KPT+
៤ យ៉ាងគួរដឹង មុនចាក់បំពេញ Filler នៅត្រង់បបូរមាត់
ការចាក់បញ្ចូលសារធាតុបំពេញ (Filler) ចូលទៅក្នុងស្បែកនៃបបូរមាត់ ដើម្បីជួយដោះស្រាយបញ្ហា ស្នាមជ្រួញ ជ្រៅនៅតំបន់ផ្សេងៗ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកមុននឹងចាក់។ ជាពិសេសត្រូវអនុវត្តតាមការណែនាំមុន និងក្រោយពេលចាក់បំពេញ ដើម្បីកាត់បន្ថយលទ្ធភាពនៃភាពមិនប្រក្រតី ឬផលវិបាកកើតឡើងណាមួយ។

ទន្ទឹមនោះ មានវិធី ៤ យ៉ាង ដែលអ្នកគួរដឹង មុនពេលចាក់បំពេញ Filter ៖
១ គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យរាល់បញ្ហា និងរៀបចំផែនការព្យាបាលសមស្រប។
២ ប្រសិនបើអ្នកមានជំងឺពីកំណើត ឬត្រូវលេបថ្នាំវីតាមីនជាប្រចាំ អ្នកគួរតែប្រាប់គ្រូពេទ្យ មុនពេលធ្វើការព្យាបាលណាមួយ។
៣ គួរជ្រើសរើសម៉ាក និងប្រភេទឧបករណ៍ចាក់បំពេញដែលមានស្តង់ដារ ហើយអាចពិនិត្យមើលព័ត៌មានលើកញ្ចប់សិន ចាំសម្រេចចិត្តថាចាក់។
៤ គួរពិនិត្យមើលមន្ទីរពេទ្យ ឬគ្លីនិកដែលមានស្តង់ដារ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ មុនសម្រេចចិត្តចាក់បន្ថែម។
គ្រោះថ្នាក់នៃការចាក់បំពេញមិនត្រូវស្តង់ដារ

លោកស្រី Mingkwan Wichaidit នាយកវិទ្យាស្ថានសើស្បែក បាននិយាយថា ការចាក់បំពេញមិនមានលក្ខណៈស្តង់ដារ ឬការជ្រើសរើសផលិតផលមិនសមរម្យ នឹងនាំឲ្យមានលំហូរនៃសារធាតុបំពេញស្បែកខូចទ្រង់ទ្រាយ ឬហើម ក្រាស់ ហើយមានផលវិបាកផ្សេងទៀត ដែលអាចនឹងកើតមាន។ ទន្ទឹមនោះ ក៏មានវិធីសង្កេតមើលផលវិបាក ឬភាពមិនប្រក្រតីបន្ទាប់ពីចាក់ Filler បានដែរ ៖
-ពណ៌ស្បែកខុសពីធម្មតា ដូចជាស្លេក ឬក្រហមខ្លាំង, ឈឺចាប់ ហើម ក្រហម ឬជាំជាងធម្មតា, ស្ពឹកមុខ, មានខ្ទុះ សង្ស័យថាឆ្លងមេរោគ ឬរលាកស្បែកផ្សេងៗ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ សូមស្វែងរកការព្យាបាលភ្លាមៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស
ចុចអាន៖អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


