Connect with us

ព័ត៌មានអន្ដរជាតិ

តើ អាមេរិក ពិតជាអាចសាងសង់នាវាចម្បាំងដាក់ឈ្មោះតាមលោកត្រាំ មុនឆ្នាំ ២០៣០ដែរឬទេ?

បានផុស

នៅ

តាមប្រភពមួយដែលមិនបញ្ចេញឈ្មោះនិងស្គាល់ពីស្ថានភាពគម្រោងមួយនេះបានបញ្ជាក់ថា ការសាងសង់នាវាចម្បាំងដែលដាក់ឈ្មោះតាមលោកត្រាំ នឹងមិនអាចចាប់ផ្តើមមុនឆ្នាំ ២០៣០ បានទេ ទោះបីជានាវាចម្បាំងថ្នាក់ថ្មីនឹងទាញយកអត្ថប្រយោជន៍ពីសមិទ្ធផលដែលមានស្រាប់នៃកម្មវិធីនាវាចម្បាំងមីស៊ីលដឹកនាំជំនាន់ក្រោយ មានរហស្សនាមថា DDG (X) ក៏ដោយ។

រូបភាព៖Graphic: US Navy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានលើកឡើងថា កងទ័ពជើងទឹកកំពុងធ្វើការលើការរចនា ហើយអាចចាប់ផ្តើមសាងសង់នាវាចម្បាំងថ្មីនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ដើម្បីកែលម្អការចំណាយដែលបានប៉ាន់ប្រមាណ ដោយគេបានរំពឹងថា នោះរួមបញ្ចូលនៅក្នុងសំណើថវិកាឆ្នាំសារពើពន្ធ ២០២៧។

លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី ២២ ខែធ្នូបានប្រកាសថា សហរដ្ឋអាមេរិកនឹងសាងសង់នាវាចម្បាំងជាច្រើនគ្រឿង ដែលដាក់ឈ្មោះតាមលោក។ ទោះបីជាត្រាំហៅនាវាចម្បាំងទាំងនោះថា នាវាចម្បាំងក៏ដោយ ក៏ពួកវាមើលទៅ និងបំពាក់អាវុធស្រដៀងនឹងនាវាចម្បាំង និងនាវាពិឃាតធំៗ ដែលកំពុងត្រូវបានអភិវឌ្ឍដោយប្រទេសជាច្រើន។

បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតី មន្ត្រីអាមេរិកម្នាក់បាននិយាយថា មិនមានផែនការជាក់លាក់ណាមួយសម្រាប់ពេលណាដើម្បីដាក់ឲ្យដំណើរការនាវាចម្បាំង USS Defiant ដែលជានាវាចម្បាំងដំបូងគេបង្អស់នៅក្នុងថ្នាក់ត្រាំនោះទេ។ ក្រុមហ៊ុនទាំងនេះនឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើឲ្យនាវានេះល្អឥតខ្ចោះ និងរៀបចំការសាកល្បងសមុទ្រ មុនពេលកងទ័ពជើងទឹកអាមេរិកទទួល និងដាក់ឲ្យដំណើរការ។

កងទ័ពជើងទឹកអាមេរិកបានទទួលស្គាល់ថា កម្មវិធីនាវាចម្បាំងថ្នាក់ត្រាំនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ ការសាងសង់នាវាចម្បាំង Defiant អាចចាប់ផ្តើមបានតែបន្ទាប់ពីឆ្នាំ ២០៣០ ប៉ុណ្ណោះ ដែលធ្វើឲ្យការរំពឹងទុកនៃការបង្កើតកងនាវាមាសហាក់ដូចជាមិនអាចទៅរួចននោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

គីម ជុងអ៊ុន ព្រមានសងសឹកគ្មានមេត្តា ចំពោះអ្នកគំរាមកំហែងដល់សន្តិសុខជាតិកូរ៉េខាងជើង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម