Connect with us

សុខភាព

អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថា​កូនៗកើតមកនឹង​រងជំងឺអ្វីខ្លះដែរ?

បានផុស

នៅ

ថ្នាំ Botox គឺប្រើសម្រាប់​ព្យាបាលប្រឆាំងភាពចាស់នៃស្បែកមនុស្ស អស់ជាច្រើនទសវត្សមកហើយ ប៉ុន្តែតើផលប៉ះពាល់រយៈពេលវែងរបស់វាចំពោះសុខភាពមានគេនិយាយ​រំលឹក​ដែរទេ?

តាមការពិត ជាតិ Botox ត្រូវបានផលិតចេញពី បាក់តេរី Clostridium botulinum ដែលជាជាតិពុលដ៏គ្រោះថ្នាក់បណ្តាលឱ្យខ្វិនអវៈយវៈ ដោយសារវាចូលទៅ​រារាំងប្រព័ន្ធ​សរសៃប្រសាទមនុស្ស​។

កន្លែងដែលគេ​និយមប្រើ Botox ចាក់កែសម្ផស្ស​បំផុតគឺនៅជុំវិញភ្នែក ថ្ងាស និងបបូរមាត់។ យោងតាម medicalnewstoday ស្តីពីការ​ប្រើ​ថ្នាំ Botox វះកាត់ចាក់បង្រួមបឿក្រោមកមនុស្សស្រី បង្រួមមុខវី និង​ទីដែលមានសាច់យារធ្លាក់ មាន​ភាពជ្រីវជ្រួញ គឺជា​ការចាក់កែសម្រស់ដ៏ពេញនិយមបំផុត ដែល​សេវាកម្មនេះ កើតឡើង​ជាង ៦ លានដង ក្នុងមួយឆ្នាំ ៗជុំវិញពិភពលោក ជាពិសេសនៅអាមរិក ឡុងដ៍ សឹង្ហបុរី កូរ៉េ ថៃ  ជប៉ុន ។ល។

តាម​ទ្រឹស្តី សុខាភិបាល Botox គឺជាសារធាតុ Neurotoxin ដែលបានមកពី​បាក់តេរី​ឈ្មោះ Clostridium Botulinum ត្រូវបានផ្នែកកែសម្រស់និយម​យកទៅ​ប្រើកាត់បន្ថយស្នាមជ្រួញនិងធ្វើឲ្យពង្រឹង​សាច់ដុំនៅខាងក្រោមសាច់យារធ្លាក់ឱ្យតឹងណែន​។

មនុស្សភាគច្រើនស្គាល់ថា Botox មានសមត្ថភាពបំបាត់ភាពជ្រីវជ្រួញ និងធ្វើឱ្យស្បែក​មើលទៅក្មេងជាងវ័យ​ តេតាមពិត វាត្រូវបានវិទ្យាសាស្ត្រ​បង្កើតឡើងមក ដើម្បីព្យាបាលមនុស្សដែលមានបញ្ហា​ភ្នែក​ព្រិចញាប់ ភ្នែក​ពិបាកសម្លឹង និងបញ្ហាដទៃទៀត​លើ​ត្របកភ្នែក។

សព្វថ្ងៃនេះ Botox ក៏ត្រូវបានគេប្រើកែ​ជំងឺប្រកាំង ការឈឺសន្លាក់ជើង ជំងឺតម្រងនោម និងប្លោកនោម។

ថ្វីបើ Botox មានលទ្ធផល​វិជ្ជមាន​សម្រាប់​ការប្រើប្រាស់ក៏ដោយ វាជាការសំខាន់ដែលត្រូវដឹងថា ការបញ្ចូល  Botox គឺ​កំពុងដាក់ជាតិពុលនៅក្នុងខ្លួន។ ប្រសិនបើគ្មានជំងឺអ្វី​ដែលចាំបាច់ត្រូវប្រើវាទៅព្យាបាល ហេតុអ្វីអនុញ្ញាត្តិ ឱ្យវាចូលទៅក្នុងរាងកាយយើង?

យោងតាមសម្ព័នគ្រូពេទ្យវះកាត់ប្លាស្ទិចកែសម្ផស្ស​នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ផលប៉ះពាល់នៃសារជាតិ​ Botox រួមមាន ស្នាមជាំនិងឈឺចាប់នៅកន្លែងចាក់ថ្នាំនេះចូល។ រោគសញ្ញាដូចជាគ្រុនផ្តាសាយកើតឡើងញឹកញាប់មាន ឈឺក្បាល ចង់ចង្អោរ មានភាពទន់ខ្សោយទំាងចិត្ត​និងកម្លាំង ផ្ទៃមុខឬស្បែកស្លក់ខ្វះជាតិ​ទឹក។ ប្រសិនបើជាតិពុលនៃការចាក់ Botox កន្លែងជ្រីវជ្រួញនោះ រាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ អាចបណ្តាលឱ្យមានបញ្ហាដកដង្ហើមតឹងៗ សាច់ដុំចុកចាក់ចុះខ្សោយ និយាយមិនត្រូវពាក្យ គិតផ្សេងនិយាយផ្សឹង​ ពិបាកលេបនិងទំពារ, ខ្សោយបំពង់ក មានបញ្ហាជាមួយការស្រង់ក្លិន នឹងចក្ខុវិស័យព្រិលរកាំ ហើយ​ពិបាក​ក្នុងការហារមាត់​និយាយ។

ជំងឺ Botulism ដែលបង្កឡើងដោយជាតិពុល botulinum ក្នុង Botox បង្ហាញ​រោគសញ្ញាមុនគេ តាមរយៈ​បញ្ហាផ្លូវដង្ហើមនិង ប្រព័ន្ធ ដក​ដង្ហើម​ទំាងមូល ដែល​អាចបណ្តាលឱ្យស្លាប់បាន។

ជាតិពុល botulinum ត្រឹមតែ ១ ខាំ ប៉ុណ្ណោះ​ក៏​អាចសម្លាប់មនុស្សជាង ១ លាននាក់បាន បើ  ២ គីឡូក្រាមគឺ​អាចសំលាប់ប្រជាជននៅលើផែនដីទាំងមូលអស់​ យោងតាម medicalnewstoday ។

Clostridium botulinum ជាពពួកបាក់តេរីដែលគេ​ប្រើមកបង្កើត​ Botox ។ បាក់តេរីអស់នេះ ត្រូវបានគេរកឃើញមាននៅក្នុងធម្មជាតិរួមមានក្នុងប្រហោងពោះវៀនរបស់ថនិកសត្វ និងត្រីទឹកប្រៃ ក្នុងសម្បកក្តាមនិងសំបកសត្វសមុទ្ធ​ផ្សេងៗទៀត។

ករណីដែលបាក់តេរី Clostridium botulinum បានមកពីសត្វទំាងនោះ ជាទូទៅវា​គ្មានគ្រោះថ្នាក់អ្វីទេ។ បញ្ហាគឺ នៅពេល​គេយកវាមកបង្កើតជាថ្នាំចាក់ កើហើយ​កោសិកាបាក់តេរីនោះ​លូតលាស់កើនឡើងវា​ចាប់ផ្តើមផលិតជាតិពុល botulinum ដែលជាសារធាតុបង្កើត​​ជំងឺ botulism (ជំងឺកម្រ​ដែលពិបាកក្នុងការព្យាបាល​) វាចូលទៅ​រារាំង​ដំណើរការ​ប្រព័ន្ធសរសៃប្រសាទ មិនឱ្យ​ផ្តល់សញ្ញាធម្មតាមកដល់រាងកាយជាហេតុបណ្តាលឱ្យ​យើងនិយាយខុសពីការគិត ពិបាកហារមាត់ ស្ងួតក និងខូចបំពង់ដង្ហើមនិងស្លាប់។

ទោះបីជាជាតិពុល botulinum មានការគម្រាមកំហែងយ៉ាងណា តែ Botox នៅតែមាន​តម្រូវការខ្ពស់ក្នុងឧស្សាហកម្មកែសម្រស់។ ម្តាយដែលចាក់ Botox ដោយមិនត្រឹមត្រូវ​ប្រការណាមួយ មានផ្ទុកជាតិពុលនៃបាក់តេរី botulinum ពួកគេ​នឹងមាន​វិប្បដិសារីពេលដែលកូនកើតមកជាមួយជំងឺនេះតំាង​ពីកំណើត។ នេះ​មិនគិតពីការឆ្លងរោគព្រោះ​ការកែសម្រស់ដេលចេះតគ្នា គ្មានក្បួនខ្នាតនិង​ប្រើ Botox ខុសបទដ្ឋាន ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ភ្លាមៗ​តែម្តង នៅហុងកុងនិងអាមេរិក ចក្រភពអង់គ្លេស ។ល។

តើអ្នក​ចង់ស្អាត​ហើយក្លាយជាម្តាយម្នាក់ដែល​អង្គុយ​សម្លឹងកូនពិការទំាងគ្នាគ្មានកំហុស?

តើអ្នកចង់បានភរិយា​ម្នាក់ដែលនឹងនាំមកនូវមេរោគ botulinum មនុស្ស​ជំនាន់ក្រោយ​ដែលប្រើត្រកូលអ្នក?

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ រឿង​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង ១០ អំពី​រ៉ែ​មាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១២ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៥ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម