ព័ត៌មានអន្ដរជាតិ
កសិករថៃប្រឈមវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ បន្ថែមសម្ពាធលើរដ្ឋាភិបាល អានុទីន
កសិករថៃប្រឈមមុខនឹងវិបត្តិបំណុលកាន់តែអាក្រក់ទៅៗ ដោយសារកំណើនថ្លៃប្រេងឥន្ធនៈ និងជី ដែលជាប់ទាក់ទងនឹងជម្លោះអ៊ីរ៉ង់ រួមផ្សំជាមួយនឹងការធ្លាក់ចុះនៃតម្លៃកសិផល ដែលបន្ថែមសម្ពាធលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កសិករថៃបាននិយាយថា ជំនួយពីរដ្ឋាភិបាលមិនអាចប៉ះប៉ូវគ្នានឹងកំណើនតម្លៃផលិតកម្ម ខណៈថ្លៃប្រេងម៉ាស៊ូតលក់រាយ បានកើនឡើងជាង ៦០% នៅចំណុចខ្ពស់បំផុតដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ ខណៈថ្លៃជីវិញ បានកើនឡើងជាង ៣០% ដែលធ្វើឱ្យកសិករពិបាកនឹងរកប្រាក់ចំណេញនៅពេលទូទាត់ការចំណាយ។
កសិករធ្វើស្រែម្នាក់ នៅភាគកណ្តាលប្រទេសថៃបាននិយាយប្រាប់រ៉យទ័រថា៖ «រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហានេះនោះទេ»។ ការណ៍លើកឡើងបែបនេះ បានឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបោះឆ្នោតតាមជនបទ ដែលបានជួយឱ្យលោក អានុទីន ឈ្នះសន្លឹកឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែកុម្ភៈ។
ទំនុកចិត្តសាធារណៈលើរដ្ឋបាលលោក អានុទីន បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ការស្ទង់មតិមួយកាលពីខែឧសភា ពីសាកលវិទ្យាល័យ Suan Dusit បានបង្ហាញថា អ្នកឆ្លើយតប ៥៧% មានការរំពឹងទុកតិចតួច ឬគ្មានការរំពឹងទុកសោះលើការធ្វើការរបស់រដ្ឋាភិបាល ខណៈ ៦៨% ធ្លាប់បង្ហាញសុទិដ្ឋិនិយមលើរដ្ឋាភិបាលលោកក្នុងការស្ទង់មតិកាលពីខែមីនា។
គេមើលឃើញថា សេដ្ឋកិច្ចថៃបានប្រឈមមុខនឹងបញ្ហាផ្សេងៗរួមទាំងកំណើនយឺតយ៉ាវ កម្សោយតម្រូវការក្នងុស្រុក និងបន្ទុកបំណុលគ្រួសារដ៏ខ្ពស់បំផុតមួយនៅអាស៊ី (៨៦,៧% នៃផលិតផលក្នុងស្រុកសរុប)។ អ្នកឆ្លើយតបជិត ៧៨% ក្នុងការស្ទង់មតិរបស់សាកលវិទ្យាល័យ Suan Dusit បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ ដោះស្រាយជាបន្ទាន់លើបញ្ហាកំណើនការចំណាយសម្រាប់ការរស់នៅ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas ឯណោះវិញ បានពិពណ៌នាអំពីស្ថានភាពនេះថាជា «វិបត្តិការចំណាយលើការរស់នៅ» ដោយព្រមានពីសម្ពាធកាន់តែខ្លាំងឡើងៗសម្រាប់គ្រួសារថៃ។ អ្នកសេដ្ឋកិច្ចរំពឹងថា អតិផរណាហក់ឡើងលើសអត្រាគោលដៅ ១-៣% របស់ធនាគារកណ្ដាលថៃនៅឆ្នាំនេះ ដែលបង្ហាញពីបន្ទុកការចំណាយដ៏ធំសម្រាប់ប្រជាជនថៃ រួមទាំងកសិករ។
កន្លងមក រដ្ឋាភិបាលថៃ បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភធនអ្នកប្រើប្រាស់ចំនួន ១៧៦ ប៊ីលានបាត (៥,៤ ប៊ីលានដុល្លារ) ដែលជាផ្នែកមួយនៃកញ្ចប់កម្ចីដ៏ធំ ៤០០ ប៊ីលានបាត ដែលរដ្ឋាភិបាលដាក់ចេញដើម្បីជួយជំរុញសេដ្ឋកិច្ច។
ក្រៅពីនេះ គេមើលឃើញថា អាជ្ញាធរថៃក៏បានដាក់ចេញនូវជំនួយគោលដៅសម្រាប់កសិករផងដែរ រួមទាំងការឧបត្ថម្ភធនប្រហែល ១ ០០០ បាត (៣០ ដុល្លារ)សម្រាប់ផ្ទៃដីកសិកម្មមួយរ៉ៃ (១ រ៉ៃ = ០,១៦ ហិចតា)។ ប៉ុន្តែក្រុមកសិករនិយាយថា វិធានការទាំងនេះមិនអាចស៊ីសងគ្នាទៅនឹងកំណើនយ៉ាងខ្លាំងនៃថ្លៃជី និងប្រេងឥន្ធនៈនោះទេ ចំពេលថ្លៃកសិផលធ្លាក់ចុះ។ តួយ៉ាង តម្លៃអង្ករថៃបានធ្លាក់ចុះកាលពីឆ្នាំមុនដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៨ ឆ្នាំ ដោយសារតែកំណើនលើសលុបនៃការផ្គត់ផ្គង់សកល និងការប្រកួតប្រជែងខ្លាំងពីប្រទេសឥណ្ឌា។

កសិករថៃជាច្រើននៅតែជាប់បំណុល ខណៈតម្លៃស្រូវអង្ករទាប ធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេថយចុះ។ វិទ្យាស្ថានស្រាវជ្រាវធនាគារកណ្តាលថៃ បាននិយាយកាលពីខែមេសាថា ជាងពាក់កណ្ដាលនៃអ្នកខ្ចីប្រាក់ខាងកសិកម្មថៃសរុប ៣,៧៣ លាននាក់ ទំនងជាសងបំណុលមិនរួចមុនពេលគេចូលនិវត្តន៍នោះទេ។
កសិករធ្វើស្រែម្នាក់នៅខេត្ត អយុធ្យា បាននិយាយប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖ «ដោយសារការចំណាយខ្ពស់ និងតម្លៃអង្ករទាប គ្មានអ្វីនៅសល់ក្រៅតែពីបំណុលនោះទេ»។
អ្នកវិភាគនិយាយថា បញ្ហាប្រឈមដែលរដ្ឋាភិបាលរបស់លោក អានុទីន កំពុងប្រឈមមុខ លែងជាបញ្ហាសេដ្ឋកិច្ចសុទ្ធសាធទៀតហើយ គឺវា ក្លាយជាវិបត្តិទំនុកចិត្តលើរដ្ឋាភិបាលរបស់លោក ថាតើរដ្ឋាភិបាលលោកអាចគ្របគ្រងប្រទេស និងដោះស្រាយសេដ្ឋកិច្ចមានប្រសិទ្ធភាពឬអត់៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


