សុខភាព
កុំច្រឡំ! ជំងឺគីសបបូរមាត់ ខុសពីជំងឺមហារីកមាត់ធ្មេញ
មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺគីសបបូរមាត់ គឺកើតឡើងដោយសារនៅប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លានដែលស្ថិតនៅក្រោមភ្នាសស្តើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឱ្យមានកំណើនទឹកដក់ (Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។ ហើយគីសនេះ មិនមែនជាជំងឺមហារីកមាត់ធ្មេញទេ។

ប្រភពខាងលើបានឱ្យដឹងថា ប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។ មូលហេតុ ដែលនាំឱ្យកើតមានជំងឺនេះ ដោយសារការស្ទះនៃក្រពេញទឹកមាត់តូចៗ ហើយមូលហេតុចំបងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់។ រោគសញ្ញានៃគីសនេះ មិនមានការឈឺចាប់នោះទេ មានពណ៌ក្រហមថ្លា ឬខៀវ និងមានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់ផងដែរ។

មន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ទៀតថា ជំងឺនេះមិនអាចព្យាបាលដោយការលេបថ្នាំបានឡើយ។ ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ ហើយបើក្នុងករណីឡើងប៉ោងទំហំលើសពី ១សង់ទីម៉ែត្រឡើងទៅ ត្រូវការវះកាត់យកចេញតែម្តង។ យ៉ាងណាមិញ គីសបបូរមាត់នេះ ងាយនឹងកើតឡើងវិញ បើបច្ចេកទេសវះកាត់ត្រូវយកចេញទាំងស្រុងនូវដុំនោះ និងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ ចំណែកការខាំបបូរមាត់កន្លែងដដែលក៏អាចកើតឡើងវិញដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


