នាវាចម្បាំងអាមេរិក Archives - Kampuchea Thmey Daily

អាមេរិក​យក​នាវា​ចម្បាំង​ទំនើប​បំផុត​របស់​ខ្លួន​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កម្ពុជា
នាវា​ចម្បាំង​ USS CINCINNATI (LCS 20) របស់​អាមេរិក​បាន​ចូល​សំចត​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម​ ក្រុង​ព្រះសីហនុ ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៦​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​កម្ពុជា និង​អាមេរិក​។

USS CINCINNATI (LCS 20) បាន​ចូលចត​នៅ​មូលដ្ឋាន​សមុទ្ររាម​នៅ​ម៉ោង​១០ និង​២០នាទី ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៦​ ដែល​នឹង​ចត​នៅ​ទី​នេះ​រហូត​ដល់​ថ្ងៃ​២៨ ខែ​មករា​ខាង​មុខ​។ ជា​ការ​កត់សម្គាល់​នាយឧត្តមសេនីយ័ Samuel  J. Papago មេបញ្ជាការប្រចាំឥណ្ឌូប៉ាស៊ី​ហ្វឹក ក៏​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​​ជាមួយ​នាវិក​ប្រមាណ​១០០នាក់​នៃ​នាវាចម្បាំង​នេះ​ផង​ដែរ។

មេ​បញ្ជាការរង​មូលដ្ឋាន​សមុទ្រ​រាម​លោក​ឧត្តម​នាវីត្រី អ៊ិន សុខេមរា បាន​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​នេះ​យ៉ាង​កក់​ក្ដៅ​។

ក្នុង​ឱកាស​សំចត​នៅ​សមុទ្រ​កម្ពុជាកងទ័ពជើងទឹកកម្ពុជា និងអាម៉េរិក នឹងកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡាជាមួយគ្នា ដើម្បីរឹតចំណងមិត្តភាព ខណៈ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ​ និង​សង្ឃឹម​យ៉ាង​មុត​មាំ​ថាមាន​កិច្ចសហប្រតិបត្តិការ​បន្ត​ទៀតរវាងកងទ័ពជើង ទឹក​នៃប្រទេសទាំងពីរនាពេលអនាគត ជាពិសេស​ពាក់ព័ន្ធទៅ​នឹង​ការបណ្តុះបណ្តាលធនធានមនុស្ស ការងារ ហ្វឹកហ្វឺន​រួមគ្នាស្រប​ទៅតាមការ​ធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ។

​តាម​រយៈ​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ AKP បាន​សរសេរចុះ​ផ្សាយ​​ថា៖ «កងទ័ពជើងទឹកកកម្ពុជា​ត្រៀមខ្លួន​រួចជា​ស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការរវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ​ជាមួយ​និង​ការស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក»។

​​​USS Cincinnati (LCS-20) គឺជានាវា​ទំនើប​បំផុត​ដែល​បំពាក់​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​អាមេរិក​ ដែល​បាន​ដាក់​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៩ វាត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រតិបត្តិការក្នុងតំបន់ទឹកក្បែរឆ្នេរ និងសមុទ្រចំហ។ នាវានេះមានភាពលេចធ្លោខ្លាំងដោយសាររចនាសម្ព័ន្ធបាតបី (Trimaran) ដែលផ្តល់នូវលំនឹងខ្ពស់ និងល្បឿនលឿនរហូតដល់លើសពី ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីភាពរហ័សរហួន USS Cincinnati ត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធទំនើបៗ រួមមានកាណុងស្វ័យប្រវត្តិ ៥៧ មីលីម៉ែត្រ, មីស៊ីលការពារខ្លួនពីដែនអាកាស, និងអាចផ្ទុកឧទ្ធម្ភាគចក្រព្រមទាំងដ្រូនឈ្លបយកការណ៍បានយ៉ាងច្រើន។ ចំណុចពិសេសបំផុតរបស់វាគឺ “ប្រព័ន្ធម៉ូឌុល” ដែលអនុញ្ញាតឱ្យនាវិកផ្លាស់ប្តូរឧបករណ៍បច្ចេកទេសទៅតាមបេសកកម្មផ្សេងៗគ្នាដូចជា ការបោសសម្អាតមីន ការវាយប្រហារលើផ្ទៃទឹក ឬការស្វែងរកនាវាមុជទឹក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អាមេរិក​យក​នាវា​ចម្បាំង​ទំនើប​បំផុត​របស់​ខ្លួន​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កម្ពុជា appeared first on Kampuchea Thmey Daily.

តើ អាមេរិក ពិតជាអាចសាងសង់នាវាចម្បាំងដាក់ឈ្មោះតាមលោកត្រាំ មុនឆ្នាំ ២០៣០ដែរឬទេ?
តាមប្រភពមួយដែលមិនបញ្ចេញឈ្មោះនិងស្គាល់ពីស្ថានភាពគម្រោងមួយនេះបានបញ្ជាក់ថា ការសាងសង់នាវាចម្បាំងដែលដាក់ឈ្មោះតាមលោកត្រាំ នឹងមិនអាចចាប់ផ្តើមមុនឆ្នាំ ២០៣០ បានទេ ទោះបីជានាវាចម្បាំងថ្នាក់ថ្មីនឹងទាញយកអត្ថប្រយោជន៍ពីសមិទ្ធផលដែលមានស្រាប់នៃកម្មវិធីនាវាចម្បាំងមីស៊ីលដឹកនាំជំនាន់ក្រោយ មានរហស្សនាមថា DDG (X) ក៏ដោយ។

រូបភាព៖Graphic: US Navy

យោងតាមមន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានលើកឡើងថា កងទ័ពជើងទឹកកំពុងធ្វើការលើការរចនា ហើយអាចចាប់ផ្តើមសាងសង់នាវាចម្បាំងថ្មីនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ដើម្បីកែលម្អការចំណាយដែលបានប៉ាន់ប្រមាណ ដោយគេបានរំពឹងថា នោះរួមបញ្ចូលនៅក្នុងសំណើថវិកាឆ្នាំសារពើពន្ធ ២០២៧។

លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី ២២ ខែធ្នូបានប្រកាសថា សហរដ្ឋអាមេរិកនឹងសាងសង់នាវាចម្បាំងជាច្រើនគ្រឿង ដែលដាក់ឈ្មោះតាមលោក។ ទោះបីជាត្រាំហៅនាវាចម្បាំងទាំងនោះថា នាវាចម្បាំងក៏ដោយ ក៏ពួកវាមើលទៅ និងបំពាក់អាវុធស្រដៀងនឹងនាវាចម្បាំង និងនាវាពិឃាតធំៗ ដែលកំពុងត្រូវបានអភិវឌ្ឍដោយប្រទេសជាច្រើន។

បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតី មន្ត្រីអាមេរិកម្នាក់បាននិយាយថា មិនមានផែនការជាក់លាក់ណាមួយសម្រាប់ពេលណាដើម្បីដាក់ឲ្យដំណើរការនាវាចម្បាំង USS Defiant ដែលជានាវាចម្បាំងដំបូងគេបង្អស់នៅក្នុងថ្នាក់ត្រាំនោះទេ។ ក្រុមហ៊ុនទាំងនេះនឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើឲ្យនាវានេះល្អឥតខ្ចោះ និងរៀបចំការសាកល្បងសមុទ្រ មុនពេលកងទ័ពជើងទឹកអាមេរិកទទួល និងដាក់ឲ្យដំណើរការ។

កងទ័ពជើងទឹកអាមេរិកបានទទួលស្គាល់ថា កម្មវិធីនាវាចម្បាំងថ្នាក់ត្រាំនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ ការសាងសង់នាវាចម្បាំង Defiant អាចចាប់ផ្តើមបានតែបន្ទាប់ពីឆ្នាំ ២០៣០ ប៉ុណ្ណោះ ដែលធ្វើឲ្យការរំពឹងទុកនៃការបង្កើតកងនាវាមាសហាក់ដូចជាមិនអាចទៅរួចននោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

គីម ជុងអ៊ុន ព្រមានសងសឹកគ្មានមេត្តា ចំពោះអ្នកគំរាមកំហែងដល់សន្តិសុខជាតិកូរ៉េខាងជើង

The post តើ អាមេរិក ពិតជាអាចសាងសង់នាវាចម្បាំងដាក់ឈ្មោះតាមលោកត្រាំ មុនឆ្នាំ ២០៣០ដែរឬទេ? appeared first on Kampuchea Thmey Daily.

ត្រាំ​ប្រកាស​​​បង្កើត​នាវាចម្បាំង​ថ្មី​២គ្រឿង​​​​ធំបំផុត​ ដើម្បី​​ធានាសន្តិសុខ​សហរដ្ឋអាមេរិក​
ប្រធានាធិប​តីសហរដ្ឋអាមេរិក​ លោក​ ដូណាល់ ​ត្រាំ បាន​និយាយកាល​ពី​ថ្ងៃ​ចន្ទ​ ថា​ខ្លួន​បាន​អនុម័តឱ្យ​​​បង្កើត​​នាវា​ចម្បាំង​ថ្មី​​ចំនួន​២គ្រឿង​​​ ដែល​ជា​នាវា​ខ្នាតធំ​និង​មាន​ឥទ្ធិពល​​មិន​ធ្លាប់បាន​បង្កើត​​មាន​ពី​មុន​មក​។ ​នេះ​បើ​តាមតាម​សារព័ត៌មាន​​ Anadola Ajansi ដែល​បាន​រាយការណ៍។

លោកត្រាំ និង​នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក។ AP

លោក​ត្រាំ​បាន​និយាយថា​៖ «ជា​មហា​កិត្តិយសណាស់​ក្នុង​ការ​​ប្រកាស​ជា​ផ្លូវការ​ថា​ ខ្ញុំ​បាន​យល់​ព្រម​ឱ្យ​បង្កើត​នាវា​ចម្បាំង​ថ្មី​ចំនួន​ពីរ ដែល​នា​វា​នោះ​មាន​ទំ​ហំ​ធំ ធំបំផុត​​ដែល​យើង​ធ្លាប់​បាន​សាង​សង់វាមក​​»។

លោក​បន្ថែម​ទៀត​ថា​៖ «ហើយ​នាវា​នេះ​នឹងមាន​ល្បឿន​​លឿន​ហួស​ពី​ការ​ស្មាន​ ហើយ​មាន​ទំហំ​ធំ​បំផុត និង​មាន​កម្លាំង​ខ្លាំង​ជាង​នាវា​ដែល​យើង​ធ្លាប់​បាន​បង្កើត​ពី​មុន​មក ដល់​ទៅ​១០០ដង​»។

យោង​តាម​អ្វី​ដែល​ប្រធានាធិប​តី​ត្រាំ​​បាន​លើក​ឡើង នាវា​អាចផ្លាស់​ប្តូរ​ទី​តាំ​បាន​យ៉ាង​រហ័ស​ ហើយ​​ផ្ទុក​ទម្ងន់​ចន្លោះ​ពី ៣០០០០ ទៅ ៤០០០០តោន ឬ​ច្រើន​ជាង​នេះ។

លោក​បន្ត​ថា​៖«វា​អាច​ប្រតិបត្តិការណ៍​ម្តង​ពី​៣០ ទៅ ៤០០០០តោន ឬច្រើ​​ជាង​នេះ​ ដែល​ជា​កង​ទ័ព​ជើង​ទឹក​ដ៏​វៃ​ឆ្លាត​របស់​ប្រជាជន​អាមេរិក​។​ យើង​មិន​ធ្លាប់​បាន​បង្កើត​នាវា​ឯណា​ ដែល​អស្ចារ្យ​ដូច​លើក​នេះ​ទេ​»។

ត្រាំ​បាន​បន្ថែម​ថា ​វាជា​សព្វា​វុធដែល​មាន​ល្បឿន​​​លឿន​​ជាង​​សំឡេង​ អាច​​​ជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​​ទៅ​​​សមុទ្រ​​បាន​​ អាច​​​បង្ហោះ​​​​មីសីល​​បាន​ទៀត​ផង​៖ ​«នាវា​ទាំងនេះនឹងក្លាយជា​នាវា​ចម្បាំង​លើ​ផ្ទៃទឹក​ដ៏​ខ្លាំង​ក្លា​បំផុត​»។

លោក​បន្ត​៖ «ពួក​យើង​​បាននឹង​​កំពុង​ស្តារ​ប្រជាជន​អាមេរិកឱ្យ​ក្លាយ​​ជា​មេធំ​ដែល​អាច​បង្កើត​នាវា​ចម្បាំង​ដ៏​ខ្លាំង​ក្លា​​នេះ​បាន​។ ហើយ​​ពួក​យើង​ធានា​​ថា ​ទឹក​ដី​អាមេរិក​ គឺ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​មាន​អំណាច​ជាង​នរណា​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​នេះ»។

លោក​ Hegseth ជា​មនុស្សជំនិត​របស់​លោក​ត្រាំ​បាន​និយាយថា ​ភាព​ខ្លាំង​របស់​អាមេរិក​គឺ​វិលមក​លើ​ឆាក​អន្តរជាតិ​វិញ​ហើយ​។

លោក​បាន​ឱ្យ​ដឹង​ថា​​៖ «យើង​មាន​នាវា​ ​អស្ចារ្យ​ ធំ​ ហើយ​មាន​អត្ថប្រយោជន៍​ដែល​មិន​ធ្លាប់​មាន​ពីរ​មុន​មក​ ទាំង​អស់​នេះ​ហើយ​ជា​អំណាចដ៏​ច្រើន​លើស​លុប​នៅ​លើផ្លូវ​​សមុទ្រ​»។

ចំណែក​លោក Phelan បាន​និយាយ​ថា​ជំនាន់ដែល​​ត្រាំ​ដឹក​នាំ​គឺ​អស្ចារ្យ​ ដែល​អាច​ផលិត​នាវាចម្បាំង​ដ៏​ធំ​និង​មាន​ភាព​វៃ​ឆ្លាត​។

លោក​ថា​៖ «នេះ​គឺ​ជា​ជំនាន់​ដំបូង​គេ​ ដែល​ពួក​យើង​មាន​ឈ្នាន់​ដ៏​រឹង​មាំ​ដែល​អាចដឹក​​​​ជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​​ទៅ​​​សមុទ្រ​​បាន… ជ័យជម្នះ​របស់​អា​មេរិក​នៅលើ​ដែន​សមុទ្រ​គឺ​ជាជ័យ​ជម្នះ​ដ៏ពិត​ប្រាកដ​»៕​

ប្រែសម្រួល៖ ណឺ មិនា​

The post ត្រាំ​ប្រកាស​​​បង្កើត​នាវាចម្បាំង​ថ្មី​២គ្រឿង​​​​ធំបំផុត​ ដើម្បី​​ធានាសន្តិសុខ​សហរដ្ឋអាមេរិក​ appeared first on Kampuchea Thmey Daily.

ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ
នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក អាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានៅចុងឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារសហរដ្ឋអាមេរិក ផ្សព្វផ្សាយអំពីលទ្ធផលជំនួបរវាងលោក John Noh ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក ជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក រ៉ាត់ ដារ៉ារ័ត្ន នៅក្រៅកិច្ចសន្ទនា Shangri-La លើទឹកដីសិង្ហបុរី កាលពីចុងខែឧសភា​ កន្លងទៅ។

តាមសេចក្ដីប្រកាសព័ត៌មាន, លោក John Noh ឧបការីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ជួបឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខក្នុងតំបន់ និងទំនាក់ទំនងយោធាទ្វេភាគី។

សេចក្ដីប្រកាសព័ត៌មានក្រសួងការពារជាតិសហរដ្ឋអាមេរិក សរសេរអំពីលទ្ធផលនៃជំនួបរវាង លោក John Noh  និងឧត្ដមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ដូច្នេះ៖«  មេដឹកនាំទាំងពីរ ទន្ទឹងរង់ចាំការចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក និងការហ្វឹកហ្វឺនដែនសមុទ្រនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនាចុងឆ្នាំនេះ ក៏ដូចជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Hegseth នៅពេលនាវាអាមេរិកចូលចត។ »។

មូលដ្ឋានសមុទ្ររាមបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈជំនួយឥតសំណងពីរដ្ឋាភិបាលចិន ក្រោមការចោទប្រកាន់ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកដែលថាមូលដ្ឋានសមុទ្រនេះអាចនឹងត្រូវបានប្រទេសចិនប្រើប្រាស់ដើម្បីពង្រឹងអំណាចរបស់ខ្លួនក្នុងតំបន់។ ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបានច្រានចោលជាបន្តបន្ទាប់ ព្រមទាំងបង្ហាញតម្លាភាពនៃដំណើរការសាងសង់ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមជាផ្លូវការ នាយករដ្ឋមន្ត្រីកម្ពុជា  សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ដែលមានបំណងមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥តទៅ ព្រោះគ្មានអ្វីត្រូវលាក់បាំងឡើយ។

២សប្ដាហ៍បន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពោលគឺនៅថ្ងៃទី១៩ ខែមេសា  នាវាកងទ័ពជើងទឹករបស់ជប៉ុនចំនួន២គ្រឿង បានចូលចតជាប្រវត្តិសាស្ត្រ។ វត្តមាននាវាជប៉ុនដែលចូលចត ត្រូវបានគេរាប់ថាជានាវាបរទេសដំបូងបង្អស់ចូលចត បន្ទាប់ពីមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជាសម្ពោធជាផ្លូវការ។  បន្ទាប់មក នាវាកងទ័ពវៀតណាម ជានាវាបរទេសទី២ ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក។

ចំពោះការចូលចត និងធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ លោក ទៀ សីហា ពន្យល់ថា ប្រតិភូមិនអាចធ្វើទស្សនកិច្ច ឬចូលទៅតំបន់ហាមឃាត់មួយចំនួនបានឡើយ ព្រោះមូលដ្ឋានសមុទ្ររាម ជាបញ្ជាការដ្ឋានកងទ័ពការពារបូរណភាពទឹកដី ដូច្នេះតំបន់ខ្លះត្រូវតែមានការហាមឃាត់ ដែលការហាមឃាត់នេះ ដូចទៅនឹងប្រទេសនានាក្នុងពិភពលោកដែរ។

ក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិ លើទឹកដីសិង្ហបុរី​ ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក Jonh Noh បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តទំនាក់ទំនងទ្វេភាគី និងការបើកចំហរទ្វាមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកឱ្យនាវាកងទ័ពប្រទេសជាមិត្ត ធ្វើទស្សនកិច្ច និងធ្វើលំហាត់បណ្ដុះបណ្ដាលរួមគ្នា។

កម្ពុជា និងសហរដ្ឋអាមេរិក បានចងភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាកាលពីឆ្នាំ១៩៥០ ដែលមកដល់ឆ្នាំ២០២៥ ទំនាក់ទំនងប្រទសទាំងពីរឈានដល់វ័យ៧៥ឆ្នាំហើយ។ តាមរយៈទំនាក់ទំនងការទូតផ្លូវការ នៅក្នុងវិស័យការពារជាតិ អាមេរិកធ្លាប់ផ្ដល់ជំនួយសព្វាវុធកាលពីអតីតកាល  ធ្លាប់បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ព  ធធ្លាប់ធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នា ការចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកនៅដែនសមុទ្រកម្ពុជា និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិប្រទេសទាំងពីរ។

ក្នុងឆ្នាំ២០២៤ កន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក គឺលោក loyd Austin  ធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជា ដោយជួបជាមួយថ្នាក់ដឹកជាន់ខ្ពស់ដូចជាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាផងដែរ។

គួរជ្រាបថា នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកឈ្មោះ USS SAVANNAH (LCS 28)  ក៏ធ្លាប់បានចូលចតនៅដែនសមុទ្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ   appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ថា វត្តមានជាថ្មីនាវាចម្បាំងអាមេរិកនៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិ
ខណៈនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក USS SAVANNAH កំពុងចូលសំចតនៅដែនសមុទ្រកម្ពុជា រយៈពេល៥ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន អះអាងថា វត្តមានជាថ្មីរបស់នាវាចម្បាំងសហរដ្ឋអាមេរិកនៅកម្ពុជា គឺបង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ការអះអាងរបស់សម្ដេចតេជោបែបនេះ ខណៈនាពេលថ្មីៗកន្លងទៅ មេបញ្ជាការកងទ័ពកម្ពុជា ក៏បានទៅប្រជុំនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដែលសម្ដេចតេជោ ចាត់ទុកថា គឺជាការបង្កើនទំនុកចិត្តឱ្យគ្នាទៅវិញទៅមកបន្ថែមទៀតទៅលើកិច្ចសហប្រតិបត្តិការផ្សេងៗរវាងកម្ពុជា និងអាមេរិក ដែលមានស្រាប់ ក៏ដូចជាតាមរយៈសកម្មភាពរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

សម្ដេចតេជោ លើកឡើងដូច្នេះ ក្នុងឱកាសទទួលភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ តបតាមសំណើរបស់ភាគីសហរដ្ឋអាមេរិកក្នុងការចូលសំចតនាវា និងដោយទទួលបានការឯកភាពពីក្រសួងការពារជាតិកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS28) ដែលមាននាវិកសរុបចំនួន ១០៣នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ បើតាមក្រសួងការពារជាតិកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក មានចំនួន២៧គ្រឿងហើយ ខណៈការចូលសំចតលើកនេះ ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ។

លោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ ភារធារីស្ដីទីអាមេរិក គូសបញ្ជាក់ជូនសម្តេចតេជោ ថា ការចូលចតឡើងវិញនាវាចម្បាំងអាមេរិកនៅកម្ពុជានាពេលនេះ គឺក្រោយដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា កន្លងទៅ ដែលនេះសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗ រួមមាន សុខាភិបាល អប់រំ ការដោះមីន ជាដើម។

លោកស្រីភារធារីស្ដីទី ក៏បានបង្ហាញក្ដីសង្ឃឹម និងចង់ឃើញទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែមានភាពខ្ពង់ខ្ពស់ ដូចដែលបានលើកឡើងនៅក្នុងសារអបអរសាទររបស់សម្តេចតេជោ ផ្ញើជូនលោកប្រធានាធិបតីថ្មី ដូណាល់ ត្រាំ ផងដែរ។

តបនឹងការលើកឡើងរបស់ភាគីអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា ប្រទេសទាំងពីរមានទំនាក់ទំនងយូរអង្វែង ដោយសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា គឺមុនកម្ពុជាទទួលបានឯករាជ្យពេញលេញទៅទៀត។ ជាមួយនឹងការវិលត្រលប់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ រំពឹងថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

សម្តេចតេជោ ថា រឿងចាស់ គឺជាបទពិសោធ ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសយើងទាំងពីរ ជាពិសេសក្នុងការកសាងទំនុកចិត្តរវាងប្រទេសយើងទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ច និងការវិនិយោគផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេចតេជោ ថា វត្តមានជាថ្មីនាវាចម្បាំងអាមេរិកនៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិ appeared first on Kampuchea Thmey Daily.

ខកខាន៨ឆ្នាំ នាវាចម្បាំងអាមេរិកបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុឡើងវិញ រយៈពេល៥ថ្ងៃ
ដូចការគ្រោងទុក នៅថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០២៤នេះ នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ឈ្មោះUSS SAVANNAH (LCS28) បានចូលសំចតនៅកំពង់ផែស្វយ័តព្រះសីហនុ ក្នុងដែនសមុទ្រកម្ពុជាដោយជោគជ័យ ដែលមាននាវិកសរុបចំនួន១០៣នាក់។

អញ្ជើញទទួលស្វាគមន៍ការមកដល់របស់នាវាចម្បាំងសហរដ្ឋអាមេរិកពេលនេះ មានវត្តមានលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ខណៈមេបញ្ជាការនាវា ដឹកនាំដោយលោកវរនាវីទោ Daniel Asledz។

នេះជាការចូលសំចតរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ជាលើកដំបូងហើយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីអាក់ខានចូលមកប្រទេសកម្ពុជា រយៈពេល៨ឆ្នាំកន្លងមក ដែលជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើវិស័យយោធារវាងកម្ពុជា និងអាមេរិក។

ក្រសួងការពារជាតិកម្ពុជា ចាត់ទុកថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនាពេលនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀតនៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងកម្ពុជា និងអាមេរិក ហើយនឹងផ្ដល់ទំនាក់ទំនងល្អជាមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ តាមគម្រោង ប្រតិភូនាវានឹងចូលជួបសម្ដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានរាម ហើយភាគីសហរដ្ឋអាមេរិក ក៏នឹងអញ្ជើញគណៈប្រតិភូមេបញ្ជាការមូលដ្ឋានសមុទ្ររាម ឡើងលើនាវា SAVANNAH ព្រមទាំងមានកម្មវិធីប្រកួតបាល់ទះជាលក្ខណៈមិត្តភាពរវាងកងទ័ពជើងទឹកកម្ពុជា និងអាមេរិក នៅឆ្នេរអូរត្រេះផងដែរ។

គួរជម្រាបថា តបតាមសំណើរបស់ភាគីសហរដ្ឋអាមេរិកក្នុងការចូលសំចតនាវា និងដោយទទួលបានការឯកភាពពីក្រសួងការពារជាតិកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន ១០៣នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ បើតាមក្រសួងការពារជាតិ ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន២៧គ្រឿងហើយ ខណៈការចូលសំចតលើកនេះ ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ។

នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) មានបណ្តោយ ១២៧,៤ម៉ែត្រ ទទឹង ៣១,៦ម៉ែត្រ ជម្រៅទឹក៦,១ម៉ែត្រ។ មានល្បឿន knots (៧៤ km/h; ៤៦ mph) និងប្រសិទ្ធភាពប្រតិបត្តិការ ៤,៣០០ nautical miles (៨,០០០km; ៤,៩០០ mi) មានទម្ងន់ផ្ទុក ៣,២៥០ tonnes នៅលើនាវាមានចំនួនរួម ១០៣រូប នាយទាហាន ១៥រូប នាវិក ១៥រូប (ស៊ីវិល ៥រូប)៕

The post ខកខាន៨ឆ្នាំ នាវាចម្បាំងអាមេរិកបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុឡើងវិញ រយៈពេល៥ថ្ងៃ appeared first on Kampuchea Thmey Daily.

សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់
នៅដើមសប្ដាហ៍ក្រោយ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងចូលសំចតនៅដែនសមុទ្រកម្ពុជា រយៈពេល៥ថ្ងៃ ក្នុងបំណងដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើវិស័យយោធារវាងកម្ពុជា និងអាមេរិក។

តបតាមសំណើរបស់ភាគីសហរដ្ឋអាមេរិក ក្នុងការចូលសំចតនាវា និងដោយទទួលបានការឯកភាពពីក្រសួងការពារជាតិកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន ១០៣នាក់ នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែធ្នូនេះ។

ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ គឺក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងម្ពុជា និងសហរដ្ឋអាមេរិក។ បើតាមក្រសួងការពារជាតិ ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក មានចំនួន២៧គ្រឿងហើយ ខណៈការចូលសំចតលើកនេះ ជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ។

គួរកត់សម្គាល់ដែរថា ការចូលសំចតនាវាចម្បាំងឡើងវិញនេះគឺធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខ​ការពារ​ជាតិ​អាមេរិក លោក ឡយ ​អូស្ទីន​ កាលពីដើមខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ដែលទស្សនកិច្ចរបស់លោក ឡយ អូស្ទីន នៅកម្ពុជា គឺបានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី និងប្រមុខការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ទៀ សីហា។ ទស្សនកិច្ចនេះ ភាគីទាំងពីរ កម្ពុជា និងអាមេរិក សុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានប្រសើរឡើង ខណៈមានបញ្ហាមិនយល់ចិត្តគ្នាមួយចំនួន។

ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល៥ថ្ងៃនេះ គណៈប្រតិភូនាវាទ័ពជើងទឹកអាមេរិក គ្រោងជួប ពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងសាមគ្គីគ្នាជាក្រុម និងកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀត។

ក្រសួងការពារជាតិ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀតនៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងកម្ពុជា និងអាមេរិក៕

The post សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់ appeared first on Kampuchea Thmey Daily.

ក្រុម ហ៊ូធី គំរាមបាញ់កម្ទេចនាវាចម្បាំងអាមេរិក នៅសមុទ្រក្រហម
កាលពីថ្ងៃពុធទី២០ខែធ្នូ មេក្រុមហ៊ូធី បានចេញមុខព្រមានក្តែងៗថា ពួកគេនឹងបាញ់កម្ទេចនាវាចម្បាំងអាមេរិកក្នុងសមុទ្រក្រហម ប្រសិនបើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ក្លាយជាគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន។

(រូបថត៖ AP)

ក្រុម ហ៊ូធី ត្រូវបានគេស្គាល់ថាជាម្ចាស់ទឹកដីដ៏ធំក្នុងប្រទេសយេម៉ែនក្រោយធ្វើសង្គ្រាមច្រើនឆ្នាំ ហើយចាប់តាំងពីខែមុនមក ចលនានេះ បានបញ្ជូនកងយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលមិនញញើតដៃ ទៅលើកប៉ាល់អន្តរជាតិ ដែលឆ្លងកាត់សមុទ្រក្រហម ក្នុងការវាយប្រហារដែលខ្លួននិយាយថា ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់អ៊ីស្រាអែល នៅជ្រោយហ្គាហ្សា។

ហើយការព្រមាននេះផងដែរ កើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កៀរគរកងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូធី លើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម។

ចំពោះគំនិតផ្តួចផ្តើមផ្នែកសន្តិសុខដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន, គេនឹងឃើញមានសហរដ្ឋអាមេរិក រួមទាំងប្រទេសចំនួនដប់ផ្សេងទៀត ដែលភាគច្រើនជាសមាជិកអង្គការណាតូ ចេញប្រតិបត្តិការល្បាតនៅសមុទ្រក្រហម ដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះការវាយប្រហាររបស់ចលនាហ៊ូធីនាពេលខាងមុខ ព្រោះថា បច្ចុប្បន្ន ដោយសារតែទង្វើរបស់ក្រុមនេះហើយ ទើបខ្សែដឹកជញ្ជូនពិភពលោកធំៗ ត្រូវប្តូរផ្លូវដឹកជញ្ជូនទៅជុំវិញទ្វីបអាហ្វ្រិកជំនួសវិញ។

(រូបថត៖ AP)

យ៉ាងណា មេក្រុមហ៊ូធី លោក Abdel-Malek al-Houthi ចេញមកនិយាយថា “យើងមិននៅស្ងៀមឡើយ ប្រសិនបើអាមេរិក បន្តបញ្ឆេះកម្តៅថែមទៀត និងកំណត់គោលដៅប្រទេសរបស់យើង ឬធ្វើសង្រ្គាមប្រឆាំងនឹងយើង ទាំងល្ងង់ខ្លៅ”។

ក្នុងសន្ទរកថាតាមទូរទស្សន៍ លោកបានព្រមានខ្លាំងៗថា “រាល់គោលដៅរបស់អាមេរិកមកលើប្រទេសរបស់យើង មីស៊ីលនិងដ្រូនរបស់យើង នឹងហោះទៅរកនាវាចម្បាំងឬអ្វីដែលជាផលប្រយោជន៍របស់អាមេរិក ជាក់ជាមិនខាន ពួកគេនឹងខ្ទេច!”។

មេក្រុមហ៊ូធី លោក Abdel-Malek al-Houthi

វិបត្តិនៅសមុទ្រក្រហម គឺរីករាលដាលចេញពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមឥស្លាមនិយមប៉ាឡេស្ទីននៅហ្គាហ្សា។ នេះត្រូវបានគេមើលឃើញថា ជាជម្លោះចុងក្រោយបង្អស់នៅតំបន់មជ្ឈិមបូព៌ា ដែលដឹកដៃសហរដ្ឋអាមេរិករួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យចូលមកប្រឆាំងនឹងមហាអំណាចក្នុងតំបន់គឺអ៊ីរ៉ង់ និងក្រុមជីវពលអារ៉ាប់។

ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រួមទាំងចលនាហ៊ូធី និងហេសបូឡាលីបង់ផងដែរ បានបាញ់រ៉ុកកែតស្រោចដូចទឹកភ្លៀងទៅលើអ៊ីស្រាអែល ចាប់តាំងពីជម្លោះថ្មី ផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលា។ លើសពីនេះ ឧទ្ទាមហ៊ូធី បានបើកការវាយប្រហារឥតដកដៃនៅសមុទ្រក្រហម ដោយគំរាមកំណត់គោលដៅលើកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ហើយថែមទាំងព្រមានគ្រប់ក្រុមហ៊ុនដឹកជញ្ជូន កុំឲ្យពាក់ព័ន្ធជាមួយកំពង់ផែអ៊ីស្រាអែល ទៀតផង។

ដោយសារតែការវាយប្រហារនេះហើយ បានធ្វើឲ្យរំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលភ្ជាប់អឺរ៉ុបនិងអាមេរិកខាងជើង ជាមួយអាស៊ីតាមរយៈព្រែកជីកស៊ុយអេ និងជំរុញឲ្យថ្លៃដឹកជញ្ជូនកុងតឺន័រ កើនឡើងយ៉ាងគំហុក ព្រោះថា ក្រុមហ៊ុននានា ត្រូវប្តូរផ្លូវដឹកជញ្ជូនទំនិញ ធ្វើឲ្យចំណាយពេលធ្វើដំណើរកាន់តែយូរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រុមឧទ្ទាម ហ៊ូធី ប្ដេជ្ញាវាយប្រហារកងកម្លាំងដែនសមុទ្រក្រហមដឹកនាំដោយ អាមេរិក

The post ក្រុម ហ៊ូធី គំរាមបាញ់កម្ទេចនាវាចម្បាំងអាមេរិក នៅសមុទ្រក្រហម appeared first on Kampuchea Thmey Daily.