បបូរមាត់ Archives - Kampuchea Thmey Daily

កុំច្រឡំ! ជំងឺគីសបបូរមាត់ ខុសពីជំងឺមហារីកមាត់ធ្មេញ
មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺគីសបបូរមាត់ គឺកើតឡើងដោយសារនៅប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លានដែលស្ថិតនៅក្រោមភ្នាសស្តើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឱ្យមានកំណើនទឹកដក់ (Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។ ហើយគីសនេះ មិនមែនជាជំងឺមហារីកមាត់ធ្មេញទេ។

រូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

ប្រភពខាងលើបានឱ្យដឹងថា ប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។ មូលហេតុ ដែលនាំឱ្យកើតមានជំងឺនេះ ដោយសារការស្ទះនៃក្រពេញទឹកមាត់តូចៗ ហើយមូលហេតុចំបងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់។ រោគសញ្ញានៃគីសនេះ មិនមានការឈឺចាប់នោះទេ មានពណ៌ក្រហមថ្លា ឬខៀវ និងមានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់ផងដែរ។

រូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

មន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ទៀតថា ជំងឺនេះមិនអាចព្យាបាលដោយការលេបថ្នាំបានឡើយ។ ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ ហើយបើក្នុងករណីឡើងប៉ោងទំហំលើសពី ១សង់ទីម៉ែត្រឡើងទៅ ត្រូវការវះកាត់យកចេញតែម្តង។ យ៉ាងណាមិញ គីសបបូរមាត់នេះ ងាយនឹងកើតឡើងវិញ បើបច្ចេកទេសវះកាត់ត្រូវយកចេញទាំងស្រុងនូវដុំនោះ និងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ ចំណែកការខាំបបូរមាត់កន្លែងដដែលក៏អាចកើតឡើងវិញដែរ៕

ដោយ៖ អុន ស្រីមាន

The post កុំច្រឡំ! ជំងឺគីសបបូរមាត់ ខុសពីជំងឺមហារីកមាត់ធ្មេញ appeared first on Kampuchea Thmey Daily.

ទម្រង់បបូរមាត់ ៣ប្រភេទ បុព្វេចារជាមនុស្សមានវាសនាខ្ពស់
ថ្វីត្បិតតែជោគជ័យឬបរាជ័យ សុភមង្គលឬទុក្ខលំបាករបស់មនុស្សម្នាក់ៗ អាស្រ័យលើការខិតខំរបស់ខ្លួនពិតមែន ប៉ុន្តែក្រៅពីនោះ ឥទ្ធិពលនៃអំណាចក្រៅខ្លួនក៏អាចកំណត់ជោគវាសនារបស់ពួកគេបានផងដែរ។

ដូច្នេះហើយ ទើបបានជានរវិទ្យាជឿថា ទម្រង់បបូរមាត់របស់មនុស្សស្រី អាចជួយឱ្យយើងទស្សន៍ទាយបានថា មនុស្សស្រីប្រភេទណានឹងមានសំណាងខ្លាំងក្នុងឆាកជីវិត។

បបូរមាត់ក្រហម ឬ Cherry

ជាទូទៅ មនុស្សស្រីដែលមានសំណាងមានមាត់ Cherry ជាមនុស្សមានសម្រស់ស្រស់ស្អាត ហើយងាយទទួលបានការចាប់អារម្មណ៍ និងភាពទាក់ទាញពីមនុស្សភេទផ្ទុយ។ ជាពិសេសមនុស្សស្រីដែលមាន​ទម្រង់បបូរមាត់បែប​នេះ​​នឹងមាន​សំណាងខ្លាំង​ក្នុង​ការងារ និង​ជីវិត​ផងដែរ​។ ពេល​នាងពេញវ័យ នាងច្រើនតែជួប​ស្វាមី​ជា​អ្នកមានទ្រព្យធន។ ដូច្នេះហើយ ជីវិតរបស់នាងក៏សម្បូរហូរហៀរ និងសុខសុភមង្គល។

បបូរមាត់ស្រស់ ឬក្រាស់បន្តិច

ភាគច្រើននៃស្ត្រីដែលមានមាត់ប្រភេទនេះ គឺជាមនុស្សដែលងាយនឹងមានសំណាងធំ ព្រមទាំងសុភមង្គលក្នុងឆាកជីវិត។ ដោយសារជ្រុងមាត់របស់នាងចង្អុលឡើងលើ នាងតែងតែមានមុខស្រស់ស្រាយ សប្បាយរីករាយ ហើយត្រូវបានមនុស្សម្នាស្រឡាញ់រាប់អាន គ្រប់ទីកន្លែងដែលនាងបានទៅ។

លើសពីនេះ នាងមានចរិតស្លូតបូត បើកចំហរ ទំនាក់ទំនងល្អ ទើបនាងច្រើនតែជោគជ័យលើគ្រប់រឿងមិនថា​ជីវិត​ ​ការងារ និង​លាភសក្ការទ្រព្យសម្បត្តិ។

បបូរមាត់ពណ៌ផ្កាឈូក ឬរាងបេះដូង

ស្ត្រី​សំណាង​មាន​បបូរមាត់​ពណ៌​ផ្កាឈូក និងទម្រង់បេះដូង ជាមនុស្ស​កើត​មក​មាន​ជោគ​វាសនា​ល្អ​ពីកំណើត។ នាងជាមនុស្សមានភាពរីករាយ និងពោរពេញដោយថាមពលវិជ្ជមាន ដូច្នេះហើយទោះបីជាមានការលំបាកក្នុងជីវិតក៏ដោយ ក៏នាងអាចយកឈ្នះបានយ៉ាងឆាប់រហ័ស។ នៅពេលនាងឈានចូលវ័យកណ្តាល កេរ្តិ៍ឈ្មោះក្នុងអាជីពកាន់តែមានភាពរុងរឿង គ្រប់យ៉ាងកាន់តែសមប្រកបទៅៗជាលំដាប់៕

អត្ថបទ៖ សន្យា

ចុចអាន៖ នារីមានប្រជ្រុយលើដើមទ្រូងទាំង ៤កន្លែងនេះ ជាមនុស្សសំណាងធំ

The post ទម្រង់បបូរមាត់ ៣ប្រភេទ បុព្វេចារជាមនុស្សមានវាសនាខ្ពស់ appeared first on Kampuchea Thmey Daily.

៤ យ៉ាងគួរដឹង មុនចាក់បំពេញ Filler នៅត្រង់បបូរមាត់
ការចាក់បញ្ចូលសារធាតុបំពេញ (Filler) ចូលទៅក្នុងស្បែកនៃបបូរមាត់ ដើម្បីជួយដោះស្រាយបញ្ហា ស្នាមជ្រួញ ជ្រៅនៅតំបន់ផ្សេងៗ អ្នកគួរតែពិគ្រោះជាមួយគ្រូ​ពេទ្យជំនាញ​ខាងសើស្បែក​មុន​នឹង​ចាក់។ ជាពិសេស​ត្រូវ​អនុវត្ត​តាម​ការណែនាំមុន និង​ក្រោយ​ពេល​ចាក់​បំពេញ ដើម្បី​កាត់​បន្ថយ​លទ្ធភាព​នៃ​ភាព​មិន​ប្រក្រតី ឬ​ផលវិបាក​កើត​ឡើង​ណាមួយ។

ទន្ទឹមនោះ មានវិធី ៤ យ៉ាង ​ដែល​អ្នក​គួរ​ដឹង ​មុន​ពេល​ចាក់​បំពេញ Filter ៖

១ គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យរាល់​បញ្ហា និង​រៀបចំ​ផែនការ​ព្យាបាល​សមស្រប។

២ ប្រសិន​បើ​អ្នក​មាន​ជំងឺ​ពី​កំណើត ឬ​ត្រូវ​​លេប​ថ្នាំ​វីតាមីន​ជាប្រចាំ អ្នក​គួរ​តែ​ប្រាប់​គ្រូពេទ្យ​ មុន​ពេល​ធ្វើការ​ព្យាបាល​ណា​មួយ។

៣ គួរ​ជ្រើសរើស​ម៉ាក និង​ប្រភេទ​ឧបករណ៍ចាក់​បំពេញ​ដែល​មាន​ស្តង់ដារ ហើយ​អាច​ពិនិត្យ​មើល​ព័ត៌មាន​លើ​កញ្ចប់​សិន ចាំសម្រេចចិត្តថាចាក់​។

៤ គួរ​ពិនិត្យ​មើល​មន្ទីរពេទ្យ ឬ​គ្លីនិក​ដែល​មាន​ស្តង់ដារ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មុន​សម្រេចចិត្ត​ចាក់​បន្ថែម។

គ្រោះថ្នាក់​នៃ​ការ​ចាក់​បំពេញ​មិន​ត្រូវ​ស្តង់ដារ

លោកស្រី Mingkwan Wichaidit នាយក​វិទ្យាស្ថាន​សើស្បែក បាន​និយាយ​ថា ការ​ចាក់​បំពេញ​មិន​មាន​លក្ខណៈ​ស្តង់ដារ ឬ​ការ​ជ្រើសរើស​ផលិតផល​មិន​សមរម្យ នឹង​នាំ​ឲ្យ​មាន​លំហូរ​នៃ​សារធាតុ​បំពេញ​ស្បែក​ខូចទ្រង់ទ្រាយ ឬ​ហើម ក្រាស់ ហើយ​មាន​ផលវិបាក​ផ្សេង​ទៀត ​ដែល​អាច​នឹង​កើត​មាន​។​ ទន្ទឹម​នោះ​ ក៏​មាន​វិធី​សង្កេត​មើល​ផលវិបាក ​ឬ​ភាព​មិន​ប្រក្រតី​បន្ទាប់​ពី​ចាក់​ Filler បានដែរ ៖

-ពណ៌​ស្បែក​ខុស​ពី​ធម្មតា​ ដូចជា​ស្លេក ឬ​ក្រហម​ខ្លាំង, ឈឺចាប់ ហើម ក្រហម ឬជាំ​ជាង​ធម្មតា, ស្ពឹកមុខ, មាន​ខ្ទុះ សង្ស័យ​ថា​ឆ្លង​មេរោគ ឬ​រលាកស្បែកផ្សេងៗ។ ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ទាំង​នេះ សូម​ស្វែង​រក​ការ​ព្យាបាល​ភ្លាមៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស

ចុចអាន៖អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថា​កូនៗកើតមកនឹង​រងជំងឺអ្វីខ្លះដែរ?

The post ៤ យ៉ាងគួរដឹង មុនចាក់បំពេញ Filler នៅត្រង់បបូរមាត់ appeared first on Kampuchea Thmey Daily.

ហេតុអ្វីបបូរមាត់កាន់តែឡើងខ្មៅ? ដោះស្រាយបែបណា?
បបូរ​មាត់​​ក៏​ត្រូវ​ការ​ការ​​ថែ​ទាំ​ជា​ប្រចាំ ​ដូច​ទៅ​នឹង​ស្បែក​របស់​យើង​ដែរ ពីព្រោះ​​​ស្បែក​នៅ​លើ​បបូរ​មាត់​ស្ដើង​ ហើយ​ថែម​ទាំង​មិន​មាន​ក្រពេញ​ញើស​ ដែល​ធ្វើ​ឲ្យ​​ងាយ​ស្ងួត និង​របក​​ថែម​ទៀត​ផង​។ ជាក់​ស្ដែង បបូរ​មាត់​​ខ្មៅ និង​បាត់បង់​ពណ៌​ស៊ីជម្ពូ​បែប​ធម្មជាតិ​ ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ហើយ​ពណ៌​នៃ​បបូរ​មាត់​អាច​​ប្រែប្រួល​អាស្រ័យ​លើ​ទម្លាប់​នៃ​ការ​រស់នៅ​ និង​កត្តា​វេជ្ជសាស្ត្រ​មួយ​ចំនួន​ផង​ដែរ​​។

មូលហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ខ្មៅ​​ទៅ​ៗ​

ជក់​បារី​

អាលែកហ្ស៊ី​​នឹង​ក្រែម​លាប​មាត់

អាលែកហ្ស៊ី​នឹង​ថ្នាំ​ដុស​ធ្មេញ​ផ្ទុក​សារធាតុ​Menthol

ក្រែម​ព្យាបាល​បបូរ​មាត់​ដែល​មាន​ក្លិន

ក្រែម​លាប​មាត់​ដែល​មាន​គុណភាព​អន់​

អាលែកហ្ស៊ី​នឹង​ថ្នាំ​​មួយ​ចំនួន​

សង្កត់​ ខាំ ឬ​លិឍ​បបូរ​មាត់។

តិចនិក​សាមញ្ញៗ​មួយ​ចំនួន​ជួយ​កាត់បន្ថយ​បបូរ​មាត់​ខ្មៅ​

​១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

កត្តា​មួយ​ចំនួន​ដូចជា​ការ​បំពុល​បរិស្ថាន​ និង​កង្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត ប្រេះ និង​ឡើង​ពណ៌​ខ្មៅ​។ ហេតុ​នេះ​ហើយ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់​ចំនួន​​ប្រាំបី​កែវ​ក្នុង​មួយ​ថ្ងៃ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​នៅ​ក្នុង​រដូវ​រងា។

២. ឈប់​ជក់​បារី​

ការ​ជក់​បារី​មិន​ត្រឹម​តែ​បំផ្លាញ​សុខភាព​រាងកាយ​ និង​ស្បែក​ប៉ុណ្ណោះ​ទេ ​​ថែម​ទាំង​ប៉ះពាល់​ដល់​បបូរ​មាត់​របស់​យើង​ ក៏​ដូចជា​សុខភាព​​ផ្លូវ​ដង្ហើម​​។ ដូច​នេះ បើ​យើង​គប្បី​បញ្ឈប់​ការ​ជក់បារី​ ទើប​ជា​ការ​ប្រសើរ​។

៣. ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ឲ្យ​បាន​ច្រើន​

​ទន្ទឹង​នឹង​នេះ​ដែរ ការ​ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ឪឡឹក​ ប៉េងប៉ោះ និង​ត្រសក់​ ជាដើម អាច​ជួយ​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​ ព្រម​ទាំង​ជួយ​ឲ្យ​ពណ៌​បបូរ​មាត់​កាន់​តែ​ប្រសើរ​ជាង​មុន​។

កាត់​បន្ថយ​​​ស្នាម​ខ្មៅ​នៃ​បបូរ​មាត់​ជាមួយ​នឹង​ត្រសក់​

ត្រសក់​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សមាសធាតុ​សម្បូរ​ស៊ីលីកា ដែល​អាច​ជួយ​កាត់បន្ថយ​សារធាតុ​ពណ៌​ និង​ស្នាម​ខ្មៅ​នៃ​បបូរ​មាត់​។ ចូរ​កិន​ត្រសក់​២​ទៅ​៣​ចំណិត​ និង​យក​ល្បាយ​មក​លាប​នៅ​លើ​បបូរ​មាត់​ ដោយ​ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​ និង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា។ គ្នា​យើង​អាច​អនុវត្ត​តិចនិក​នេះ​ចំនួន​១​ទៅ​២​ដង​ក្នុង​មួយ​ថ្ងៃ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គេងស្រាតពេលយប់ ផ្ដល់ប្រយោជន៍ដល់សុខភាពច្រើន មិនជឿអានអត្ថបទសិន!

The post ហេតុអ្វីបបូរមាត់កាន់តែឡើងខ្មៅ? ដោះស្រាយបែបណា? appeared first on Kampuchea Thmey Daily.

៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ
បញ្ហាបបូរមាត់ខ្មៅ ខ្លះអាចមកពីតំណពូជ ឬ បណ្ដាលមកពីហេតុផលមួយចំនួនទៀត។ អាកប្បកិរិយាជាច្រើន ដែលយើងធ្វើនៅក្នុងជីវិតប្រចាំថ្ងៃ អាចធ្វើឲ្យ​បបូរមាត់ខ្មៅ  រួមទាំងអាហារដែល​ញ៉ាំ ប្រសិនបើការថែទាំមិនល្អគ្រប់គ្រាន់ ឬបញ្ហាមិនត្រូវបានកែតម្រូវ​ បបូរមាត់នឹងប្រែជាខ្មៅជាងមុន។

កម្ពុជាថ្មីមានវិធីដ៏ល្អមួយ ដើម្បីជួយដោះស្រាយបញ្ហាបបូរមាត់ខ្មៅ ​ឲ្យប្រែមកជាពណ៌​ផ្កាឈូក​ ​ទន់​ល្មើយមកវិញ។

១ ផឹកទឹកឲ្យបានច្រើន

ផឹកទឹកតិចពេក​ នឹង​ធ្វើ​ឲ្យ​​បបូរមាត់​របស់​យើង​មើល​ទៅ​ខ្មៅ ស្ងួត ប្រេះ ​មិន​ស្អាត ដោយសារតែ​ទឹកជួយរក្សាសំណើម​នៅក្នុងស្បែក រួមទាំងបបូរមាត់ផងដែរ។ តំបន់​បបូរមាត់​អាចបាត់បង់​សំណើម​យ៉ាង​ងាយ​ ជាង​តំបន់​ដទៃ។  ការផឹកទឹក​នឹង​ជួយ​ស្តារ ហើយចូលទៅ​ចិញ្ចឹម​ស្បែក​ឲ្យយ​មាន​សំណើម។

២ ចៀសវាង​អាកប្បកិរិយា​ដែល​ធ្វើ​ឲ្យ​បបូរមាត់​ខ្មៅ

ភាគច្រើន​មូលហេតុនៃបបូរមាត់ខ្មៅ គឺមកពីទម្លាប់ប្រចាំថ្ងៃរបស់យើង។ មិនថាលិទ្ធបបូរមាត់​ញឹកញាប់  ការជក់បារី បើ​អាច​ចៀសបាន ​គួរ​ចៀសវាង​។ នៅពេលញ៉ាំផ្លែឈើ និងបន្លែ អាហារ ឬបង្អែម ចូរលាងមាត់ជានិច្ច។ ចំណុចសំខាន់គឺត្រូវព្យាយាមចៀសវាងការប្រើក្រែមលាបមាត់ បង្ក​ឲ្យ​មានប្រតិកម្មអាឡ័កស៊ី ហើយមុនពេលចូលគេង កុំភ្លេចលាបក្រែមបំប៉នបបូរមាត់ ដើម្បីផ្តល់សំណើម។

៣ ប្រើ​ច្រាស​ដុស​ធ្មេញ​ដើម្បី​ជួយ

បន្ទាប់ពី​ដុស​ធ្មេញ​រួច ​អ្នក​ក៏​អាច​ប្រើ​ច្រាស​ដុស​ធ្មេញ​មកត្រដុស​ថ្នមៗ នៅ​ជុំវិញ​បបូរមាត់​ខាង​លើ និង​ខាងក្រោម ដើម្បី​ជួយ​ជម្រុះ​កោសិកា​ចាស់ៗ​ចោល។ ធ្វើ​បែបនេះ​រាល់ថ្ងៃ​ ប្រហែល​មួយ​ខែ ​អ្នក​នឹង​ឃើញ​ភាព​ខុសគ្នា។

៤ កុំចេះតែប្រើផលិតផលផ្ដេសផ្ដាសឲ្យសោះ

មិនថាទិញថ្នាំមកលាបខ្លួនឯង ឬមានការ​ផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ក៏ដោយ។ ផលិតផលទាំងនោះ​ ​មិនអាចធានាបានទេ ផលប៉ះពាល់អវិជ្ជមាន អាចកើតឡើងយ៉ាងធ្ងន់ធ្ងរ ឬក្នុងរយៈពេលយូរ។ ប៉ុន្តែប្រសិនបើអ្នកកំពុងជួបប្រទះភាពមិនស្រួលផ្សេងទៀត អ្នកគួរតែទៅពិគ្រោះ​ជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់ពីមូលហេតុ។

៥ វីតាមីន Bអាច​ស្តា​ស្បែក​ឡើង​វិញ

បន្ថែមពីវិធីខាងលើ​ ការ​ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន B ជា​សារធាតុ​សំខាន់​សម្រាប់​ស្បែក និង​ភ្នាស​រំអិល។ ពួកវាមាននៅក្នុងអង្ករសំរូប ថ្លើម បន្លែស្លឹកបៃតង គ្រាប់អាល់ម៉ុន សណ្តែកដី ឬគ្រាប់ស្វាយចន្ទី។

៦ រូបមន្តទឹកឃ្មុំសំណើម

យកទឹកឃ្មុំ ស្ករ និង Vaseline កន្លះស្លាបព្រាបាយ លាយចូលគ្នា រួចម៉ាស្សា​លើបបូរមាត់​របស់អ្នក។ ទុក​វា​ចោល​ប្រហែល ១០ នាទី រួច​ប្រើ​សំឡី​ដែល​សើម ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​មក​ជូត​ចេញ។ រូបមន្ត​នេះ ​នឹង​ជួយ​ជម្រុះ​កោសិកា​ស្បែក​ខ្មៅ​ចេញ។ ជាពិសេស ជួយធ្វើ​​ឲ្យ​បបូរមាត់​ត្រឡប់​ទៅ​ពណ៌​ផ្កាឈូក​ ទន់​ល្មើយ​ភ្លាមៗ។

៧ ​រូបមន្តពណ៌ផ្កាឈូក Lemonade

ទឹកក្រូចឆ្មា ទឹកដោះគោ និងស្ករ ½ ស្លាបព្រាកាហ្វេ លាយចូលគ្នា ហើយលាបជារង្វង់លើ​មាត់ ឬ​អ្នក​អាច​ប្រើ​បន្ទះ​សំលី​កប្បាស​មក​ជ្រលក់​រួច​បិទ​លើ​មាត់​ ហើយ​ទុក​​ចោល​ប្រហែល ៥ នាទី កុំយូរ​ពេក (ព្រោះ​ទឹក​ក្រូច​ឆ្មា​មាន​ជាតិ​អាស៊ីត) រូបមន្ត​ទាំងពីរ​នេះ ​គួរ​ធ្វើ​តែ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​បានហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រាយចម្ងល់ពីជំងឺរើម ពិតជាបណ្ដាលឲ្យស្លាប់ឬយ៉ាងណា?

The post ៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ appeared first on Kampuchea Thmey Daily.