ព័ត៌មានជាតិ
អ្នកតាមដានសង្គម ជំរុញទឹកចិត្តពលរដ្ឋដែលមានលទ្ធភាពបន្តជួយដល់ជនភៀសសឹក និងកងទ័ព
អ្នកតាមដានសង្គម ២រូបបាន បានជំរុញទឹកចិត្តពលរដ្ឋដែលមានលទ្ធភាពឱ្យបន្តជួយដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជាដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រោះនៅមានប្រជាពលរដ្ឋមួយចំនួនមិនទាន់អាចវិលទៅលំនៅឋានវិញ ហើយវីរៈកងទ័ពកម្ពុជាក៏នៅតែបន្តឈរជើង ដើម្បីការពារបូរណភាពទឹកដីជាប់ជានិច្ច។

ក្នុងនោះ លោកបណ្ឌិ ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានលទ្ធភាព ឱ្យបន្តជួយទៅដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជាបន្តទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។
លោកបណ្ឌិត បានលើកឡើងថា «ថ្វីត្បិតតែកម្ពុជា-ថៃ ឈានដល់ការគោរពបទឈប់បាញ់ ប៉ុន្តែនៅតំបន់ខ្លះប្រជាពលរដ្ឋមិនអាចវិលទៅវិញបានទេ ដោយសារនៅប្រុងជើងការម្ខាងៗនៅតំបន់ខ្លះ ហើយនៅតំបន់ខ្លះត្រូវបានថៃឈរជើងកាន់កាប់នោះក៏យើងមិនអាចទៅបានដែរ ហើយតំបន់ខ្លះទៀតនៅមានគ្រាប់ដែលមិនទាន់ផ្ទុះជាច្រើន និងផ្ទះសម្បែង ហេដ្ឋារចនាសម្ព័នដែលត្រូវបានបំផ្លាញក៏មិនអាចទាន់ទៅវិញបាន»។ ហេតុនេះហើយទាមទាឱ្យមានការឧបត្ថម្ភទៅដល់ពលរដ្ឋដែលខ្វះខាតដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។

លោកបណ្ឌិត បានបន្តថា ជនភៀសសឹកដែលនៅសេសសល់ និងអ្នកដែលបានត្រឡប់ទៅលំនៅឋានវិញក្តី គឺសុទ្ធតែប៉ះពាល់។ ដូច្នេះហើយ សម្រាប់បងប្អូនដែលមានសទ្ធា មានសមត្ថភាព មានសមានចិត្ត គួរតែបន្តផ្តល់អំណោយ ចែករំលែកធនធានដែលខ្លួនមានទៅតាមលទ្ធភាពរៀងៗខ្លួន។
ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ លើកឡើងថា ស្ថានភាពសង្គ្រាមនៅមិនទាន់បញ្ចប់ ដោយទើបតែមានបទឈប់បាញ់ ហើយជនភៀសសឹកជាង ១០ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារតែថៃបានចូលកាន់កាប់ដោយខុសច្បាប់បណ្តោះអាសន្ន ហើយបំផ្លាញផ្ទះ និងមុខរបររបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ដូច្នេះជនភៀសសឹកមិនត្រឹមតែបាត់បង់ផ្ទះនោះទេ ថែមទាំងបាត់បង់មុខរបរថែមទៀត ហើយកងទ័ពជួរមុខក៏ដូចគ្នា គឺនៅត្រូវការការជួយជ្រុំជ្រែងពីសាធារណៈជន និងជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នៃជំនួយសប្បុរសដែលធ្លាប់ធ្វើកន្លងមក។

លោកបណ្ឌិត រំពឹងថា ជំនួយសប្បុរសធម៌ នឹងបន្តជួយជ្រុំជ្រែងពលរដ្ឋភៀសសឹក និងវីរៈកងទ័ពបន្តទៀត ក្នុងស្មារតីប្រជាជាតិខ្មែរ រួមសាមគ្គីជាធ្លុងមួយ បន្តស្មារតីជ្រុំជ្រែង ដើម្បីជាកម្លាំងចិត្ត ជាពិសេសកងទ័ពដែលនៅប្រចាំការ តាមលេណដ្ឋាន និងសមរភូមិ គឺត្រូវការទាំងការលើកទឹកចិត្ត និងការជ្រុំជ្រែងសម្ភារៈផ្សេងៗផងដែរ៕
ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


