Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​បង្វឹក​​លោតឆ័ត្រយោង​​ធ្លាក់​​នៅ​បារាំង សម្លាប់​មនុស្ស​១១​នាក់ រួម​ទាំង​គ្រូបង្វឹក​៥នាក់ មិន​ធ្លាប់​មាន​ជាង​៣០​ឆ្នាំ​​

បានផុស

នៅ

យន្ត​ហោះលោតឆ័ត្រយោងមួយ​គ្រឿង ​កំពុង​ហោះ​ចេញពី​អាកាស​យាន​ដ្ឋាន​​ ក្បែរ​អគារ​និង​ផ្ទះ​​របស់​ពួ​ក​គេ​បាន​ត្រឹម​​ប៉ុន្មាន​គីឡូម៉ែត្រ​​ ស្រាប់​តែ​​ធ្លាក់​​ភ្លាមៗ​នៅ​ភាគឦសាន​​ប្រទេសបារាំង​ កាល​ពីថ្ងៃអាទិត្យ ដោយ​សម្លាប់មនុស្ស​ទាំងអស់​ចំនួន ១១​នាក់នៅក្នុង​យន្តហោះ។ នេះ​បើយោងតាម​អាជ្ញាធរ​ក្នុង​តំបន់​ និង​ចុះ​ផ្សាយ​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន AP នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បាន​​ឲ្យ​ដឹង​​ថា ​​ក្នុងចំណោម​អ្នកស្លាប់​ទាំង​នោះ ​រួមមាន​គ្រូបង្វឹកលោតឆ័ត្រយោង​ចំនួន ៥នាក់ អ្នកលោតឆ័ត្រយោង​ថ្មី​ថ្មោង ៥នាក់ និង​អ្នកបើកយន្ត​ហោះ។

ធ្លាក់​យន្តហោះlលោត​ឆ័ត្រ​យោង​​នៅ​បារាំង​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nunez បន្ថែម​ថា៖ « ក្រុមគ្រួសារជនរងគ្រោះ​មួយចំនួ​ន​បាន​ឃើញយន្តហោះ​ធ្លាក់ដោយ​ផ្ទាល់ភ្នែក។ ដូច្នេះ​អារម្មណ៍​អាច​តក់​ស្លុត​ និង​របួសផ្លូវចិត្ត​ធ្ងន់​ធ្ងរ​»។

លោកបដិសេធ​ មិនធ្វើការ​ប៉ាន់​ស្មាន​ពី​ហេតុ​ការណ៍​ដែល​បណ្តាល​ឱ្យ​មាន​ការធ្លាក់យន្តហោះនោះ​ទេ ប៉ុន្តែថាយន្តហោះនោះ​បានធ្លាក់​ពី​លើ​មេឃភ្លាមៗ​។

លោក​បន្ថែម​ថា​៖ « វាទើបតែហោះ​ឡើង​ពីអាកាសយាន​ដ្ឋាន Nancy-Essey ជាយក្រុង Nancy ពេលវាបាន​ធ្លាក់​មក​ចម្ងាយ​ប្រហែល ៣០០ម៉ែត្រពីផ្លូវរត់។

ដោយ​ឡែក រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូនបារាំង​​ ​លោក Philippe Tabarot បាន​និយាយ​ថា វា​ជា​គ្រោះថ្នាក់អាកាសចរណ៍​ដ៏ធំបំផុតរបស់ប្រទេស​បារាំង ដែល​ពាក់ព័ន្ធ​នឹងការលោតឆ័ត្រយោង​ក្នុងរយៈពេលប្រហែល ៣០ឆ្នាំ។

ចំណែក លោក Yves Séguy អភិបាល​ខេត្ត Meurthe-et-Moselle លើក​ឡើង​ថា៖ « យន្តហោះនេះ​បានជួបប្រទះបញ្ហា​ដំណើរការ​ខុសប្រក្រតី ហើយ​ធ្លាក់ ​ស្ទើរតែដល់​តំបន់​​មនុស្ស​រស់នៅ​។ ប្រសិន​បើ​វាកើត​ឡើងនៅ​ចម្ងាយត្រឹមតែពីរបីម៉ែត្រពី​ផ្ទះ​ដែល​មាន​មនុស្ស​រស់នៅ​ គ្រោះ​ថ្នាក់​នេះ​អាច​បណ្តាល​ឱ្យមានអ្នក​ស្លាប់និងរបួស​ផ្សេង​ទៀត​»។

គួរ​បញ្ជាក់​ថា យន្ត​ហោះ​បានផ្អៀងទៅខាងឆ្វេង​បន្ទាប់ពីហោះ​ឡើង ​ហើយ​ធ្លាក់ក្នុងរយៈពេល​មិនដល់មួយនាទី​ក្រោយ​មក​ នៅជិត​ផ្ទះ​អ្នក​ស្រុក​។ នេះបើ​យោងតាមសេវា​តាមដានជើងហោះ​ហើរ Flightradar24​ ។

ទីតាំង​តាមដានជើងហោះហើរបាន​កំណត់អត្តសញ្ញាណយន្តហោះ​នោះ​ថាជាយន្ត​ហោះ Pilatus PC-6 ម៉ាស៊ីនតែមួយ ជាយន្តហោះដឹក​ជញ្ជូនទំនិញ អ្នកដំណើរ និងអ្នកលោតឆ័ត្រយោង​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម