បណ្ឌិត យង់ ពៅ Archives - Kampuchea Thmey Daily

បណ្ឌិត យង់ ពៅ គ្រោងបង្ហាញស្នាដៃសៀវភៅថ្មី បកស្រាយរឿងរ៉ាវកម្ពុជា-ថៃ
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ បានបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា នៅចុងឆ្នាំ២០២៦នេះ លោកនឹងចេញផ្សាយវណ្ណកម្មផ្ទាល់ខ្លួន ក្រោមចំណងជើង «កម្ពុជា-ថៃ៖ ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦-២០០៦)»។

លោកបណ្ឌិតបានឱ្យដឹងថា នៅក្នុងស្នាដៃនេះ នឹងបង្ហាញអ្នកអានឱ្យបានដឹងពី «ប្រវត្តិជម្លោះព្រំដែនរ៉ាំរ៉ៃរវាងកម្ពុជានិងថៃ» ចាប់តាំងពីដំណាក់កាលដំបូងៗអាណាព្យាបាលបារាំង រហូតមកដល់ឆ្នាំ២០០៦។ បន្ថែមពីនេះ សៀវភៅនេះ ក៏បង្ហាញជាទស្សនៈឆ្លុះបញ្ជាំងពីអតីតកាល ដែលនៅបន្តរាលដាលមកទល់បច្ចុប្បន្ន(២០២៦) ផងដែរ។

ក្នុងសំណេរនោះ លើកឡើងថា៖ “ការសិក្សាពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនៃជម្លោះអធិបតេយ្យរ៉ាំរ៉ៃ និងគ្រោះថ្នាក់នេះ អាចនាំមកនូវទស្សនៈនយោបាយដើម្បីពិចារណាលើការកែសម្រួល និងរៀបចំខ្លួនលើមូលដ្ឋានដែលមានស្រាប់ដើម្បីចៀសវាងជាន់ដានចាស់ នាំប៉ះពាល់ដល់អត្ថិភាពជាតិ”។

បណ្ឌិត យង់ ពៅ ក៏បានបញ្ជាក់ថា សៀវភៅ «កម្ពុជា-ថៃ ៖ ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦-២០០៦)» ក្រោយពីបោះពុម្ពរួច ជាដំបូងនឹងមានដាក់លក់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា។

ក្រោយពីបណ្ឌិត យង់ ពៅ ប្រកាសដំណឹងអំពីវណ្ណកម្មថ្មីរបស់លោក បានធ្វើឱ្យមហាជនជាច្រើនបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈការបញ្ចេញមតិក្រោមការបង្ហោះ ក៏បានស្តែងឱ្យឃើញពីការទន្ទឹងរង់ចាំចង់ឃើញស្នាដៃសៀវភៅនេះ លេចចេញជារូបរាងក្នុងពេលឆាប់ៗផងដែរ៕

The post បណ្ឌិត យង់ ពៅ គ្រោងបង្ហាញស្នាដៃសៀវភៅថ្មី បកស្រាយរឿងរ៉ាវកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

អ្នកតាមដានសង្គម ជំរុញទឹកចិត្តពលរដ្ឋដែលមានលទ្ធភាពបន្តជួយដល់ជនភៀសសឹក និងកងទ័ព
អ្នកតាមដានសង្គម ២រូបបាន បានជំរុញទឹកចិត្តពលរដ្ឋដែលមានលទ្ធភាពឱ្យបន្តជួយដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជាដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រោះនៅមានប្រជាពលរដ្ឋមួយចំនួនមិនទាន់អាចវិលទៅលំនៅឋានវិញ ហើយវីរៈកងទ័ពកម្ពុជាក៏នៅតែបន្តឈរជើង ដើម្បីការពារបូរណភាពទឹកដីជាប់ជានិច្ច។

ក្នុងនោះ លោកបណ្ឌិ ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានលទ្ធភាព ឱ្យបន្តជួយទៅដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជាបន្តទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។

លោកបណ្ឌិត បានលើកឡើងថា​​ «ថ្វីត្បិតតែកម្ពុជា-ថៃ ឈានដល់ការគោរពបទឈប់បាញ់ ប៉ុន្តែនៅតំបន់ខ្លះប្រជាពលរដ្ឋមិនអាចវិលទៅវិញបានទេ ដោយសារនៅប្រុងជើងការម្ខាងៗនៅតំបន់ខ្លះ ហើយនៅតំបន់ខ្លះត្រូវបានថៃឈរជើងកាន់កាប់នោះក៏យើងមិនអាចទៅបានដែរ ហើយតំបន់ខ្លះទៀតនៅមានគ្រាប់ដែលមិនទាន់ផ្ទុះជាច្រើន និងផ្ទះសម្បែង ហេដ្ឋារចនាសម្ព័នដែលត្រូវបានបំផ្លាញក៏មិនអាចទាន់ទៅវិញបាន»។ ហេតុនេះហើយទាមទាឱ្យមានការឧបត្ថម្ភទៅដល់ពលរដ្ឋដែលខ្វះខាតដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។

លោកបណ្ឌិត បានបន្តថា ជនភៀសសឹកដែលនៅសេសសល់ និងអ្នកដែលបានត្រឡប់ទៅលំនៅឋានវិញក្តី គឺសុទ្ធតែប៉ះពាល់។ ដូច្នេះហើយ សម្រាប់បងប្អូនដែលមានសទ្ធា មានសមត្ថភាព មានសមានចិត្ត គួរតែបន្តផ្តល់អំណោយ ចែករំលែកធនធានដែលខ្លួនមានទៅតាមលទ្ធភាពរៀងៗខ្លួន។

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ លើកឡើងថា ស្ថានភាពសង្គ្រាមនៅមិនទាន់បញ្ចប់ ដោយទើបតែមានបទឈប់បាញ់ ហើយជនភៀសសឹកជាង ១០ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារតែថៃបានចូលកាន់កាប់ដោយខុសច្បាប់បណ្តោះអាសន្ន ហើយបំផ្លាញផ្ទះ និងមុខរបររបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ដូច្នេះជនភៀសសឹកមិនត្រឹមតែបាត់បង់ផ្ទះនោះទេ ថែមទាំងបាត់បង់មុខរបរថែមទៀត ហើយកងទ័ពជួរមុខក៏ដូចគ្នា គឺនៅត្រូវការការជួយជ្រុំជ្រែងពីសាធារណៈជន និងជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នៃជំនួយសប្បុរសដែលធ្លាប់ធ្វើកន្លងមក។

លោកបណ្ឌិត រំពឹងថា ជំនួយសប្បុរសធម៌ នឹងបន្តជួយជ្រុំជ្រែងពលរដ្ឋភៀសសឹក និងវីរៈកងទ័ពបន្តទៀត ក្នុងស្មារតីប្រជាជាតិខ្មែរ រួមសាមគ្គីជាធ្លុងមួយ បន្តស្មារតីជ្រុំជ្រែង ដើម្បីជាកម្លាំងចិត្ត ជាពិសេសកងទ័ពដែលនៅប្រចាំការ តាមលេណដ្ឋាន និងសមរភូមិ គឺត្រូវការទាំងការលើកទឹកចិត្ត និងការជ្រុំជ្រែងសម្ភារៈផ្សេងៗផងដែរ៕

ដោយ៖ គេន ម៉ាលិះ

The post អ្នកតាមដានសង្គម ជំរុញទឹកចិត្តពលរដ្ឋដែលមានលទ្ធភាពបន្តជួយដល់ជនភៀសសឹក និងកងទ័ព appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ៖ កម្ពុជាតែងប្រកាន់ជំហរនយោបាយឯករាជ្យ អព្យាក្រឹត្យ និងផ្ដល់តម្លៃលើការដោះស្រាយបញ្ហាដោយសន្តិវិធី
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាគីជាមិត្តបរទេសរបស់កម្ពុជាទាំងអស់ ពុំគួរមានការព្រួយបារម្ភចំពោះការដែលកម្ពុជាអាចនឹងងាករេចេញពីជំហរដែលខ្លួនបានប្រកាស ដែលអាចប៉ះពាល់តុល្យភាពភូមិសាស្ត្រនយោបាយតំបន់នោះឡើយ ព្រោះកម្ពុជាតែងតែប្រកាន់ជំហរនយោបាយឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ផ្ដល់តម្លៃលើការដោះស្រាយបញ្ហាដោយសន្តិវិធី និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសទាំងឡាយលើពិភពលោក។ នេះបើតាមរាជបណ្ឌិត្យសភាកម្ពុជា។

ការលើកឡើងរបស់លោកបណ្ឌិត ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច៖ ការទូតសន្តិភាពនិងការទូតបង្ការ» នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។

តាមប្រភពដដែល ដោយចាប់ផ្ដើមពីការលើកឡើងអំពី សណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ដែលហាក់ត្រូវបានរុះរើនៅចាប់តាំងពីក្រោយការបញ្ចប់សង្គ្រាមត្រជាក់ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ឃើញថា ការរង្គោះរង្គើរសណ្ដាប់ធ្នាប់ពិភពលោក ត្រូវបានកែប្រែជាបន្តបន្ទាប់ ទាំងមជ្ឈិមបូព៌ា អាស៊ី ពិសេសនៅតំបន់អាស៊ានដែលប្រទេសជាសមាជិកធ្លាប់មានសុខដុមនីយកម្មនឹងគ្នា ស្រាប់តែមានការប្រឈមនឹងវិបត្តិតាមរយៈបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ស្របពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានវិវត្តទៅជាបញ្ហាប្រឈមខ្លាំង ចំពោះសន្តិសុខ និងការប្រណាំងប្រជែងសព្វាវុធនៅក្នុងតំបន់អាស៊ាននោះ មានការលើកឡើងពីអ្នកវិភាគមួយចំនួនដែលបង្ហាញការព្រួយបារម្ភថា ជម្លោះព្រំដែនកម្ពុជា-ថៃ អាចនឹងក្លាយទៅជាការអូសទាញដៃមហាអំណាចឱ្យចូលរួម ដែលបង្កើតទៅជាការប្រឈមខាងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ភាគីជាមិត្តបរទេសទាំងអស់ មិនគួរមានការព្រួយបារម្ភចំពោះការវិវត្តពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយទៅជាការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពិភពលោកនោះឡើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរអព្យាក្រឹត្យយ៉ាងម៉ឺងម៉ាត់នៅចំពោះមុខការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣រហូតរៀងមក ថ្នាក់ដឹកនាំកម្ពុជា បានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវនយោបាយការបរទេសអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ព្រមទាំងរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងបណ្ដាប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោក ដូចដែលមានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ទោះជាយ៉ាងណា លោកបណ្ឌិតបានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា ថ្វីដ្បិតតែមហាអំណាចមួយចំនួន ព្យាយាមប្រើឥរិយាបថបង្ខំឬបង្គាប់បញ្ជាឱ្យប្រទេសតូចៗ ប្រកាន់ជំហរទៅតាមយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីបង្កើនឥទ្ធិពលនៅក្នុងតំបន់ ប៉ុន្តែមហាអំណាចមិនត្រូវធ្វើអ្វីស្រេចតែនឹងចិត្ត ដែលអាចជាបច្ច័យនាំទៅដល់ការលាប់ឡើងនៃសង្គ្រាមត្រជាក់នោះទេ។ ជាមួយគ្នានេះ លោកបណ្ឌិតបានបន្ត ទៀតថា គេក៏មិនត្រូវព្យាយាមអូសទាញមហាអំណាចមកចូលរួមជាអ្នកគាំទ្រភាគីណាមួយក្នុងជម្លោះនេះ រហូតឈានដល់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះទេ ព្រោះការណ៍នេះមិនមានផលចំណេញអ្វីទាល់តែសោះសម្រាប់ប្រទេសក្នុងតំបន់ និងមហាអំណាច។

បើតាមលោកបណ្ឌិត កម្ពុជាត្រូវតែចាប់ដៃជំរុញទំនាក់ទំនងល្អជាមួយមហាអំណាច ដើម្បីយកធ្វើជាដៃគូសហប្រតិបត្តិការ ជាតួអង្គអន្តរការីដើម្បីចូលរួមដោះស្រាយបញ្ហា ជាជាងអូសទាញឬដាក់បន្ទុកថា មហាអំណាចណាមួយផ្ដល់ការគាំទ្រភាគីនីមួយៗ ហើយបញ្ហាតានតឹងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នឹងមានភាពធូរស្រាលឆាប់រហ័ស ហើយឈានទៅបង្កើតប្រក្រតីភាពប្រសើរឡើងវិញ។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ជាថ្មីទៀតថា សម្រាប់កម្ពុជាក្នុងឋានៈជារដ្ឋតូច តែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត អចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ស្របតាមមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដែលជាគោលការណ៍គ្រឹះនៅក្នុងនយោបាយការបរទេសកម្ពុជា ប្រឈមនឹងការពង្រឹងយុទ្ធភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក និងមហាអំណាចតំបន់។ លោកបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនអាចពង្រឹងជំហរអព្យាក្រឹត្យរបស់ខ្លួនបាននោះទេ នោះកម្ពុជានឹងធ្លាក់ក្នុងការប្រឈមភូមិសាស្ត្រនយោបាយរវាងមហាអំណាច ហេតុនេះ ទើបកម្ពុជាតែងតែព្យាយាមរក្សាលំនឹងទំនាក់ទំនងជាមួយមហាអំណាចទាំងអស់ តាមរយៈការបន្តប្រកាន់ខ្ជាប់ជំហរនយោបាយការបរទេសរបស់ខ្លួនដូចរៀបរាប់ខាងលើនេះ៕

The post បណ្ឌិត យង់ ពៅ៖ កម្ពុជាតែងប្រកាន់ជំហរនយោបាយឯករាជ្យ អព្យាក្រឹត្យ និងផ្ដល់តម្លៃលើការដោះស្រាយបញ្ហាដោយសន្តិវិធី appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ ថា ករណីកូរ៉េខាងត្បូង គួរតែទុកឱ្យអាជ្ញាធរជំនាញបកស្រាយ​ឱ្យច្បាស់លាស់តាមគោលការរណ៍ច្បាប់
បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៥ ខែតុលា ដោយលើកឡើងថា ករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូងដែលត្រូវបានចាប់ជំរិតក្នុងបទល្មើសអនឡាញប្រព្រឹត្តដោយឧក្រិដ្ឋជនបរទេស ក្នុងខេត្តកំពត លើទឹកដីកម្ពុជា មិនគួរមានការបកស្រាយផ្អែកលើទស្សនៈបុគ្គលទេ នាំឱ្យមានការភាន់ច្រឡំពាក់់ព័ន្ធនឹងបណ្ដាញ អង្គភាព ឬប្រទេសជាមិត្តណាមួយ ពោល គួរតែទុកឱ្យអាជ្ញាធរជំនាញបកស្រាយច្បាស់លាស់ស្របតាមច្បាប់ ការទូត និងគោលរណ៍អន្តរជាតិ។

(ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញកន្លងមក)

លោកបណ្ឌិត បានសរសេរថា៖ “ខណៈដែលការស៊ើបអង្កេតនៅតែបន្ត ដើម្បីទទួលបានលទ្ធផលកាន់តែច្បាស់លាស់ជាងនេះ គេគួរតែទុកឱ្យអាជ្ញាធរនិងក្រសួងស្ថាប័នមានសមត្ថកិច្ច រាជរដ្ឋាភិបាល និងប្រទេសពាក់ព័ន្ធ (ក្នុងករណីមាន) ជាអ្នកបកស្រាយឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់ ការទូត និងគោលការណ៍អន្តរជាតិ។ មិនគួរមានការបកស្រាយដោយផ្អែកលើទស្សនៈបុគ្គល ដែលនាំទៅដល់ការភាន់ច្រឡំ ពាក់ព័ន្ធនឹងបណ្ដាញ អង្គភាព ឬប្រទេសជាមិត្តណាមួយឡើយ”។ លោកក៏បានសង្កត់ធ្ងន់ដែរថា៖ “កុំរុញបញ្ហាឱ្យទៅជាការតានតឹងភូមិសាស្ត្រនយោបាយ”។

ចំពោះទស្សនៈរបស់បណ្ឌិត យង់ ពៅ លើករណីនេះ លោកថា ៖ “ការបណ្ដោយឱ្យមានករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង គឺជារឿងគួរឱ្យសោកស្ដាយមួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ពោលគឺខេត្តកំពត។ នេះជារឿងដែលមិនអាចទទួលយកបានទេ ដែលរឿងនេះជាករណីឆរបោកជាសាកល ខណៈក្រុមឧក្រិដ្ឋជនបានយកប្រទេសកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្ម ធ្វើឱ្យកម្ពុជាក្លាយទៅជារូបភាពនយោបាយនៃប្រទេសរងគ្រោះ ហើយត្រូវបានប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួន បែរជាចង្អុលមុខមកកម្ពុជា ដែលហាក់ដូចជារឿងនេះកើតឡើងតែនៅប្រទេសកម្ពុជាតែមួយ”។ នៅពេលមានករណីនេះកើតឡើង លោកបណ្ឌិត យង់ ពៅ សង្កេតឃើញពីការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបង្ហាញពីការទទួលខុសត្រូវចំពោះបញ្ហានេះ តាមរយៈការចាត់វិធានការជាបន្តបន្ទាប់ គឺរាជរដ្ឋាភិបាលមានចំណាត់ការយ៉ាងសកម្ម ទៅលើបញ្ហានេះ ដើម្បីឆ្លើយតបយ៉ាងសមស្របចំពោះមុខ និងនៅក្នុងទំនួលខុសត្រូវក្នុងនាមជារដ្ឋាភិបាល។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា៖ “ខ្ញុំក៏គួរគូសបញ្ជាក់ផងដែរថា ចំពោះករណីនេះ អ្នកវិភាគមួយចំនួន ក៏ដូចជាអ្នកបញ្ចេញមតិទស្សនៈសង្គមផ្សេងៗ មិនគួរ ប្រញាប់ប្រញាល់ពេកក្នុងការទាញភ្ជាប់កម្ពុជានឹងបណ្ដាញនេះឬបណ្ដាញនោះ នៃប្រទេសណាមួយនោះទេ។ គេមិនគួរទាញភ្ជាប់នាំឱ្យមានហេតុផល ដែលឈានទៅដល់ការតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសឬមហាអំណាចណាមួយនោះឡើយ ខណៈភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកកំពុងតែមានភាពតានតឹងស្រាប់” ៕

The post បណ្ឌិត យង់ ពៅ ថា ករណីកូរ៉េខាងត្បូង គួរតែទុកឱ្យអាជ្ញាធរជំនាញបកស្រាយ​ឱ្យច្បាស់លាស់តាមគោលការរណ៍ច្បាប់ appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ៖ ថៃចាក់សំឡេងរំខាននៅព្រំដែនព្រោះចង់បំបាក់ភាពអត់ធ្មត់របស់កម្ពុជា ហេតុនេះ កម្ពុជាត្រូវពង្រឹងកាទូតបន្ថែម
បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា​ លើកឡើងថា ភាគីថៃព្យាយាមចាក់សំឡេងរំខាននៅព្រំដែនកម្ពុជា-ថៃ ព្រោះចង់បំបាក់ភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ដើម្បីញុះញង់ធ្វើយ៉ាងណាឱ្យកម្ពុជាប្រតិកម្មតបទៅវិញ ដើម្បីខ្លួនមាន​លេសចោទប្រកាន់មកកម្ពុជា ថាបានបង្កសកម្មភាពអរិភាពនៅតាមព្រំដែន ផ្ទុយពីស្មារតី​នៃបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយអាម៉េរិក។ នេះ បើតាមការផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ការលើកឡើងរបស់លោកបណ្ឌិត បន្ទាប់ពីកាលពីពេលថ្មីៗ ក្រុមជ្រុលនិយមថៃបានចាក់សំឡេងខ្មោច សំឡេងឆ្កែលូនៅពេលយប់ តាមព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យប្រជាជនកម្ពុជាទាំងចាស់ទាំងក្មេង មិនអាចសម្រាន្តបាន និងមានភាពភ័យខ្លាចចំពោះករណីនេះ។

លោកបណ្ឌិត យង់ បន្តថា បច្ចុប្បន្ន ថៃកំពុងព្យាយាមបង្វែរសភាពការណ៍នៅតាមព្រំដែន ដើម្បីលាងជម្រះភាពអាម៉ាសរបស់ខ្លួននៅលើឆាកអន្តរជាតិ មានតែជំរុញឱ្យកម្ពុជាអស់ការអត់ធ្មត់ រួចឆ្លើយតបទៅថៃក្នុងរូបភាពណាមួយ ដែលថៃអាចចោទប្រកាន់មកកម្ពុជាថា រំលោភបទឈប់បាញ់ ទើបថៃអាចបំភាន់សាធារណៈមតិអន្តរជាតិក្នុងសំណុំរឿងព្រំដែនជាមួយកម្ពុជា។ បន្ថែមពីនេះ លោកថា ទោះបីជាមិនបានចេញមុខធ្វើដោយផ្ទាល់ក្ដី ក៏អ្នកនយោបាយថៃបានប្រើប្រាស់​រូបភាពបែបនេះ ដើម្បីអុចអាល និងបំផុសកំហឹងកងទ័ព និងប្រជាជនកម្ពុជា ឱ្យ​ប្រតិកម្មតបនឹងខ្លួន ដើម្បីសម្រេចនូវចេតនាទុច្ចរឹតខាងលើ។

លោកបន្ថែមថា៖ “ទាំងអស់នេះ គឺជាអន្ទាក់ថៃ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានតាមដានស្ថានាការណ៍នៅតាមព្រំដែន កត់សម្គាល់រាល់ការវិវត្ត និងវាយតម្លៃគ្រប់កាលៈទេសៈ និងគ្រប់សេណារីយ៉ូទាំងអស់ដែលថៃបានបង្កើត និងបង្កសកម្មភាពឡើង”។

បណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថា កម្ពុជាមានភាពចាំបាច់​នៅក្នុងការបន្តរក្សាគោលជំហររឹងមាំនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរនៅ​លើគោលការណ៍ច្បាប់អន្តរជាតិជាចម្បង គោរពបទឈប់បាញ់ និងការទាមទារឱ្យភាគីថៃ​គោរពនូវអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិទាំងឡាយដែលខ្លួនបានចុះហត្ថលេខា និងមាន​កាតព្វកិច្ចអនុវត្តឱ្យខាងតែបាន។ ភាពខ្លាំងដែលកម្ពុជាមាន និងអាចយកឈ្នះលើភាគីថៃបាននោះគឺ ការឈរនៅលើជំហរគោរពច្បាប់អន្តរជាតិ ដែលកម្ពុជាមានប្រៀបខ្លាំងប្រឈម​នឹងការតទល់ជាមួយនឹងភាគីថៃ និងជាអ្វីដែលអាចទាញសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ​មកដល់កម្ពុជា។ បន្ថែមពីនេះ លោកបណ្ឌិតថា កម្ពុជាក៏ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់ខ្លួនឱ្យកាន់តែសកម្មឡើងបន្ថែមទៀត ពិសេសជាមួយនឹងក្រុមអ្នកសង្កេតការណ៍អន្តរកាលរបស់អាស៊ាន (IOT) នៅខណៈដែលក្រុមអ្នកសង្កេតការណ៍ទាំងនេះ បានធ្វើដំណើរទៅដល់ទីតាំងដែលភាគីថៃបានចាក់សម្លេងរំខានទាំងយប់ ដើម្បីស្វែងយល់និងជ្រាបអំពីសភាពការណ៍ជាក់ស្ដែង​នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងអះអាងថា គឺជាភាពជោគ​ជ័យខាងការទូតដែលកម្ពុជាសម្រេចបាន និងជាការបញ្ជាក់អំពីការគាំទ្ររបស់អាស៊ាន​ចំពោះកម្ពុជាផងដែរ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាត្រូវតែ​ធានាឱ្យបានថា ចាប់ពីពេលនេះតទៅ រាល់ការបំពានទាំងឡាយណាពីសំណាក់ភាគី​ថៃ ត្រូវតែបានជ្រួតជ្រាបនិងទទួលដឹងឮពីសំណាក់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីពួក​គេក្លាយជាសាក្សីដែលបានឃើញជាក់ស្ដែង និងស្ដាប់ឮដោយផ្ទាល់។ លើសពីនេះ លោកថា កម្ពុជាត្រូវតែប្រមូលភស្តុតាងពីការរំលោភបំពានរបស់ថៃម្តងហើយម្តងទៀត ដើម្បីប្តឹងទៅអន្តរជាតិ និងត្រូវតែកសាង កត់ត្រាឯកសារពាក់ព័ន្ធពីការរំលោភបំពានជាប់ជាប្រចាំ៕

The post បណ្ឌិត យង់ ពៅ៖ ថៃចាក់សំឡេងរំខាននៅព្រំដែនព្រោះចង់បំបាក់ភាពអត់ធ្មត់របស់កម្ពុជា ហេតុនេះ កម្ពុជាត្រូវពង្រឹងកាទូតបន្ថែម appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ ៖ កម្ពុជាធ្លាប់ទទួលជំនួយពីបរទេស តែបច្ចុប្បន្ន ជាប្រទេសដែលជ្រោមជ្រែងគេវិញ លើសន្តិភាព និងពង្រឹងសន្តិសុខសកល
បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជា ធ្លាប់ជាប្រទេសទទួលបានការជួយសង្គ្រោះពីបរទេស ហើយបច្ចុប្បន្ន ក្លាយជាប្រទេសដែលជួយជ្រោមជ្រែងសន្តិភាព និងជំរុញពង្រឹងសន្តិសុខសកល។ នេះ បើតាមការលើកឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសបើកវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយរបស់អាស៊ាន»។

ក្នុងឱកាសនោះ បណ្ឌិត យង់ ពៅ កត់សម្គាល់ថា កម្ពុជាដែលធ្លាប់ជាប្រទេសទទួលបានការជួយសង្គ្រោះពីបរទេស បច្ចុប្បន្ន បានក្លាយទៅជាប្រទេសដែលជួយជ្រោមជ្រែងសន្តិភាព និងសន្តិសុខសកល ទាំងនៅក្នុងក្របខ័ណ្ឌនយោបាយការបរទេស កងទ័ពរក្សាសន្តិភាព និងបញ្ញវន្តផងដែរ។ លោកបញ្ជាក់ថា ក្នុងដំណាក់កាលដែលសណ្ដាប់ធ្នាប់ពិភពលោកបានចាប់ផ្ដើមជាមួយនឹងនិន្នាការថ្មី ដោយសារតែរបៀបវារៈថ្មីៗដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មជ្ឈិមបូព៌ា និងចុងក្រោយគឺបញ្ហានៅក្នុងតំបន់អាស៊ាន កម្ពុជាត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហាពិភពលោក ព្រោះដើម្បីសម្របខ្លួន និងឆ្លើយតបជាមួយនឹងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់និងភូមិសាស្ត្រនយោបាយពិភពលោក ចៀសវាងត្រូវបានគេផាត់ចេញពីចំណែកនៅក្នុងនយោបាយ និងបញ្ហាសាកលលោក។

ជាមួយគ្នានេះ ធនធានបញ្ញវន្តកម្ពុជាដែលបានបញ្ចប់ការសិក្សានៅក្នុងប្រទេស និងពីបណ្ដាប្រទេសនានាលើសាកលលោក បានក្លាយជាអ្នកនាំសំឡេង និងឆន្ទៈស្រឡាញ់សន្តិភាពទៅកាន់វេទិកាអន្តរជាតិជាច្រើនបន្តបន្ទាប់ ចូលរួមនៅក្នុងផ្ដល់ទស្សនទានប្រកបដោយន័យស្ថាបនាចំពោះបញ្ហាដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោកផងដែរ។ នេះ គឺជាការកែប្រែមុខមាត់ថ្មីរបស់កម្ពុជា ដែលធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាម និងត្រូវការការជួយសង្គ្រោះពីបរទេស ទៅជាប្រទេសជួយជ្រោមជ្រែងយ៉ាងសកម្មដល់សន្តិភាព និងជំរុញពង្រឹងសន្តិសុខសាកល។

បណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ ថា ប្រឈមមុខនឹងការវិវត្តឥតឈប់ឈរ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ក្រៅតែពីការពង្រឹងនូវស្វ័យភាពនិងឯករាជ្យភាពផ្អែកទៅលើច្បាប់អន្តរជាតិ ការពង្រឹងសមត្ថភាពយោធា ក៏ជាចំណែកដ៏សំខាន់មួយដែលប្រទេសកម្ពុជាត្រូវយកចិត្តទុកដាក់ខ្លាំងបន្ថែមទៀតផងដែរ។ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា៖ “ត្រូវតែគិតឱ្យលើសពីអាហារបីពេល គិតឱ្យលើស ឱ្យសល់លុយទិញសព្វាវុធថ្មីៗបន្ថែមទៀតដើម្បីទំនើបកម្មយោធា ប្រឈមទៅនឹងមហិច្ឆតារំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាងមួយចំនួន”។

លើសពីនេះ បណ្ឌិត យង់ ពៅ ថាបន្ថែមពីលើការពង្រឹងសមត្ថភាពការពារជាតិ កម្ពុជាត្រូវតែក្រឡេកមើលបទពិសោធប្រវត្តិសាស្ត្រ មូលដ្ឋានគតិយុត្តិដែលមានស្រាប់ ព្រមទាំងធ្វើពិពិធកម្មការទូតប្រកបដោយភាពសកម្ម ដើម្បីឱ្យដទៃគូទាំងនោះអាចក្លាយជាអន្តរការីដោះស្រាយ ឬរួមចំណែកនៅក្នុងបញ្ហាផ្សេងៗ មិនត្រឹមតែជាជម្លោះកម្ពុជា-ថៃប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងវិស័យផ្សេងៗទៀតដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតជាដើម៕

The post បណ្ឌិត យង់ ពៅ ៖ កម្ពុជាធ្លាប់ទទួលជំនួយពីបរទេស តែបច្ចុប្បន្ន ជាប្រទេសដែលជ្រោមជ្រែងគេវិញ លើសន្តិភាព និងពង្រឹងសន្តិសុខសកល appeared first on Kampuchea Thmey Daily.

អ្នកជំនាញ ផ្តាំកូនខ្មែរឱ្យចងចាំនូវការឈឺចាប់ដែលថៃធ្វើមកលើកម្ពុជា និងពង្រឹងខ្លួនឱ្យបានរឹងមាំ
អ្នកជំនាញភូមិសាស្ត្រនយោបាយ ២រូប នៃរាជបណ្ឌិត្យសភាកម្ពុជា គឺបណ្ឌិត គិន ភា និងបណ្ឌិត យង់ ពៅ បានផ្តាំទៅកាន់កូនខ្មែរគ្រប់រូប ឱ្យឈឺចាប់នូវទង្វើដែលថៃឈ្លានពានកម្ពុជាតាំងពីដើមរៀងមក ព្រមទាំងចងចាំឱ្យជាប់ជានិច្ច និងពង្រឹងសមត្ថភាពខ្លួនឯងឱ្យរឹងមាំ ខ្លាំងពូកែ ដើម្បីទប់ទល់ជាមួយប្រទេសជិតខាងនេះ ដោយលោកទាំង២ បញ្ជាក់ថា មកដល់ពេលនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា។

ការលើកឡើងរបស់លោកបណ្ឌិតទាំង២ បែបនេះ តាមរយៈកិច្ចសម្ភាសវេទិកាអ្នកជំនាញ ជាមួយ កម្ពុជាថ្មី សប្តាហ៍មុន។ ថៃបានផ្ទុះអាវុធឈ្លានពានមកលើទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃតី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រើអាវុធ គ្រាប់បែក ធុនធ្ងន់ច្រើនប្រភេទ វាយប្រហារចូលទឹកដីកម្ពុជា ធ្វើឱ្យបែកបាក់វត្តអារាម សាលារៀន ហេដ្ឋរចនាសម្ព័ន្ធ ប្រាសាទ និងផ្ទះសម្បែងប្រជាជននៅជិតតំបន់ជម្លោះនោះ។ បន្ថែមពីនេះ ថៃក៏បានចាប់ខ្លួនទាហានកម្ពុជាដោយខុសច្បាប់ជាង២០រូប តាំងពីព្រឹកថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន រហូតដល់ថ្ងៃទី២៦ ខែសីហា នេះ ថៃនៅមិនទាន់ដោះលែងទាហាន ១៨រូប ដែលចាប់ទៅដោយខុសច្បាប់នោះទេ។

បណ្ឌិត គិន ភា មានប្រសាសន៍ថា៖ “យើងត្រូវចេះឈឺចាប់ ឈឺចាប់ជាមួយនឹងការប្រមាថ ឈឺចាប់ជាមួយនឹងការឈ្លានពាន ឈឺចាប់ជាមួយនឹងល្បិចកិច្ចកលរបស់គេចំពោះជាតិយើង។ អ៊ីចឹង បើទាំងអស់គ្នា ប្រជាពលរដ្ឋខ្មែរចេះឈឺចាប់ ហើយប្រែក្លាយការឈឺចាប់ហ្នឹងទៅជាសកម្មភាពជាក់ស្តែងមួយ គាំទ្រអ្វីដែលជារបស់ជាតិយើង ខ្ញុំគិតថា ហ្នឹងគឺយើងលែងដើរជាន់ដានប្រវត្តិសាស្ត្រហើយ”។

លោកបណ្ឌិត បន្ថែមទៀតថា ក្រៅពីឈឺចាប់ កូនខ្មែរត្រូវចងចាំនូវទង្វើទាំងអស់ដែលថៃបានធ្វើលើកម្ពុជា ព្រោះនេះមិនមែនជាលើកទីមួយឡើយ មេរៀនប្រវត្តិសាស្ត្រច្រើនដងហើយដែលថៃតែងតែឈ្លានពានលើបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានេះ លោកសំណូមពរដល់អ្នកមានឥទ្ធិពលក្នុងសង្គម អ្នកធ្លាប់តែវិនិយោគជាមួយថៃ សូមចងចាំរឿងរ៉ាវទាំងអស់នេះ ប្រសិនជាបញ្ហាត្រូវបានបញ្ចប់ ហើយត្រឡប់ទៅល្អូកល្អឺនដូចមុនវិញ នោះការឈឺចាប់នេះនឹងបាត់ដានហើយ។

ចំណែក បណ្ឌិត យង់ ​ពៅ យល់ស្របចំពោះការលើកឡើងរបស់ បណ្ឌិត​ គិន ភា ដែរ។ លោកថា កូនខ្មែរត្រូវយកការឈឺចាប់ ចងចាំ និងពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងដើម្បីទប់ទល់ ទាំងការផលិត បង្កើនបរិមាណ គុណភាព និងជំនឿទុកចិត្ត ផលិតផលក្នុងស្រុក។

ពាក់ព័ន្ធជាមួយការឈ្លានពានរបស់ថៃនេះ​ បណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថា ប្រជាជនសាមញ្ញមិនអាចធ្វើជាគំរូនរណាបានឡើយ ​ហេតុនេះ មានតែអ្នកមានឥទ្ធិពលក្នុងសង្គម នយោបាយ នេះហើយ ដែលជាគំរូល្អដល់ប្រជាជន ឱ្យកូនខ្មែរចងចាំនូវការឈ្លានពានដ៏គឃ្លើនរបស់ថៃ។

ទោះបីបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែ ថៃតែងតែបង្កើតរឿងរ៉ាវ ឈុតឆាកឡើងមក ដូចជាករណីដាក់មីន រាយបន្លាលួសក្នុងទឹកដីកម្ពុជា ជាដើម។ ទាំងអស់នេះ លោកបណ្ឌិតទាំង២ យល់ថា ថៃធ្វើព្រោះចង់ឱ្យកម្ពុជាអស់ការអត់ធ្មត់ រំលោភបទឈប់បាញ់។ តាមរយៈករណីទាំងអស់នេះ លោកបណ្ឌិត គិន ភា និងបណ្ឌិត យង់ ពៅ ថា ថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរបន្តទៀត ហេតុនេះ កូនខ្មែរមានតែពង្រឹងសមត្ថភាព និងផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីអាចទប់ទល់ជាមួយថៃបាន៕

The post អ្នកជំនាញ ផ្តាំកូនខ្មែរឱ្យចងចាំនូវការឈឺចាប់ដែលថៃធ្វើមកលើកម្ពុជា និងពង្រឹងខ្លួនឱ្យបានរឹងមាំ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ ត្រូវអប់រំបណ្តុះបណ្តាលកុមារតាំងពីតូច ដើម្បីឱ្យពួកគេមានភាពរឹងមាំ និងស្មារតីជាតិ
បណ្ឌិត យង់ ពៅ និងបណ្ឌិត គិន ភា អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដូចគ្នាថា ត្រូវមានការបណ្តុះបណ្តាលដល់កុមារចាប់តាំងពីពួកគេនៅតូចៗតាមរយៈប្រព័ន្ធអប់រំ ដើម្បីឱ្យពួកគេមានភាពក្លាហាន រឹងមាំ មានស្មារតីជាតិ និងមនសិការជាតិ ព្រមទាំងមានសមត្ថភាពអាចតតាំងនឹងការឈ្លានពានរបស់សត្រូវ។

រូបភាព៖ UNICEF Cambodia

ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជា បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃតី១៩ ខែសីហា ឆ្នាំ២០២៥ ថា ថៃ នៅតែមានមហិច្ឆតាឈ្លានពានកម្ពុជា ហេតុនេះ ត្រូវអប់រំកុមារតូចៗនូវស្មារតីប្រយុទ្ធ ស្មារតីជាតិ ដើម្បីឱ្យពួកគេក្លាហាន រឹងមាំ ប្រកបដោយមនិសិការជាតិ។ លោកបន្តថា តាមរយៈការបណ្តុះនេះ ក្នុងកម្មវិធីអប់រំកាយ គួរបញ្ចូលក្បួនក្បាច់គុនខ្មែរ ឱ្យកុមារហ្វឹកហាត់ពីក្មេងៗ ហើយប្រយោជន៍នៃការហ្វឹកហាត់រាងកាយនេះ នឹងធ្វើឱ្យពួកគេរឹងមាំ ព្រមទាំងលើកកម្ពស់គុនខ្មែរផងដែរ។ មួយវិញទៀត អ្នកជំនាញរូបនេះ លើកឡើងថា ស្ថានភាពពិភពលោកបច្ចុប្បន្នមានការប្រែប្រួល កម្ពុជា ក៏មិនអាចរំពឹងលើការជួយពីអន្តរជាតិទាំងស្រុងដែរ ពោល គឺត្រូវរឹងមាំខ្លួនឯងជាមុនសិនទើបបរទេសអាចជួយតាមក្រោយបាន។

លោកបណ្ឌិត យង់ ពៅ ថា៖ “កម្មវិធីអប់រំកាយ គួរបានបញ្ចូលក្បួនក្បាច់យុទ្ធគុនខ្មែរ ឱ្យកុមារហ្វឹកហាត់ពីក្មេងៗ ប្រយោជន៍ហ្វឹកហាត់រាងកាយរឹងមាំ និងលើកកម្ពស់គុនខ្មែរ។ ប្រទេសក្បែរខាងកម្ពុជា មិនចោលមហិច្ឆតា ឈ្លានពានទេ ប្រសិនបើយើងនៅតែទន់ខ្សោយនឹងបន្តបាត់បង់ រងនូវការប្រមាថបន្តទៀត។ ម្យ៉ាងទៀត ខណៈនេះសណ្ដាប់ធ្នាប់ពិភពលោកក៏ប្រែប្រួលនិងផុយស្រួយ ដូច្នេះអន្តរជាតិមិនអាចជួយយើងបាននោះទេ ប្រសិនបើយើងទន់ខ្សោយពេកទេ”។

លោកបានសង្កត់ធ្ងន់ថា យុវជនត្រូវមានភាពរឹងមាំ និងក្លាហានជាមុន ទើបអន្តរជាតិអាចជួយបាន ហេតុនេះ ត្រូវបណ្តុះបណ្តាលយុវជនឱ្យមានភាពខ្លាំងក្លា។

ចំណែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏លើកឡើងមិនខុសពីបណ្ឌិត យង់ ​ពៅ ដែរ។ លោកបណ្ឌិតថា កម្ពុជា ត្រូវបណ្តុះស្មារតីកុមារតាំងពីក្មេងៗទៅតាមរយៈប្រព័ន្ធអប់រំ។ ការបណ្តុះបណ្តាលស្មារតីជាតិក្នុងប្រព័ន្ធអប់រំ នឹងធ្វើឱ្យពួកគេ មានស្មារតីជាតិ មោទនភាពជាតិរឹងមាំ និងស្មោះត្រង់ចំពោះជាតិ។ នេះ បើតាមការសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

បណ្ឌិត គិន ភា បញ្ជាក់ឱ្យកូនខ្មែរចាំថា៖ “ទឹកដីនេះ នៅកន្លែងណាក៏មានដំណក់ឈាមដូនតាយើងដែរ យើងត្រូវរួមគ្នាការពារឱ្យខាងតែបាន។ ទឹកដីយើងនៅសល់តូចណាស់ទៅហើយ យើងមិនអាចឱ្យបរទេសក្បែរខាងបន្តលេបត្របាក់ទឹកដីយើងតទៅទៀតបានទេ”៕

The post អ្នកជំនាញ៖ ត្រូវអប់រំបណ្តុះបណ្តាលកុមារតាំងពីតូច ដើម្បីឱ្យពួកគេមានភាពរឹងមាំ និងស្មារតីជាតិ appeared first on Kampuchea Thmey Daily.