ធនាគារ ADB Archives - Kampuchea Thmey Daily

ADB ដាក់ដំណើរការមូលនិធិបង្វិល កាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយ​រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២ កក្កដា ២០២៦ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគ​លើបច្ចេក​វិទ្យា​​សន្សំសំចៃថាមពលនៅកម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍ថា មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពលគឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្តដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

លោកស្រី Yasmin Siddiqi បន្ថែមថា នេះគឺជាគំនិតផ្តួចផ្តើមដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលសន្តិសុខថាមពល​ រងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ាមកលើ។

តាមរយៈការជំរុញកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន គំនិតផ្តួចផ្តើមនេះមានគោលបំណងកៀរ​គរ​​ការវិនិយោគពីវិស័យឯកជនកាន់តែច្រើនលើប្រសិទ្ធភាពថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ​សម្រាប់អាជីវកម្ម និងត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចប្រកបដោយសមត្ថភាពប្រកួតប្រជែង កាបូនទាប និង ភាពធន់។

EERF គឺជាយន្តការផ្តល់ហិរញ្ញប្បទានដែលត្រូវបានបង្កើតឡើងក្រោម កម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពល​របស់កម្ពុជា ហើយត្រូវបានរៀបចំឡើងដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលដោយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលតំណាងឱ្យក្រុមហ៊ុនជាង៩០% ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេស។

តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផលបន្ថែមទៀតជាមួយនឹងផលិត​ផលហិរញ្ញវត្ថុដែលបត់បែនបាន EERF នឹងផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យមក្នុងការវិនិយោគ​លើឧបករណ៍ និងការអនុវត្តទំនើបដែលសន្សំសំចៃថាមពល ដែលធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែង​របស់ពួកគាត់តាមរយៈការកាត់បន្ថយថ្លៃថាមពល និងការពឹងផ្អែកលើប្រេងឥន្ធនៈដែលនាំចូល​។

ជាមួយមូលធននីយកម្មបឋមចំនួន ២០ លានដុល្លារ ក្រោមការគ្រប់គ្រងដោយ ADB ដែលក្នុងនោះរួមមាន ១២ លានដុល្លារ ផ្តល់ដោយចក្រភពអង់គ្លេស តាមរយៈមូលនិធិហិរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ACGF) និង ៨ លានដុល្លារ ដោយមូលនិធិអាកាសធាតុបៃតង​ (GCF) តាមរយៈកម្មវិធីស្តារសេដ្ឋកិច្ចបៃតង (GRP) នៃ ACGF មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងគាំទ្រកម្ពុជាក្នុងការសម្រេចគោលដៅ​គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ១៩% បើធៀបនឹងកម្រិតអាជីវកម្មធម្មតា នៅឆ្នាំ ២០៣០។

លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ប្រសិទ្ធភាពថាមពលគឺជា ថាមពលស្អាត និងមានតម្លៃសមរម្យបំផុត នៃអន្តរកម្មថាមពលរបស់កម្ពុជា ដោយផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីកាត់បន្ថយថ្លៃដើមថាមពល ពង្រឹងសន្តិសុខថាមពល និងកាត់បន្ថយការបំភាយឧស្ម័ន។ មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងជួយប្រែក្លាយ​ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ទៅជាសកម្មភាព ដោយពន្លឿនការវិនិយោគលើបច្ចេកវិទ្យាដែលសន្សំសំចៃថាមពល និងគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ១៩% នៅឆ្នាំ២០៣០។

មូលនិធិនេះនឹងត្រូវបានអនុវត្តដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ហើយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងផ្តល់ការធានាឥណទានមួយផ្នែកដែលគាំទ្រដោយជំនួយឥតសំណងពីមូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (ACliFF)។

ការធានានេះនឹងត្រូវបានផ្តល់ជូនដល់ស្ថាប័នហិរញ្ញវត្ថុដែលចូលរួម ក្នុងរូបភាពជាផលិតផលហិរញ្ញវត្ថុជម្រើស ហើយមានគោលបំណងកាត់បន្ថយហានិភ័យនៃការផ្តល់ប្រាក់កម្ចី និងលើកទឹកចិត្តដល់កម្ចីដែលគ្នានទ្រព្យបញ្ចាំ ដែលនៅតែជាបញ្ហាប្រឈមដ៏ធំមួយនៃសហគ្រាសធុនតូច និងមធ្យមភាគច្រើននៅក្នុងប្រទេសកម្ពុជា​ ក្នុងការទទួលបានហិរញ្ញវត្ថុ។ EERF ក៏នឹងផ្តោតជាពិសេសលើសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី និងសហគ្រាសដែលដឹកនាំដោយស្ត្រី ដែលជារឿយៗប្រឈមមុខនឹងឧបសគ្គច្រើនក្នុងការខ្ចីប្រាក់ពីធនាគារ។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ SME Bank មានប្រសាសន៍ថា៖ «គម្រោងនេះបន្តពីជោគជ័យនៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាស​ធុនតូច និងមធ្យម (SME Co-Financing Scheme) ដែលបានដាក់ឱ្យដំណើរការដោយ SME Bank ក្នុងឆ្នាំ ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។»

គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផល និងលក្ខខណ្ឌដែលមានតម្លៃសមរម្យ។ សម្រាប់ EERF យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម ដើម្បីធានាបាននូវការ​ចែកចាយមូលនិធិយ៉ាងឆាប់រហ័ស ដើម្បីបង្កើនល្បឿននៃការប្រើប្រាស់បច្ចេកវិទ្យាដែលសន្សំសំចៃថាមពលក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។ យើងមានមោទនភាពក្នុងការគាំទ្រការវិនិយោគដែលបង្កើនប្រសិទ្ធភាពថាមពល និងជំរុញកំណើនរយៈពេលវែង។

ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB​ Bank) គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងដែលចូលរួមជាមួយ EERF ហើយដែលធនធានរបស់ពួកគាត់នឹងត្រូវបានប្រើប្រាស់ដើម្បីពង្រីកប្រតិបត្តិការផ្តល់ប្រាក់កម្ចីបៃតង។

លោក ហេង វុទ្ធី ប្រធាននាយកប្រតិបត្តិស្តីទី នៃ​ CIMB Bank មានប្រសាសន៍ថា «គោលបំណងស្នូលរបស់យើងគឺ លើកកម្ពស់អតិថិជន និងសង្គម ហើយយើងចាត់ទុកប្រសិទ្ធភាពថាមពលជាកត្តាជំរុញផ្ទាល់នៃកំណើនអាជីវកម្មសម្រាប់អតិថិជនរបស់យើង។ តាមរយៈ EERF យើងនឹងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនូវដើមទុនដែលពួកគាត់ត្រូវការដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់ខ្លួន កាត់បន្ថយការចំណាយប្រតិបត្តិការខ្ពស់ និងធ្វើឱ្យការប្រកួតប្រជែងរបស់ពួកគាត់កាន់តែប្រសើរឡើង។ នេះមិនមែនគ្រាន់តែជាការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានប៉ុណ្ណោះទេ វាគឺជាការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មកម្ពុជាក្នុងការបង្កើនប្រាក់ចំណេញ និងកសាងភាពជោគជ័យផ្នែកពាណិជ្ជកម្មរយៈពេលវែង។»

លោក ឌិត សុចល ​ប្រធាននាយកប្រតិបត្តិធនាគារ FTB មានប្រសាសន៍ថា «FTB មានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតងសម្រាប់សហគ្រាសកម្ពុជា។ តាមរយៈការរួមគ្នាដើម្បីគ្រប់គ្រងហានិភ័យ និង ការពង្រឹងទំនុកចិត្តរបស់អ្នកផ្តល់ប្រាក់កម្ចី EERF បង្កើតឱកាសដើម្បីពង្រីកការវិនិយោគលើប្រសិទ្ធភាពថាមពល ជួយឱ្យសហគ្រាសកាន់តែមានសមត្ថភាពប្រកួតប្រជែង និងនិរន្តរភាព។»

The post ADB ដាក់ដំណើរការមូលនិធិបង្វិល កាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ន appeared first on Kampuchea Thmey Daily.

​ADB ​អនុម័តឥណទាន​ជាង ​៦៣ ​លានដុល្លារ ​ពន្លឿនការអភិវឌ្ឍ​ថាមពលកកើតឡើងវិញ​របស់​កម្ពុជា​
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី ២៤ មិថុនា ២០២៦ ​បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន​ ៦៣,៤៤ ​លានដុល្លារ ​ដើម្បី​ពន្លឿន​ការ​ធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា​ ពង្រឹង​ស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។

​គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជានេះ ​នឹងគាំទ្រដល់ការសាងសង់​ប្រព័ន្ធផ្ទុក​ថាមពលថ្ម ​(battery energy storage system) ​ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោង នៅស្ថានីយរងខេត្តតាកែវ។

​ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញ​វិញនៅ​ពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។ ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងដោយសារ តំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងសង្កាត់ក្នុងទីក្រុង ដែលកំពុង​រីកលូតលាស់យ៉ាង​ឆាប់រហ័សនៅ​ភាគខាងត្បូង​ប្រទេស​កម្ពុជា​។

​វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញ​អគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែក​ដល់គោលដៅ​នៃបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ក្នុងការសម្រេចបាន​នូវ​ប្រតិបត្តិការ​បណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៤៥។

​នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា៖ «ចំពេលមាន​វិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្ត​របស់កម្ពុជា​ឆ្ពោះទៅរកអន្តរកម្ម​ថាមពលស្អាត។ តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើង​កំពុង​ជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថា​ក្រុមគ្រួសារ កសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនី​ដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ។»

វិស័យថាមពលកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកសមត្ថភាពផលិត ការចូលប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនក៏ដោយ ក៏ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅ​តែប្រឈមនឹងការ​ប្រែប្រួល​តម្លៃបង្កដោយកត្តាខាងក្រៅ និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពី ភាពតានតឹង​ភូមិសាស្ត្រ​នយោបាយ និងវិបត្តិអន្តរជាតិផ្សេងទៀត ដែលគំរាមកំហែងដល់ស្ថិរភាព និងនិរន្តរភាព​បណ្តាញអគ្គិសនី។

គម្រោងនេះគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការសម្រេចបាននូវសមត្ថភាពថាមពលកកើតឡើងវិញ ៧០% នៅឆ្នាំ ២០៣០ ដែលអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មថាមពលពន្លឺព្រះអាទិត្យ និង​ថាមពលកកើតឡើងវិញផ្សេងទៀតកាន់តែច្រើន។ នៅពេលដំណើរការ វាត្រូវបានគេរំពឹងថា​នឹង​ជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ២៧,៧០០ តោនជារៀងរាល់ឆ្នាំ។​

​គម្រោងនេះនឹងពង្រឹងសមត្ថភាពរបស់ អគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពល​របស់រដ្ឋ ដើម្បីគ្រប់គ្រងប្រព័ន្ធថាមពលកម្រិតខ្ពស់។ វាក៏នឹងគាំទ្រដល់ការ​អភិវឌ្ឍបទប្បញ្ញត្តិទាក់​ទងនឹង​ការផ្ទុកថាមពលថ្ម និងលើកកម្ពស់ការអភិវឌ្ឍជំនាញ ជាពិសេសសម្រាប់ស្ត្រី ដើម្បីបង្កើន​ការចូលរួមរបស់ស្ត្រីក្នុងវិស័យថាមពល ក៏ដូចជាតួនាទីបច្ចេកទេស និងភាពជាអ្នកដឹក​នាំរបស់​ពួកគាត់។​

កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៤០ លានដុល្លារ និងហិរញ្ញប្បទាន​ឥតសំណង​ចំនួន ៥ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈមូលនិធិអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹង​ហិរញ្ញប្បទាន​សហប្រតិបត្តិការចំនួន ១៨,៤៤ លានដុល្លារ ពីមូលនិធិអាកាសធាតុ​បៃតង (Green Climate Fund) និងចក្រភពអង់គ្លេស មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ច​អាស៊ាន(ASEAN Catalytic Green Finance Facility)៕

The post ​ADB ​អនុម័តឥណទាន​ជាង ​៦៣ ​លានដុល្លារ ​ពន្លឿនការអភិវឌ្ឍ​ថាមពលកកើតឡើងវិញ​របស់​កម្ពុជា​ appeared first on Kampuchea Thmey Daily.

​ADB ជាដៃគូយុទ្ធសាស្ត្រ ជួយកម្ពុជាឱ្យក្លាយជាប្រទេស​មានប្រាក់ចំណូល​ខ្ពស់នៅឆ្នាំ ២០៥០​
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បាន​ចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ គឺជាដៃគូយុទ្ធសាស្ត្រសំខាន់​ ដើម្បីបំប្លែង​ធនធាន​មនុស្ស​ឱ្យទៅជា «កម្លាំងពលកម្មដែលពឹងផ្អែក​លើបំណិន និងចំណេះដឹង» ​ដែលជាគ្រឹះមិនអាច​ខ្វះ​បាន​សម្រាប់កម្ពុជា ក្នុងការសម្រេចចក្ខុវិស័យជាប្រទេសមានចំណូល​​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។​

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងនៅក្នុងជំនួប​ពិភាក្សាការងារ ជាមួយលោកស្រី Lisa Wright តំណាង​ក្រុម​ប្រឹក្សា​ភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី កាលពីរសៀលថ្ងៃទី ២៥ ​ឧសភា ២០២៦។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលសំខាន់ៗ ​នៃកំណែទម្រង់វិស័យអប់រំក្នុង​អំឡុង​ជាង​មួយ​ទសវត្សរ៍មកនេះ ដោយបានរំលេចពីវឌ្ឍនភាពនៃការអប់រំកុមារតូច ការផ្ដល់អាហារូប​ករណ៍​​ដល់សិស្ស​មកពី​គ្រួសារ​ក្រីក្រ និងរស់​នៅទីដាច់ស្រយាល ការអនុវត្តស្ដង់​ដាសាលារៀនគំរូ​ ​ការបណ្ដុះបណ្ដាលលើកកម្ពស់គុណវុឌ្ឍិគ្រូ និងជំរុញការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការពង្រឹង​ប្រព័ន្ធ​គ្រប់គ្រងសាលារៀន ការកែលម្អ និងធ្វើទំនើបកម្មកម្មវិធីសិក្សា ការលើកកម្ពស់ការអប់រំស្ទែម និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការរៀន និងបង្រៀន និងការអនុវត្តគន្លងអប់រំថ្មី ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មី និងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងគម្រោងអភិវឌ្ឍការអប់រំជាច្រើនទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ​ទីផ្សារបច្ចុប្បន្ន និងអនាគត។

ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការបន្តគាំទ្រដល់គម្រោង​កែលម្អគុណភាពអប់រំនៅកម្ពុជា ដែលបានបង្កើតផលជះវិជ្ជមានជាច្រើន ក្នុងការកាត់បន្ថយគម្លាតការអប់រំរវាងទីក្រុង និងជនបទ កាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សា ជួយឱ្យសិស្សស្រីមានឱកាសចាប់យកជំនាញបច្ចេកវិទ្យាកាន់តែច្រើន ​ហើយយុវជនបញ្ចប់ការសិក្សាមានជំនាញច្បាស់លាស់ ឆ្លើយតបចំតម្រូវការវិនិយោគិនបរទេសនៅកម្ពុជា។

លោកស្រី Lisa Wright តំណាងក្រុមប្រឹក្សាភិបាល ADB ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងអប់រំ សម្រាប់ឆ្នាំបន្តបន្ទាប់ ក៏ដូចជាបញ្ហាប្រឈមនានា ដោយបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចូលរួមដោះស្រាយ និងគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ៕

អត្ថបទ៖សំអឿន

The post ​ADB ជាដៃគូយុទ្ធសាស្ត្រ ជួយកម្ពុជាឱ្យក្លាយជាប្រទេស​មានប្រាក់ចំណូល​ខ្ពស់នៅឆ្នាំ ២០៥០​ appeared first on Kampuchea Thmey Daily.

កម្ពុជាគឺជាប្រទេសទី១ នឹងទទួលបានកញ្ចប់ថវិកាពិសេសពី​ ​ADB ​ជុំវិញ​វិបត្តិប្រេង​សកល
ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​ទ្រទ្រង់​​ថវិកា​ជាតិ​សម្រាប់​ពេល​មាន​អាសន្ន ​ខណៈ​វិបត្តិ​ប្រេង​កំពុង​កើតឡើង​ ដោយ​សារ​សង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា​បន្តអូសបន្លាយ​ ហើយកម្ពុជាក៏ជាប្រទេសដំបូងគេដែលនឹងទទួលបាននូវកញ្ចប់ថវិកាពិសេសនេះ។

លោក ឌួង ​ពូលឡង់ ​មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ​របស់ធនាគារ ADB មានប្រសាសន៍ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី កំពុងពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការគាំទ្រប្រទេសដែល​រងផលប៉ះ​ពាល់​ដោយសារវិបត្តិដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ា។​

​លោកបាន​បញ្ជាក់ថា៖ «យើង​អត់ទាន់ច្បាស់​អាចដំណើរការតាមវិធីណាទេ ពីព្រោះស្ថិតនៅ​ក្រោមការពិភាក្សា​ ហើយសង្ឃឹមថា ​កម្ពុជា​ អាច​ទទួលយកកម្ចីបែបនេះបាន ​ខណៈកម្ចីនេះនឹង​ជួយ​គាំទ្ររដ្ឋាភិបាលក្នុងការដាក់ចេញនូវ​គោល​ការណ៍ជំរុញគាំពារសង្គមបណ្ដោះអាសន្ន»។​

​មន្ត្រី ADB ដដែលរូបនេះ បន្ថែមថា​ ​មិនទាន់កំណត់នូវចំនួនទឹកប្រាក់នៅឡើយ​ទេ​ ហើយកម្ពុជា​អាច​ជា​ប្រទេស​ទី១ ដែល​នឹង​ទទួលបានមុនគេ​ ប្រសិន​បើ​មាន​ជំនួយ​បែបនេះ​។

​ធនាគារអភិវឌ្ឍន៍អាស៊ី ​បានអះអាងថា ជម្លោះនៅមជ្ឈិមបូព៌ានឹងកាត់​បន្ថយកំណើន​សេដ្ឋកិច្ចនៃ​បណ្តា​ប្រទេសកំពុងអភិវឌ្ឍ ​ក្នុងតំបន់​អាស៊ី​ ​និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ​ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២​ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈ​ពេល​ច្រើនជាងមួយឆ្នាំ​។

យោងតាម ADB ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំ​ខាន​ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេស​ក៏អាចរងផលប៉ះពាល់ផងដែរ។

របាយការស្រាវជ្រាវរបស់ ADB ក៏បានរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញ​ថា ផលប៉ះ​ពាល់​លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើន​លើរយៈពេល​នៃការរំខាន​ដោយ​សារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយ​យូរ​លើកំណើន និងអតិផរណា។

​សេណារីយ៉ូ​ ទី១ ថ្លៃប្រេងកើនឡើងជាមធ្យម ១០៥ ដុល្លារ ក្នុងត្រីមាសទី២ និងធ្លាក់ចុះ​មកថ្លៃ​មូល​ដ្ឋានវិញ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងក្នុងត្រីមាសទី២។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន០,៦ ភាគរយ។

សេណារីយ៉ូ​ ទី២ ថ្លៃប្រេងកើនឡើងដល់ ១៣០ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ និង ១២០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងខ្លាំងជាងសេណារីយ៉ូទី១​សមាមាត្រទៅនឹង​ការកើន​ឡើងនៃថ្លៃប្រេង។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៧ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន១,២ ភាគរយ។

សេណារីយ៉ូ​ ទី៣ ថ្លៃប្រេងហក់កើនឡើងដល់ជាង ១៥៥ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ រួចធ្លាក់ចុះយឺតៗមកត្រឹមប្រហែល ១៤០ ដុល្លារនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០២៦ និង​ត្រីមាសទី១ ឆ្នាំ២០២៧ ហើយបន្ទាប់មកធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ។ ​ថ្លៃឧស្ម័ន​កើន​ឡើង​ខ្លាំង ប្រហាក់ប្រហែលនឹងកម្រិត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

ផលប៉ះ​ពាល់លើ​ផលិតផលក្នុងស្រុកសរុប៖ ថយ ១,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន៣,២ ភាគរយ។

ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត​ សម្រាប់សេដ្ឋកិច្ចនៃប្រទេស​កំពុងអភិវឌ្ឍ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ខណៈដែលអតិផរណាកើន​ឡើងខ្លាំងក្នុង​ប្រទេស​នៅតំបន់អាស៊ីខាងត្បូង។

សេណារីយ៉ូទាំងនេះ​ ឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជា ដែលអាស្រ័យ​នឹងការវិវត្តនៃជម្លោះ និងការរំខានរបស់វា ហើយគួរតែត្រូវបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ បន្ថែមពីលើថ្លៃថាមពលកាន់តែខ្ពស់ សេណារីយ៉ូទាំងនេះ​ ក៏ពិនិត្យលើការរំខានដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ និងការរឹតបន្តឹងលក្ខខណ្ឌ​ហិរញ្ញវត្ថុជាសកល។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា៖ «ការរំខាននៃ​វិស័យ​ថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ​ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែ​ផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នក​ដែលងាយរង​គ្រោះបំផុត ហើយអនុម័តគោលនយោបាយ​ដើម្បី​កែ​លម្អភាពធន់រយៈពេលវែង»៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាគឺជាប្រទេសទី១ នឹងទទួលបានកញ្ចប់ថវិកាពិសេសពី​ ​ADB ​ជុំវិញ​វិបត្តិប្រេង​សកល appeared first on Kampuchea Thmey Daily.

ADB ​ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​ត្រឹម ៤,៥% ​ក្នុងឆ្នាំ២០២៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ នៅថ្ងៃទី ១០ ខែមេសា ២០២៦ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៥% មកត្រឹម ៤,៥% នៅក្នុងឆ្នាំ ២០២៦​ ប្រសិនបើការរំខាន​ដល់ទីផ្សារ​ទំនិញ​សកល ​ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ​មិនត្រូវបានអូសបន្លាយយូរ។​

​នៅក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស កំណើនត្រូវបានគាំទ្រដោយដំណើរការវិស័យកម្មន្តសាលដែលមានភាពធន់។​

កំណើនត្រូវបានព្យាករថា នឹងកើន​ថែមទៀតដល់ ​៥,០% នៅឆ្នាំ២០២៧​ ដោយសារស្ថានភាព​នៅ​ក្រៅប្រទេសមានភាពប្រសើរឡើង ហើយ​កំណែទម្រង់ក្នុងស្រុកបន្តលើក​កម្ពស់ផលិត​ភាព​សេដ្ឋកិច្ច។​

​នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា៖ «កម្ពុជាបន្តបង្ហាញភាព ធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិត​ខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។»

​របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ​ខែមេសា ​ឆ្នាំ២០២៦ ​ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាល​​​ម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផល​ឧស្សា​ហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅ ពីវាយនភណ្ឌ ដែលរួម​មានគ្រឿង​បង្គំ​អគ្គិសនី ​សំបកកង់ និង​គ្រឿងសង្ហារឹម។​

​កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តទទួលបាន ០,៩% ដែលគាំទ្រដោយ​តម្រូវ​ការ​នាំចេញអង្ករ ​និង​គ្រាប់ស្វាយចន្ទី។​

គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលដែលលើកកម្ពស់​ផលិតកម្ម​ប្រកបដោយនិរន្តរភាព និងធ្វើ​សមា​ហ​រណកម្មពលករចំណាកស្រុកដែលវិលត្រឡប់មក ក្នុងវិស័យ​នេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត។

កំណើនវិស័យសេវាកម្មត្រូវបានព្យាករថា នឹងធ្លាក់ចុះពី ៣,៤% ​ក្នុងឆ្នាំ២០២៥ ​មកនៅត្រឹម ២,៣% ក្នុងឆ្នាំ២០២៦ ដោយ​សារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។

ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យ​សកម្មថេរដែល​បានអនុម័ត កើនឡើង៤៥% ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែល មានតម្លៃបន្ថែមតែខ្ពស់។

​អតិផរណាត្រូវបានព្យាករថា នឹងកើនឡើងដល់ ២,៨% ជាមធ្យមនៅឆ្នាំ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញ​សកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។

ការប៉ះទង្គិច តម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និងជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម ផលិតកម្ម និងទេសចរណ៍។

ឱនភាពសារពើពន្ធត្រូវបានព្យាករថា នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។

ការសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស។

គម្លាតជំនាញនៅតែជាបញ្ហាសំខាន់ ដោយនិយោជកតែងតែលើកឡើងពីបញ្ហាប្រឈម ក្នុងការស្វែងរកកម្មករដែលមានសមត្ថភាព។ ការកែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាការធ្វើឱ្យមានការចូលរួមពីវិស័យឯកជននៅក្នុងស្ថាប័នបណ្តុះបណ្តាលសាធារណៈ នឹងជួយឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារ និងពង្រឹងកម្លាំងពលកម្ម។

លោកស្រី Siddiqi បានបន្ថែមថា ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយផលិតភាពគឺចាំបាច់ សម្រាប់ការទាក់ទាញការវិនិយោគចម្រុះប្រកបដោយគុណភាព ហើយកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជនក្នុងការអភិវឌ្ឍជំនាញគឺមានសារៈសំខាន់ណាស់ ក្នុងការសម្រេចបាននូវកំណើនរយៈពេលវែងរបស់កម្ពុជា៕

The post ADB ​ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​ត្រឹម ៤,៥% ​ក្នុងឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.

​កម្ពុជា​​ចាប់ដៃជាមួយ​ ADB ​ស្វែង​រកលទ្ធភាព​ជួយ​អ្នក​ប្រកបរបរកង់បី ​ក្នុង​ពេល​មានវិបត្តិប្រេង​ និងឧស្ម័ន
កម្ពុជា​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB​) ​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ជួយ​ដល់​អ្នក​ប្រកប​របរ​រត់​កង់បី ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​ងាក​មក​ប្រើ​ថាមពល​អគ្គិសនី​ ​ជំនួស​ឱ្យ​ថាមពល​ប្រេង​ និងឧស្ម័នឥន្ធនៈ។​

​លោក កែវ រតនៈ ​រដ្ឋមន្ត្រីក្រសួងរ៉ែ ​និង​ថាមពល នៅថ្ងៃទី ០៣ ខែមេសា ២០២៦ ​បានជួប​ពិភាក្សា​ការ​ងារជាមួយ​លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេស​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB​)។ ​​

កិច្ចប្រជុំ​ពិភាក្សាបានវាយតម្លៃ​អំពីផលប៉ះពាល់ពីវិបត្តិនៅមជ្ឈិមបូព៌ា ​ប្រេង ​និង​ឧស្ម័នឥន្ធនៈ ​ចំពោះ​សេដ្ឋ​កិច្ចកម្ពុជា ​និង​ការឆ្លើយតប​របស់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីចូលរួមជួយសម្រាលបន្ទុករបស់​ប្រជាពលរដ្ឋ។

លោក កែវ រតនៈ ​ថ្លែងថា៖ ​«យើងខ្ញុំកំពុងរកលទ្ធភាព​ ​ដើម្បីជួយបងប្អូនរត់កង់បី ថាតើមុខរបរ​កង់បី​ថ្ងៃក្រោយ​ យើងអាចធ្វើម៉េច​ ដើម្បីឱ្យបងប្អូនយើងកុំពឹងពាក់ទៅលើតែប្រេង និងឧស្ម័នឥន្ធនៈ ហើយងាក​ត្រឡប់​មករកលទ្ធភាពដោយប្រើប្រាស់ E-Tuk Tuk ហើយថាតើរដ្ឋាភិបាល និង ADB អាចមានចល​នា​រួម​គ្នាយ៉ាងម៉េច​ អាចជួយ​សម្រួល​ដល់បងប្អូនយើង»។​

កិច្ចប្រជុំក៏បាន​ពិនិត្យមើលបញ្ហា​ផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា​ ​ជារួមក្នុងវិបត្តិនេះ ហើយ​និង​តួនាទី​របស់​ ADB ​ក្នុងការជួយគាំទ្រក្នុងដំណាក់កាលលំបាក។​

​ភាគីទាំងពីរក៏បានជជែកគ្នា​អំពីអនាគត ​ពាក់ព័ន្ធជាមួយនឹងគម្រោង ​ADB ​ត្រៀមវិនិយោគក្នុង​ការ​ជួយ​ពង្រឹង​នូវវិស័យថាមពលអគ្គិសនី​របស់កម្ពុជា ​ការវិនិយោគទៅលើខ្សែបញ្ជូន ​ដែលកំពុង​សាង​សង់​ ​និង​ការភ្ជាប់រវាងកម្ពុជា ​និង​ប្រទេសជិតខាង ​ដើម្បី​សម្រេចបាននូវគោលដៅអាស៊ានមួយ​ដែល​មាន​ការតភ្ជាប់គ្នា ​ហើយអាស៊ានមួយ​ដែលមានភាពបៃតង។​

​ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា​អំពីការដែលអាចឈានទៅលទ្ធភាព​ដាក់ឱ្យគម្រោង​ដើរដោយ​ធ្យូងថ្ម ​នៅខេត្ត​ព្រះ​សីហនុ ១០០ ជាងមេហ្គាវ៉ាត់ ដែលយើងបានដំណើរការពីមុនហើយ ​ហើយអាច​ឱ្យវា​ឈប់​ដំ​ណើរ​ការមុនឆ្នាំ​ ២០៤០ ដោយសារយើងអាចយកជំនួសដោយថាមពលស្អាត និងថា​ម​ពល​កកើត​ឡើង​វិញ ​ដោយ​មិនឱ្យ​ប៉ះពាល់​ដល់លំនឹង​របស់បណ្ដាញ​ជាតិ ក៏ដូចជាថ្លៃរបស់ប្រទេស។​

​ជាមួយគ្នានោះ ភាគីទាំងពីរក៏បានពិភ្សា​អំពីការ​រកបាននូវហិរញ្ញប្បទាន​ពីការកៀរគរ ធនាគារក្នុង​ស្រុក​ ​ដើម្បីវិនិយោគ​នៅក្នុង​វិស័យ​ធ្វើថាមពលបៃតង​ឱ្យកាន់តែច្រើន៕

The post ​កម្ពុជា​​ចាប់ដៃជាមួយ​ ADB ​ស្វែង​រកលទ្ធភាព​ជួយ​អ្នក​ប្រកបរបរកង់បី ​ក្នុង​ពេល​មានវិបត្តិប្រេង​ និងឧស្ម័ន appeared first on Kampuchea Thmey Daily.

​ADB៖ ​កំណើន​សេដ្ឋកិច្ចកម្ពុជា ​ត្រូវ​បាន​បន្តគាំទ្រ​ដោយ​វិស័យ​ផលិតកម្ម​នាំចេញ​
លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេស​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB​) មានប្រសាសន៍ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​បន្តគាំទ្រ​ដោយ​វិស័យ​ផលិតកម្មសម្រាប់​ការ​នាំចេញ​ ​ទោះបីមាន​សម្ពាធពីខាងក្រៅ។​

​លោកស្រី Yasmin Siddiqi បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ​ហែម វណ្ណឌី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​នៅ​ថ្ងៃ​ទី ​០២ ​ខែ​មេសា ​២០២៦។ ជាជំនួប​ពិភាក្សាភាពជាដៃគូអនាគត ​ដើម្បីពង្រឹង​​ភាពធន់ ​និងផែនការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា។​

លោក ​ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើង​ថា៖ “យើងពិតជាអរគុណចំពោះភាពជាដៃគូ និងការបន្ត​គាំទ្រ​របស់​ ADB ដល់​ការអភិវឌ្ឍរបស់​កម្ពុជា ​ជាពិសេស​ដល់​ក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។”

លោករដ្ឋមន្ត្រី​បានលើកឡើងពីសារសំខាន់នៃកម្មវិធីហិរញ្ញប្បទានពហុដំណាក់កាល​ (MFF) ដែលជា​ឧបករណ៍សំខាន់សម្រាប់ជំរុញអាទិភាពជាតិក្នុងរយៈពេលវែង។​

លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការពង្រឹងមូលដ្ឋានឧស្សាហកម្ម​ ដើម្បីត្រៀមចាកចេញពី​ក្រុមប្រទេស LDC ​ដោយ​លើកឡើងថា ​ការចាកចេញពី LDC មិនមែន​គ្រាន់តែជា​បង្គោលចរ​ដែល​ត្រូវ​អបអរនោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺការត្រៀមលក្ខណៈ​ដើម្បីចាក​ចេញដោយជោគជ័យ ដែលទាមទារការកសាងសមត្ថភាពជាតិសំខាន់ៗ ពិសេស​លើ​ហេដ្ឋា​​រចនា​សម្ព័ន្ធគុណភាព សមត្ថភាព​នៃឧស្សាហកម្មក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យា ដើម្បីរក្សាភាពប្រកួត​ប្រជែង​រយៈពេលវែង។

លោកស្រី Yasmin Siddiqi បានបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំ និងបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ក្រសួងឧស្សាហកម្ម ដោយលើកឡើងថា៖ “យើងមានមោទនភាពចំពោះភាពជាដៃគូដ៏រឹងមាំ និងពិសេសនេះ។ ភាពធន់របស់កម្ពុជាកំពុងជម្នះបានលើបញ្ហាប្រឈមជាច្រើនដែលកម្ពុជាមាន។”

លោកស្រីបានបន្ថែមថា បទពិសោធន៍របស់ក្រសួងឧស្សាហកម្ម ក្នុងការអនុវត្តវិធីសាស្ត្រ​កម្មវិធី (Programmatic Approaches) គឺជាគំរូសម្រាប់វិស័យផ្សេងទៀត ខណៈដែល ADB កំពុងឈានដល់ជិតពាក់កណ្ដាលអាណត្តិ នៃកម្មវិធីកិច្ចសហប្រតិបត្តិការប្រចាំប្រទេសរបស់ខ្លួន។

លោកស្រីក៏បានបញ្ជាក់ថា ADB កំពុងពិចារណាយន្តការគាំទ្របន្ថែម រួមទាំងជំនួយមូលនិធិ និងហិរញ្ញប្បទានឆ្លើយតប​នឹង​វិបត្តិ​ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាក​ចេញពីឋានៈជាប្រទេស​ដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ​២០២៩៕

The post ​ADB៖ ​កំណើន​សេដ្ឋកិច្ចកម្ពុជា ​ត្រូវ​បាន​បន្តគាំទ្រ​ដោយ​វិស័យ​ផលិតកម្ម​នាំចេញ​ appeared first on Kampuchea Thmey Daily.

ADB៖ តម្លៃប្រេងនឹងហក់ឡើងជាង ១៥៥ ដុល្លារ មួយបារ៉ែល ប្រសិនបើជម្លោះមជ្ឈិមបូព៌ាអូសបន្លាយ
ជម្លោះនៅមជ្ឈិមបូព៌ានឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់​អាស៊ី​ ​និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ​ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ​។ នេះបើ​យោង​​តាមការស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

យោងតាម ADB ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំ​ខាន​ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេស​ក៏អាចរងផលប៉ះពាល់ផងដែរ។

របាយការស្រាវជ្រាវរបស់ ADB ក៏បានរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញ​ថា ផលប៉ះ​ពាល់​លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើន​លើរយៈពេល​នៃការរំខាន​ដោយ​សារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយ​យូរ​លើកំណើន និងអតិផរណា។

សេណារីយ៉ូ​ ទី១ ថ្លៃប្រេងកើនឡើងជាមធ្យម ១០៥ ដុល្លារ ក្នុងត្រីមាសទី២ និងធ្លាក់ចុះ​មកថ្លៃ​មូល​ដ្ឋានវិញ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងក្នុងត្រីមាសទី២។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន០,៦ ភាគរយ។

សេណារីយ៉ូ​ ទី២ ថ្លៃប្រេងកើនឡើងដល់ ១៣០ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ និង ១២០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងខ្លាំងជាងសេណារីយ៉ូទី១​សមាមាត្រទៅនឹង​ការកើន​ឡើងនៃថ្លៃប្រេង។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៧ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន១,២ ភាគរយ។

សេណារីយ៉ូ​ ទី៣ ថ្លៃប្រេងហក់កើនឡើងដល់ជាង ១៥៥ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ រួចធ្លាក់ចុះយឺតៗមកត្រឹមប្រហែល ១៤០ ដុល្លារនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០២៦ និង​ត្រីមាសទី១ ឆ្នាំ២០២៧ ហើយបន្ទាប់មកធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ។ ​ថ្លៃឧស្ម័ន​កើន​ឡើង​ខ្លាំង ប្រហាក់ប្រហែលនឹងកម្រិត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

ផលប៉ះ​ពាល់លើ​ផលិតផលក្នុងស្រុកសរុប៖ ថយ ១,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន៣,២ ភាគរយ។

ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត​ សម្រាប់សេដ្ឋកិច្ចនៃប្រទេស​កំពុងអភិវឌ្ឍ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ខណៈដែលអតិផរណាកើន​ឡើងខ្លាំងក្នុង​ប្រទេស​នៅតំបន់អាស៊ីខាងត្បូង។

សេណារីយ៉ូទាំងនេះ​ ឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជា ដែលអាស្រ័យ​នឹងការវិវត្តនៃជម្លោះ និងការរំខានរបស់វា ហើយគួរតែត្រូវបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ បន្ថែមពីលើថ្លៃថាមពលកាន់តែខ្ពស់ សេណារីយ៉ូទាំងនេះ​ ក៏ពិនិត្យលើការរំខានដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ និងការរឹតបន្តឹងលក្ខខណ្ឌ​ហិរញ្ញវត្ថុជាសកល។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ការរំខាននៃ​វិស័យ​ថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ​ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែ​ផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយ​ដើម្បី​កែ​លម្អភាពធន់រយៈពេលវែង។»

របាយការណ៍ស្រាវជ្រាវសង្ខេបនេះបង្ហាញពីការឆ្លើយតបគោលនយោបាយសំខាន់ៗចំនួនបួន៖

១.គោលនយោបាយគួរតែផ្តោតលើ ការរក្សាស្ថិរភាពជាជាងការលាក់បាំង កម្រិតថ្លៃជាក់ ស្តែង។ ការបង្ហាញឱ្យឃើញថ្លៃថាមពលដែលកើនឡើង យ៉ាងហោចណាស់ ​អាចលើកទឹកចិត្ត ដល់ការសន្សំសំចៃថាមពល ការប្តូរការប្រើប្រាស់ប្រភេទឥន្ធនៈ និងការវិនិយោគលើ​ប្រភពថា​ម​ពល​ជំនួស។ ការគ្រប់គ្រងថ្លៃ ឬការឧបត្ថម្ភធនច្រើន អាចជាប្រាក់លើក​ទឹកចិត្តខុស​គោលដៅ ការពន្យារពេលការកែតម្រូវ និងការប្រើប្រាស់ធនធានមិនត្រឹមត្រូវ។

២.ការគាំទ្រសារពើពន្ធដែលចាំបាច់គួរតែត្រូវបានកំណត់គោលដៅ និងពេលវេលាច្បាស់លាស់។ អាទិភាពគួរតែត្រូវបានផ្តល់ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។ វិធានការដែលមាន​គោល​​​ដៅត្រឹមត្រូវអាចទប់ទល់នឹងផលប៉ះពាល់សង្គមដែលបណ្តាលមកពីការកើនឡើងនៃថ្លៃ ហើយទប់ស្កាត់ចំណាយសារពើពន្ធ និងកំណត់ប្រាក់លើកទឹកចិត្តដើម្បីឆ្លើយតបនឹងវិបត្តដែលកើតឡើង។

៣.ធនាគារកណ្តាលគួរតែផ្តោត លើការកំណត់ការប្រែប្រួលទីផ្សារហួសហេតុ ហើយ​តាមដានមើលនិន្នាការអតិផរណា។ អាទិភាពគួរតែផ្តល់ដល់សន្ទនីយភាពគោលដៅ ដើម្បីរក្សាដំណើរការទីផ្សារប្រកបដោយសណ្តាប់ធ្នាប់។

ការរឹតបន្តឹងគោលនយោបាយខ្លាំងពេក ប្រថុយប្រថាននឹងឧបសគ្គកាន់តែធំសម្រាប់កំណើន និងធ្វើឱ្យភាពប្រែប្រួលផ្នែក​ហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ ការរឹតបន្តឹងខ្លះអាចល្អ ហើយការផ្តល់បច្ចុប្បន្នភាពច្បាស់លាស់ពីធនាគារកណ្តាលមានសារៈ​សំខាន់​ណាស់ ដើម្បីរក្សាការព្យាករអតិផរណាឱ្យមានស្ថិរភាព។

៤.រដ្ឋាភិបាលគួរតែទប់ស្កាត់តម្រូវការថាមពលតាមដែលអាចធ្វើទៅបាន។ វិធានការជាក់ស្តែងរួមមាន ការកំណត់សីតុណ្ហភាព​​​សម្រាប់ម៉ាស៊ីនត្រជាក់ ការកាត់បន្ថយការប្រើអគ្គិសនីដែលមិនចាំបាច់ យុទ្ធនាការសន្សំសំចៃអគ្គិសនី និងការធ្វើការពីផ្ទះ ឬការធ្វើការតាមកាលវិភាគបត់បែនខុសគ្នា។

ការលើកទឹកចិត្តការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងថ្ងៃដែលគ្មានរថយន្តនៅក្នុងតំបន់ទីក្រុងនៅថ្ងៃឈប់​សម្រាក​សាធារណៈក៏អាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការដឹកជញ្ជូនផងដែរ៕

The post ADB៖ តម្លៃប្រេងនឹងហក់ឡើងជាង ១៥៥ ដុល្លារ មួយបារ៉ែល ប្រសិនបើជម្លោះមជ្ឈិមបូព៌ាអូសបន្លាយ appeared first on Kampuchea Thmey Daily.