ទុរេនថៃ Archives - Kampuchea Thmey Daily

មូលហេតុ ៤យ៉ាង ធ្វើឲ្យទុរេន ថៃ លក់មិនដាច់នៅកូរ៉េខាងត្បូង សូម្បី​មានពលរដ្ឋថៃរស់នៅជាង ១៣ម៉ឺននាក់​នៅទីនោះ​
វិស័យនាំចេញផ្លែឈើរបស់ថៃបានជួបប្រទះនូវរបត់ដ៏គួរឲ្យព្រួយកង្វល់​មួយ នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង នៅពេលដែលផ្លែទុរេនថៃដែលធ្លាប់តែមានភាពល្បីល្បាញ បែរជាត្រូវជួបវិបត្តិលក់មិនដាច់ និងមានការធ្លាក់ចុះនៃការនាំចូលយ៉ាងគំហុក។

ស្ថានភាពនេះបានបង្កើតជាចម្ងល់យ៉ាងខ្លាំង ព្រោះបច្ចុប្បន្នមានប្រជាជនថៃរហូតដល់ទៅជាង ១៣ម៉ឺននាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ ដែលតាមទ្រឹស្តីពួកគេគួរតែជាក្រុមអតិថិជនគាំទ្រដ៏ធំបំផុត។

ផ្អែកតាមរបាយការណ៍របស់ សារព័ត៌មាន Bangkok Post ដោយលើកយកការវិភាគលើកត្តាទីផ្សារ សេដ្ឋកិច្ច គេបានរកឃើញមូលហេតុចម្បងៗចំនួន ៤ ដែលធ្វើឲ្យទុរេនថៃ មិនអាចវាយលុកទីផ្សារកូរ៉េបានជោគជ័យ។

រូបភាព៖ហ្វេសបុក

មូលហេតុដំបូងបង្អស់ គឺពាក់ព័ន្ធទៅនឹងកត្តាតម្លៃ និងថ្លៃដឹកជញ្ជូនខ្ពស់ហួសហេតុ ដែលធ្វើឲ្យទុរេនស្រស់ក្លាយជាទំនិញប្រណីតភាពសម្រាប់តែអ្នកមាន។ ដោយសារតែកូរ៉េខាងត្បូង មានចម្ងាយឆ្ងាយពីថៃ និងមានវិធានការត្រួតពិនិត្យអនាម័យដ៏តឹងរ៉ឹងបំផុត ការដឹកជញ្ជូនទុរេនស្រស់តាមផ្លូវអាកាសតម្រូវឲ្យចំណាយថ្លៃដើមខ្ពស់ខ្លាំង ដែលធ្វើឲ្យតម្លៃលក់រាយទុរេនស្រស់នៅលើទីផ្សារទីក្រុងសេអ៊ូលហក់ឡើងខ្ពស់កប់ពពក។  តម្លៃដ៏ថ្លៃនេះមិនត្រឹមតែធ្វើឲ្យប្រជាជនកូរ៉េ កម្រហ៊ានចំណាយលុយទិញនោះទេ សូម្បីតែពលករថៃជាង ១៣ម៉ឺននាក់ដែលកំពុងស្នាក់នៅទីនោះ ក៏ត្រូវបង្ខំចិត្តលះបង់ការចង់ហូបចុករបស់ខ្លួនដែរ ដើម្បីសន្សំសំចៃប្រាក់ផ្ញើត្រឡប់មកផ្ទះវិញ។

កត្តាទីពីរ ដែលជាឧបសគ្គដ៏ធំគឺទម្លាប់ និងវប្បធម៌រស់នៅរបស់ប្រជាជនកូរ៉េផ្ទាល់តែម្តង។ ជនជាតិកូរ៉េភាគច្រើនមិនចូលចិត្ត និងមិនអាចទ្រាំទ្រនឹងក្លិនដ៏ខ្លាំង និងប្លែករបស់ទុរេនបានឡើយ ដោយពួកគេតែងតែប្រៀបធៀបក្លិននោះទៅនឹងរបស់រលួយ ឬខ្ទឹមបារាំងផ្អួរ។ លើសពីនេះ វប្បធម៌រស់នៅកូរ៉េភាគច្រើន គឺផ្ដោតលើការស្នាក់នៅតាមអាផាតមិនរួមគ្នា និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរការណ៍សាធារណៈដ៏ណែនណាន់តាប់ ដែលទីកន្លែងទាំងនោះមានការរឹតត្បិត និងហាមឃាត់ដាច់ខាតមិនឲ្យមានទំនិញដែលមានក្លិនរំខានដូចជាទុរេនឡើយ។ ក្លិនដែលជាប់នៅក្នុងបន្ទប់ ឬទូទឹកកកក្នុងរយៈពេលយូរ បានធ្វើឲ្យពួកគេមានការរារែកចិត្តក្នុងការទិញយកទៅរក្សាទុក ឬបរិភោគនៅក្នុងផ្ទះ។

មូលហេតុទីបី គឺការកើនឡើងនៃជម្រើសជំនួស ពិសេសគឺការវាយលុកពីសំណាក់ទុរេនបង្កកមកពីប្រទេសជិតខាងដូចជាម៉ាឡេស៊ី។ ទីផ្សារកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នបានផ្លាស់ប្តូរទម្លាប់ ដោយសារពួកគេមិនចូលចិត្តទិញទុរេនស្រស់ទាំងមូល ដែលមានបន្លាមកគាស់ដោយខ្លួនឯង នាំឲ្យពិបាក និងសល់សំបកបង្កើតជាសំរាមមានក្លិនស្អុយ។ ផ្ទុយទៅវិញ ពួកគេចូលចិត្តទិញទុរេនបង្កកដែលបកសាច់រួចស្រេច។ ក្នុងចំណោមនោះ ទុរេនពូជ Musang King របស់ម៉ាឡេស៊ីដែលនាំចូលជាប្រភេទបង្កក ត្រូវបានគេកែច្នៃធ្វើជាបង្អែម ឬការ៉េមលក់តាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចទំនើបៗដូចជា Coupang ដែលទទួលបានការពេញនិយមខ្លាំងពីសំណាក់យុវជនកូរ៉េ ធ្វើឲ្យទុរេនស្រស់ធម្មតារបស់ថៃត្រូវបាត់បង់ចំណែកទីផ្សារស្ទើរតែទាំងស្រុង។

ចំណែកមូលហេតុចម្បងចុងក្រោយ គឺបញ្ហាប្រឈមផ្នែកស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។ វិធានការត្រួតពិនិត្យរបស់កូរ៉េ ទៅលើកសិផលនាំចូលគឺមានភាពម៉ត់ចត់ខ្លាំង ស្របពេលដែលកន្លងមក ផ្លែទុរេនថៃធ្លាប់បានជួបប្រទះនូវព័ត៌មានអវិជ្ជមានមួយចំនួនទាក់ទងនឹងការរកឃើញសារធាតុគីមី សារធាតុកាត់មីញ៉ូម (Cadmium) ឬការប្រើប្រាស់ថ្នាំលាបពណ៌លឿង (Basic Yellow 2) ពីសំណាក់អាជ្ញាធរនៃប្រទេសជាដៃគូនាំចេញផ្សេងទៀត។

ជាក់ស្ដែង ទោះបីជាមានការខិតខំប្រឹងប្រែងកែទម្រង់ និងរឹតបន្តឹងស្តង់ដារគុណភាពពីសំណាក់ក្រសួងកសិកម្មថៃយ៉ាងណាក៏ដោយ ក៏ព័ត៌មានទាំងនេះបានធ្វើឲ្យផ្សារទំនើប និងអ្នកចែកចាយទំនិញនៅក្នុងប្រទេសកូរ៉េខាងត្បូង បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងកាត់បន្ថយការបញ្ជាទិញទុរេនស្រស់ពីថៃ ដើម្បីចៀសវាងការខាតបង់ ប្រសិនបើទំនិញទាំងនោះមិនឆ្លងកាត់ស្តង់ដារសុវត្ថិភាពណាមួយរបស់អាជ្ញាធរកូរ៉េ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ទុរេនថៃ លក់មិនដាច់​នៅផ្សា​រកូរ៉េខាងត្បូង ថៅកែ​កូរ៉េ​​ខាតលុយច្រើន បញ្ជាឲ្យប្រមូល បោះចោលក្នុងឡានសំរាម

The post មូលហេតុ ៤យ៉ាង ធ្វើឲ្យទុរេន ថៃ លក់មិនដាច់នៅកូរ៉េខាងត្បូង សូម្បី​មានពលរដ្ឋថៃរស់នៅជាង ១៣ម៉ឺននាក់​នៅទីនោះ​ appeared first on Kampuchea Thmey Daily.

តម្លៃទុរេននៅចិនធ្លាក់ចុះគំហុក ដោយសារការផ្គត់ផ្គង់​លើសលុប​ពីអាស៊ីអាគ្នេយ៍
តម្លៃផ្លែទុរេន ដែលគេធ្លាប់ចាត់ទុកថាជាផ្លែឈើប្រណីតនៅចិន បាន​ធ្លាក់ចុះជាគំហុក​នាពេលបច្ចុប្បន្ន​ ​ខណៈភាពប្រសើរឡើង​ផ្នែក​ភស្តុភារ ​បង្កភាពងាយស្រួលដល់ការផ្គត់ផ្គង់ដ៏ច្រើនលើសលុបពីអាស៊ីអាគ្នេយ៍​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ ​

ពីមុនមក អាជីវករនៅចិនធ្លាប់លក់ទុរេន ២០០ យ៉ន់ ឬប្រហែល ២៩ ដុល្លារ/គីឡូក្រាម ប៉ុន្តែតម្លៃឥឡូវនេះថោកជាងមុនឆ្ងាយណាស់។ សារព័ត៌មានស៊ីនហួ បានផ្សាយថា នៅផ្សារបោះដុំមួយនៅទីក្រុង គុនមីង ខេត្ត យូណាន ទុរេនពូជថៃ Monthong ឥឡូវនេះ ត្រូវបាន​គេលក់ក្នុងតម្លៃ ២៨ យ៉ន់ ឬប្រហែល ៤ ដុល្លារ/គីឡូក្រាម។

បើតាមអនឡាញ​ អ្នកប្រើប្រាស់ទូទាំងប្រទេសចិន ក៏អាចទិញផ្លែទុរេនដែលមាន​ទម្ងន់​លើស​ពី ​២​គីឡូក្រាម​ និងមានសាច់ផ្លែធំៗ​ ៦ ក្លែប ក្នុងតម្លៃត្រឹមតែ ១២៩ យ៉ន់ គិតទាំងថ្លៃដឹកជញ្ជូន។ ​

ការធ្លាក់ចុះជាគំហុកនៃតម្លៃទុរេន បាន​ក្លាយជាប្រធានបទដ៏ក្ដៅមួយ​នៅលើបណ្ដាញសង្គមចិនកាលពីចុងខែមេសា ដោយសារតែការដឹកជញ្ជូនជាច្រើនបាន​ទៅដល់តាម​កំពង់ផែសមុទ្រ និងផ្លូវគោកចិន​។ សេវាកម្មដឹកជញ្ជូនតាមផ្លូវរថភ្លើងថៃ-ឡាវ-យូណាន បាន​ធ្វើឱ្យការដឹកជញ្ជូនទុរេនពីអាស៊ីអាគ្នេយ៍កាន់តែរហ័សជាងមុន។ សេវាកម្មនេះ មាន​ទាំងទូរថភ្លើងត្រជាក់ ១៣ អង្សាសេ ចេញពីកំពង់ផែ​ឡាំឆាបាងរបស់ប្រទេសថៃ ឆ្លងកាត់​ឡាវ ទៅកាន់ទីក្រុងគុនមីង។ ទុរេនថៃឥឡូវនេះ ត្រូវការពេលត្រឹមតែ ២៦ ម៉ោង ដើម្បីទៅដល់ទីក្រុង គុនមីង និងត្រឹមតែ ២ ថ្ងៃ ដើម្បីទៅដល់​ជាង ៣០ ទីក្រុងនៅចិន។

ភាពប្រសើរឡើងនៃបណ្ដាញភស្តុភារ បាន​កាត់បន្ថយពេលដឹកជញ្ចូនទៅក្រុង Chengdu មកត្រឹម ៥ ថ្ងៃ ពីប្រហែល ១ សប្ដាហ៍កាលពីមុន ខណៈអត្រាខូចធ្លាក់ចុះពី ១០% មកត្រឹម ៣% ដោយសារតែផ្លូវរថភ្លើងថ្មី។ ជាលទ្ធផល តម្លៃទុរេនលក់រាយនៅ Chengdu បាន​ធ្លាក់ចុះពីប្រហែល ៧០ យ៉ន់ មកត្រឹមប្រហែល ៤០ យ៉ន់/គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់កាសែតចិន China Daily។

គួរគូសបញ្ជាក់ថា ចិនគឺជាទីផ្សារទុរេនដ៏ធំបំផុតរបស់ពិភព​លោក ​ដោយ​នាំចូលផ្លែ​ឈើប្រភេទនេះ​ក្នុងតម្លៃ ​៧,៥ ​ប៊ីលានដុល្លារកាលពីឆ្នាំមុន។ ក្នុងនោះ ថៃផ្គត់ផ្គង់ប្រហែល ៤ ប៊ីលាន​ដុល្លារ វៀតណាម ៣,៤ ប៊ីលាន​ដុល្លារ ខណៈ​ម៉ាឡេស៊ី កម្ពុជា ឡាវ និងហ្វីលីពីន មានចំណែកទីផ្សារតូចតាច។

អ្នកជំនាញទុរេនម្នាក់បានប្រាប់កាសែត South China Morning Post ថា ការដឹកជញ្ជូនតាមផ្លូវដែកផ្តល់ជូនអ្នកនាំចេញនូវជម្រើសដែលមានតម្លៃថោក ជាងការដឹកជញ្ជូនតាមផ្លូវអាកាស និង​លឿនជាងមុន​ជាមួយនឹង​ហានិភ័ចខូចផ្លែ​ទាបជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ​អ្នកជំនាញដដែលថា ផ្លូវរថភ្លើង​ចិន-ឡាវ កំពុងក្លាយជាផ្លូវសំខាន់មួយសម្រាប់ការនាំចេញផ្លែទុរេន ពីព្រោះវាធ្វើឱ្យមានតុល្យភាពរវាងល្បឿន ថ្លៃដើម និងការរក្សាគុណភាពផ្លែឈើ។ ​ឡាវ ថៃ និងវៀតណាម ​អាចទទួលបានអត្ថប្រយោជន៍ ដោយសារតែទីតាំង​ទាំង ៣ នេះ​។

ការគួរឱ្យកត់សម្គាល់គឺថា ​ខណៈ​ការផ្គត់ផ្គង់ផ្លែទុរេនកើនឡើង អ្នកប្រើប្រាស់ចិនកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាព ដែលជំរុញឱ្យក្រុមហ៊ុននាំចេញនៅអាស៊ីអាគ្នេយ៍រឹតបន្តឹងស្តង់ដារ និងប្រើប្រាស់បច្ចេកវិទ្យាដូចជាប្រព័ន្ធតម្រៀប AI និងប្រព័ន្ធតាមដាន QR។ ​

ប្រទេសម៉ាឡេស៊ីឯណោះវិញ ក៏កំពុងធ្វើការជាមួយ​ចិនដើម្បីការពារការដាក់ឈ្មោះ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃផ្លែទុរេនលំដាប់ខ្ពស់របស់ខ្លួនផងដែរ​ ចំពេលមាន​កង្វល់ថាផ្លែទុរេនបរទេសមួយចំនួនត្រូវបានគេផ្សព្វផ្សាយដោយ​ក្លែងក្លាយថាជា​របស់​ម៉ាឡេស៊ី។ ​អ្នកជំនាញនិយាយថា ការប្រកួតប្រជែងកំពុងផ្លាស់ប្តូរពីតម្លៃ​ទៅលើ​គុណភាព៕

The post តម្លៃទុរេននៅចិនធ្លាក់ចុះគំហុក ដោយសារការផ្គត់ផ្គង់​លើសលុប​ពីអាស៊ីអាគ្នេយ៍ appeared first on Kampuchea Thmey Daily.

សាលាដំបូងខេត្តបាត់ដំបង សម្រេចចោទប្រកាន់ស្រ្ដីឈ្មោះ អាឡែន និងយ៉ាដា លើសំណុំរឿងនាំចូលទុរេនពីថៃខុសច្បាប់
អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ (ផ្លែទុរេន) កាលពីថ្ងៃទី ១៧, ១៩ និង ២១ ខែមេសា ឆ្នាំ ២០២៦ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងនោះអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦១៧ ចុះ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ(ផ្លែទុរេន) ដោយឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ តាមរយៈការបញ្ជាទិញពីឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ ដែលបានកម្មង់ទិញចំនួន៣លើក ដោយលើកទី១នៅថ្ងៃទី១៧ លើកទី២នៅថ្ងៃទី១៩ និងលើកទី៣នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ រាល់ទំនិញដែលនាំចូលទាំង៣លើក គឺមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធ គយនោះឡើយ។ ក្រោយមកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គ្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ យកមកសាកសួរបំភ្លឺ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្ដុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ(គេចខ្លួន) ពីបទ ផ្តើមគំនិត ក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ និងជនសង្ស័យឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ(ឃាត់ខ្លួន)និងបក្ខពួក ពីបទ ការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ១៩ និង២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិមាត្រា ៧៥ នៃច្បាប់ស្តីពីគយ តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ៣៤៧ អយ.គ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់៕

The post សាលាដំបូងខេត្តបាត់ដំបង សម្រេចចោទប្រកាន់ស្រ្ដីឈ្មោះ អាឡែន និងយ៉ាដា លើសំណុំរឿងនាំចូលទុរេនពីថៃខុសច្បាប់ appeared first on Kampuchea Thmey Daily.

វិបត្តិ​ទីផ្សារ​ទុរេន​ថៃ ក្នុងស្រុក​ចិន ៖ ចិនបង្កើន​កា​រធ្វើតេស្ត និង​រឹតបន្តឹ​ងការនាំចូល ព្រោះ​តែជ្រលក់​សារធាតុគីមី
ទោះបីជាប្រទេសចិនគឺជាទីផ្សារនាំចូលទុរេនធំបំផុតរបស់ថៃក៏ដោយ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះគឺនៅក្នុងឆ្នាំ​២០២៦​នេះតែម្ដង អ្នកនាំចេញទុរេនថៃកំពុងប្រឈមមុខនឹងវិបត្តិ​ទីផ្សារ​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរគយចិន (GACC) បានដាក់ចេញនូវវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតលើ​សារ​ធាតុគីមី​​ ដែលបណ្តាលឲ្យទុរេនរាប់រយកុងតឺន័រ ត្រូវបានបដិសេធឲ្យចូល​ទីផ្សារ​ចិន​។

រូបភាព៖khaosodenglish

យោងតាមការចេញផ្សាយពីសារព័ត៌មាន khaosodenglish ចំពោះមូលហេតុចម្បងដែលបង្កឲ្យមានការផ្អាកនាំចូល និងការត្រួតពិនិត្យកាន់តែយូរជាងមុន​បែបនេះ​ ដោយសារ​តែ​ការរកឃើញសំណល់នៃសារធាតុពណ៌ Auramine O ដែល​បង្កជំងឺមហារីក​​នៅក្នុងផ្លែទុរេន។

សារធាតុនេះគឺជាថ្នាំជ្រលក់ពណ៌សម្រាប់ឧស្សាហកម្មក្រណាត់ និងក្រដាស ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុបង្កមហារីក។ អាជ្ញាធរចិន បានរកឃើញថា ឈ្មួញមួយចំនួនបានប្រើប្រាស់សារធាតុនេះដើម្បីជ្រលក់សំបកទុរេនឲ្យមានពណ៌លឿងស្អាត ដើម្បីទាក់ទាញភ្នែកអ្នកទិញយកទៅទៅទទួលទាន។

ចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មកម្ល៉េះ ចិនបានតម្រូវឲ្យរាល់ការនាំចូលទុរេនទាំងអស់ពី​ប្រទេស​ថៃ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ពីមន្ទីរពិសោធន៍ ថាគ្មានសារធាតុ Auramine O និងសារធាតុ កាដមីញ៉ូម (Cadmium) ជាដាច់ខាត។

ជាវិធានការក្តៅ អាជ្ញាធរថៃ បានសម្រេចបិទ និងផ្អាកអាជ្ញាប័ណ្ណអ្នកនាំចេញ ជាង ២៦ កន្លែង បន្ទាប់ពីរកឃើញការរំលោភបំពានស្តង់ដារអនាម័យ និងការប្រើប្រាស់ថ្នាំពណ៌ហាមឃាត់។ ទន្ទឹមនឹងនេះ គយចិនក៏បានបង្កើនការធ្វើតេស្តដោយចៃដន្យ លើសពី ៥០% នៃទំនិញសរុប ដែលធ្វើឲ្យការបញ្ចេញទំនិញមានភាពយឺតយ៉ាវយ៉ាងខ្លាំង។

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ នេះ រដ្ឋាភិបាលថៃតាមរយៈក្រសួងកសិកម្ម និងសហករណ៍ បាននិងកំពុងរឹតបន្តឹងការត្រួតពិនិត្យតាំងពីក្នុងចម្ការ (GAP) រហូតដល់រោងចក្រវេចខ្ចប់ (GMP)។ ទោះបីជាការនាំចេញបានចាប់ផ្តើមកើនឡើងវិញខ្លះក៏ដោយ (កើនឡើង ៦៧% ក្នុងខែមករា ២០២៦) ប៉ុន្តែអាជ្ញាធរនៅតែបន្តប្រមានដល់កសិករ និងឈ្មួញកណ្តាលឲ្យចៀសវាងការនាំចេញទុរេនខ្ចីដែលមិនទាន់គ្រប់អាយុ និងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះទុរេនថៃនៅលើឆាកអន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបញ្ហាគុណភាពនេះ បានក្លាយជាឱកាសប្រកួតប្រជែងសម្រាប់ប្រទេសគូប្រជែងដូចជា វៀតណាម និង ម៉ាឡេស៊ី។ យោងតាម ប្រភពពី HSBC Global Research បង្ហាញថា វៀតណាមបានដណ្ដើមចំណែកទីផ្សារពីថៃ បានរហូតដល់ ៤០% ក្នុងរយៈពេលត្រឹម ៣ ឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ហេតុអ្វី ទុរេន ចាល់ទីផ្សារ តែថៃ និង​​វៀតណាម នៅតែ​សម្រុកដាំ និងមានទិន្នផលកើនឡើងខ្លាំង?

The post វិបត្តិ​ទីផ្សារ​ទុរេន​ថៃ ក្នុងស្រុក​ចិន ៖ ចិនបង្កើន​កា​រធ្វើតេស្ត និង​រឹតបន្តឹ​ងការនាំចូល ព្រោះ​តែជ្រលក់​សារធាតុគីមី appeared first on Kampuchea Thmey Daily.

ថៃ​រឹបអូស​ទុរេនខ្ចី ១,៥ តោនពី​កន្លែងវេចខ្ចប់នាំចេញ​ ​​ដោយខ្លាចខូចកេរ្តិ៍ឈ្មោះទុរេន​របស់ប្រទេស​
អាជ្ញាធរថៃ បាន​រឹបអូសទុរេនខ្ចីជាង ១,៥ តោន ពីកន្លែងវេចខ្ចប់មួយនៅខេត្តចន្ទបុរី  ​ក្នុងកិច្ចប្រឹងប្រែង​ទប់ស្កាត់ការនាំចេញផ្លែឈើដែលមានគុណភាពអន់​ ហើយ​បំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ។

​មន្ត្រីថៃនិយាយថា ប្រតិបត្តិការបង្រ្កាប ដែលចូលរួមដោយ​ភ្នាក់ងារសន្តិសុខ និងអាជ្ញាធរកសិកម្ម ​បានកំណត់គោលដៅ​លើ​កន្លែង​រៀបចំ​ និងនាំចេញផ្លែទុរេន នៅទីតាំងជាច្រើន រួមទាំងស្រុក Tha Mai ​និង​ទីរួមខេត្តចន្ទបុរី។ ​

នៅ​ទីតាំង​មួយកន្លែង ​ក្រុមអាជ្ញាធរ​បាន​រក​ឃើញ​ផ្លែ​ទុរេន​ដែល​គេវេច​ខ្ចប់​ដាក់ក្នុង​ប្រអប់​រួច ហើយ​រង់ចាំ​ការ​ដឹក​ចេញ។ ការ​ធ្វើ​តេស្ត​ចៃដន្យ​បាន​បង្ហាញ​ថា ផ្លែ​ទុរេនក្នុងប្រអប់នោះ ​មិន​បាន​បំពេញ​តាម​ស្តង់ដារ​​អត្រាស្ងួត​​ ដែលវាមាន​ន័យថា វាមិនទាន់ទុំស្រួលបួល។

អាជ្ញាធរបាន​បញ្ជាឱ្យ​បើកប្រអប់ចំនួន ៣៥០ ក្នុងទម្ងន់សរុប ៧ តោន ដើម្បីត្រួតពិនិត្យ ហើយបាន​រកឃើញទុរេនមិនទាន់ទុំចំនួន ៥២៩ ផ្លែ ក្នុងទម្ងន់សរុបចូលគ្នា ១,៥ តោន។ ​ក្រោយការរកឃើញនេះ អាជ្ញាធរ​បាន​ចេញ​ការព្រមាន​ជា​ផ្លូវការ​មួយ​ដល់​ប្រតិបត្តិករកន្លែងចាប់បាន​នោះ ដោយ​បញ្ជាក់​ថា ការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តងទៀត​ អាច​នាំ​ឱ្យ​មាន​ការ​ព្យួរ​អាជ្ញាប័ណ្ណ​នាំចេញ​រយៈពេល​ពី ៣០ ទៅ ៩០ ថ្ងៃ ឬ​អាច​នឹង​​​ដកហូត​តែម្ដង។

មន្ត្រី​ថៃបាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការគ្រប់គ្រង​គុណភាព​យ៉ាង​តឹងរ៉ឹង ដោយ​ព្រមាន​អ្នកនាំចេញ​មិន​ឱ្យ​ដាក់ផ្លែ​ទុរេន​មិនទាន់​ទុំ ឬ​ខូច​​ រួមទាំង​ផ្លែឈើ​ដែល​រង​ផលប៉ះពាល់​ដោយ​ព្យុះ ចូលទៅ​ក្នុង​ខ្សែ​ច្រវ៉ាក់​​នាំចេញ​ឡើយ។

​មែនទែនទៅ ការបង្រ្កាបរបស់អាជ្ញាធរថៃ ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រឹងប្រែង​​ដើម្បី​ការពារ​ស្តង់ដារ​កសិកម្ម​របស់​​ថៃ និង​រក្សា​ទំនុកចិត្ត​លើ​ការនាំចេញ​ផ្លែឈើ​របស់ខ្លួន ជាពិសេស​នៅក្នុង​ទីផ្សារ​សំខាន់ៗ​នៅ​ក្រៅប្រទេស​ ដូចជាចិន​ ចំពេលដែលរដូវប្រមូលផលធំចូលមកដល់នៅខែឧសភានេះ។

កាលពីឆ្នាំមុន ការនាំចេញទុរេនរបស់ថៃបាន​ជួបនៅបញ្ហាក្រោយអាជ្ញាធរចិនរកឃើញសារធាតុហាមឃាត់បង្កជំងឺមហារីក​ ដែលធ្វើឱ្យ​ថៃរឹងបន្តឹងលើ​គុណភាពទុរេនដើម្បីរក្សាកេរ្តិ៍ឈ្មោះ៕

The post ថៃ​រឹបអូស​ទុរេនខ្ចី ១,៥ តោនពី​កន្លែងវេចខ្ចប់នាំចេញ​ ​​ដោយខ្លាចខូចកេរ្តិ៍ឈ្មោះទុរេន​របស់ប្រទេស​ appeared first on Kampuchea Thmey Daily.

តម្លៃទុរេនវៀតណាមចុះថោកខ្លាំង ដោយសារពិបាកនាំចេញទៅចិន និងកំណើនផ្គត់ផ្គង់ពីថៃ
តម្លៃទុរេននៅវៀតណាមបានធ្លាក់ចុះខ្លាំង​ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះ ដោយ​ទុរេនពូជ Ri6 នៅតំបន់ខ្លះលក់ក្នុងតម្លៃទាបបំផុតត្រឹមចន្លោះ ២០ ០០០–៣៥ ០០០ ដុង (០,៧៥–១,៣២ ដុល្លារ)/គីឡូក្រាម ដោយសារតែពិបាក​នាំចេញទៅ​ចិន និងកំណើនការផ្គត់ផ្គង់របស់ថៃចំពេលរដូវប្រមូលផលធំចូលមកដល់។

​កាសែត VnExpress បាន​ចុះផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា រាប់ចាប់តាំងពីដើមខែមេសាមក តម្លៃទុរេន​បានធ្លាក់ចុះជាលំដាប់ ដោយសារកំណើន​ការផ្គត់ផ្គង់​ ដែលជំរុញឱ្យតម្លៃ​​​ទុរេនជាច្រើនប្រភេទ ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

សូម្បីតែតម្លៃទុរេនពូជល្អៗក៏រងផលប៉ះពាល់ផងដែរ ដោយ​ទុរេន Musang King បច្ចុប្បន្នលក់ក្នុងតម្លៃប្រហែល ៦០ ០០០–៦៥ ០០០ ​ដុង/គីឡូក្រាម ខណៈតម្លៃ​ទុរេនពូជ Monthong ធ្លាក់ចុះមកត្រឹម ៦៥ ០០០–៧៥ ០០០ ដុង/គីឡូក្រាម ដែលទាបជាងតម្លៃកាលពីដើមឆ្នាំដល់ទៅពាក់កណ្ដាលឯណោះ។ ​

នៅខេត្ត ដុងថាប (Dong Thap) ក្នុងតំបន់ដីសណ្ដទន្លេមេគង្គ កសិករបាន​រាយការណ៍ពីការខាតបង់ផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងចំណោមអ្នកដាំទុរេនពូជ Ri6 ដែលថា ពួកគេមិនទទួល​បាន​ប្រាក់ចំណេញច្រើន ឬមិនចំណេញទាល់តែសោះ ​ក្រោយ​ទូទាត់ជាមួយនឹង​ថ្លៃផលិតកម្មរួច។ ​នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Nghe An News នៅថ្ងៃចន្ទ ទី ៤ ឧសភា នេះ​។  ​

អ្នកជំនាញវៀតណាម​បាន​លើកឡើងថា ភាពលំបាកនៃការនាំចេញទៅចិន គឺជាមូលហេតុមួយ​ធ្វើឱ្យតម្លៃទុរេនវៀតណាមធ្លាក់ចុះគំហុក។ មែនទែនទៅ បញ្ហានេះផ្ទុះឡើងខ្លាំងតាំងតែពីឆ្នាំមុនមកម្ល៉េះ នៅពេលចិនចាប់ផ្ដើមរឹត​បន្តឹងការត្រួតពិនិត្យទុរេននាំចូលពីថៃ និងវៀតណាម ដោយហាមឃាត់ទុរេនផ្ទុកសារធាតុហាមឃាត់ដូចជា Cadmium និង Yellow O ដែលជាសារធាតុគីមីបង្កជំងឺមហារីក​។

​សារព័ត៌មាន​វៀតណាម​បាន​ផ្សាយថា បច្ចុប្បន្ននេះ មន្ទីរពិសោធន៍ធ្វើតេស្តជាច្រើនដែលមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ក្នុងការចេញលេខកូដនាំចេញ បានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ដែលរំខានដល់ការបំពេញបែបបទគយ និងបណ្តាលឱ្យ​ការផ្គត់ផ្គង់ទុរេន​ត្រូវចាល់​លើ​ទីផ្សារក្នុងស្រុកវៀតណាម។

ជាមួយគ្នានោះ ​ថៃ ដែលជាដៃគូប្រកួតប្រជែង​ដ៏សំខាន់បំផុត​ខាងនាំចេញទុរេនទៅចិន កំពុងចូលដល់រដូវប្រមូលផលទុរេន​ធំ ជាមួយនឹង​បរិមាណផលិតកម្ម និងការផ្គត់ផ្គង់ដ៏ច្រើន និងមាន​គុណភាពល្អ។ គុណសម្បត្តិផ្គត់ផ្គង់របស់​ថៃ ធ្វើឱ្យ​ទុរេនវៀតណាមស្ថិតក្នុងស្ថានភាពមិនអំណោយផល​នៅចិន ដែលជាទីផ្សារនាំចេញទុរេនដ៏ធំបំផុតរបស់ខ្លួន។

អ្នកជំនាញលើកឡើងថា កំណើនការផ្គត់ផ្គង់ទុរេនទាំងក្នុង និងក្រៅស្រុកនារដូវប្រមូលផលធំ កំពុង​ដាក់សម្ពាធលើទីផ្សារ ជាពិសេសទុរេន ពូជ Ri6 ដែលពឹងផ្អែក​ខ្លាំងទៅលើបណ្តាញនាំចេញផ្លូវការ។ ការរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់រយៈពេលខ្លី កំពុងធ្វើឱ្យពាណិជ្ជករបញ្ចុះតម្លៃ ដែលបណ្តាលឱ្យកសិករដាំដុះវៀតណាម​ត្រូវលក់ក្នុងតម្លៃថោក សូម្បីតែខាតដើម។

យ៉ាងណាមិញ ទោះបីតម្លៃធ្លាក់ចុះ​គំហុក​ក្ដី កាសែត VnExpress និង Nghe An News បាន​ផ្សាយថា ការនាំចេញទុរេនរបស់វៀតណាម​បាន​បង្ហាញពីកំណើនដ៏ខ្លាំងក្លានៅដើមឆ្នាំ ២០២៦ ដល់ ២២២ លានដុល្លារ ក្នុងត្រីមាសទី ១ ឬប្រមាណ ១២៨% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ​មុន ដែលកាលនោះ ទុរេនវៀតណាមត្រូវប្រឈមនឹង​វិបត្តិធ្ងន់ធ្ងរដោយសារតែការរឹតបន្តឹងលក្ខខណ្ឌនាំចូលរបស់ចិន។

អ្នកជំនាញបាន​លើកឡើងថា ដើម្បីរក្សាបាននូវសន្ទុះនាំចេញឆ្នាំនេះ វៀតណាម​ត្រូវអាស្រ័យទៅលើការកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព ការសម្របសម្រួលការផ្គត់ផ្គង់ និងភាពជឿជាក់នៃការនាំចេញ ជាដើម។

​ឧស្សាហកម្ម​​​ទុរេន​របស់​ប្រទេស​វៀតណាម បាន​កំណត់គោលដៅឱ្យ​សម្រេច​បាន​ចំណូល​ពី​ការ​នាំចេញទុរេនចន្លោះពី ៤-៤,៥ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ ២០២៦ ​ពីប្រមាណ ៣,៩ ​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥៕

The post តម្លៃទុរេនវៀតណាមចុះថោកខ្លាំង ដោយសារពិបាកនាំចេញទៅចិន និងកំណើនផ្គត់ផ្គង់ពីថៃ appeared first on Kampuchea Thmey Daily.

សង្គ្រាមទុរេននៅថៃ៖ កសិករផ្ទុះការរិះគន់លើ Influencers និង​ក្រសួង​ពាណិជ្ជកម្ម រឿងលក់បង្ខូចតម្លៃទីផ្សារ
រឿងរ៉ាវជម្លោះ​ក្នុងតម្លៃ​​លក់​ទុរេននៅប្រទេសថៃដែលកំពុងផ្ទុះឡើងខ្លាំងកាលពីប៉ុន្មានថ្ងៃនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក រវាងក្រុមអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencers) និងកសិករម្ចាស់ចម្ការ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន thairath ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  Suphajee Suthumpunនិង នាង Pimrypie (រូបភាព៖thairath)

ការលក់ទុរេនតាមរយៈការផ្សាយបន្តផ្ទាល់​ (Livestream)​ លើបណ្តាញ​សង្គម ក្នុងតម្លៃទាបខុសពីធម្មតា បានបង្កឲ្យមានរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់កសិករថៃ ដែលបារម្ភថា «យុទ្ធសាស្ត្រទីផ្សារបែបបង្ខូចតម្លៃ» នេះ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេក្នុងរយៈពេលវែង។

ជម្លោះនេះបានផ្ទុះឡើង បន្ទាប់ពីអ្នកលក់អនឡាញដ៏ល្បីឈ្មោះក្នុងប្រទេសថៃ គឺនាង Pimrypie បានសហការជាមួយក្រសួងពាណិជ្ជកម្មថៃ រៀបចំយុទ្ធនាការលក់ទុរេនក្នុងតម្លៃត្រឹមតែ ១០០បាត (ប្រហែល ៣ដុល្លារ) ក្នុងមួយផ្លែ។ យុទ្ធនាការនេះមានគោលបំណងជួយបញ្ចេញផលិតផលដែលកំពុងសល់លើសតម្រូវការទីផ្សារ ដោយសារទិន្នផលឆ្នាំនេះកើនឡើងប្រមាណ​ ៣០% ទៅ ៣៣% ខណៈតម្រូវការពីប្រទេសចិនមានការថយចុះ។

ទោះបីជាយុទ្ធនាការនេះមានបំណងល្អ ប៉ុន្តែ​ ​កសិករ និងតំណាងសមាគមផ្លែឈើជាច្រើន បានបង្ហាញការមិនពេញចិត្ត ដោយលើកឡើងនូវចំណុចសំខាន់ៗដែលថា នេះគឺការ​លក់​បង្ខូចតម្លៃទីផ្សារ​ទៅវិញ​ទេ​​។ ជាក់ស្ដែង កសិករបារម្ភថា ការលក់តម្លៃ ១០០បាតក្នុងមួយផ្លែ នឹងក្លាយជាលេស សម្រាប់ឈ្មួញកណ្ដាលក្នុងការបង្អាប់តម្លៃទិញពីចម្ការឲ្យកាន់តែទាបជាងមុន។ចំណែកអ្នកផ្សេងទៀតក៏បានលើកឡើងថា តម្លៃផលិតកម្ម (ជី និងថ្នាំ) មានការកើនឡើង ដូច្នេះការលក់ក្នុងតម្លៃទាបពេកបែបនេះ គឺស្មើនឹងការសម្លាប់មុខរបរកសិកម្មរបស់ពួកគេ។

មិនតែប៉ុណ្ណោះ  ក៏មានការចោទសួរថា តើទុរេនដែលលក់ក្នុងតម្លៃថោកនោះ ជាប្រភេទដែលមិនគ្រប់ស្តង់ដារនាំចេញ (Grade C/D) ឬយ៉ាងណា ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិនាម «ស្ដេចផ្លែឈើ» ក្នុងប្រទេសថៃ។

ក្រោយមក នាង Pimrypie បានចេញមុខបញ្ជាក់ថា ខ្លួនសុខចិត្តខាតបង់ទឹកប្រាក់ជាង ១០លានបាត ដើម្បីជួយទិញទុរេនពីចម្ការកសិករនៅខេត្តចាន់ថាបុរី ដែលកំពុងប្រឈមនឹងការលក់មិនដាច់។ នាងក៏បានបន្ថែមការលក់ជីកសិកម្ម ក្នុងតម្លៃពិសេស ដើម្បីជួយសម្រាលបន្ទុកកសិករវិញផងដែរ។

ដោយឡែក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun បានការពារយុទ្ធនាការនេះដោយបញ្ជាក់ថា វាជាយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ក្នុងស្រុកសម្រាប់ទុរេនប្រភេទមធ្យម ហើយវាមិនប៉ះពាល់ដល់តម្លៃទុរេនប្រភេទ Grade A និង B ដែលមានតម្លៃចន្លោះពី ១៤០ ទៅ ១៥០បាតក្នុងមួយគីឡូក្រាមនោះទេ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ជម្លោះនេះនៅតែបន្តជាប្រធានបទវែកញែកក្នុងសង្គមថៃ ខណៈដែលសមាជិកសភាបក្សប្រឆាំងក៏បានលើកយកបញ្ហានេះមកដេញដោលក្នុងសភាផងដែរ ដោយទាមទារឲ្យរដ្ឋាភិបាលមានវិធានការការពារតម្លៃកសិផលឲ្យបានហ្មត់ចត់ជាងនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post សង្គ្រាមទុរេននៅថៃ៖ កសិករផ្ទុះការរិះគន់លើ Influencers និង​ក្រសួង​ពាណិជ្ជកម្ម រឿងលក់បង្ខូចតម្លៃទីផ្សារ appeared first on Kampuchea Thmey Daily.

កំណើនទុរេនវៀតណាម គំរាមកំហែងការឈរជើងរបស់ទុរេនថៃ​លើទីផ្សារចិន​
ការនាំចេញទុរេនរបស់វៀតណាមទៅ​ចិន បានកើនឡើងប្រហែល ១៧% កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះបាន​ដោះស្រាយបញ្ហា​ពាក់ព័ន្ធកង្វល់សុវត្ថិភាពចំណីអាហារជាមួយអាជ្ញាធរចិន ដែលធ្វើឱ្យវៀតណាមពង្រីកចំណែកទីផ្សាររបស់ខ្លួនកាន់តែច្រើន និងគំរាមកំហែងដល់ទុរេនថៃ ដែលឈរជើងលេខ១លើទីផ្សារចិនជាច្រើនឆ្នាំមកហើយ។

ទិន្នន័យគយចិន ដែលដកស្រង់ដោយកាសែត South China Morning Post ​បានបង្ហាញថា វៀតណាមបាននាំចេញផ្លែទុរេន​ក្នុង​តម្លៃ ៣,៤៤ ​ប៊ីលានដុល្លារ​ទៅចិន ក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពីត្រឹម ២,៩៤ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០២៤។ ​

​ថៃ នៅតែជាអ្នកផ្គត់ផ្គង់ទុរេនកំពូលសម្រាប់ចិន ប៉ុន្តែចំណែកទីផ្សារកាន់តែធ្លាក់ចុះ ដោយ​ការនាំចេញទៅចិន​​នៅឆ្នាំ ២០២៤ និង ២០២៥ មាន​កម្រិតប្រហាក់ប្រហែលគ្នា ជាមួយ​ទំហំសរុប ៤ ប៊ីលាន​ដុល្លារ។

​អ្នកវិភាគ​លើកឡើងថា កំណើននៃការនាំចេញរបស់វៀតណាម​ គឺដោយសារ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​ដោះស្រាយ​កង្វល់​អំពីភូតគាម​អនាម័យ ក៏ដូចជា​អត្ថប្រយោជន៍​ផ្នែក​ភស្តុភារ​ ដែល​កើតចេញពី​ព្រំដែន​គោក​រួមគ្នា​ជាមួយ​​ចិន និងការតភ្ជាប់នៃ​​ហេដ្ឋារចនាសម្ព័ន្ធ​​។

រដ្ឋាភិបាលទាំងចិន និងវៀតណាម បានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានានា ហើយអ្នកទិញជនជាតិចិន បានធ្វើដំណើរទៅ​វៀតណាម ដើម្បីផ្តល់ដំបូន្មានដល់អ្នកដាំដុះអំពីការកែលម្អគុណភាព នេះបើយោងតាមលោក Nguyen Thanh Trung ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Fulbright University Vietnam។

អ្នកជំនាញដដែលនិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វៀតណាមអាចយកឈ្នះប្រទេសថៃទាក់ទងនឹងបរិមាណ ​ហើយ​ប្រហែលជាគុណភាពផង»។

​នៅដើមខែមករាកន្លងទៅ កាសែតថៃ The Nation បានរាយការណ៍​ថា ចំណែកទីផ្សារផ្លែទុរេនរបស់វៀតណាមបានកើនឡើងពីគ្មានអ្វីសោះ ដល់ជាង ៤០% ក្នុងរយៈពេល ៣ ឆ្នាំនៃការចាប់ផ្តើមការនាំចេញជាផ្លូវការ​ក្នុងឆ្នាំ ២០២០។ នេះជាកំណើន​យ៉ាងឆាប់រហ័ស ដែលបង្កបញ្ហាប្រឈមដោយផ្ទាល់ចំពោះការឈរជើងយូរអង្វែងរបស់​ថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់ផ្លែទុរេនសំខាន់របស់​ចិន។

ចិនស្រូបយកជាង ៩០% នៃការនាំចេញផ្លែទុរេនទូទាំងពិភពលោក។ ផ្លែទុរេនមួយផ្លែដែលមានទម្ងន់ ៦ គីឡូក្រាម អាចលក់បានក្នុងតម្លៃរហូតដល់ ២០០ យន់ (២៨,៧៦ ដុល្លារ)។

វៀតណាម​ទទួលបាន​ការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ទៅ​ចិនក្នុងឆ្នាំ ២០២២។ ​យ៉ាងណាមិញ នៅដើមឆ្នាំ ២០២៥ រដ្ឋបាលគយទូទៅ​ចិនបានរកឃើញ​សារធាតុគីមី​ក្នុង​ទុរេនវៀតណាម និងថៃ ដែលជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

អ្នកវិភាគបាននិយាយថា បើគ្មានការព្រួយបារម្ភអំពី​សុវត្ថិភាពចំណីអាហារទេ ​វៀតណាមមានគុណសម្បត្តិជាង​ប្រទេសផ្គត់ផ្គង់ផ្សេងៗទៀត ដោយសារបណ្តាញអ្នកដាំដុះ អ្នកជួញដូរ ឃ្លាំង និង​ការពង្រីកផ្លូវតភ្ជាប់ ក៏ដូចជាព្រំដែនរួមជាប់ជិនប្រវែង ១ ២៨០ ​គីឡូម៉ែត្រ​​។ ថៃខ្វះខាតគុណសម្បត្តិ​ទាំងនេះ៕

The post កំណើនទុរេនវៀតណាម គំរាមកំហែងការឈរជើងរបស់ទុរេនថៃ​លើទីផ្សារចិន​ appeared first on Kampuchea Thmey Daily.