ព័ត៌មានអន្ដរជាតិ
វៀតណាមអាចនាំចេញទុរេនទៅចិនជាឡើងវិញ ក្រោយជាប់គាំងដោយសារបញ្ហាត្រួតពិនិត្យថ្នាំគីមី
ការនាំចេញផ្លែទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បានបើកដំណើរការទៅរកប្រក្រតីភាពវិញ ដោយមានរថយន្តដឹកទំនិញប្រមាណ ៤០០ គ្រឿងឆ្លងកាត់ច្រកព្រំដែនជារៀងរាល់ថ្ងៃ ក្រោយមានការរំខាននៅខែមុនដោយសារបញ្ហាបច្ចេកទេសផ្នែកត្រួតពិនិត្យថ្នាំគីមី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

យោងតាមមន្រ្តីជំនាញវៀតណាម ឥឡូវនេះមានរថយន្តដឹកទុរេនប្រហែល ២០០-២៥០ គ្រឿង ឆ្លងកាត់តាមច្រកព្រំដែន Lang Son, ១០០-១៥០ គ្រឿងតាមច្រកព្រំដែន Lao Cai និងប្រហែល ៥០ គ្រឿងតាមច្រកព្រំដែន Mong Cai។
គួររំឭកថា កាលពីខែតុលា មានសេចក្ដីរាយការណ៍ថា មន្ទីរពិសោធន៍វៀតណាមបានផ្អាកការត្រួតពិនិត្យគុណភាពផ្លែទុរេន ដែលធ្វើឱ្យការនាំចេញរបស់វៀតណាមត្រូវរាំងស្ទះ រហូតដល់ធ្វើឱ្យកសិករវៀតណាមទុកផ្លែទុរេនឱ្យស្អុយចោលនៅចម្ការ ដោយគ្មានឈ្មួលទិញ ហើយតម្លៃធ្លាក់ចុះទាប មិនអាចរកផលចំណេញ។
ជាការឆ្លើយតប ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានបញ្ជាឱ្យអង្គភាពជំនាញសម្របសម្រួលជាមួយភាគីចិន ដើម្បីដោះស្រាយការលំបាកផ្នែកបច្ចេកទេសនីមួយៗ ដោយមានគោលដៅ «ធានាថាគ្មានការដឹកជញ្ជូនណាមួយត្រូវបានរំខានដោយសារតែនីតិវិធីបច្ចេកទេសនោះទេ»។
ប្រធានសមាគមទុរេនខេត្តដាក់ឡាក់ លោក Le Anh Trung បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ក្រសួង មន្ទីរពិសោធន៍វៀតណាមបានធ្វើត្រួតពិនិត្យឡើងវិញដើម្បីដោះស្រាយបញ្ហា ដែលឈានទៅដល់ការបើកការនាំចេញឡើងវិញ។
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


