Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃទុរេនវៀតណាមហក់ឡើង មុនចូលឆ្នាំចិន-វៀតណាម

បានផុស

នៅ

តម្លៃ​ផ្លែ​ទុរេន​វៀតណាម​បាន​ហក់ឡើង មុនចូលឆ្នាំចិន-វៀតណាម ​ដែលនឹង​ចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយសារតែការផ្គត់ផ្គង់​ពី​តំបន់ដីសណ្តមេគង្គធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីពេលថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមពេលផ្សាយកាលពីថ្ងៃអាទិត្យ ពាណិជ្ជករទិញទុរេនគុណភាព A ប្រភេទ Monthong ក្នុងតម្លៃ ១៤០ ០០០ ដុន (៥,៤ ដុល្លារ)/គីឡូក្រាម ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំ។

ដោយឡែកទុរេនគុណភាពល្អ Ri6 វិញ ត្រូវបាន​លក់នៅតម្លៃ ៨០ ០០០ ដុង/គីឡូក្រាម ដោយកើនឡើង ៣០-៥០% ធៀបនឹង​តម្លៃខែវិច្ឆិកា នៅពេលដែលរដូវប្រមូលផលធំត្រូវបិទបញ្ចប់។ ​

ពាណិជ្ជករម្នាក់ក្នុងខេត្ត Dong Thap នៃតំបន់សណ្តមេគង្គ លោក ង្វៀន ថាញ់ (Nguyen Thanh) ​បាននិយាយថា លោកមិនអាចទិញផ្លែទុរេនបានច្រើនទេ ទោះបីជាលោកដំឡើងថ្លៃទិញក៏ដោយ។​

គួរបញ្ជាក់ថា ចន្លោះពីខែវិច្ឆិកា ដល់ខែមីនា គឺជារដូវប្រមូលផលទុរេនខុសរដូវសម្រាប់តំបន់សណ្តទន្លេមេគង្គ ប៉ុន្តែ​​ការ​ប្រមូលផលឆ្នាំនេះមាន​កម្រិតទាប។

​កសិករម្នាក់ ឈ្មោះ Cuong ដែលមានចម្ការទុរេននៅខេត្ត Can Tho បាននិយាយថា ​លោក​បាន​ត្រៀមទុរេនរបស់លោកសម្រាប់រដូវចូលឆ្នាំកាលពីឆ្នាំមុន តែចុងក្រោយតម្លៃទុរេនធ្លាក់ចុះជាគំហុក ដែលនេះជាមូលហេតុដែលលោកបិទការប្រមូលផលឆ្នាំនេះដោយថែរដើមសម្រាប់ការប្រមូលផលនៅរដូវធំឆ្នាំក្រោយ។ ផ្ទុយទៅវិញ តម្លៃទុរេនបែរជាហក់ឡើងថ្លៃខ្ពស់ ហើយលោកគ្មានសល់ទុរេនក្នុងចម្ការសម្រាប់លក់។

​ដោយឡែកកសិករម្នាក់ទៀត​ ឈ្មោះ ​Dien ​នៅខេត្ត Dong Thap បាននិយាយថា អ្នក​ដាំដុះជាច្រើនបានបោះ​បង់​ចោល​ដើមទុរេនក្រៅរដូវ​នៅឆ្នាំនេះ ដោយសារអាកាសធាតុមិនទៀងទាត់ ដែល​ជាហេតុធ្វើឱ្យតម្លៃទុរេនហក់ឡើង ហើយទិន្នផលមាន​តិច។ ​ទិន្នផលរបស់​លោក​បានធ្លាក់ចុះ ៣០​% ​ធៀបនឹង​ឆ្នាំមុន ប៉ុន្តែលោក​អាចលក់ទុរេនដល់ទៅ ១៣០ ០០០​ ដុង/គីឡូក្រាម។ ​

បើតាម​សមាគមផ្លែឈើ និងបន្លែវៀតណាម​ ចម្ការជាច្រើននៅតំបន់ដីសណ្តទន្លេត្រូវបានបំផ្លាញដោយទឹកជំនន់កាលពីប៉ុន្មានខែមុន ហើយ​កំពុងតែ​ងើបឡើងវិញ។ តម្រូវការនាំចេញខ្ពស់ ក៏បានបន្ថែមទៅលើភាពតានតឹងនៃការផ្គត់ផ្គង់ផងដែរ។ យោងតាមទិន្នន័យគយ ការនាំចេញ​ទុរេនវៀតណាម​ មានតម្លៃ ៣,៨៦ ប៊ី​លានដុល្លារកាលពីឆ្នាំមុន ដោយ​កើនឡើង ២០% ​ធៀបនឹងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម