ទុរេនវៀតណាម Archives - Kampuchea Thmey Daily

តម្លៃទុរេនវៀតណាមនៅក្រុងហូជីមិញ ធ្លាក់ចុះគំហុកមកត្រឹម ១,៥ ដុល្លារ/គីឡូក្រាម
ផ្លែទុរេនលក់រាយតាមចិញ្ចើមផ្លូវ និងផ្សារទំនើបនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម បាន​ធ្លាក់ចុះគំហុក​មកត្រឹម ​៤០​ ០០០-៦០​ ០០០ ដុង (១,៥២-២,២៨ ដុល្លារ​)/គីឡូក្រាម ឬទាបជាងតម្លៃកាលពីឆ្នាំមុនដល់ទៅពាក់កណ្ដាល​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃព្រហស្បតិ៍។

បច្ចុប្បន្ន តូបលក់ដូរទុរេនជាច្រើនបាន​តាំងទីនៅតាមដងផ្លូវនានាទូទាំងទីក្រុងហូជីមិញ ​ដោយ​ទាក់​ទាញ​អ្នកបើកបរ​ឆ្លងកាត់​តាមរយៈតម្លៃ​ថោក​។ អ្នកលក់នៅតាមតូបមួយចំនួនបាននិយាយថា ​ទុរេន Ri6 ធ្លាប់មានតម្លៃលក់រាយចន្លោះពី ៨០ ០០០ ទៅ ១២០ ០០០ ដុង/គីឡូក្រាម កាលពីមួយឆ្នាំមុន

VnExpress បានផ្សាយផងដែរ សូម្បីតែផ្សារទំនើប ក៏លក់ទុរេន  Ri6 និង Monthong ក្នុងតម្លៃស្រដៀងគ្នានឹង​តាមចិញ្ចើមផ្លូវ។ អាជីវករម្នាក់បាននិយាយថា ពីមុនមក មានតែទុរេនគុណភាពអន់ទេ ដែលលក់ក្នុងតម្លៃថោក ខណៈទុរេនពូជល្អៗត្រូវបានកំណត់សម្រាប់ការនាំចេញ ហើយ «​វាកម្រណាស់ដែលផ្លែទុរេនថ្នាក់ A (គុណភាពខ្ពស់បំផុត) និង B ត្រូវបានលក់យ៉ាងទូលំទូលាយ ក្នុងតម្លៃសមរម្យដូចពេលនេះ»។​

សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា តម្លៃផ្លែទុរេនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែការនាំចេញទៅ​ចិន ដែលជាទីផ្សារធំបំផុតសម្រាប់​ទុរេន បានថយចុះ ខណៈ​តំបន់ដីសណ្តទន្លេមេគង្គបានចូលដល់រដូវប្រមូលផល​ធំ។ សមាគម​បន្ថែម​ថា ការធ្វើតេស្តគុណភាពសម្រាប់ការនាំចេញបានចំណាយពេលយូរពេក ដែលបណ្តាលឱ្យ​ក្រុមហ៊ុននាំចេញ​បញ្ឈប់ការទិញ​។

​យ៉ាងណាមិញ ប្រធានសមាគមផ្លែទុរេននៅខេត្ត ដុងថាប លោក Vo Tan Loi  ​បាននិយាយថា ការកកស្ទះនៃការធ្វើតេស្ត ត្រូវបានបន្ធូរបន្ថយ ហើយការនាំចេញកំពុងបង្ហាញសញ្ញានៃការស្ទុះ​ងើបឡើងវិញ។

ចំណែកលោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា បច្ចុប្បន្នវាជារដូវប្រមូលផលទុរេនសំខាន់នៅ​ថៃ ​ដែលបង្កើតបានជាបញ្ហាប្រកួតប្រជែងជាមួយវៀតណាមនៅចិន។ ​​ប៉ុន្តែការប្រមូលផលថៃជិតដល់ទីបញ្ចប់ហើយ ខណៈ​តំបន់ភាគអាគ្នេយ៍របស់​វៀតណាម​រំពឹងថានឹងចាប់ផ្តើមប្រមូល​ឆាប់ៗនេះ ​ហើយនោះ «នឹងក្លាយ​ជាឱកាសធ្វើ​ឱ្យ​ការនាំចេញ​ទុរេនទៅ​ចិន​ស្ទុះងើបឡើងវិញ​»៕

The post តម្លៃទុរេនវៀតណាមនៅក្រុងហូជីមិញ ធ្លាក់ចុះគំហុកមកត្រឹម ១,៥ ដុល្លារ/គីឡូក្រាម appeared first on Kampuchea Thmey Daily.

តម្លៃទុរេននៅចិនធ្លាក់ចុះគំហុក ដោយសារការផ្គត់ផ្គង់​លើសលុប​ពីអាស៊ីអាគ្នេយ៍
តម្លៃផ្លែទុរេន ដែលគេធ្លាប់ចាត់ទុកថាជាផ្លែឈើប្រណីតនៅចិន បាន​ធ្លាក់ចុះជាគំហុក​នាពេលបច្ចុប្បន្ន​ ​ខណៈភាពប្រសើរឡើង​ផ្នែក​ភស្តុភារ ​បង្កភាពងាយស្រួលដល់ការផ្គត់ផ្គង់ដ៏ច្រើនលើសលុបពីអាស៊ីអាគ្នេយ៍​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ ​

ពីមុនមក អាជីវករនៅចិនធ្លាប់លក់ទុរេន ២០០ យ៉ន់ ឬប្រហែល ២៩ ដុល្លារ/គីឡូក្រាម ប៉ុន្តែតម្លៃឥឡូវនេះថោកជាងមុនឆ្ងាយណាស់។ សារព័ត៌មានស៊ីនហួ បានផ្សាយថា នៅផ្សារបោះដុំមួយនៅទីក្រុង គុនមីង ខេត្ត យូណាន ទុរេនពូជថៃ Monthong ឥឡូវនេះ ត្រូវបាន​គេលក់ក្នុងតម្លៃ ២៨ យ៉ន់ ឬប្រហែល ៤ ដុល្លារ/គីឡូក្រាម។

បើតាមអនឡាញ​ អ្នកប្រើប្រាស់ទូទាំងប្រទេសចិន ក៏អាចទិញផ្លែទុរេនដែលមាន​ទម្ងន់​លើស​ពី ​២​គីឡូក្រាម​ និងមានសាច់ផ្លែធំៗ​ ៦ ក្លែប ក្នុងតម្លៃត្រឹមតែ ១២៩ យ៉ន់ គិតទាំងថ្លៃដឹកជញ្ជូន។ ​

ការធ្លាក់ចុះជាគំហុកនៃតម្លៃទុរេន បាន​ក្លាយជាប្រធានបទដ៏ក្ដៅមួយ​នៅលើបណ្ដាញសង្គមចិនកាលពីចុងខែមេសា ដោយសារតែការដឹកជញ្ជូនជាច្រើនបាន​ទៅដល់តាម​កំពង់ផែសមុទ្រ និងផ្លូវគោកចិន​។ សេវាកម្មដឹកជញ្ជូនតាមផ្លូវរថភ្លើងថៃ-ឡាវ-យូណាន បាន​ធ្វើឱ្យការដឹកជញ្ជូនទុរេនពីអាស៊ីអាគ្នេយ៍កាន់តែរហ័សជាងមុន។ សេវាកម្មនេះ មាន​ទាំងទូរថភ្លើងត្រជាក់ ១៣ អង្សាសេ ចេញពីកំពង់ផែ​ឡាំឆាបាងរបស់ប្រទេសថៃ ឆ្លងកាត់​ឡាវ ទៅកាន់ទីក្រុងគុនមីង។ ទុរេនថៃឥឡូវនេះ ត្រូវការពេលត្រឹមតែ ២៦ ម៉ោង ដើម្បីទៅដល់ទីក្រុង គុនមីង និងត្រឹមតែ ២ ថ្ងៃ ដើម្បីទៅដល់​ជាង ៣០ ទីក្រុងនៅចិន។

ភាពប្រសើរឡើងនៃបណ្ដាញភស្តុភារ បាន​កាត់បន្ថយពេលដឹកជញ្ចូនទៅក្រុង Chengdu មកត្រឹម ៥ ថ្ងៃ ពីប្រហែល ១ សប្ដាហ៍កាលពីមុន ខណៈអត្រាខូចធ្លាក់ចុះពី ១០% មកត្រឹម ៣% ដោយសារតែផ្លូវរថភ្លើងថ្មី។ ជាលទ្ធផល តម្លៃទុរេនលក់រាយនៅ Chengdu បាន​ធ្លាក់ចុះពីប្រហែល ៧០ យ៉ន់ មកត្រឹមប្រហែល ៤០ យ៉ន់/គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់កាសែតចិន China Daily។

គួរគូសបញ្ជាក់ថា ចិនគឺជាទីផ្សារទុរេនដ៏ធំបំផុតរបស់ពិភព​លោក ​ដោយ​នាំចូលផ្លែ​ឈើប្រភេទនេះ​ក្នុងតម្លៃ ​៧,៥ ​ប៊ីលានដុល្លារកាលពីឆ្នាំមុន។ ក្នុងនោះ ថៃផ្គត់ផ្គង់ប្រហែល ៤ ប៊ីលាន​ដុល្លារ វៀតណាម ៣,៤ ប៊ីលាន​ដុល្លារ ខណៈ​ម៉ាឡេស៊ី កម្ពុជា ឡាវ និងហ្វីលីពីន មានចំណែកទីផ្សារតូចតាច។

អ្នកជំនាញទុរេនម្នាក់បានប្រាប់កាសែត South China Morning Post ថា ការដឹកជញ្ជូនតាមផ្លូវដែកផ្តល់ជូនអ្នកនាំចេញនូវជម្រើសដែលមានតម្លៃថោក ជាងការដឹកជញ្ជូនតាមផ្លូវអាកាស និង​លឿនជាងមុន​ជាមួយនឹង​ហានិភ័ចខូចផ្លែ​ទាបជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ​អ្នកជំនាញដដែលថា ផ្លូវរថភ្លើង​ចិន-ឡាវ កំពុងក្លាយជាផ្លូវសំខាន់មួយសម្រាប់ការនាំចេញផ្លែទុរេន ពីព្រោះវាធ្វើឱ្យមានតុល្យភាពរវាងល្បឿន ថ្លៃដើម និងការរក្សាគុណភាពផ្លែឈើ។ ​ឡាវ ថៃ និងវៀតណាម ​អាចទទួលបានអត្ថប្រយោជន៍ ដោយសារតែទីតាំង​ទាំង ៣ នេះ​។

ការគួរឱ្យកត់សម្គាល់គឺថា ​ខណៈ​ការផ្គត់ផ្គង់ផ្លែទុរេនកើនឡើង អ្នកប្រើប្រាស់ចិនកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាព ដែលជំរុញឱ្យក្រុមហ៊ុននាំចេញនៅអាស៊ីអាគ្នេយ៍រឹតបន្តឹងស្តង់ដារ និងប្រើប្រាស់បច្ចេកវិទ្យាដូចជាប្រព័ន្ធតម្រៀប AI និងប្រព័ន្ធតាមដាន QR។ ​

ប្រទេសម៉ាឡេស៊ីឯណោះវិញ ក៏កំពុងធ្វើការជាមួយ​ចិនដើម្បីការពារការដាក់ឈ្មោះ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃផ្លែទុរេនលំដាប់ខ្ពស់របស់ខ្លួនផងដែរ​ ចំពេលមាន​កង្វល់ថាផ្លែទុរេនបរទេសមួយចំនួនត្រូវបានគេផ្សព្វផ្សាយដោយ​ក្លែងក្លាយថាជា​របស់​ម៉ាឡេស៊ី។ ​អ្នកជំនាញនិយាយថា ការប្រកួតប្រជែងកំពុងផ្លាស់ប្តូរពីតម្លៃ​ទៅលើ​គុណភាព៕

The post តម្លៃទុរេននៅចិនធ្លាក់ចុះគំហុក ដោយសារការផ្គត់ផ្គង់​លើសលុប​ពីអាស៊ីអាគ្នេយ៍ appeared first on Kampuchea Thmey Daily.

តម្លៃទុរេនវៀតណាមចុះថោកខ្លាំង ដោយសារពិបាកនាំចេញទៅចិន និងកំណើនផ្គត់ផ្គង់ពីថៃ
តម្លៃទុរេននៅវៀតណាមបានធ្លាក់ចុះខ្លាំង​ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះ ដោយ​ទុរេនពូជ Ri6 នៅតំបន់ខ្លះលក់ក្នុងតម្លៃទាបបំផុតត្រឹមចន្លោះ ២០ ០០០–៣៥ ០០០ ដុង (០,៧៥–១,៣២ ដុល្លារ)/គីឡូក្រាម ដោយសារតែពិបាក​នាំចេញទៅ​ចិន និងកំណើនការផ្គត់ផ្គង់របស់ថៃចំពេលរដូវប្រមូលផលធំចូលមកដល់។

​កាសែត VnExpress បាន​ចុះផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា រាប់ចាប់តាំងពីដើមខែមេសាមក តម្លៃទុរេន​បានធ្លាក់ចុះជាលំដាប់ ដោយសារកំណើន​ការផ្គត់ផ្គង់​ ដែលជំរុញឱ្យតម្លៃ​​​ទុរេនជាច្រើនប្រភេទ ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

សូម្បីតែតម្លៃទុរេនពូជល្អៗក៏រងផលប៉ះពាល់ផងដែរ ដោយ​ទុរេន Musang King បច្ចុប្បន្នលក់ក្នុងតម្លៃប្រហែល ៦០ ០០០–៦៥ ០០០ ​ដុង/គីឡូក្រាម ខណៈតម្លៃ​ទុរេនពូជ Monthong ធ្លាក់ចុះមកត្រឹម ៦៥ ០០០–៧៥ ០០០ ដុង/គីឡូក្រាម ដែលទាបជាងតម្លៃកាលពីដើមឆ្នាំដល់ទៅពាក់កណ្ដាលឯណោះ។ ​

នៅខេត្ត ដុងថាប (Dong Thap) ក្នុងតំបន់ដីសណ្ដទន្លេមេគង្គ កសិករបាន​រាយការណ៍ពីការខាតបង់ផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងចំណោមអ្នកដាំទុរេនពូជ Ri6 ដែលថា ពួកគេមិនទទួល​បាន​ប្រាក់ចំណេញច្រើន ឬមិនចំណេញទាល់តែសោះ ​ក្រោយ​ទូទាត់ជាមួយនឹង​ថ្លៃផលិតកម្មរួច។ ​នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Nghe An News នៅថ្ងៃចន្ទ ទី ៤ ឧសភា នេះ​។  ​

អ្នកជំនាញវៀតណាម​បាន​លើកឡើងថា ភាពលំបាកនៃការនាំចេញទៅចិន គឺជាមូលហេតុមួយ​ធ្វើឱ្យតម្លៃទុរេនវៀតណាមធ្លាក់ចុះគំហុក។ មែនទែនទៅ បញ្ហានេះផ្ទុះឡើងខ្លាំងតាំងតែពីឆ្នាំមុនមកម្ល៉េះ នៅពេលចិនចាប់ផ្ដើមរឹត​បន្តឹងការត្រួតពិនិត្យទុរេននាំចូលពីថៃ និងវៀតណាម ដោយហាមឃាត់ទុរេនផ្ទុកសារធាតុហាមឃាត់ដូចជា Cadmium និង Yellow O ដែលជាសារធាតុគីមីបង្កជំងឺមហារីក​។

​សារព័ត៌មាន​វៀតណាម​បាន​ផ្សាយថា បច្ចុប្បន្ននេះ មន្ទីរពិសោធន៍ធ្វើតេស្តជាច្រើនដែលមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ក្នុងការចេញលេខកូដនាំចេញ បានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ដែលរំខានដល់ការបំពេញបែបបទគយ និងបណ្តាលឱ្យ​ការផ្គត់ផ្គង់ទុរេន​ត្រូវចាល់​លើ​ទីផ្សារក្នុងស្រុកវៀតណាម។

ជាមួយគ្នានោះ ​ថៃ ដែលជាដៃគូប្រកួតប្រជែង​ដ៏សំខាន់បំផុត​ខាងនាំចេញទុរេនទៅចិន កំពុងចូលដល់រដូវប្រមូលផលទុរេន​ធំ ជាមួយនឹង​បរិមាណផលិតកម្ម និងការផ្គត់ផ្គង់ដ៏ច្រើន និងមាន​គុណភាពល្អ។ គុណសម្បត្តិផ្គត់ផ្គង់របស់​ថៃ ធ្វើឱ្យ​ទុរេនវៀតណាមស្ថិតក្នុងស្ថានភាពមិនអំណោយផល​នៅចិន ដែលជាទីផ្សារនាំចេញទុរេនដ៏ធំបំផុតរបស់ខ្លួន។

អ្នកជំនាញលើកឡើងថា កំណើនការផ្គត់ផ្គង់ទុរេនទាំងក្នុង និងក្រៅស្រុកនារដូវប្រមូលផលធំ កំពុង​ដាក់សម្ពាធលើទីផ្សារ ជាពិសេសទុរេន ពូជ Ri6 ដែលពឹងផ្អែក​ខ្លាំងទៅលើបណ្តាញនាំចេញផ្លូវការ។ ការរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់រយៈពេលខ្លី កំពុងធ្វើឱ្យពាណិជ្ជករបញ្ចុះតម្លៃ ដែលបណ្តាលឱ្យកសិករដាំដុះវៀតណាម​ត្រូវលក់ក្នុងតម្លៃថោក សូម្បីតែខាតដើម។

យ៉ាងណាមិញ ទោះបីតម្លៃធ្លាក់ចុះ​គំហុក​ក្ដី កាសែត VnExpress និង Nghe An News បាន​ផ្សាយថា ការនាំចេញទុរេនរបស់វៀតណាម​បាន​បង្ហាញពីកំណើនដ៏ខ្លាំងក្លានៅដើមឆ្នាំ ២០២៦ ដល់ ២២២ លានដុល្លារ ក្នុងត្រីមាសទី ១ ឬប្រមាណ ១២៨% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ​មុន ដែលកាលនោះ ទុរេនវៀតណាមត្រូវប្រឈមនឹង​វិបត្តិធ្ងន់ធ្ងរដោយសារតែការរឹតបន្តឹងលក្ខខណ្ឌនាំចូលរបស់ចិន។

អ្នកជំនាញបាន​លើកឡើងថា ដើម្បីរក្សាបាននូវសន្ទុះនាំចេញឆ្នាំនេះ វៀតណាម​ត្រូវអាស្រ័យទៅលើការកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព ការសម្របសម្រួលការផ្គត់ផ្គង់ និងភាពជឿជាក់នៃការនាំចេញ ជាដើម។

​ឧស្សាហកម្ម​​​ទុរេន​របស់​ប្រទេស​វៀតណាម បាន​កំណត់គោលដៅឱ្យ​សម្រេច​បាន​ចំណូល​ពី​ការ​នាំចេញទុរេនចន្លោះពី ៤-៤,៥ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ ២០២៦ ​ពីប្រមាណ ៣,៩ ​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥៕

The post តម្លៃទុរេនវៀតណាមចុះថោកខ្លាំង ដោយសារពិបាកនាំចេញទៅចិន និងកំណើនផ្គត់ផ្គង់ពីថៃ appeared first on Kampuchea Thmey Daily.

តម្លៃទុរេនវៀតណាមហក់ឡើង មុនចូលឆ្នាំចិន-វៀតណាម
តម្លៃ​ផ្លែ​ទុរេន​វៀតណាម​បាន​ហក់ឡើង មុនចូលឆ្នាំចិន-វៀតណាម ​ដែលនឹង​ចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយសារតែការផ្គត់ផ្គង់​ពី​តំបន់ដីសណ្តមេគង្គធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីពេលថ្មី។

គិតត្រឹមពេលផ្សាយកាលពីថ្ងៃអាទិត្យ ពាណិជ្ជករទិញទុរេនគុណភាព A ប្រភេទ Monthong ក្នុងតម្លៃ ១៤០ ០០០ ដុន (៥,៤ ដុល្លារ)/គីឡូក្រាម ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំ។

ដោយឡែកទុរេនគុណភាពល្អ Ri6 វិញ ត្រូវបាន​លក់នៅតម្លៃ ៨០ ០០០ ដុង/គីឡូក្រាម ដោយកើនឡើង ៣០-៥០% ធៀបនឹង​តម្លៃខែវិច្ឆិកា នៅពេលដែលរដូវប្រមូលផលធំត្រូវបិទបញ្ចប់។ ​

ពាណិជ្ជករម្នាក់ក្នុងខេត្ត Dong Thap នៃតំបន់សណ្តមេគង្គ  លោក ង្វៀន ថាញ់ (Nguyen Thanh) ​បាននិយាយថា លោកមិនអាចទិញផ្លែទុរេនបានច្រើនទេ ទោះបីជាលោកដំឡើងថ្លៃទិញក៏ដោយ។​

គួរបញ្ជាក់ថា ចន្លោះពីខែវិច្ឆិកា ដល់ខែមីនា គឺជារដូវប្រមូលផលទុរេនខុសរដូវសម្រាប់តំបន់សណ្តទន្លេមេគង្គ ប៉ុន្តែ​​ការ​ប្រមូលផលឆ្នាំនេះមាន​កម្រិតទាប។

​កសិករម្នាក់ ឈ្មោះ Cuong ដែលមានចម្ការទុរេននៅខេត្ត Can Tho បាននិយាយថា ​លោក​បាន​ត្រៀមទុរេនរបស់លោកសម្រាប់រដូវចូលឆ្នាំកាលពីឆ្នាំមុន តែចុងក្រោយតម្លៃទុរេនធ្លាក់ចុះជាគំហុក ដែលនេះជាមូលហេតុដែលលោកបិទការប្រមូលផលឆ្នាំនេះដោយថែរដើមសម្រាប់ការប្រមូលផលនៅរដូវធំឆ្នាំក្រោយ។ ផ្ទុយទៅវិញ តម្លៃទុរេនបែរជាហក់ឡើងថ្លៃខ្ពស់ ហើយលោកគ្មានសល់ទុរេនក្នុងចម្ការសម្រាប់លក់។

​ដោយឡែកកសិករម្នាក់ទៀត​ ឈ្មោះ ​Dien ​នៅខេត្ត Dong Thap បាននិយាយថា អ្នក​ដាំដុះជាច្រើនបានបោះ​បង់​ចោល​ដើមទុរេនក្រៅរដូវ​នៅឆ្នាំនេះ ដោយសារអាកាសធាតុមិនទៀងទាត់ ដែល​ជាហេតុធ្វើឱ្យតម្លៃទុរេនហក់ឡើង ហើយទិន្នផលមាន​តិច។ ​ទិន្នផលរបស់​លោក​បានធ្លាក់ចុះ ៣០​% ​ធៀបនឹង​ឆ្នាំមុន ប៉ុន្តែលោក​អាចលក់ទុរេនដល់ទៅ ១៣០ ០០០​ ដុង/គីឡូក្រាម។ ​

បើតាម​សមាគមផ្លែឈើ និងបន្លែវៀតណាម​ ចម្ការជាច្រើននៅតំបន់ដីសណ្តទន្លេត្រូវបានបំផ្លាញដោយទឹកជំនន់កាលពីប៉ុន្មានខែមុន ហើយ​កំពុងតែ​ងើបឡើងវិញ។ តម្រូវការនាំចេញខ្ពស់ ក៏បានបន្ថែមទៅលើភាពតានតឹងនៃការផ្គត់ផ្គង់ផងដែរ។ យោងតាមទិន្នន័យគយ ការនាំចេញ​ទុរេនវៀតណាម​ មានតម្លៃ ៣,៨៦ ប៊ី​លានដុល្លារកាលពីឆ្នាំមុន ដោយ​កើនឡើង ២០% ​ធៀបនឹងឆ្នាំ ២០២៤៕

The post តម្លៃទុរេនវៀតណាមហក់ឡើង មុនចូលឆ្នាំចិន-វៀតណាម appeared first on Kampuchea Thmey Daily.

កំណើនទុរេនវៀតណាម គំរាមកំហែងការឈរជើងរបស់ទុរេនថៃ​លើទីផ្សារចិន​
ការនាំចេញទុរេនរបស់វៀតណាមទៅ​ចិន បានកើនឡើងប្រហែល ១៧% កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះបាន​ដោះស្រាយបញ្ហា​ពាក់ព័ន្ធកង្វល់សុវត្ថិភាពចំណីអាហារជាមួយអាជ្ញាធរចិន ដែលធ្វើឱ្យវៀតណាមពង្រីកចំណែកទីផ្សាររបស់ខ្លួនកាន់តែច្រើន និងគំរាមកំហែងដល់ទុរេនថៃ ដែលឈរជើងលេខ១លើទីផ្សារចិនជាច្រើនឆ្នាំមកហើយ។

ទិន្នន័យគយចិន ដែលដកស្រង់ដោយកាសែត South China Morning Post ​បានបង្ហាញថា វៀតណាមបាននាំចេញផ្លែទុរេន​ក្នុង​តម្លៃ ៣,៤៤ ​ប៊ីលានដុល្លារ​ទៅចិន ក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពីត្រឹម ២,៩៤ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០២៤។ ​

​ថៃ នៅតែជាអ្នកផ្គត់ផ្គង់ទុរេនកំពូលសម្រាប់ចិន ប៉ុន្តែចំណែកទីផ្សារកាន់តែធ្លាក់ចុះ ដោយ​ការនាំចេញទៅចិន​​នៅឆ្នាំ ២០២៤ និង ២០២៥ មាន​កម្រិតប្រហាក់ប្រហែលគ្នា ជាមួយ​ទំហំសរុប ៤ ប៊ីលាន​ដុល្លារ។

​អ្នកវិភាគ​លើកឡើងថា កំណើននៃការនាំចេញរបស់វៀតណាម​ គឺដោយសារ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​ដោះស្រាយ​កង្វល់​អំពីភូតគាម​អនាម័យ ក៏ដូចជា​អត្ថប្រយោជន៍​ផ្នែក​ភស្តុភារ​ ដែល​កើតចេញពី​ព្រំដែន​គោក​រួមគ្នា​ជាមួយ​​ចិន និងការតភ្ជាប់នៃ​​ហេដ្ឋារចនាសម្ព័ន្ធ​​។

រដ្ឋាភិបាលទាំងចិន និងវៀតណាម បានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានានា ហើយអ្នកទិញជនជាតិចិន បានធ្វើដំណើរទៅ​វៀតណាម ដើម្បីផ្តល់ដំបូន្មានដល់អ្នកដាំដុះអំពីការកែលម្អគុណភាព នេះបើយោងតាមលោក Nguyen Thanh Trung ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Fulbright University Vietnam។

អ្នកជំនាញដដែលនិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វៀតណាមអាចយកឈ្នះប្រទេសថៃទាក់ទងនឹងបរិមាណ ​ហើយ​ប្រហែលជាគុណភាពផង»។

​នៅដើមខែមករាកន្លងទៅ កាសែតថៃ The Nation បានរាយការណ៍​ថា ចំណែកទីផ្សារផ្លែទុរេនរបស់វៀតណាមបានកើនឡើងពីគ្មានអ្វីសោះ ដល់ជាង ៤០% ក្នុងរយៈពេល ៣ ឆ្នាំនៃការចាប់ផ្តើមការនាំចេញជាផ្លូវការ​ក្នុងឆ្នាំ ២០២០។ នេះជាកំណើន​យ៉ាងឆាប់រហ័ស ដែលបង្កបញ្ហាប្រឈមដោយផ្ទាល់ចំពោះការឈរជើងយូរអង្វែងរបស់​ថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់ផ្លែទុរេនសំខាន់របស់​ចិន។

ចិនស្រូបយកជាង ៩០% នៃការនាំចេញផ្លែទុរេនទូទាំងពិភពលោក។ ផ្លែទុរេនមួយផ្លែដែលមានទម្ងន់ ៦ គីឡូក្រាម អាចលក់បានក្នុងតម្លៃរហូតដល់ ២០០ យន់ (២៨,៧៦ ដុល្លារ)។

វៀតណាម​ទទួលបាន​ការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ទៅ​ចិនក្នុងឆ្នាំ ២០២២។ ​យ៉ាងណាមិញ នៅដើមឆ្នាំ ២០២៥ រដ្ឋបាលគយទូទៅ​ចិនបានរកឃើញ​សារធាតុគីមី​ក្នុង​ទុរេនវៀតណាម និងថៃ ដែលជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

អ្នកវិភាគបាននិយាយថា បើគ្មានការព្រួយបារម្ភអំពី​សុវត្ថិភាពចំណីអាហារទេ ​វៀតណាមមានគុណសម្បត្តិជាង​ប្រទេសផ្គត់ផ្គង់ផ្សេងៗទៀត ដោយសារបណ្តាញអ្នកដាំដុះ អ្នកជួញដូរ ឃ្លាំង និង​ការពង្រីកផ្លូវតភ្ជាប់ ក៏ដូចជាព្រំដែនរួមជាប់ជិនប្រវែង ១ ២៨០ ​គីឡូម៉ែត្រ​​។ ថៃខ្វះខាតគុណសម្បត្តិ​ទាំងនេះ៕

The post កំណើនទុរេនវៀតណាម គំរាមកំហែងការឈរជើងរបស់ទុរេនថៃ​លើទីផ្សារចិន​ appeared first on Kampuchea Thmey Daily.

​ការនាំចេញទុរេនវៀតណាមកើនឡើងខ្លាំង ទោះបីមាន​បញ្ហាពីដើមឆ្នាំក្ដី
ការនាំចេញទុរេនរបស់វៀតណាម​នៅតែកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ១០,៤% ដល់ ៣,៣ ប៊ីលាន​ដុល្លារ ចន្លោះពីខែមករា ដល់ខែតុលា​ ទោះបីជាប្រឈមមុខនឹង​បញ្ហានាំចេញទៅចិនកាលពីដើមឆ្នាំក៏ដោយ​ក្ដី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

យោងតាមទិន្នន័យពីគយវៀតណាម ចំនួន ៣,៣ ប៊ីលាន​ដុល្លារក្នុងរយៈពេល ១០ ខែ គឺជាកំណត់ត្រាថ្មី ដែលធ្វើឱ្យទុរេនរួមចំណែកច្រើនជាងគេ លើការនាំចេញទំនិញកសិកម្ម​។

ប្រទេសចិននៅតែបន្តជាទីផ្សារលក់ទុរេនដ៏ធំបំផុតសម្រាប់វៀតណាម ដោយរួមចំណែកប្រមាណ ៣,១៤ ប៊ីលាន​ដុល្លារ ឬ ៩៤% ។

អគ្គលេខាធិការនៃសមាគមបន្លែផ្លែឈើ​វៀតណាម លោក Dang Phuc Nguyen បាន​ថ្លែងថា ការនាំចេញ​ទុរេនរបស់វៀតណាម ​មាន​កំណើនខ្លាំង ទោះបីជាប្រឈមមុខនឹងការត្រួតពិនិត្យរកសារធាតុគីមីដ៏តឹងតែង ​ពីអាជ្ញាធរចិនក៏ដោយ។

លោក Dang បាន​បន្តថា ចំណាត់ការរបស់ចិន ដែលចាប់ផ្ដើមអនុវត្ត​កាលពីដើមឆ្នាំ រហូតបង្កជាវិបត្តិទុរេនវៀតណាមនោះ​ បាន​ជំរុញ​ឱ្យមាន​ការកែលម្អគុណភាព និងតម្លៃប្រកួតប្រជែង។

ជាមធ្យម ​​វៀតណា​នាំចេញទុរេនក្នុងតម្លៃ ៣ ៦៩៦ ដុល្លារ/តោន ​ដោយទាបជាង​តម្លៃទុរេនថៃប្រហែល ១៥%។ វៀតណាមគឺជាប្រទេស​ផ្គត់ផ្គង់់ផ្លែទុរេនធំបំផុតជាងគេទី២​សម្រាប់​ចិន បន្ទាប់ពីប្រទេសថៃ។ ក្រោយពីចិនរឹតត្បឹតការនាំចូលមក ​អ្នកនាំចេញវៀតណាមជាច្រើនបានវិនិយោគលើកន្លែងផ្ទុក និងវេចខ្ចប់ត្រជាក់(ក្លាសេ) ហើយបានបង្កើតម៉ាកយីហោផ្ទាល់ខ្លួនរបស់ពួកគេ៕

The post ​ការនាំចេញទុរេនវៀតណាមកើនឡើងខ្លាំង ទោះបីមាន​បញ្ហាពីដើមឆ្នាំក្ដី appeared first on Kampuchea Thmey Daily.

វៀតណាមអាចនាំចេញទុរេនទៅចិន​ជាឡើងវិញ ក្រោយជាប់គាំងដោយសារបញ្ហាត្រួតពិនិត្យថ្នាំគីមី
ការនាំចេញផ្លែទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បាន​បើកដំណើរការទៅរកប្រក្រតីភាពវិញ ដោយ​មាន​រថយន្តដឹកទំនិញប្រមាណ ៤០០ គ្រឿងឆ្លងកាត់ច្រកព្រំដែនជារៀងរាល់ថ្ងៃ ក្រោយ​មានការរំខាន​នៅខែមុន​ដោយសារបញ្ហាបច្ចេក​ទេស​ផ្នែកត្រួតពិនិត្យ​ថ្នាំគីមី​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

យោងតាម​មន្រ្តីជំនាញវៀតណាម​ ឥឡូវនេះមាន​រថយន្តដឹកទុរេនប្រហែល​ ២០០-២៥០ ​គ្រឿង ឆ្លងកាត់​​តាមច្រកព្រំដែន Lang Son, ១០០-១៥០ គ្រឿង​តាមច្រកព្រំដែន​ Lao Cai និង​ប្រហែល ៥០ គ្រឿង​តាម​ច្រក​ព្រំដែន​ Mong Cai។

គួររំឭកថា កាលពីខែតុលា មាន​សេចក្ដីរាយការណ៍ថា មន្ទីរពិសោធន៍វៀតណាម​បានផ្អាកការត្រួតពិនិត្យគុណភាពផ្លែទុរេន ដែល​ធ្វើឱ្យ​ការនាំចេញរបស់វៀតណាមត្រូវរាំងស្ទះ រហូតដល់ធ្វើឱ្យ​កសិករវៀតណាមទុកផ្លែទុរេនឱ្យស្អុយចោលនៅចម្ការ ដោយ​គ្មានឈ្មួលទិញ ហើយតម្លៃធ្លាក់ចុះទាប មិនអាចរកផលចំណេញ។

ជាការឆ្លើយតប ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាន​​បញ្ជា​ឱ្យ​អង្គភាពជំនាញ​សម្របសម្រួលជាមួយភាគីចិន ដើម្បីដោះស្រាយការលំបាកផ្នែកបច្ចេកទេសនីមួយៗ ដោយមានគោលដៅ «ធានាថាគ្មានការដឹកជញ្ជូនណាមួយត្រូវបានរំខានដោយសារតែនីតិវិធីបច្ចេកទេសនោះទេ»។

ប្រធានសមាគមទុរេនខេត្តដាក់ឡាក់ លោក Le Anh Trung  បាន​ឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ក្រសួង មន្ទីរពិសោធន៍វៀតណាម​បាន​ធ្វើត្រួតពិនិត្យឡើងវិញ​ដើម្បី​ដោះស្រាយបញ្ហា ​ដែលឈានទៅដល់ការបើកការនាំចេញឡើង​វិញ​។

The post វៀតណាមអាចនាំចេញទុរេនទៅចិន​ជាឡើងវិញ ក្រោយជាប់គាំងដោយសារបញ្ហាត្រួតពិនិត្យថ្នាំគីមី appeared first on Kampuchea Thmey Daily.

កសិករវៀតណាមខាតធ្ងន់ធ្ងរ ​ដោយទុកទុរេនឱ្យទុំធ្លាក់ចោលនៅចម្ការ ខណៈឈ្មួញផ្អាកការទិញ
បណ្ដាម្ចាស់ចម្ការទុរេននៅខេត្ត ដាក់ឡាក់ នៃប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ​ចំពេលការនាំចេញរងការរំខានជាថ្មី ហើយ​​ពាណិជ្ជករ​ផ្អាកការទិញ ​​ដោយសារតែការពន្យារពេល​តេស្តរកសំណល់គីមី​ពីមន្ទីរពិសោធន៍។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍មុន។

កសិករម្នាក់ឈ្មោះ Doan Thi Thuy ដែល​មានចម្ការទុរេនជាង ១០០ ដើម​នៅស្រុក​ Krong Pak នៃខេត្ត ដាក់់ឡាក់ បាន​និយាយថា ផ្លែទុរេនរបស់ខ្លួនចាប់ផ្ដើមរលួយធ្លាក់ពីលើដើមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ កសិករម្នាក់ទៀតឈ្មោះ Doan Kiem ដែល​ជាម្ចាស់ទុរេនជាង ៣ ហិចតា បាន​និយាយថា លោកទុកទុរេនឱ្យ​ទុំរលួយធ្លាក់លើដីចោល ដោយមិនប្រមូលផលនោះទេ ព្រោះនៅតែខាតដដែល។ លោកអះអាងថា លោកត្រូវចំណាយប្រាក់ប្រហែល ៦០០ លាន​ដុង (២៤ ០០០ ដុល្លារ) ក្នុង១ឆ្នាំៗ ដើម្បីថែទាំចម្ការទុរេន ៥០០ ដើមរបស់លោក ប៉ុន្តែស្ថានភាពបច្ចុប្បន្ន បង្កការខាតបង់ជាច្រើនរយលានដុងរួចទៅហើយ។​

បើតាមការរាយការណ៍របស់ VnExpress ពាណិជ្ជករធំំៗបាន​ផ្អាកការទិញ និងបាន​លុបកុងត្រាទិញ​ពីកសិករព្រោះមិនអាចនាំចេញបាន​។

តម្លៃ​ផ្លែ​ទុរេនគុណភាព​ល្អបំផុត ​បាន​ធ្លាក់​ចុះ​ពី​ជាង ១០០ ០០០ ដុង (៣,៨ ដុល្លារ​​) មក​ត្រឹម​ប្រហែល ៨០ ០០០ ដុង​/គីឡូក្រាម។ ចំពោះបញ្ហាតម្លៃនេះ កសិករឈ្មោះ Doan Thi Thuy បាន​និយាយថា ក្រោយឈ្មួញលុបចោលកុងត្រាទុរេន ៨២ ០០០ (៣,១២ ដុល្លារ​)/គីឡូក្រាម​ ហើយ​លោកស្រីត្រូវបង្ខំចិត្តលក់ទុរេនឱ្យឈ្មួញតូចៗ ត្រឹម ២០ ០០០-២៥​ ០០០ ដុង/គីឡូក្រាម។  ​

កាលពីសប្តាហ៍មុន សមាគមទុរេនខេត្តដាក់ឡាក់ បាននិយាយថា ផ្លែទុរេន​ជិត ២ ០០០ កុងតឺន័រ ត្រូវជាប់គាំងក្នុងឃ្លាំង កន្លែងវេចខ្ចប់ និងចំណុចត្រួតពិនិត្យព្រំដែន រាប់តាំងពីថ្ងៃទី ១១ ខែតុលា មក​ ខណៈ​មន្ទីរពិសោធន៍វៀតណាម​បានផ្អាកការធ្វើតេស្តសំណល់គីមី ដែលរារាំងអាជីវកម្មពីការទទួលបានវិញ្ញាបនបត្រ​សម្រាប់ការនាំចេញ។ យោងតាមសមាគម ការជាប់គាំង​ បង្កហានិភ័យនៃការខូចគុណភាព និង​ប្រេះសំបកទុរេន​ ដែលអាចកាត់បន្ថយគុណភាពរបស់​ផ្លែ។

សមាគមបាននិយាយថា ការប្រមូលផលទុរេនកំពុងឈានដល់រដូវកាល​ធំនៅខេត្ត ដាក់ឡាក់ ដែលជាខេត្ត​ដាំទុរេន​ដ៏សំខាន់មួយ នៅតំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម​។

សមាគមទុរេនបាននិយាយថា កសិកររាប់រយនាក់​ក្នុងខេត្តកំពុងរងទុក្ខ។ ផ្លែ​ទុរេន​ទុំរាប់ពាន់តោននៅតែលក់មិនចេញ ខណៈ​កសិករ​ត្រូវចំណាយលើការថែទាំដើម ការដឹកជញ្ជូន និងការ​ស្ដុកទុរេនជាដើម​។ ​ឈ្មួញនាំចេញឯណោះវិញ ក៏ស្ថិតក្នុងស្ថានភាពលំបាកផងដែរ ព្រោះពួកគេមិនអាចធ្វើអ្វីបាន ក្រៅពីរង់ចាំលទ្ធផលតេស្ត។

គួរគូសបញ្ជាក់ថា វៀតណាមបាននាំចេញទុរេនស្រស់ប្រហែល ៤៥១ ០០០ តោន ក្នុងតម្លៃ ១,៥២ ប៊ីលាន​ដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ដោយ​ធ្លាក់ចុះ ២៤ ភាគរយ គិតជាបរិមាណ និង ២៥ ភាគរយ គិតជាតម្លៃ។ ​នេះបើយោងតាមទិន្នន័យគយវៀតណាម​៕ ​

The post កសិករវៀតណាមខាតធ្ងន់ធ្ងរ ​ដោយទុកទុរេនឱ្យទុំធ្លាក់ចោលនៅចម្ការ ខណៈឈ្មួញផ្អាកការទិញ appeared first on Kampuchea Thmey Daily.