព​បង្គា​ថៃពីភាគីពាក់ព័ន្ធថៃនៅឡើយទេ។ ម៉ាឡេស៊ីបាន​ទាមទារការបកស្រាយនោះ តាំងតែពីមុនការហាមឃាត់របស់ខ្លួនចូលជាធរមាននៅថ្ងៃទី ១ មិថុនា។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Bernama។

លោក Adnan ​បានថ្លែងយ៉ាងដូច្នេះថា៖ «យើងបានស្នើសុំឱ្យអាជ្ញាធរថៃឆ្លើយកម្រងសំណួរដែលយើងបានផ្ញើទាក់ទងនឹងការនាំចូលបង្គា ដើម្បីឱ្យពួកគេអាចផ្តល់ការបំភ្លឺចាំបាច់​។​ នៅពេល​យើងទទួលបានការឆ្លើយតប យើងនឹងវាយតម្លៃថាតើថៃបំពេញតាមតម្រូវការជីវសុវត្ថិភាពរបស់ប្រទេសម៉ាឡេស៊ីឬអត់»។

ការលើកឡើងយ៉ាងដូច្នេះរបស់មន្រ្តីម៉ាឡេស៊ី គឺផ្ទុយពីអ្វីដែល​លោក​​ Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ បាននិយាយ។ លោក Suriya បាន​អះអាងកាលពីថ្ងៃសុក្រសប្ដាហ៍មុន​ថា ​នាយកដ្ឋានជលផលថៃបានដាក់ជូនការបំភ្លឺពេញលេញរួចហើយ និងទទួលបានការឆ្លើយតបជាវិជ្ជមានពីសមភាគីម៉ាឡេស៊ី។​

គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីបាន​ចាប់ផ្ដើមផ្អាកជា​បណ្ដោះអាសន្នលើការនាំចូលបង្គាពី​ថៃចំនួន ៥ ប្រភេទ ចាប់តាំងពីថ្ងៃទី ១ មិថុនា មក ដើម្បី​ឆ្លើយតបទៅថៃ ចំពោះការរឹតបន្តឹង និង​ការអូសបន្លាយពេល​ការត្រួតពិនិត្យ​លើត្រីឆ្ពុង​សមុទ្រនាំចូលពីម៉ាឡេស៊ី ដែលការធ្វើតេស្តត្រូវចំណាយពេលរហូតដល់ទៅ ១០-១៥ ថ្ងៃ។ ​

យោងតាមរដ្ឋាភិបាលថៃ ​ប្រទេសនេះ​នាំចេញបង្គាប្រហែល ៤០០ តោន​ ក្នុង​តម្លៃប្រហែល ៤៤ លានបាតទៅកាន់ប្រទេសម៉ាឡេស៊ីជារៀងរាល់ខែ។ សមាគមបង្គាបានប៉ាន់ប្រមាណថា ការខូចខាតអាចលើសពី ២ ​ប៊ីលានបាត ប្រសិនបើជម្លោះ​ពាណិជ្ជកម្ម​បន្តអូសបន្លាយ ដោយពួកគេស្នើសុំឱ្យរដ្ឋាភិបាលថៃចរចាជាមួយម៉ាឡេស៊ីដើម្បីបញ្ចៀសវិបត្តិដែលឧស្សាហកម្មបង្គាថៃកំពុងជួបប្រទះ ចំពេលការប្រកួតប្រជែងខ្លាំង ហើយតម្រូវការពីទីផ្សារសំខាន់ៗនៅតែខ្សោយ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Rachada Dhanadirek បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសទាំង២ នឹងព្យាយាមដោះស្រាយជម្លោះបង្គាយ៉ាងឆាប់រហ័ស ប៉ុន្តែថៃក៏កំពុងពិចារណាយកបញ្ហានេះទៅចរចានៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

​លើសពីនេះ លោកស្រី Rachada ​បានបន្តថា រដ្ឋាភិបាលថៃកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកទីផ្សារជំនួសសម្រាប់បង្គាថៃ ដោយអាជ្ញាធរកំពុងស្វែងរកការទប់ស្កាត់ការធ្លាក់ចុះតម្លៃបង្គានៅកន្លែងចិញ្ចឹម ​និងកាត់បន្ថយផលប៉ះពាល់លើកសិករ៕

The post ជម្លោះពាណិជ្ជកម្ម​​៖ ម៉ាឡេស៊ីរងចាំ​ឱ្យថៃបកស្រាយប្រាប់ខ្លួន​ ជុំវិញកង្វល់សុវត្ថិភាពបង្គា​ appeared first on Kampuchea Thmey Daily.