បារាំង Archives - Kampuchea Thmey Daily

លោក Macron ៖ អឺរ៉ុប​ត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីការពារខ្លួន ទោះ​ត្រូវ​លះបង់គ្រប់បែប​យ៉ាង​
ខណៈ​ពិភពលោកកំពុង​បែក​បាក់​ ជម្លោះ​ភូមិ​សាស្រ្ត​នយោបាយ និង​ប្រដាប់​អាវុធ​ ​កើត​ឡើង​​បន្ត​បន្ទាប់​ ស្រប​ពេល​ច្បាប់​អន្តរ​ជាតិ​កាន់​តែ​ចុះ​ខ្សោយ​ទៅៗ ប្រធានា​ធិបតី​បារាំង លោក Emmanuel Macron បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ ថា អឺរ៉ុប​បានត្រៀមខ្លួន​រួចជាស្រេច​ ក្នុង​ការ​ការពារខ្លួននិង​លះ​បង់​​ជីវិត​​​ដើម្បី​ទឹក​ដី ប្រសិន​បើ​ចាំបាច់ មុនពេលកិច្ចប្រជុំសម្ព័ន្ធ​មិត្តរបស់អ៊ុយ​ក្រែន ដើម្បីបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះ​ទីក្រុងកៀវ​ និង​បង្កើន​សម្ពាធលើ​ប្រទេសរុស្ស៊ី។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ AFP ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

ប្រធានា​ធិបតី​បារាំង លោក Emmanuel Macron ។ រូបភាព៖ Reuters

កិច្ចប្រជុំកំពូល​នៃសម្ព័ន្ធភាព បាន​ចាប់ផ្តើមដោយ​ប្រទេសបារាំង និង​ចក្រភពអង់គ្លេស ដើម្បីផ្តល់ការគាំទ្រផ្នែក​យោធាដល់អ៊ុយក្រែន ​បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយ​ធំរបស់រុស្ស៊ី ព្រម​ទាំងជំរុញ​ឱ្យ​មាន​បទឈប់បាញ់ និងការចរចា​សន្តិភាពឡើងវិញ។ នេះបើយោងតាមការ​លើកឡើងរបស់​ប្រធានាធិបតីបារាំង​ កាលពីថ្ងៃសុក្រ។

យ៉ាង​ហោចណាស់​ប្រមុខរដ្ឋចំនួន ២៥រូប រួមទាំង​មេដឹកនាំ​អ៊ុយក្រែន ​លោក Volodymyr Zelenskyy នឹង​ចូលរួមកិច្ចប្រជុំនេះ។

ដោយ​ថ្លែងសុន្ទរកថាទៅកាន់កងកម្លាំង​ប្រដាប់អាវុធមុន​ក្បួនដង្ហែរ​យោធា​ថ្ងៃទី​១៤ ខែកក្កដា លោក Macron និយាយថា៖ « អឺរ៉ុបកំពុង ​ស្ថិតក្នុងដំណើរ​ការ​នៃការក្លាយជាមហាអំណាច ក្នុង​ការ​​ត្រៀមខ្លួនរួច​ជាស្រេច​ ដើម្បីការពារខ្លួន»។

លោក Macron ​និយាយ​ថា​៖ «​ សារដែល​យើង​ផ្ញើទៅកាន់ពិភពលោក​ «​សន្តិភាព​គឺជាគោលដៅ​របស់យើង»។ មែនហើយ! យើង​ឱ្យតម្លៃ​សេរីភាព និង​នីតិរដ្ឋ។ យើងត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីប្រយុទ្ធការពារ​​របស់​ទាំង​នោះ​។ យើង​នឹង​លះ​បង់​ជីវិត ប្រសិនបើចាំបាច់»​។

នៅ​ក្នុងសុន្ទរកថា លោក Macron ក៏បាន​អំពាវនាវឱ្យមានភាពជាដៃគូ​ឧស្សាហកម្មការពារជាតិ​អឺរ៉ុបបន្ថែមទៀត ទោះបីជាប្រទេស​បារាំង និង​អាល្លឺម៉ង់កាលពីខែមុន​បានបោះបង់ចោលកម្មវិធីយន្តហោះ​ចម្បាំងរួមគ្នាក៏ដោយ​៕

សម្រួល៖ ណឺ មិនា

The post លោក Macron ៖ អឺរ៉ុប​ត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីការពារខ្លួន ទោះ​ត្រូវ​លះបង់គ្រប់បែប​យ៉ាង​ appeared first on Kampuchea Thmey Daily.

បារាំងកំពុង​ប្រយុទ្ធ​នឹង​ភ្លើងឆេះព្រៃ​ដ៏ធំមួយ ​នៅជិត​ទីក្រុងប៉ារីស ខណៈរលកក​ម្តៅ​បន្ត​មានឥទ្ធិពល​
ខណៈ​រលក​កម្តៅ​នៅ​តែ​បន្ត​វាយ​ប្រហារ​ប្រទេស​នៅ​អឺរ៉ុប​ ​ដូច​ជា ​អង់​គ្លេស អេស្ប៉ាញ និង​ប្រទេស​បារាំង​ ដោយ​​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។ នៅ​ថ្ងៃចន្ទ​​នេះ ប្រទេស​បារាំង​​បាន​ប្រយុទ្ធ​​នឹងភ្លើង​ឆេះព្រៃ​ដ៏ធំមួយ​ នៅជិត​ទីក្រុង​ប៉ារីស​​ ខណៈរលកកម្តៅ​ដ៏​យូរបានបន្ត​នៅ​ទូទាំង​ប្រទេស ដោយ​បង្ខំឱ្យមានការជម្លៀសប្រជា​ជន​ចេញ ​នៅ​ជិតព្រៃ Fontainebleau ។ នេះ​បើ​យោងតាមការចុះផ្សាយ​របស់ទូរទស្សន៍ BFM TV​ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

យន្តហោះ​ស្តុក​ទឹក​ កំពុង​បាញ់​ទឹក​ពន្លត់​ភ្លើង​នៅ​បារាំង។ រូបភាព៖ AA

ភ្លើងឆេះ​ព្រៃនៅជិតព្រៃ Fontainebleau ចម្ងាយ​ប្រហែល ៧០គីឡូម៉ែត្រពី​ភាគអាគ្នេយ៍នៃ​ទីក្រុងប៉ារីស បង្ខំ​ឱ្យមានការជម្លៀស​ប្រជា​ជន និងអ្នកទេសចរ​ប្រហែល ១ ០០០នាក់​ ចេញពី​តំបន់​ Le Vaudoue ខណៈអណ្តាត​ភ្លើង​បានឆាបឆេះឆ្ពោះ​ទៅកាន់ផ្ទះ​សម្បែង។

អភិបាលក្រុង​ Le Vaudoue លោក Michel Calmy បាន​ពិពណ៌នា​អំពីជញ្ជាំង​អណ្តាតភ្លើង​រំកិលយ៉ាង​លឿន​ឆ្ពោះទៅកាន់ភូមិអ្នក​ស្រុក​​ មុន​ពេលទៅ​ដល់គែមនៃតំបន់លំនៅ​ឋាន​។

អ្នក​នាំពាក្យរដ្ឋាភិ​បាល​ លោកស្រី​ Maud Bregeon ប្រាប់ទី​ភ្នាក់​ងារ​សារព័ត៌មាន​​ RTL ថា៖ « ភ្លើងឆេះ​ព្រៃ Fontainebleau គឺជាស្ថានភាព​ពិសេសមួយ! ភ្លើងឆេះ​ព្រៃ​ដ៏ធំសម្បើម​បែបនេះ​ នៅភាគខាងជើង​ប្រទេសបារាំង​គឺមិនធ្លាប់មានពីមុនមកទេ​»។

លោក​ស្រី​បន្ត​ថា​៖ «​ ស្ថានភាពពិសេស ធនធានពិសេស! រដ្ឋាភិបាល​បានដាក់ពង្រាយយន្ត​ហោះ​ទម្លាក់​ទឹក Canadair និងយន្តហោះ ​Dash ដើម្បី​គាំទ្រប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​»។

យន្តហោះ Canadair ចំនួនពីរគ្រឿងបានមកកន្លែង​កើត​ហេតុ​ ​នៅ​ថ្ងៃចន្ទ ហើយបានចាប់ផ្តើមប្រតិបត្តិការទម្លាក់ទឹក បន្ទាប់ពីបូម​​ទឹកពីទន្លេ Seine​ ។

ភ្លើងឆេះ​ព្រៃនៅ​បារាំង​បានកើតឡើង ខណៈនាយកដ្ឋានចំនួន៣៧ ស្ថិត​នៅក្រោមការព្រមាន​រលកកំដៅក្រហមខ្ពស់​បំផុតរបស់ប្រទេស ​ដោយសីតុណ្ហភាពខ្លាំង និងស្ថានភាពស្ងួតបង្កើនហានិភ័យនៃអគ្គិភ័យ​នៅទូទាំងប្រទេស៕

សម្រួល៖ ណឺ មិនា

The post បារាំងកំពុង​ប្រយុទ្ធ​នឹង​ភ្លើងឆេះព្រៃ​ដ៏ធំមួយ ​នៅជិត​ទីក្រុងប៉ារីស ខណៈរលកក​ម្តៅ​បន្ត​មានឥទ្ធិពល​ appeared first on Kampuchea Thmey Daily.

អង់​គ្លេស​ បារាំង​ និង​អាល្លឺម៉ង់ ​ចេញ​សារ​ថ្កោល​ទោស​​ដ៏​កម្រ​​លើ​ប្រទេស​អ៊ីរ៉ង់​
មក​ទល់​ម៉ោង​នេះ​​ស្ថាន​ការណ៍​នៅ​មជ្ឈិម​បូព៌ា​​មិន​ទាន់​ធូរ​ស្បើយ​នៅ​​ឡើយទេ​​ ព្រោះ​ភាគី​អ៊ីរ៉ង់​នៅ​តែ​បន្ត​វាយ​ប្រហារ​កប៉ាល់ដែល​ខ្លួន​ចោទ​ថា ឆ្លង​កាត់​ច្រក​ហ័រ​មូស ដោយ​ខុសច្បាប់​​ ចំណែក​អាមេរិក​បាន​សងសឹកលើ​មូល​ដ្ឋាន​យោ​ធា​អ៊ីរ៉ង់​វិញ​ រុញ​​ជម្លោះ​ឱ្យ​កាន់​តែ​តាន​តឹង​។

នៅ​ថ្ងៃ​ចន្ទ​នេះ មហាអំណាច​​អឺរ៉ុប​​ រួម​មាន​​ ចក្រ​ភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ចេញ​សារ​ថ្កោលទោស​​ជាលើក​ដំបូង​ ចំពោះ​ការ​​វាយ​ប្រហារ​របស់អ៊ីរ៉ង់​លើ​នាវា​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ក្នុង​ច្រក​សមុទ្រ​ហ័រ​មូស និងប្រទេស​ជិតខាង ដោយបញ្ជាក់​ជាថ្មីនូវការ​គាំទ្រ​លើ​សេរីភាពនៃការធ្វើ​នាវាចរណ៍ និងអំពាវនាវ​ឱ្យមានការ​វិល​ត្រឡប់​​ទៅរកបទឈប់បាញ់ និងការចរចា​ឡើង​វិញ​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

នាវា​ដឹក​ជញ្ជូន​តាម​ច្រក​ហ័រ​មូស​។ រូបភាព៖ Reuters

ក្នុងសេចក្តីថ្លែង​ការណ៍រួម​មួយដែលតំណាង​ ប្រទេស​ទាំងបី ដែល​ត្រូវបានគេស្គាល់ថា​ជា E3 បាន​ថ្កោលទោស ចំពោះការវាយប្រហារ​ដោយមិន​ប្រុងប្រយ័ត្ន​របស់អ៊ីរ៉ង់ ដែល​កំណត់គោលដៅលើនាវាពាណិជ្ជកម្ម និង​ប្រទេសនានាក្នុងតំបន់។

សេចក្តីថ្លែង​ការណ៍​រៀប​រាប់​ថា៖ « យើង​ថ្កោលទោស​ ចំពោះ​ការ​វាយ​ប្រហារ​ដោយមិនប្រុងប្រយ័ត្នរបស់​អ៊ីរ៉ង់លើ​​នាវា​ដឹកជញ្ជូនពាណិជ្ជកម្មក្នុងច្រកសមុទ្រហ័រមូស និងប្រទេសនានាក្នុងតំបន់ រួមទាំង​កាតា កូ​វ៉ែត បា​រ៉ែន អូម៉ង់ និងហ្ស៊កដានី»។

កិច្ច​ប្រជុំនៃ​ប្រទេស​ E3 បាន​សង្កត់ធ្ងន់ថា ការគោរពអធិបតេយ្យ​ភាព​លើដែនសមុទ្រ និងសេរីភាពនៃ​ការធ្វើនាវាចរណ៍ គឺជាគោលការណ៍​ជា​មូលដ្ឋាន​នៃច្បាប់អន្តរជាតិ។

ប្រទេសទាំងបី​ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ​ ​​ចំពោះការបន្តយ៉ាងឆាប់​រហ័ស និងពេញលេញ​នៃការដឹកជញ្ជូនអន្តរជាតិ​​ឆ្លង​កាត់​​ច្រក​សមុទ្រ​ហ័រ​មូស​ឡើងវិញ​​ និង​​សម្តែងសាមគ្គី​ភាពពេញ​លេញ​ជាមួយ​ដៃគូ​ឈូងសមុទ្រ និង​ក្នុង​តំបន់​។

សេចក្តីថ្លែងការណ៍នេះ​បាន​អំពាវនាវបន្ថែមទៀត​ឱ្យមាន​ការបន្តនូវ​បទ​ឈប់បាញ់រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ និងការចរចា​ដែលមានគោល​បំណង​បន្ធូរបន្ថយភាពតាន​តឹងក្នុងតំបន់​ឡើងវិញ៕

សម្រួល៖ ណឺ មិនា

The post អង់​គ្លេស​ បារាំង​ និង​អាល្លឺម៉ង់ ​ចេញ​សារ​ថ្កោល​ទោស​​ដ៏​កម្រ​​លើ​ប្រទេស​អ៊ីរ៉ង់​ appeared first on Kampuchea Thmey Daily.

ភ្លើង​ឆេះ​ព្រៃ​នៅ​បារាំង កំពុង​រាល​ដាល​​ខ្លាំង បង្ខំ​មនុស្ស ១០ ០០០នាក់ ជម្លៀស​បន្ទាន់​
ភ្លើង​ឆេះព្រៃនៅភាគនិរតី ​ប្រទេសបារាំង ​កំពុងឆេះរាលដាល​ហួសពីការគ្រប់គ្រង​ បាន​បង្ខំឱ្យជម្លៀស​មនុស្ស​ចំ​នួន ១០ ០០០នាក់​ ចេញពី​ទីប្រជុំជន និងភូមិតូចៗ​ចំនួន២៤ នៅ​ជិតព្រំដែនអេស្ប៉ាញ ហើយ ខ្យល់បក់​ខ្លាំង​នៅថ្ងៃចន្ទ​នេះ ​នឹង​ធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំងឡើង។ នេះ​បើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦ ។

ភ្លើង​ឆេះ​ព្រៃ​នៅ​បារាំង​។ រូបភាព៖ Reuters

លោក Pierre Regnault de la Mothe អភិបាលស្រុក​ សរសេរ​លើ​បណ្តាញ​សង្គម​ X ថា ភ្លើង​បាន​ឆេះបំផ្លាញ​ផ្ទៃដី​ជិត​ ៤ ៦០០ហិកតា​ នៅតំបន់​ជើងភ្នំ Pyrenees របស់​បារាំង។

រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ លោក Laurent Nunez ព្រមាន​តាមស្ថានីយ៍ទូរទស្សន៍​បារាំង TF1​ ថា​៖ «​ ស្ថានភាព​នៅព្រឹកនេះ​[ថ្ងៃ​ចន្ទ​]​ កាន់​តែយ៉ាប់យ៉ឺនម្តងទៀត។ ថ្ងៃនេះ​​សភាព​ឆេះ​​ ​បន្តឡើងវិញ»។

គួរ​បញ្ជាក់​ថា រលកកម្ដៅ​ដើមរដូវក្តៅ​នៅប្រទេសបារាំង និងទូទាំងអឺរ៉ុបខាង​លិចក្នុងខែឧសភា និងមិថុនា បាន​ឆាបឆេះផ្ទៃដី​ដ៏ធំ ធ្វើឱ្យ​ប្រទេស​ទាំង​នោះ​​ងាយរង​គ្រោះ​ជាពិសេស​ ចំពោះភ្លើងឆេះព្រៃនៅ​ឆ្នាំនេះ។

ភ្លើងឆេះ​ព្រៃ Trevillach កំពុងឆេះនៅជិតដំណាក់កាល​ទីបី​នៃការប្រកួត Tour de France​ ។ ចំណែក​នៅ​ខាងភាគី​អេស្ប៉ាញនៃព្រំដែន ភ្លើង​បាន​បំផ្លាញផ្ទៃដីចំនួន ២ ២០០ហិកតា។

ចំណែក ភាគខាងត្បូង​នៃ​តំបន់​ Catalonia ក្នុងខេត្ត Castellon ភាគខាងកើតប្រទេស​អេស្ប៉ាញ​ មនុស្ស ៥០០ នាក់ត្រូវបានជម្លៀសចេញ​ បន្ទាប់ពីភ្លើងឆេះព្រៃចូលទៅក្នុងឧទ្យានជាតិ Sierra de Espadan ដែល​ជាជម្រករបស់​ព្រៃ​ដ៏សំខាន់មួយ​៕

សម្រួល៖ ណឺ មិនា

The post ភ្លើង​ឆេះ​ព្រៃ​នៅ​បារាំង កំពុង​រាល​ដាល​​ខ្លាំង បង្ខំ​មនុស្ស ១០ ០០០នាក់ ជម្លៀស​បន្ទាន់​ appeared first on Kampuchea Thmey Daily.

បារាំង​សម្រេច​ដកនាវាផ្ទុកយន្តហោះ ត្រឡប់​ទៅ​កំពង់ផែវិញ ក្រោយទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ វិវឌ្ឍវិជ្ជមាន
ប្រធានា​ធិបតី​បារាំង លោក​ Emmanuel Macron បាន​ប្រកាស​កាល​ពី​ថ្ងៃសុក្រថា នាវា​ផ្ទុកយន្ត​ហោះ Charles de Gaulle របស់​បារាំង​នឹង​វិល​ត្រឡប់ទៅកាន់កំពង់ផែ​កំណើតរបស់ខ្លួនវិញ បន្ទាប់ពី​មាន​ការវិវឌ្ឍ «វិជ្ជមាន» រវាង​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ នេះ​បើយោងតាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​តួកគី Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ ២០២៦ ។

នាវាផ្ទុក​យន្តហោះ​របស់​បារាំង​។ រូបភាព៖ Reuters

លោក Macron សរសេរ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម X ថា៖ « នាវាផ្ទុក​យន្តហោះ Charles de Gaulle នឹង​វិលត្រឡប់ទៅកាន់កំពង់ផែកំណើតនៅ​ទី​ក្រុង​ Toulon វិញ ខណៈទ្រព្យសម្បត្តិ​​ វិធាន​ការ​ទប់ទល់មីន​របស់យើង និង​អ្នកអមដំណើរនឹង​នៅតែដាក់ពង្រាយ និង​ត្រៀមខ្លួនរួច​ជាស្រេច​ ដើម្បីប្រតិបត្តិការជាមួយដៃគូ​របស់យើង»។

លោក​លើកឡើងពីរបៀបដែល​បារាំងបាន​ដាក់ពង្រាយ​ទ្រព្យសម្បត្តិវិធានការទប់ទល់មីនទៅ​កាន់មជ្ឈិមបូព៌ា រួមទាំងនាវា​ប្រមាញ់មីនពីរគ្រឿង​។

លោក Macron និយាយថា៖ « អមដោយនាវាចម្បាំង​ពីរគ្រឿង និង​យន្តហោះល្បាតសមុទ្រ​មួយគ្រឿង ទ្រព្យសម្បត្តិទាំងនេះ​នៅតែត្រៀម​ខ្លួនរួចជាស្រេច ដើម្បី​ជួយ រួមជាមួយដៃគូរបស់​យើង ស្តារការរុករក យ៉ាងពេញ​លេញវិញ​ និងធានាសុវត្ថិភាព​នៃការដឹកជញ្ជូន​តាមច្រកសមុទ្រ Hormuz »។

លោកសង្កត់ធ្ងន់ថា ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាង​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កាលពី​ខែមុន បាន​សម្គាល់​ដល់​ជំហាន​ដ៏សំខាន់មួយ​ សម្រាប់ស្ថិរភាព​ក្នុងតំបន់។

លោកពន្យល់ថា៖ « ដោយសារតែការអភិវឌ្ឍវិជ្ជមាន​នេះ និងតម្រូវការ​ប្រតិបត្តិការកំពុងផ្លាស់ប្តូរ បន្ទាប់ពីការពិភាក្សាប្រកប​ដោយស្ថាបនា​ជាមួយស្តេច​ស៊ុលតង់​នៃប្រទេសអូម៉ង់ ខ្ញុំបានសម្រេចចិត្ត​កែសម្រួលការ​ដាក់ពង្រាយយោធា​របស់យើង»។

លោក Macron បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត​ពេញលេញ​របស់ប្រទេសបារាំង ក្នុងការកែសម្រួល​ឥរិយាបថយោធារបស់ខ្លួន ស្របតាមការវិវឌ្ឍ​វិជ្ជមាន​និងតម្រូវការសន្តិសុខ​​នៅ​​មជ្ឈិម​បូព៌ា៕

សម្រួល៖ ណឺ មិនា

The post បារាំង​សម្រេច​ដកនាវាផ្ទុកយន្តហោះ ត្រឡប់​ទៅ​កំពង់ផែវិញ ក្រោយទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ វិវឌ្ឍវិជ្ជមាន appeared first on Kampuchea Thmey Daily.

យន្តហោះ​បង្វឹក​​លោតឆ័ត្រយោង​​ធ្លាក់​​នៅ​បារាំង សម្លាប់​មនុស្ស​១១​នាក់ រួម​ទាំង​គ្រូបង្វឹក​៥នាក់ មិន​ធ្លាប់​មាន​ជាង​៣០​ឆ្នាំ​​
យន្ត​ហោះលោតឆ័ត្រយោងមួយ​គ្រឿង ​កំពុង​ហោះ​ចេញពី​អាកាស​យាន​ដ្ឋាន​​ ក្បែរ​អគារ​និង​ផ្ទះ​​របស់​ពួ​ក​គេ​បាន​ត្រឹម​​ប៉ុន្មាន​គីឡូម៉ែត្រ​​ ស្រាប់​តែ​​ធ្លាក់​​ភ្លាមៗ​នៅ​ភាគឦសាន​​ប្រទេសបារាំង​ កាល​ពីថ្ងៃអាទិត្យ ដោយ​សម្លាប់មនុស្ស​ទាំងអស់​ចំនួន ១១​នាក់នៅក្នុង​យន្តហោះ។ នេះ​បើយោងតាម​អាជ្ញាធរ​ក្នុង​តំបន់​ និង​ចុះ​ផ្សាយ​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន AP នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បាន​​ឲ្យ​ដឹង​​ថា ​​ក្នុងចំណោម​អ្នកស្លាប់​ទាំង​នោះ ​រួមមាន​គ្រូបង្វឹកលោតឆ័ត្រយោង​ចំនួន ៥នាក់ អ្នកលោតឆ័ត្រយោង​ថ្មី​ថ្មោង ៥នាក់ និង​អ្នកបើកយន្ត​ហោះ។

ធ្លាក់​យន្តហោះlលោត​ឆ័ត្រ​យោង​​នៅ​បារាំង​។ រូបភាព៖ Reuters

លោក Nunez បន្ថែម​ថា៖ « ក្រុមគ្រួសារជនរងគ្រោះ​មួយចំនួ​ន​បាន​ឃើញយន្តហោះ​ធ្លាក់ដោយ​ផ្ទាល់ភ្នែក។ ដូច្នេះ​អារម្មណ៍​អាច​តក់​ស្លុត​ និង​របួសផ្លូវចិត្ត​ធ្ងន់​ធ្ងរ​»។

លោកបដិសេធ​ មិនធ្វើការ​ប៉ាន់​ស្មាន​ពី​ហេតុ​ការណ៍​ដែល​បណ្តាល​ឱ្យ​មាន​ការធ្លាក់យន្តហោះនោះ​ទេ ប៉ុន្តែថាយន្តហោះនោះ​បានធ្លាក់​ពី​លើ​មេឃភ្លាមៗ​។

លោក​បន្ថែម​ថា​៖ « វាទើបតែហោះ​ឡើង​ពីអាកាសយាន​ដ្ឋាន Nancy-Essey ជាយក្រុង Nancy ពេលវាបាន​ធ្លាក់​មក​ចម្ងាយ​ប្រហែល ៣០០ម៉ែត្រពីផ្លូវរត់។

ដោយ​ឡែក រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូនបារាំង​​ ​លោក Philippe Tabarot បាន​និយាយ​ថា វា​ជា​គ្រោះថ្នាក់អាកាសចរណ៍​ដ៏ធំបំផុតរបស់ប្រទេស​បារាំង ដែល​ពាក់ព័ន្ធ​នឹងការលោតឆ័ត្រយោង​ក្នុងរយៈពេលប្រហែល ៣០ឆ្នាំ។

ចំណែក លោក Yves Séguy អភិបាល​ខេត្ត Meurthe-et-Moselle លើក​ឡើង​ថា៖ « យន្តហោះនេះ​បានជួបប្រទះបញ្ហា​ដំណើរការ​ខុសប្រក្រតី ហើយ​ធ្លាក់ ​ស្ទើរតែដល់​តំបន់​​មនុស្ស​រស់នៅ​។ ប្រសិន​បើ​វាកើត​ឡើងនៅ​ចម្ងាយត្រឹមតែពីរបីម៉ែត្រពី​ផ្ទះ​ដែល​មាន​មនុស្ស​រស់នៅ​ គ្រោះ​ថ្នាក់​នេះ​អាច​បណ្តាល​ឱ្យមានអ្នក​ស្លាប់និងរបួស​ផ្សេង​ទៀត​»។

គួរ​បញ្ជាក់​ថា យន្ត​ហោះ​បានផ្អៀងទៅខាងឆ្វេង​បន្ទាប់ពីហោះ​ឡើង ​ហើយ​ធ្លាក់ក្នុងរយៈពេល​មិនដល់មួយនាទី​ក្រោយ​មក​ នៅជិត​ផ្ទះ​អ្នក​ស្រុក​។ នេះបើ​យោងតាមសេវា​តាមដានជើងហោះ​ហើរ Flightradar24​ ។

ទីតាំង​តាមដានជើងហោះហើរបាន​កំណត់អត្តសញ្ញាណយន្តហោះ​នោះ​ថាជាយន្ត​ហោះ Pilatus PC-6 ម៉ាស៊ីនតែមួយ ជាយន្តហោះដឹក​ជញ្ជូនទំនិញ អ្នកដំណើរ និងអ្នកលោតឆ័ត្រយោង​៕

សម្រួល៖ ណឺ មិនា

The post យន្តហោះ​បង្វឹក​​លោតឆ័ត្រយោង​​ធ្លាក់​​នៅ​បារាំង សម្លាប់​មនុស្ស​១១​នាក់ រួម​ទាំង​គ្រូបង្វឹក​៥នាក់ មិន​ធ្លាប់​មាន​ជាង​៣០​ឆ្នាំ​​ appeared first on Kampuchea Thmey Daily.

បារាំង និង​អ៊ីតាលី នឹងស្វែងរក​សម្ព័ន្ធភាព​អន្តរ​ជាតិ​​ថ្មី ដើម្បី​​​គាំទ្រលីបង់ ក្រោយ​ UN បញ្ចប់​​បេសកម្ម​​
នាយក​រដ្ឋ​មន្ត្រីអ៊ី​តាលី លោក​ស្រី Giorgia Meloni និង​ប្រធានា​ធិប​តី​បារាំង លោក Emmanuel Macron បាន​ប្រកាស​ឲ្យដឹង​​​ថា ប្រទេស​បារាំង ​និងអ៊ីតាលី​នឹង​ស្វែងរកការ​កសាងសម្ព័ន្ធភាព​អន្តរជាតិថ្មី​​មួយ​ ដើម្បី​គាំទ្រ​ដល់​​ប្រទេស​លីបង់ បន្ទាប់ពីបេសកកម្ម​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ(UNIFIL) បច្ចុប្បន្ន​ត្រូវ​បាន​​បញ្ចប់។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោកស្រី​ Meloni ប្រាប់​សន្និសីទសារព័ត៌មាន​មួយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី​​ជាមួយ​​ប្រធានាធិបតី​បារាំង នៅទីក្រុង Antibes កាល​ពីថ្ងៃព្រហស្បតិ៍​ថា៖ « ដូច​យើង​បានដឹងហើយ​ថា បេសក​កម្ម UNIFIL នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ ហើយ​យើងជឿជាក់ថា វា​ចាំបាច់​ ដើម្បីធានា​វត្ត​មាន​អន្តរ​ជាតិ​ ការពារលើ​ភាព​​ចន្លោះ​ប្រហោងសន្តិសុខ​ដ៏គ្រោះថ្នាក់ខ្លាំង»។

នាយក​រដ្ឋ​មន្ត្រីអ៊ី​តាលី លោក​ស្រី Giorgia Meloni និង​ប្រធានា​ធិប​តី​បារាំង លោក Emmanuel Macron ។ រូបភាព៖ Reuters

លោក​ស្រី​ Meloni និយាយ​ថា ទីក្រុងរ៉ូម និង​ទីក្រុង​ប៉ារីស បាន​ព្រម​ព្រៀងគ្នា​បង្កើតសម្ព័ន្ធភាព​មួយ ដើម្បីគាំទ្រប្រទេស​លីបង់ បន្ទាប់​ពី​បញ្ចប់​បេសកកម្មរបស់អង្គការ​សហប្រជាជាតិ ហើយ​ប្រទេស​ទាំង​ពីរ​កំពុង​ពិចារណា​រៀបចំ​សន្និសីទអន្តរជាតិ​មួយ ជំរុញ​គំនិតផ្តួចផ្តើមនេះ។

យោង​តាម​ លោក Macron អាទិភាព​គឺពង្រឹងអធិបតេយ្យ​ភាពនិងកង​កម្លាំងប្រដាប់អាវុធ​របស់ប្រទេសលីបង់ ខណៈការពារ​ទឹកដី​​ក្លាយជាចំណុចចាប់ផ្តើម​សម្រាប់ជម្លោះក្នុងតំបន់​កាន់តែទូលំទូលាយ​។

លោក​​​មាន​​ប្រសាសន៍​​ថា ការ​ពិភាក្សា​​ជាមួយ​អាជ្ញាធរ​លីបង់​នឹង​​ត្រូវ​​ការ​​ជា​​​ចាំបាច់​ ដើម្បី​បង្កើត​សម្ព័ន្ធភាព​​ទូលំទូលាយ​មួយ និង​កំណត់​​អាណត្តិ​របស់​​ខ្លួន ដោយ​បន្ថែម​​ថា​៖ « ​វា​​នៅ​ឆាប់​ពេក​​ក្នុង​ការ​និយាយ​​ថា​​តើ​វា​នឹង​មាន​​ទម្រង់​ជា​​កម្លាំង​ពហុជាតិ​​រួម​​ជាមួយ​កង​ទ័ព​លីបង់ ឬ​បេសកកម្ម​ថ្មី​​របស់​អង្គការ​សហប្រជាជាតិ​ឬ​​អត់»។

គួរ​បញ្ជាក់​ថា ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​បាន​សម្រេច​ចិត្ត​បញ្ចប់បេសកកម្ម UNIFIL ក្នុង​ខែសីហា ឆ្នាំ២០២៥ ដែល​បាន​​បង្កើតឡើង​ក្នុងឆ្នាំ១៩៧៨ ដើម្បីត្រួត​ពិនិត្យតំបន់​ព្រំដែនរវាង​អ៊ីស្រាអែល​ និងលីបង់។ កងទ័ពលីបង់​ត្រូវបាន​គេរំពឹងថា​នឹងទទួល​ខុសត្រូវ​លើ​កិច្ច​ការ​ទាំង​នេះ បន្ទាប់ពីការដកខ្លួន​ចេញ​របស់​ UNIFIL ។

សហភាពអឺរ៉ុប​កំពុងរៀបចំផែនការ​នូវ​បេសកកម្ម​គាំទ្រស៊ីវិល និង​យោធាដាច់​ដោយឡែកសម្រាប់កងកម្លាំងប្រដាប់​អាវុធ និងប៉ូលិសលីបង់៕

សម្រួល៖ ណឺ មិនា

The post បារាំង និង​អ៊ីតាលី នឹងស្វែងរក​សម្ព័ន្ធភាព​អន្តរ​ជាតិ​​ថ្មី ដើម្បី​​​គាំទ្រលីបង់ ក្រោយ​ UN បញ្ចប់​​បេសកម្ម​​ appeared first on Kampuchea Thmey Daily.

​​អាកាសធាតុ​ក្តៅ​ពេក! ​មនុស្ស​១៨​នាក់​ស្លាប់នៅ​បារាំង រួម​មាន​​កុមារ​ ២នាក់​ដែល​ត្រូវ​ម្តាយ​ទុក​ក្នុង​ឡាន​​
​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៨នាក់​​ស្លាប់​ នៅ​​ប្រទេស​បារាំង ​រួមទាំងកុមារពីរ​នាក់​ដែល​ត្រូវ​បាន​​ម្តាយ​ទុកចោល​ក្នុង​ឡាន​ក្តៅ​មួយ ខណៈរលក​កំដៅ​បាន​វាយប្រហារ​ទ្វីបអឺរ៉ុប ដោយ​បំបែក​កំ​ណត់ត្រា​សីតុណ្ហភាព​ នៅទីក្រុង​ជាច្រើន​ កា​ល​ពីថ្ងៃចន្ទ។

​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ ផ្សាយ​ថ្ងៃ​ទី​២២ ខែ​មិ​ថុនា ឆ្នាំ​២០២៦ ឲ្យ​ដឹង​ថា ខណៈសាលារៀន​នៅបារាំង​ត្រូវ​​បិទ​ទ្វា​ ឬកែប្រែ​កាលវិភាគ​​​សិក្សា​ អ្នកព្យាករណ៍អាកាសធាតុ​នៅចក្រភពអង់គ្លេស បាន​ព្យាករណ៍ថាសីតុណ្ហភាពអាច​បំបែកកំណត់ត្រាសម្រាប់​ខែមិថុនា​ នៅសប្តាហ៍នេះ​។

ប្រជាជន​បារាំង​។ រូបភាព៖ AFP

សីតុណ្ហភាព​ នៅ​ទីក្រុង Bordeaux ក្នុង​តំបន់​ផលិត​ស្រា​ភាគ​ខាង​លិច​របស់ប្រទេសបារាំង​កើនឡើង​ដល់ ៤១.៩អង្សាសេ ដោយ​បំបែក​កំណត់ត្រា​មួយ​ កាលពីខែសីហាឆ្នាំមុន​។

ដោយ​ឡែក​ ទីក្រុង Poitiers ភាគកណ្តាល​ប្រទេស​បារាំង សីតុណ្ហភាពបានឡើង​ដល់ ៤១.២អង្សាសេ ដោយ​យកឈ្នះលើ​កំណត់​ត្រា​ខ្ពស់​បំផុត​ពីមុន​ក្នុងឆ្នាំ១៩៤៧ ។

អ្នក​តាម​ដាន​ក្នុង​​​តំបន់​ Carpentras ភាគអាគ្នេយ៍​ប្រទេស​បារាំង​និយាយថា ​អាជ្ញាធរ​​មិនអាច​ជួយ​សង្គ្រោះកុមារពីរ​នាក់ អាយុ ២ និង ៤ឆ្នាំ ត្រូវ​ម្តាយ​របស់ពួកគេ​ប្រទះ​ឃើញ​សន្លប់​​ក្នុង​ឡាន​ ​​ក្រៅផ្ទះ​របស់ពួកគេបានទេ។

មន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន លោក​ស្រី​​ Sophie Brocas ប្រាប់​សារព័ត៌មាន​ France TV កាល​ពីថ្ងៃ​អាទិត្យ​ ថា មនុស្សចាស់​ ​៣នាក់ អាយុ​ចន្លោះពី ៨០ ទៅ ៩៥ឆ្នាំ បាន​ស្លាប់​កាលពីចុងសប្តាហ៍​ ក្នុង​តំបន់ ​Bordeaux ដោយ​សារបញ្ហាសុខភាព​ បណ្តាលមក​ពីរលកកំដៅ។

លោកស្រី Clair Barnes អ្នក​ស្រាវជ្រាវផ្នែក​អាកាសធាតុ មក​ពី​មហាវិទ្យាល័យ Imperial College ក្នុង​ទីក្រុងឡុងដ៍ និយាយថា រលក​កំដៅ​ប៉ះពាល់ដល់ផ្នែកធំៗ​នៃទ្វីបអឺរ៉ុប ត្រូវបាន​គេស្គាល់​ថា​ជាប្លុក Omega ពី​ព្រោះវាមានរាង​ដូចអក្សរ​ក្រិក ជាមួយ​នឹងខ្យល់ក្តៅ​ នៅ​ចំ​កណ្តាល ​និង​ខ្យល់​ត្រជាក់​នៅសងខាង។

លោក​ស្រី​និយាយថា៖ « វាកំពុងទាញខ្យល់​ក្តៅឡើង​ពីអាហ្វ្រិក​ខាង​ជើង ពីវាលខ្សាច់​សាហារ៉ា នោះហើយ​ជាមូលហេតុដែល​យើង​មាន​កំដៅ​ខ្លាំង។ វាផ្លាស់ទីយឺត​ណាស់ មានន័យថា​គ្មានខ្យល់ គ្មានខ្យល់​បក់សម្រាប់សម្រាក»។

លោក​ស្រី​បន្ត​ថា រលកកំដៅ និងព្យុះកំពុង​កាន់តែខ្លាំង​ឡើង​ដោយសារ​ការ​ប្រែប្រួលអាកាសធាតុ ជំរុញ​ឱ្យ​សីតុណ្ហភាពកើន​ឡើង និងបណ្តាល​ឱ្យមានភ្លៀងធ្លាក់កាន់តែច្រើន​៕

សម្រួល៖ ណឺ មិនា

The post ​​អាកាសធាតុ​ក្តៅ​ពេក! ​មនុស្ស​១៨​នាក់​ស្លាប់នៅ​បារាំង រួម​មាន​​កុមារ​ ២នាក់​ដែល​ត្រូវ​ម្តាយ​ទុក​ក្នុង​ឡាន​​ appeared first on Kampuchea Thmey Daily.