ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ ថៃចាក់សំឡេងរំខាននៅព្រំដែនព្រោះចង់បំបាក់ភាពអត់ធ្មត់របស់កម្ពុជា ហេតុនេះ កម្ពុជាត្រូវពង្រឹងកាទូតបន្ថែម
បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ភាគីថៃព្យាយាមចាក់សំឡេងរំខាននៅព្រំដែនកម្ពុជា-ថៃ ព្រោះចង់បំបាក់ភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ដើម្បីញុះញង់ធ្វើយ៉ាងណាឱ្យកម្ពុជាប្រតិកម្មតបទៅវិញ ដើម្បីខ្លួនមានលេសចោទប្រកាន់មកកម្ពុជា ថាបានបង្កសកម្មភាពអរិភាពនៅតាមព្រំដែន ផ្ទុយពីស្មារតីនៃបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយអាម៉េរិក។ នេះ បើតាមការផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ការលើកឡើងរបស់លោកបណ្ឌិត បន្ទាប់ពីកាលពីពេលថ្មីៗ ក្រុមជ្រុលនិយមថៃបានចាក់សំឡេងខ្មោច សំឡេងឆ្កែលូនៅពេលយប់ តាមព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យប្រជាជនកម្ពុជាទាំងចាស់ទាំងក្មេង មិនអាចសម្រាន្តបាន និងមានភាពភ័យខ្លាចចំពោះករណីនេះ។
លោកបណ្ឌិត យង់ បន្តថា បច្ចុប្បន្ន ថៃកំពុងព្យាយាមបង្វែរសភាពការណ៍នៅតាមព្រំដែន ដើម្បីលាងជម្រះភាពអាម៉ាសរបស់ខ្លួននៅលើឆាកអន្តរជាតិ មានតែជំរុញឱ្យកម្ពុជាអស់ការអត់ធ្មត់ រួចឆ្លើយតបទៅថៃក្នុងរូបភាពណាមួយ ដែលថៃអាចចោទប្រកាន់មកកម្ពុជាថា រំលោភបទឈប់បាញ់ ទើបថៃអាចបំភាន់សាធារណៈមតិអន្តរជាតិក្នុងសំណុំរឿងព្រំដែនជាមួយកម្ពុជា។ បន្ថែមពីនេះ លោកថា ទោះបីជាមិនបានចេញមុខធ្វើដោយផ្ទាល់ក្ដី ក៏អ្នកនយោបាយថៃបានប្រើប្រាស់រូបភាពបែបនេះ ដើម្បីអុចអាល និងបំផុសកំហឹងកងទ័ព និងប្រជាជនកម្ពុជា ឱ្យប្រតិកម្មតបនឹងខ្លួន ដើម្បីសម្រេចនូវចេតនាទុច្ចរឹតខាងលើ។

លោកបន្ថែមថា៖ “ទាំងអស់នេះ គឺជាអន្ទាក់ថៃ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានតាមដានស្ថានាការណ៍នៅតាមព្រំដែន កត់សម្គាល់រាល់ការវិវត្ត និងវាយតម្លៃគ្រប់កាលៈទេសៈ និងគ្រប់សេណារីយ៉ូទាំងអស់ដែលថៃបានបង្កើត និងបង្កសកម្មភាពឡើង”។
បណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថា កម្ពុជាមានភាពចាំបាច់នៅក្នុងការបន្តរក្សាគោលជំហររឹងមាំនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរនៅលើគោលការណ៍ច្បាប់អន្តរជាតិជាចម្បង គោរពបទឈប់បាញ់ និងការទាមទារឱ្យភាគីថៃគោរពនូវអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិទាំងឡាយដែលខ្លួនបានចុះហត្ថលេខា និងមានកាតព្វកិច្ចអនុវត្តឱ្យខាងតែបាន។ ភាពខ្លាំងដែលកម្ពុជាមាន និងអាចយកឈ្នះលើភាគីថៃបាននោះគឺ ការឈរនៅលើជំហរគោរពច្បាប់អន្តរជាតិ ដែលកម្ពុជាមានប្រៀបខ្លាំងប្រឈមនឹងការតទល់ជាមួយនឹងភាគីថៃ និងជាអ្វីដែលអាចទាញសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រមកដល់កម្ពុជា។ បន្ថែមពីនេះ លោកបណ្ឌិតថា កម្ពុជាក៏ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់ខ្លួនឱ្យកាន់តែសកម្មឡើងបន្ថែមទៀត ពិសេសជាមួយនឹងក្រុមអ្នកសង្កេតការណ៍អន្តរកាលរបស់អាស៊ាន (IOT) នៅខណៈដែលក្រុមអ្នកសង្កេតការណ៍ទាំងនេះ បានធ្វើដំណើរទៅដល់ទីតាំងដែលភាគីថៃបានចាក់សម្លេងរំខានទាំងយប់ ដើម្បីស្វែងយល់និងជ្រាបអំពីសភាពការណ៍ជាក់ស្ដែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងអះអាងថា គឺជាភាពជោគជ័យខាងការទូតដែលកម្ពុជាសម្រេចបាន និងជាការបញ្ជាក់អំពីការគាំទ្ររបស់អាស៊ានចំពោះកម្ពុជាផងដែរ។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាត្រូវតែធានាឱ្យបានថា ចាប់ពីពេលនេះតទៅ រាល់ការបំពានទាំងឡាយណាពីសំណាក់ភាគីថៃ ត្រូវតែបានជ្រួតជ្រាបនិងទទួលដឹងឮពីសំណាក់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីពួកគេក្លាយជាសាក្សីដែលបានឃើញជាក់ស្ដែង និងស្ដាប់ឮដោយផ្ទាល់។ លើសពីនេះ លោកថា កម្ពុជាត្រូវតែប្រមូលភស្តុតាងពីការរំលោភបំពានរបស់ថៃម្តងហើយម្តងទៀត ដើម្បីប្តឹងទៅអន្តរជាតិ និងត្រូវតែកសាង កត់ត្រាឯកសារពាក់ព័ន្ធពីការរំលោភបំពានជាប់ជាប្រចាំ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


