ព័ត៌មានអន្ដរជាតិ
ថៃ វៀតណាម បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ដោយកំណត់គោលដៅពាណិជ្ជកម្ម ២៥ ប៊ីលានដុល្លារ ឆ្នាំនេះ
មេដឹកនាំថៃ និងវៀតណាម បានប្ដេជ្ញាពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំង២ ខណៈកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឆ្នាំនេះឱ្យដល់ ២៥ ប៊ីលានដុល្លារ អំឡុងជំនួបនៅទីក្រុងហាណូយកាលពីថ្ងៃអង្គារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានជួបជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡាំ នៅវិមានតុងកឹង អំឡុងទស្សនកិច្ចទៅវៀតណាមរបស់លោកទៅវៀតណាមថ្ងៃ ៨-៩ មិថុនា ដែលធ្វើឡើងក្រោយលោក ឡាំ ទៅបាងកក កាលពីសប្ដាហ៍មុន។
ក្នុងជំនួបកាលពីថ្ងៃអង្គារ មេដឹកនាំទាំង២ បានប្ដេជ្ញាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលពិភាក្សាពីមុន និងបញ្ជាក់ជាថ្មីនូវការគាំទ្រលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថៃ-វៀតណាម ខណៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាប្រធានបទស្នូល។
លោក ឡាំ បានស្នើឱ្យបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ប៊ីលានដុល្លារ នៅឆ្នាំនេះ មុនពេលពង្រីកវាដល់ ៥០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំក្រោយ។ លោកអានុទីនឯណោះវិញបាននិយាយថា៖ «ខ្ញុំជឿជាក់ថាគោលដៅ ២៥ ប៊ីលានដុល្លារអាចសម្រេចបានក្នុងឆ្នាំនេះ ហើយអាចកើនឡើងដល់ ៣០ ប៊ីលានដុល្លារ នាពេលអនាគតដ៏ខ្លីខាងមុខ»។
គួរគូសបញ្ជាក់ថា ការប្ដេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងមេដឹកនាំទាំង២ ធ្វើឡើងខណៈវៀតណាមក្លាយជាគូប្រជែងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់សម្រាប់ថៃ។ អ្នកខ្លះលើកឡើងថា សេដ្ឋកិច្ចវៀតណាមទាំងមូលនឹងវ៉ាដាច់ថៃក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


