ព័ត៌មានអន្ដរជាតិ
អង់គ្លេស បារាំង និងអាល្លឺម៉ង់ ចេញសារថ្កោលទោសដ៏កម្រលើប្រទេសអ៊ីរ៉ង់
មកទល់ម៉ោងនេះស្ថានការណ៍នៅមជ្ឈិមបូព៌ាមិនទាន់ធូរស្បើយនៅឡើយទេ ព្រោះភាគីអ៊ីរ៉ង់នៅតែបន្តវាយប្រហារកប៉ាល់ដែលខ្លួនចោទថា ឆ្លងកាត់ច្រកហ័រមូស ដោយខុសច្បាប់ ចំណែកអាមេរិកបានសងសឹកលើមូលដ្ឋានយោធាអ៊ីរ៉ង់វិញ រុញជម្លោះឱ្យកាន់តែតានតឹង។
នៅថ្ងៃចន្ទនេះ មហាអំណាចអឺរ៉ុប រួមមាន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសារថ្កោលទោសជាលើកដំបូង ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកជញ្ជូនពាណិជ្ជកម្មក្នុងច្រកសមុទ្រហ័រមូស និងប្រទេសជិតខាង ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រលើសេរីភាពនៃការធ្វើនាវាចរណ៍ និងអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកបទឈប់បាញ់ និងការចរចាឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលតំណាង ប្រទេសទាំងបី ដែលត្រូវបានគេស្គាល់ថាជា E3 បានថ្កោលទោស ចំពោះការវាយប្រហារដោយមិនប្រុងប្រយ័ត្នរបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើនាវាពាណិជ្ជកម្ម និងប្រទេសនានាក្នុងតំបន់។
សេចក្តីថ្លែងការណ៍រៀបរាប់ថា៖ « យើងថ្កោលទោស ចំពោះការវាយប្រហារដោយមិនប្រុងប្រយ័ត្នរបស់អ៊ីរ៉ង់លើនាវាដឹកជញ្ជូនពាណិជ្ជកម្មក្នុងច្រកសមុទ្រហ័រមូស និងប្រទេសនានាក្នុងតំបន់ រួមទាំងកាតា កូវ៉ែត បារ៉ែន អូម៉ង់ និងហ្ស៊កដានី»។
កិច្ចប្រជុំនៃប្រទេស E3 បានសង្កត់ធ្ងន់ថា ការគោរពអធិបតេយ្យភាពលើដែនសមុទ្រ និងសេរីភាពនៃការធ្វើនាវាចរណ៍ គឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
ប្រទេសទាំងបីក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះការបន្តយ៉ាងឆាប់រហ័ស និងពេញលេញនៃការដឹកជញ្ជូនអន្តរជាតិឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើងវិញ និងសម្តែងសាមគ្គីភាពពេញលេញជាមួយដៃគូឈូងសមុទ្រ និងក្នុងតំបន់។
សេចក្តីថ្លែងការណ៍នេះបានអំពាវនាវបន្ថែមទៀតឱ្យមានការបន្តនូវបទឈប់បាញ់រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ និងការចរចាដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ឡើងវិញ៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


