សេដ្ឋកិច្ច
ADB ជាដៃគូយុទ្ធសាស្ត្រ ជួយកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូយុទ្ធសាស្ត្រសំខាន់ ដើម្បីបំប្លែងធនធានមនុស្សឱ្យទៅជា «កម្លាំងពលកម្មដែលពឹងផ្អែកលើបំណិន និងចំណេះដឹង» ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Lisa Wright តំណាងក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី កាលពីរសៀលថ្ងៃទី ២៥ ឧសភា ២០២៦។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលសំខាន់ៗ នៃកំណែទម្រង់វិស័យអប់រំក្នុងអំឡុងជាងមួយទសវត្សរ៍មកនេះ ដោយបានរំលេចពីវឌ្ឍនភាពនៃការអប់រំកុមារតូច ការផ្ដល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ និងរស់នៅទីដាច់ស្រយាល ការអនុវត្តស្ដង់ដាសាលារៀនគំរូ ការបណ្ដុះបណ្ដាលលើកកម្ពស់គុណវុឌ្ឍិគ្រូ និងជំរុញការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការពង្រឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ការកែលម្អ និងធ្វើទំនើបកម្មកម្មវិធីសិក្សា ការលើកកម្ពស់ការអប់រំស្ទែម និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការរៀន និងបង្រៀន និងការអនុវត្តគន្លងអប់រំថ្មី ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មី និងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងគម្រោងអភិវឌ្ឍការអប់រំជាច្រើនទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត។

ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការបន្តគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំនៅកម្ពុជា ដែលបានបង្កើតផលជះវិជ្ជមានជាច្រើន ក្នុងការកាត់បន្ថយគម្លាតការអប់រំរវាងទីក្រុង និងជនបទ កាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សា ជួយឱ្យសិស្សស្រីមានឱកាសចាប់យកជំនាញបច្ចេកវិទ្យាកាន់តែច្រើន ហើយយុវជនបញ្ចប់ការសិក្សាមានជំនាញច្បាស់លាស់ ឆ្លើយតបចំតម្រូវការវិនិយោគិនបរទេសនៅកម្ពុជា។
លោកស្រី Lisa Wright តំណាងក្រុមប្រឹក្សាភិបាល ADB ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងអប់រំ សម្រាប់ឆ្នាំបន្តបន្ទាប់ ក៏ដូចជាបញ្ហាប្រឈមនានា ដោយបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចូលរួមដោះស្រាយ និងគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ៕

អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


