ព័ត៌មានអន្ដរជាតិ
ជម្លោះពាណិជ្ជកម្ម៖ ម៉ាឡេស៊ីរងចាំឱ្យថៃបកស្រាយប្រាប់ខ្លួន ជុំវិញកង្វល់សុវត្ថិភាពបង្គា
ម៉ាឡេស៊ីកំពុងរងចាំឱ្យថៃបកស្រាយប្រាប់ខ្លួន ជុំវិញកង្វល់សុវត្ថិភាពបង្គា ដែលជាមូលហេតុធ្វើឱ្យក្រសួងកសិកម្ម និងសន្ដិសុខស្បៀងម៉ាឡេស៊ីហាមឃាត់ការនាំចូលបង្គាពីថៃចំនួន ៥ ប្រភេទ ខណៈជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង២នៅតែបន្ត។

អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី លោក Adnan Hussain បានឱ្យដឹងកាលពីថ្ងៃចន្ទថា ម៉ាឡេស៊ីមិនទាន់ទទួលបានចម្លើយស្ដីពីការព្រួយបារម្ភសុវត្ថិភាពបង្គាថៃពីភាគីពាក់ព័ន្ធថៃនៅឡើយទេ។ ម៉ាឡេស៊ីបានទាមទារការបកស្រាយនោះ តាំងតែពីមុនការហាមឃាត់របស់ខ្លួនចូលជាធរមាននៅថ្ងៃទី ១ មិថុនា។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Bernama។
លោក Adnan បានថ្លែងយ៉ាងដូច្នេះថា៖ «យើងបានស្នើសុំឱ្យអាជ្ញាធរថៃឆ្លើយកម្រងសំណួរដែលយើងបានផ្ញើទាក់ទងនឹងការនាំចូលបង្គា ដើម្បីឱ្យពួកគេអាចផ្តល់ការបំភ្លឺចាំបាច់។ នៅពេលយើងទទួលបានការឆ្លើយតប យើងនឹងវាយតម្លៃថាតើថៃបំពេញតាមតម្រូវការជីវសុវត្ថិភាពរបស់ប្រទេសម៉ាឡេស៊ីឬអត់»។
ការលើកឡើងយ៉ាងដូច្នេះរបស់មន្រ្តីម៉ាឡេស៊ី គឺផ្ទុយពីអ្វីដែលលោក Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ បាននិយាយ។ លោក Suriya បានអះអាងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា នាយកដ្ឋានជលផលថៃបានដាក់ជូនការបំភ្លឺពេញលេញរួចហើយ និងទទួលបានការឆ្លើយតបជាវិជ្ជមានពីសមភាគីម៉ាឡេស៊ី។
គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីបានចាប់ផ្ដើមផ្អាកជាបណ្ដោះអាសន្នលើការនាំចូលបង្គាពីថៃចំនួន ៥ ប្រភេទ ចាប់តាំងពីថ្ងៃទី ១ មិថុនា មក ដើម្បីឆ្លើយតបទៅថៃ ចំពោះការរឹតបន្តឹង និងការអូសបន្លាយពេលការត្រួតពិនិត្យលើត្រីឆ្ពុងសមុទ្រនាំចូលពីម៉ាឡេស៊ី ដែលការធ្វើតេស្តត្រូវចំណាយពេលរហូតដល់ទៅ ១០-១៥ ថ្ងៃ។
យោងតាមរដ្ឋាភិបាលថៃ ប្រទេសនេះនាំចេញបង្គាប្រហែល ៤០០ តោន ក្នុងតម្លៃប្រហែល ៤៤ លានបាតទៅកាន់ប្រទេសម៉ាឡេស៊ីជារៀងរាល់ខែ។ សមាគមបង្គាបានប៉ាន់ប្រមាណថា ការខូចខាតអាចលើសពី ២ ប៊ីលានបាត ប្រសិនបើជម្លោះពាណិជ្ជកម្មបន្តអូសបន្លាយ ដោយពួកគេស្នើសុំឱ្យរដ្ឋាភិបាលថៃចរចាជាមួយម៉ាឡេស៊ីដើម្បីបញ្ចៀសវិបត្តិដែលឧស្សាហកម្មបង្គាថៃកំពុងជួបប្រទះ ចំពេលការប្រកួតប្រជែងខ្លាំង ហើយតម្រូវការពីទីផ្សារសំខាន់ៗនៅតែខ្សោយ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Rachada Dhanadirek បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសទាំង២ នឹងព្យាយាមដោះស្រាយជម្លោះបង្គាយ៉ាងឆាប់រហ័ស ប៉ុន្តែថៃក៏កំពុងពិចារណាយកបញ្ហានេះទៅចរចានៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
លើសពីនេះ លោកស្រី Rachada បានបន្តថា រដ្ឋាភិបាលថៃកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកទីផ្សារជំនួសសម្រាប់បង្គាថៃ ដោយអាជ្ញាធរកំពុងស្វែងរកការទប់ស្កាត់ការធ្លាក់ចុះតម្លៃបង្គានៅកន្លែងចិញ្ចឹម និងកាត់បន្ថយផលប៉ះពាល់លើកសិករ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


