ព័ត៌មានអន្ដរជាតិ
វិបត្តិទីផ្សារទុរេនថៃ ក្នុងស្រុកចិន ៖ ចិនបង្កើនការធ្វើតេស្ត និងរឹតបន្តឹងការនាំចូល ព្រោះតែជ្រលក់សារធាតុគីមី
ទោះបីជាប្រទេសចិនគឺជាទីផ្សារនាំចូលទុរេនធំបំផុតរបស់ថៃក៏ដោយ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះគឺនៅក្នុងឆ្នាំ២០២៦នេះតែម្ដង អ្នកនាំចេញទុរេនថៃកំពុងប្រឈមមុខនឹងវិបត្តិទីផ្សារយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរគយចិន (GACC) បានដាក់ចេញនូវវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតលើសារធាតុគីមី ដែលបណ្តាលឲ្យទុរេនរាប់រយកុងតឺន័រ ត្រូវបានបដិសេធឲ្យចូលទីផ្សារចិន។

យោងតាមការចេញផ្សាយពីសារព័ត៌មាន khaosodenglish ចំពោះមូលហេតុចម្បងដែលបង្កឲ្យមានការផ្អាកនាំចូល និងការត្រួតពិនិត្យកាន់តែយូរជាងមុនបែបនេះ ដោយសារតែការរកឃើញសំណល់នៃសារធាតុពណ៌ Auramine O ដែលបង្កជំងឺមហារីកនៅក្នុងផ្លែទុរេន។
សារធាតុនេះគឺជាថ្នាំជ្រលក់ពណ៌សម្រាប់ឧស្សាហកម្មក្រណាត់ និងក្រដាស ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុបង្កមហារីក។ អាជ្ញាធរចិន បានរកឃើញថា ឈ្មួញមួយចំនួនបានប្រើប្រាស់សារធាតុនេះដើម្បីជ្រលក់សំបកទុរេនឲ្យមានពណ៌លឿងស្អាត ដើម្បីទាក់ទាញភ្នែកអ្នកទិញយកទៅទៅទទួលទាន។
ចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មកម្ល៉េះ ចិនបានតម្រូវឲ្យរាល់ការនាំចូលទុរេនទាំងអស់ពីប្រទេសថៃ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ពីមន្ទីរពិសោធន៍ ថាគ្មានសារធាតុ Auramine O និងសារធាតុ កាដមីញ៉ូម (Cadmium) ជាដាច់ខាត។
ជាវិធានការក្តៅ អាជ្ញាធរថៃ បានសម្រេចបិទ និងផ្អាកអាជ្ញាប័ណ្ណអ្នកនាំចេញ ជាង ២៦ កន្លែង បន្ទាប់ពីរកឃើញការរំលោភបំពានស្តង់ដារអនាម័យ និងការប្រើប្រាស់ថ្នាំពណ៌ហាមឃាត់។ ទន្ទឹមនឹងនេះ គយចិនក៏បានបង្កើនការធ្វើតេស្តដោយចៃដន្យ លើសពី ៥០% នៃទំនិញសរុប ដែលធ្វើឲ្យការបញ្ចេញទំនិញមានភាពយឺតយ៉ាវយ៉ាងខ្លាំង។
គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ នេះ រដ្ឋាភិបាលថៃតាមរយៈក្រសួងកសិកម្ម និងសហករណ៍ បាននិងកំពុងរឹតបន្តឹងការត្រួតពិនិត្យតាំងពីក្នុងចម្ការ (GAP) រហូតដល់រោងចក្រវេចខ្ចប់ (GMP)។ ទោះបីជាការនាំចេញបានចាប់ផ្តើមកើនឡើងវិញខ្លះក៏ដោយ (កើនឡើង ៦៧% ក្នុងខែមករា ២០២៦) ប៉ុន្តែអាជ្ញាធរនៅតែបន្តប្រមានដល់កសិករ និងឈ្មួញកណ្តាលឲ្យចៀសវាងការនាំចេញទុរេនខ្ចីដែលមិនទាន់គ្រប់អាយុ និងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះទុរេនថៃនៅលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបញ្ហាគុណភាពនេះ បានក្លាយជាឱកាសប្រកួតប្រជែងសម្រាប់ប្រទេសគូប្រជែងដូចជា វៀតណាម និង ម៉ាឡេស៊ី។ យោងតាម ប្រភពពី HSBC Global Research បង្ហាញថា វៀតណាមបានដណ្ដើមចំណែកទីផ្សារពីថៃ បានរហូតដល់ ៤០% ក្នុងរយៈពេលត្រឹម ៣ ឆ្នាំប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ហេតុអ្វី ទុរេន ចាល់ទីផ្សារ តែថៃ និងវៀតណាម នៅតែសម្រុកដាំ និងមានទិន្នផលកើនឡើងខ្លាំង?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


