Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ព្រៃ​នៅ​បារាំង កំពុង​រាល​ដាល​​ខ្លាំង បង្ខំ​មនុស្ស ១០ ០០០នាក់ ជម្លៀស​បន្ទាន់​

បានផុស

នៅ

ភ្លើង​ឆេះព្រៃនៅភាគនិរតី ​ប្រទេសបារាំង ​កំពុងឆេះរាលដាល​ហួសពីការគ្រប់គ្រង​ បាន​បង្ខំឱ្យជម្លៀស​មនុស្ស​ចំ​នួន ១០ ០០០នាក់​ ចេញពី​ទីប្រជុំជន និងភូមិតូចៗ​ចំនួន២៤ នៅ​ជិតព្រំដែនអេស្ប៉ាញ ហើយ ខ្យល់បក់​ខ្លាំង​នៅថ្ងៃចន្ទ​នេះ ​នឹង​ធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំងឡើង។ នេះ​បើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦ ។

ភ្លើង​ឆេះ​ព្រៃ​នៅ​បារាំង​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pierre Regnault de la Mothe អភិបាលស្រុក​ សរសេរ​លើ​បណ្តាញ​សង្គម​ X ថា ភ្លើង​បាន​ឆេះបំផ្លាញ​ផ្ទៃដី​ជិត​ ៤ ៦០០ហិកតា​ នៅតំបន់​ជើងភ្នំ Pyrenees របស់​បារាំង។

រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ លោក Laurent Nunez ព្រមាន​តាមស្ថានីយ៍ទូរទស្សន៍​បារាំង TF1​ ថា​៖ «​ ស្ថានភាព​នៅព្រឹកនេះ​[ថ្ងៃ​ចន្ទ​]​ កាន់​តែយ៉ាប់យ៉ឺនម្តងទៀត។ ថ្ងៃនេះ​​សភាព​ឆេះ​​ ​បន្តឡើងវិញ»។

គួរ​បញ្ជាក់​ថា រលកកម្ដៅ​ដើមរដូវក្តៅ​នៅប្រទេសបារាំង និងទូទាំងអឺរ៉ុបខាង​លិចក្នុងខែឧសភា និងមិថុនា បាន​ឆាបឆេះផ្ទៃដី​ដ៏ធំ ធ្វើឱ្យ​ប្រទេស​ទាំង​នោះ​​ងាយរង​គ្រោះ​ជាពិសេស​ ចំពោះភ្លើងឆេះព្រៃនៅ​ឆ្នាំនេះ។

ភ្លើងឆេះ​ព្រៃ Trevillach កំពុងឆេះនៅជិតដំណាក់កាល​ទីបី​នៃការប្រកួត Tour de France​ ។ ចំណែក​នៅ​ខាងភាគី​អេស្ប៉ាញនៃព្រំដែន ភ្លើង​បាន​បំផ្លាញផ្ទៃដីចំនួន ២ ២០០ហិកតា។

ចំណែក ភាគខាងត្បូង​នៃ​តំបន់​ Catalonia ក្នុងខេត្ត Castellon ភាគខាងកើតប្រទេស​អេស្ប៉ាញ​ មនុស្ស ៥០០ នាក់ត្រូវបានជម្លៀសចេញ​ បន្ទាប់ពីភ្លើងឆេះព្រៃចូលទៅក្នុងឧទ្យានជាតិ Sierra de Espadan ដែល​ជាជម្រករបស់​ព្រៃ​ដ៏សំខាន់មួយ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម