ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ដោយសារសម្ពាធសេដ្ឋកិច្ច
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ថៃ (CCI) ប្រចាំខែឧសភា បានធ្លាក់ចុះមកត្រឹម ៤៩,៥ ពិន្ទុ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ ចំពេលសេដ្ឋកិច្ចថៃបន្តរងសម្ពាធ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាកកប៉ុស្តិ៍កាលពីសប្ដាហ៍មុន ដោយស្រង់ទិន្នន័យពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC)។

មជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សាកលវិទ្យាល័យ បាននិយាយថា ការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់នេះ ភាគច្រើនបណ្តាលមកពីការព្រួយបារម្ភអំពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងតម្លៃប្រេងខ្ពស់ថេរ ដែលរំពឹងថានឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់ថៃ និងបង្កើនការចំណាយសម្រាប់ការរស់នៅ។
សន្ទស្សន៍វាស់ស្ទង់ទំនុកចិត្តលើសេដ្ឋកិច្ចទាំងមូល ឱកាសការងារ និងប្រាក់ចំណូលនាពេលអនាគតមានចំនួន ៤៣,១ ពិន្ទុ ៤៧,៥ ពិន្ទុ និង ៥៧,៩ ពិន្ទុ រៀងគ្នា ដោយបន្តស្ថិតនៅក្រោមកម្រិតស្តង់ដារ ១០០ ពិន្ទុ។ នេះបង្ហាញកង្វះទំនុកចិត្តជាបន្តបន្ទាប់ក្នុងចំណោមអ្នកប្រើប្រាស់លើទស្សនវិស័យសេដ្ឋកិច្ចថៃ ការរំពឹងទុកពីការងារ និងប្រាក់ចំណូលនាពេលអនាគត។
សាកលវិទ្យាល័យ UTCC រំពឹងថា អ្នកប្រើប្រាស់ថៃនឹងបន្តប្រុងប្រយ័ត្នចំពោះការចំណាយពេញមួយឆមាសទី១នៃឆ្នាំនេះ ខណៈពួកគេកំពុងរង់ចាំភាពច្បាស់លាស់នៃស្ថានការណ៍នៅមជ្ឈិមបូព៌ា។
អ្នកប្រើប្រាស់ថៃក៏កំពុងតាមដានយ៉ាងដិតដល់នូវវិធានការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះ និងកំណើនតម្លៃថាមពល ក្នុងចំណោមគោលនយោបាយសេដ្ឋកិច្ចផ្សេងៗទៀតផងដែរ រួមទាំងគម្រោង «ថៃជួយថៃបូក» ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា ដល់ចុងខែកញ្ញា៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


