សន្តិសុខសង្គម
បណ្ឌិត យង់ ពៅ ថា ករណីកូរ៉េខាងត្បូង គួរតែទុកឱ្យអាជ្ញាធរជំនាញបកស្រាយឱ្យច្បាស់លាស់តាមគោលការរណ៍ច្បាប់
បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៥ ខែតុលា ដោយលើកឡើងថា ករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូងដែលត្រូវបានចាប់ជំរិតក្នុងបទល្មើសអនឡាញប្រព្រឹត្តដោយឧក្រិដ្ឋជនបរទេស ក្នុងខេត្តកំពត លើទឹកដីកម្ពុជា មិនគួរមានការបកស្រាយផ្អែកលើទស្សនៈបុគ្គលទេ នាំឱ្យមានការភាន់ច្រឡំពាក់់ព័ន្ធនឹងបណ្ដាញ អង្គភាព ឬប្រទេសជាមិត្តណាមួយ ពោល គួរតែទុកឱ្យអាជ្ញាធរជំនាញបកស្រាយច្បាស់លាស់ស្របតាមច្បាប់ ការទូត និងគោលរណ៍អន្តរជាតិ។

លោកបណ្ឌិត បានសរសេរថា៖ “ខណៈដែលការស៊ើបអង្កេតនៅតែបន្ត ដើម្បីទទួលបានលទ្ធផលកាន់តែច្បាស់លាស់ជាងនេះ គេគួរតែទុកឱ្យអាជ្ញាធរនិងក្រសួងស្ថាប័នមានសមត្ថកិច្ច រាជរដ្ឋាភិបាល និងប្រទេសពាក់ព័ន្ធ (ក្នុងករណីមាន) ជាអ្នកបកស្រាយឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់ ការទូត និងគោលការណ៍អន្តរជាតិ។ មិនគួរមានការបកស្រាយដោយផ្អែកលើទស្សនៈបុគ្គល ដែលនាំទៅដល់ការភាន់ច្រឡំ ពាក់ព័ន្ធនឹងបណ្ដាញ អង្គភាព ឬប្រទេសជាមិត្តណាមួយឡើយ”។ លោកក៏បានសង្កត់ធ្ងន់ដែរថា៖ “កុំរុញបញ្ហាឱ្យទៅជាការតានតឹងភូមិសាស្ត្រនយោបាយ”។

ចំពោះទស្សនៈរបស់បណ្ឌិត យង់ ពៅ លើករណីនេះ លោកថា ៖ “ការបណ្ដោយឱ្យមានករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង គឺជារឿងគួរឱ្យសោកស្ដាយមួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ពោលគឺខេត្តកំពត។ នេះជារឿងដែលមិនអាចទទួលយកបានទេ ដែលរឿងនេះជាករណីឆរបោកជាសាកល ខណៈក្រុមឧក្រិដ្ឋជនបានយកប្រទេសកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្ម ធ្វើឱ្យកម្ពុជាក្លាយទៅជារូបភាពនយោបាយនៃប្រទេសរងគ្រោះ ហើយត្រូវបានប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួន បែរជាចង្អុលមុខមកកម្ពុជា ដែលហាក់ដូចជារឿងនេះកើតឡើងតែនៅប្រទេសកម្ពុជាតែមួយ”។ នៅពេលមានករណីនេះកើតឡើង លោកបណ្ឌិត យង់ ពៅ សង្កេតឃើញពីការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបង្ហាញពីការទទួលខុសត្រូវចំពោះបញ្ហានេះ តាមរយៈការចាត់វិធានការជាបន្តបន្ទាប់ គឺរាជរដ្ឋាភិបាលមានចំណាត់ការយ៉ាងសកម្ម ទៅលើបញ្ហានេះ ដើម្បីឆ្លើយតបយ៉ាងសមស្របចំពោះមុខ និងនៅក្នុងទំនួលខុសត្រូវក្នុងនាមជារដ្ឋាភិបាល។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា៖ “ខ្ញុំក៏គួរគូសបញ្ជាក់ផងដែរថា ចំពោះករណីនេះ អ្នកវិភាគមួយចំនួន ក៏ដូចជាអ្នកបញ្ចេញមតិទស្សនៈសង្គមផ្សេងៗ មិនគួរ ប្រញាប់ប្រញាល់ពេកក្នុងការទាញភ្ជាប់កម្ពុជានឹងបណ្ដាញនេះឬបណ្ដាញនោះ នៃប្រទេសណាមួយនោះទេ។ គេមិនគួរទាញភ្ជាប់នាំឱ្យមានហេតុផល ដែលឈានទៅដល់ការតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសឬមហាអំណាចណាមួយនោះឡើយ ខណៈភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកកំពុងតែមានភាពតានតឹងស្រាប់” ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


