Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ៖ អឺរ៉ុប​ត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីការពារខ្លួន ទោះ​ត្រូវ​លះបង់គ្រប់បែប​យ៉ាង​

បានផុស

នៅ

ខណៈ​ពិភពលោកកំពុង​បែក​បាក់​ ជម្លោះ​ភូមិ​សាស្រ្ត​នយោបាយ និង​ប្រដាប់​អាវុធ​ ​កើត​ឡើង​​បន្ត​បន្ទាប់​ ស្រប​ពេល​ច្បាប់​អន្តរ​ជាតិ​កាន់​តែ​ចុះ​ខ្សោយ​ទៅៗ ប្រធានា​ធិបតី​បារាំង លោក Emmanuel Macron បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ ថា អឺរ៉ុប​បានត្រៀមខ្លួន​រួចជាស្រេច​ ក្នុង​ការ​ការពារខ្លួននិង​លះ​បង់​​ជីវិត​​​ដើម្បី​ទឹក​ដី ប្រសិន​បើ​ចាំបាច់ មុនពេលកិច្ចប្រជុំសម្ព័ន្ធ​មិត្តរបស់អ៊ុយ​ក្រែន ដើម្បីបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះ​ទីក្រុងកៀវ​ និង​បង្កើន​សម្ពាធលើ​ប្រទេសរុស្ស៊ី។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ AFP ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

ប្រធានា​ធិបតី​បារាំង លោក Emmanuel Macron ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកំពូល​នៃសម្ព័ន្ធភាព បាន​ចាប់ផ្តើមដោយ​ប្រទេសបារាំង និង​ចក្រភពអង់គ្លេស ដើម្បីផ្តល់ការគាំទ្រផ្នែក​យោធាដល់អ៊ុយក្រែន ​បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយ​ធំរបស់រុស្ស៊ី ព្រម​ទាំងជំរុញ​ឱ្យ​មាន​បទឈប់បាញ់ និងការចរចា​សន្តិភាពឡើងវិញ។ នេះបើយោងតាមការ​លើកឡើងរបស់​ប្រធានាធិបតីបារាំង​ កាលពីថ្ងៃសុក្រ។

យ៉ាង​ហោចណាស់​ប្រមុខរដ្ឋចំនួន ២៥រូប រួមទាំង​មេដឹកនាំ​អ៊ុយក្រែន ​លោក Volodymyr Zelenskyy នឹង​ចូលរួមកិច្ចប្រជុំនេះ។

ដោយ​ថ្លែងសុន្ទរកថាទៅកាន់កងកម្លាំង​ប្រដាប់អាវុធមុន​ក្បួនដង្ហែរ​យោធា​ថ្ងៃទី​១៤ ខែកក្កដា លោក Macron និយាយថា៖ « អឺរ៉ុបកំពុង ​ស្ថិតក្នុងដំណើរ​ការ​នៃការក្លាយជាមហាអំណាច ក្នុង​ការ​​ត្រៀមខ្លួនរួច​ជាស្រេច​ ដើម្បីការពារខ្លួន»។

លោក Macron ​និយាយ​ថា​៖ «​ សារដែល​យើង​ផ្ញើទៅកាន់ពិភពលោក​ «​សន្តិភាព​គឺជាគោលដៅ​របស់យើង»។ មែនហើយ! យើង​ឱ្យតម្លៃ​សេរីភាព និង​នីតិរដ្ឋ។ យើងត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីប្រយុទ្ធការពារ​​របស់​ទាំង​នោះ​។ យើង​នឹង​លះ​បង់​ជីវិត ប្រសិនបើចាំបាច់»​។

នៅ​ក្នុងសុន្ទរកថា លោក Macron ក៏បាន​អំពាវនាវឱ្យមានភាពជាដៃគូ​ឧស្សាហកម្មការពារជាតិ​អឺរ៉ុបបន្ថែមទៀត ទោះបីជាប្រទេស​បារាំង និង​អាល្លឺម៉ង់កាលពីខែមុន​បានបោះបង់ចោលកម្មវិធីយន្តហោះ​ចម្បាំងរួមគ្នាក៏ដោយ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម