Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង និង​អ៊ីតាលី នឹងស្វែងរក​សម្ព័ន្ធភាព​អន្តរ​ជាតិ​​ថ្មី ដើម្បី​​​គាំទ្រលីបង់ ក្រោយ​ UN បញ្ចប់​​បេសកម្ម​​

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រីអ៊ី​តាលី លោក​ស្រី Giorgia Meloni និង​ប្រធានា​ធិប​តី​បារាំង លោក Emmanuel Macron បាន​ប្រកាស​ឲ្យដឹង​​​ថា ប្រទេស​បារាំង ​និងអ៊ីតាលី​នឹង​ស្វែងរកការ​កសាងសម្ព័ន្ធភាព​អន្តរជាតិថ្មី​​មួយ​ ដើម្បី​គាំទ្រ​ដល់​​ប្រទេស​លីបង់ បន្ទាប់ពីបេសកកម្ម​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ(UNIFIL) បច្ចុប្បន្ន​ត្រូវ​បាន​​បញ្ចប់។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោកស្រី​ Meloni ប្រាប់​សន្និសីទសារព័ត៌មាន​មួយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី​​ជាមួយ​​ប្រធានាធិបតី​បារាំង នៅទីក្រុង Antibes កាល​ពីថ្ងៃព្រហស្បតិ៍​ថា៖ « ដូច​យើង​បានដឹងហើយ​ថា បេសក​កម្ម UNIFIL នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ ហើយ​យើងជឿជាក់ថា វា​ចាំបាច់​ ដើម្បីធានា​វត្ត​មាន​អន្តរ​ជាតិ​ ការពារលើ​ភាព​​ចន្លោះ​ប្រហោងសន្តិសុខ​ដ៏គ្រោះថ្នាក់ខ្លាំង»។

នាយក​រដ្ឋ​មន្ត្រីអ៊ី​តាលី លោក​ស្រី Giorgia Meloni និង​ប្រធានា​ធិប​តី​បារាំង លោក Emmanuel Macron ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ Meloni និយាយ​ថា ទីក្រុងរ៉ូម និង​ទីក្រុង​ប៉ារីស បាន​ព្រម​ព្រៀងគ្នា​បង្កើតសម្ព័ន្ធភាព​មួយ ដើម្បីគាំទ្រប្រទេស​លីបង់ បន្ទាប់​ពី​បញ្ចប់​បេសកកម្មរបស់អង្គការ​សហប្រជាជាតិ ហើយ​ប្រទេស​ទាំង​ពីរ​កំពុង​ពិចារណា​រៀបចំ​សន្និសីទអន្តរជាតិ​មួយ ជំរុញ​គំនិតផ្តួចផ្តើមនេះ។

យោង​តាម​ លោក Macron អាទិភាព​គឺពង្រឹងអធិបតេយ្យ​ភាពនិងកង​កម្លាំងប្រដាប់អាវុធ​របស់ប្រទេសលីបង់ ខណៈការពារ​ទឹកដី​​ក្លាយជាចំណុចចាប់ផ្តើម​សម្រាប់ជម្លោះក្នុងតំបន់​កាន់តែទូលំទូលាយ​។

លោក​​​មាន​​ប្រសាសន៍​​ថា ការ​ពិភាក្សា​​ជាមួយ​អាជ្ញាធរ​លីបង់​នឹង​​ត្រូវ​​ការ​​ជា​​​ចាំបាច់​ ដើម្បី​បង្កើត​សម្ព័ន្ធភាព​​ទូលំទូលាយ​មួយ និង​កំណត់​​អាណត្តិ​របស់​​ខ្លួន ដោយ​បន្ថែម​​ថា​៖ « ​វា​​នៅ​ឆាប់​ពេក​​ក្នុង​ការ​និយាយ​​ថា​​តើ​វា​នឹង​មាន​​ទម្រង់​ជា​​កម្លាំង​ពហុជាតិ​​រួម​​ជាមួយ​កង​ទ័ព​លីបង់ ឬ​បេសកកម្ម​ថ្មី​​របស់​អង្គការ​សហប្រជាជាតិ​ឬ​​អត់»។

គួរ​បញ្ជាក់​ថា ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​បាន​សម្រេច​ចិត្ត​បញ្ចប់បេសកកម្ម UNIFIL ក្នុង​ខែសីហា ឆ្នាំ២០២៥ ដែល​បាន​​បង្កើតឡើង​ក្នុងឆ្នាំ១៩៧៨ ដើម្បីត្រួត​ពិនិត្យតំបន់​ព្រំដែនរវាង​អ៊ីស្រាអែល​ និងលីបង់។ កងទ័ពលីបង់​ត្រូវបាន​គេរំពឹងថា​នឹងទទួល​ខុសត្រូវ​លើ​កិច្ច​ការ​ទាំង​នេះ បន្ទាប់ពីការដកខ្លួន​ចេញ​របស់​ UNIFIL ។

សហភាពអឺរ៉ុប​កំពុងរៀបចំផែនការ​នូវ​បេសកកម្ម​គាំទ្រស៊ីវិល និង​យោធាដាច់​ដោយឡែកសម្រាប់កងកម្លាំងប្រដាប់​អាវុធ និងប៉ូលិសលីបង់៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម