Connect with us

ព័ត៌មានអន្ដរជាតិ

បារាំងកំពុង​ប្រយុទ្ធ​នឹង​ភ្លើងឆេះព្រៃ​ដ៏ធំមួយ ​នៅជិត​ទីក្រុងប៉ារីស ខណៈរលកក​ម្តៅ​បន្ត​មានឥទ្ធិពល​

បានផុស

នៅ

ខណៈ​រលក​កម្តៅ​នៅ​តែ​បន្ត​វាយ​ប្រហារ​ប្រទេស​នៅ​អឺរ៉ុប​ ​ដូច​ជា ​អង់​គ្លេស អេស្ប៉ាញ និង​ប្រទេស​បារាំង​ ដោយ​​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។ នៅ​ថ្ងៃចន្ទ​​នេះ ប្រទេស​បារាំង​​បាន​ប្រយុទ្ធ​​នឹងភ្លើង​ឆេះព្រៃ​ដ៏ធំមួយ​ នៅជិត​ទីក្រុង​ប៉ារីស​​ ខណៈរលកកម្តៅ​ដ៏​យូរបានបន្ត​នៅ​ទូទាំង​ប្រទេស ដោយ​បង្ខំឱ្យមានការជម្លៀសប្រជា​ជន​ចេញ ​នៅ​ជិតព្រៃ Fontainebleau ។ នេះ​បើ​យោងតាមការចុះផ្សាយ​របស់ទូរទស្សន៍ BFM TV​ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

យន្តហោះ​ស្តុក​ទឹក​ កំពុង​បាញ់​ទឹក​ពន្លត់​ភ្លើង​នៅ​បារាំង។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងឆេះ​ព្រៃនៅជិតព្រៃ Fontainebleau ចម្ងាយ​ប្រហែល ៧០គីឡូម៉ែត្រពី​ភាគអាគ្នេយ៍នៃ​ទីក្រុងប៉ារីស បង្ខំ​ឱ្យមានការជម្លៀស​ប្រជា​ជន និងអ្នកទេសចរ​ប្រហែល ១ ០០០នាក់​ ចេញពី​តំបន់​ Le Vaudoue ខណៈអណ្តាត​ភ្លើង​បានឆាបឆេះឆ្ពោះ​ទៅកាន់ផ្ទះ​សម្បែង។

អភិបាលក្រុង​ Le Vaudoue លោក Michel Calmy បាន​ពិពណ៌នា​អំពីជញ្ជាំង​អណ្តាតភ្លើង​រំកិលយ៉ាង​លឿន​ឆ្ពោះទៅកាន់ភូមិអ្នក​ស្រុក​​ មុន​ពេលទៅ​ដល់គែមនៃតំបន់លំនៅ​ឋាន​។

អ្នក​នាំពាក្យរដ្ឋាភិ​បាល​ លោកស្រី​ Maud Bregeon ប្រាប់ទី​ភ្នាក់​ងារ​សារព័ត៌មាន​​ RTL ថា៖ « ភ្លើងឆេះ​ព្រៃ Fontainebleau គឺជាស្ថានភាព​ពិសេសមួយ! ភ្លើងឆេះ​ព្រៃ​ដ៏ធំសម្បើម​បែបនេះ​ នៅភាគខាងជើង​ប្រទេសបារាំង​គឺមិនធ្លាប់មានពីមុនមកទេ​»។

លោក​ស្រី​បន្ត​ថា​៖ «​ ស្ថានភាពពិសេស ធនធានពិសេស! រដ្ឋាភិបាល​បានដាក់ពង្រាយយន្ត​ហោះ​ទម្លាក់​ទឹក Canadair និងយន្តហោះ ​Dash ដើម្បី​គាំទ្រប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​»។

យន្តហោះ Canadair ចំនួនពីរគ្រឿងបានមកកន្លែង​កើត​ហេតុ​ ​នៅ​ថ្ងៃចន្ទ ហើយបានចាប់ផ្តើមប្រតិបត្តិការទម្លាក់ទឹក បន្ទាប់ពីបូម​​ទឹកពីទន្លេ Seine​ ។

ភ្លើងឆេះ​ព្រៃនៅ​បារាំង​បានកើតឡើង ខណៈនាយកដ្ឋានចំនួន៣៧ ស្ថិត​នៅក្រោមការព្រមាន​រលកកំដៅក្រហមខ្ពស់​បំផុតរបស់ប្រទេស ​ដោយសីតុណ្ហភាពខ្លាំង និងស្ថានភាពស្ងួតបង្កើនហានិភ័យនៃអគ្គិភ័យ​នៅទូទាំងប្រទេស៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម