ព័ត៌មានជាតិ
អ្នកជំនាញ៖ ត្រូវអប់រំបណ្តុះបណ្តាលកុមារតាំងពីតូច ដើម្បីឱ្យពួកគេមានភាពរឹងមាំ និងស្មារតីជាតិ
បណ្ឌិត យង់ ពៅ និងបណ្ឌិត គិន ភា អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដូចគ្នាថា ត្រូវមានការបណ្តុះបណ្តាលដល់កុមារចាប់តាំងពីពួកគេនៅតូចៗតាមរយៈប្រព័ន្ធអប់រំ ដើម្បីឱ្យពួកគេមានភាពក្លាហាន រឹងមាំ មានស្មារតីជាតិ និងមនសិការជាតិ ព្រមទាំងមានសមត្ថភាពអាចតតាំងនឹងការឈ្លានពានរបស់សត្រូវ។

ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជា បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃតី១៩ ខែសីហា ឆ្នាំ២០២៥ ថា ថៃ នៅតែមានមហិច្ឆតាឈ្លានពានកម្ពុជា ហេតុនេះ ត្រូវអប់រំកុមារតូចៗនូវស្មារតីប្រយុទ្ធ ស្មារតីជាតិ ដើម្បីឱ្យពួកគេក្លាហាន រឹងមាំ ប្រកបដោយមនិសិការជាតិ។ លោកបន្តថា តាមរយៈការបណ្តុះនេះ ក្នុងកម្មវិធីអប់រំកាយ គួរបញ្ចូលក្បួនក្បាច់គុនខ្មែរ ឱ្យកុមារហ្វឹកហាត់ពីក្មេងៗ ហើយប្រយោជន៍នៃការហ្វឹកហាត់រាងកាយនេះ នឹងធ្វើឱ្យពួកគេរឹងមាំ ព្រមទាំងលើកកម្ពស់គុនខ្មែរផងដែរ។ មួយវិញទៀត អ្នកជំនាញរូបនេះ លើកឡើងថា ស្ថានភាពពិភពលោកបច្ចុប្បន្នមានការប្រែប្រួល កម្ពុជា ក៏មិនអាចរំពឹងលើការជួយពីអន្តរជាតិទាំងស្រុងដែរ ពោល គឺត្រូវរឹងមាំខ្លួនឯងជាមុនសិនទើបបរទេសអាចជួយតាមក្រោយបាន។

លោកបណ្ឌិត យង់ ពៅ ថា៖ “កម្មវិធីអប់រំកាយ គួរបានបញ្ចូលក្បួនក្បាច់យុទ្ធគុនខ្មែរ ឱ្យកុមារហ្វឹកហាត់ពីក្មេងៗ ប្រយោជន៍ហ្វឹកហាត់រាងកាយរឹងមាំ និងលើកកម្ពស់គុនខ្មែរ។ ប្រទេសក្បែរខាងកម្ពុជា មិនចោលមហិច្ឆតា ឈ្លានពានទេ ប្រសិនបើយើងនៅតែទន់ខ្សោយនឹងបន្តបាត់បង់ រងនូវការប្រមាថបន្តទៀត។ ម្យ៉ាងទៀត ខណៈនេះសណ្ដាប់ធ្នាប់ពិភពលោកក៏ប្រែប្រួលនិងផុយស្រួយ ដូច្នេះអន្តរជាតិមិនអាចជួយយើងបាននោះទេ ប្រសិនបើយើងទន់ខ្សោយពេកទេ”។
លោកបានសង្កត់ធ្ងន់ថា យុវជនត្រូវមានភាពរឹងមាំ និងក្លាហានជាមុន ទើបអន្តរជាតិអាចជួយបាន ហេតុនេះ ត្រូវបណ្តុះបណ្តាលយុវជនឱ្យមានភាពខ្លាំងក្លា។
ចំណែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏លើកឡើងមិនខុសពីបណ្ឌិត យង់ ពៅ ដែរ។ លោកបណ្ឌិតថា កម្ពុជា ត្រូវបណ្តុះស្មារតីកុមារតាំងពីក្មេងៗទៅតាមរយៈប្រព័ន្ធអប់រំ។ ការបណ្តុះបណ្តាលស្មារតីជាតិក្នុងប្រព័ន្ធអប់រំ នឹងធ្វើឱ្យពួកគេ មានស្មារតីជាតិ មោទនភាពជាតិរឹងមាំ និងស្មោះត្រង់ចំពោះជាតិ។ នេះ បើតាមការសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

បណ្ឌិត គិន ភា បញ្ជាក់ឱ្យកូនខ្មែរចាំថា៖ “ទឹកដីនេះ នៅកន្លែងណាក៏មានដំណក់ឈាមដូនតាយើងដែរ យើងត្រូវរួមគ្នាការពារឱ្យខាងតែបាន។ ទឹកដីយើងនៅសល់តូចណាស់ទៅហើយ យើងមិនអាចឱ្យបរទេសក្បែរខាងបន្តលេបត្របាក់ទឹកដីយើងតទៅទៀតបានទេ”៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


