បារ៉ាក់ អូបាម៉ា Archives - Kampuchea Thmey Daily

ភ្ញាក់ផ្អើល! លោក អូបាម៉ា ទម្លាយថា ពិតជាមាន មនុស្សភពផ្កាយ (Alien) មែន
ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទម្លាយថា ពិតជាមានមនុស្សភពផ្កាយ (Alien) មែន ប៉ុន្តែក្នុងជំនាន់លោកកាន់អំណាច លោកមិនដែលឃើញព័ស្តុតាងណាមួយដែលថា មនុស្សភពផ្កាយបានមកទាក់ទង ឬចុះចតលើផែនដីឡើយ។

លោក បារ៉ាក់ អូបាម៉ា (រូប៖ Reuters)

លោកអូបាម៉ា អះអាងបែបនេះក្នុងកិច្ចសម្ភាសន៍តាម Podcast ជាមួយលោក Brian Tyler Cohen កាលពីចុងសប្តាហ៍ និងត្រូវបានយកមកផ្សាយបន្តដោយសារព័ត៌មា​ន RT នៅថ្ងៃអាទិត្យទី១៥ខែកុម្ភៈ។

ក្នុងកិច្ចសម្ភាសន៍នោះ លោក Cohen បានសួរចំៗទៅអតីតប្រធានាធិបតីអាមេរិកថា៖ «តើមនុស្សភពផ្កាយពិតជាមានមែនឬទេ?» ស្រាប់តែលោក អូបាម៉ា ឆ្លើយយ៉ាងខ្លីដោយមិនសម្រាយលម្អិតថា៖ «មានមែន ប៉ុន្តែខ្ញុំមិនដែលឃើញពួកគេផ្ទាល់ភ្នែកនោះទេ»។

ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា គ្មានការបង្ខាំងមនុស្សភពផ្កាយ ឬរក្សាទុកបច្ចេកវិទ្យា UFO នៅក្នុងតំបន់៥១ (Area 51) ឡើយ ហើយប្រសិនបើមានបន្ទប់សម្ងាត់ក្រោមដីមែន ច្បាស់ណាស់វានឹងត្រូវគេលាក់បាំងជិតឈឹងហើយ សូម្បីប្រធានាធិបតីអាមេរិកក៏មិនដឹងដែរ។

Alien (រូប៖ Shutterstock)

Area 51 គឺជាមូលដ្ឋានទ័ពអាកាសសម្ងាត់បំផុតរបស់សហរដ្ឋអាមេរិក ដែលមានទីតាំងនៅបឹង Groom ភាគខាងត្បូងរដ្ឋ Nevada។ ទីភ្នាក់ងារ CIA បានទទួលស្គាល់ជាផ្លូវការនូវអត្ថិភាពនៃទីតាំងនេះក្នុងឆ្នាំ ២០១៣ នៅពេលឯកសារសម្ងាត់ត្រូវបានលាតត្រដាងថា វាត្រូវបានគេប្រើប្រាស់តាំងពីឆ្នាំ ១៩៥៥មក ដើម្បីសាកល្បងយន្តហោះចារកម្ម U-2 និងយន្តហោះពិសោធន៍ផ្សេងៗទៀត។

ភាពសម្ងាត់នៃមូលដ្ឋានមួយនេះ ធ្វើឲ្យគេចង់ដឹងចង់ឮអំពីការស្រាវជ្រាវលើជីវិតក្រៅភព រួមទាំងទ្រឹស្តីដែលថា យានអវកាសរបស់ Alien ដែលធ្លាក់ គឺត្រូវបានរក្សាទុកនៅទីនោះ ហើយវាគឺជាទីកន្លែងសម្រាប់ជួបពិភាក្សាជាមួយមនុស្សភពផ្កាយទៀតផង។

មិនត្រឹមប៉ុណ្ណឹង មានការអះអាងថា គេធ្លាប់មើលឃើញ UFO មួយចំនួននៅក្នុងតំបន់នោះ ប៉ុន្តែ CIA បញ្ជាក់ហើយបញ្ជាក់ទៀតថា អ្វីដែលមើលឃើញនោះគឺគ្រាន់តែជាការហោះហើរសាកល្បងនៃយន្តហោះចារកម្ម U-2 តែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

The post ភ្ញាក់ផ្អើល! លោក អូបាម៉ា ទម្លាយថា ពិតជាមាន មនុស្សភពផ្កាយ (Alien) មែន appeared first on Kampuchea Thmey Daily.

អូបាម៉ា បណ្ដើរភរិយាស្រស់ស្រូប​អាហារបង្អួតភាពផ្អែមល្ហែម បញ្ចប់​ភាព​​សង្ស័យ​បែកបាក់​គ្នា​
អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង​ភរិយា មីឆែល ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ទទួល​ទានអាហារ​ពេល​ល្ងាច​ជាមួយ​គ្នាយ៉ាង​ផ្អែមល្ហែម​​ស្និទ្ធស្នាល​​មិនធ្លាប់​បាន​ឃើញ​ជាសាធារណៈ​។ កន្លង​មក ​អ្នក​ទាំង​ពីរ​ធ្លាប់មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ ​លែង​លះ​គ្នាស្ងាត់ៗ ​ព្រោះ​តែ​កម្រឃើញបណ្ដើរគ្នាអស់ជាច្រើន​ខែមកហើយ។

កាលពី ថ្ងៃទី ២១ ខែមេសា គណនី TikTok មួយ បានចែករំលែកវីដេអូដែលថតពីទិដ្ឋភាពរបស់អតីត​ប្រធានាធិបតី​អាមេរិក និងអតីតជំទាវទីមួយ កំពុងទទួលទានអាហារពេលល្ងាចជាមួយគ្នាយ៉ាងផ្អែមល្ហែម។

នៅក្នុងវីដេអូ បុរសវ័យ៦៣ឆ្នាំ និងភរិយាដើរចុះតាមជណ្តើរ បន្ទាប់ពីទទួលទានអាហារនៅក្នុងបន្ទប់ឯកជនមួយ នៅឯភោជនីយដ្ឋានអ៊ីតាលី Osteria Mozza ក្នុងទីក្រុង Washington, DC ។ ភ្លាមៗនោះដែរ សូម្បីតែភ្ញៀវដែលមក​ញ៉ាំ​អាហារ​ ក៏បាន​សាទរ​ពេល​ឃើញ​វត្តមានអតីត​ប្រធានាធិបតី​អាមេរិកនៅចំពោះមុខ។ គូស្នេហ៍បុគ្គលល្បីក៏បាន​គ្រវី​ដៃ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ដល់​អ្នក​រាល់​គ្នា​ និងចាប់ដៃជាមួយបុគ្គលិកមួយចំនួន ព្រមទាំងជជែកជាមួយភ្ញៀវមុនពេលចាកចេញពីភោជនីយដ្ឋាន។

ទោះបីជាយ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលលោក បារ៉ាក់ អូបាម៉ា និង​លោកស្រី មីឆែល បង្ហាញមុខជាសាធារណៈជាមួយគ្នា ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤។ ពីមុនមក លោកត្រូវបានគេឃើញបរិភោគអាហារតែម្នាក់ឯងនៅភោជនីយដ្ឋានលំដាប់ខ្ពស់នេះ កាលពីពាក់កណ្តាលខែមករា ដែលនោះនាំឲ្យគេដាក់ការសន្ធិដ្ធានថា ទំនងជាបែកគ្នាហើយ។

ការ​បែក​គ្នា​របស់​គូស្នេហ៍​បុគ្គលល្បីអស់ពេលជា​ច្រើន​ខែ​ បាន​ធ្វើ​ឲ្យមានការ​សង្ស័យ​ពី​បញ្ហា​អាពាហ៍ពិពាហ៍ ​រហូត​ឈាន​ដល់​ការ​លែងលះ ។ ពាក្យចចាមអារ៉ាមនេះកាន់តែធ្ងន់ធ្ងរ នៅពេលដែលលោកស្រីមីឆែល មិនបានចូលរួមជាមួយស្វាមីក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីបើកសម្ពោធលោកប្រធានាធិបតី ដូណាល់ ត្រាំ និងពិធីបុណ្យសពអតីតប្រធានាធិបតី Jimmy Carter។

ថ្វីដ្បិតតែយ៉ាងនេះក្ដី លោក អូបាម៉ា មិនបានពន្យល់អ្វីច្រើននោះទេ ប៉ុន្តែលោកបានចាត់វិធានការដើម្បីបដិសេធពាក្យចចាមអារ៉ាមអំពីការលែងលះ ដោយបង្ហោះរូបថតអបអរសាទរខួបលើកទី ៦១ របស់ភរិយាក្នុងខែមករា និងជូនពរឲ្យនាងរីករាយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ក្នុងខែកុម្ភៈ។ ប៉ុន្តែសកម្មភាពទាំងនោះ មិនបានធ្វើឲ្យមហាជនជឿជាក់ឡើយ ហើយដំណឹងនៃការបែកគ្នា ក៏កាន់តែល្បីសុះសាយជាងមុនថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា?

The post អូបាម៉ា បណ្ដើរភរិយាស្រស់ស្រូប​អាហារបង្អួតភាពផ្អែមល្ហែម បញ្ចប់​ភាព​​សង្ស័យ​បែកបាក់​គ្នា​ appeared first on Kampuchea Thmey Daily.

តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា?
នៅក្នុងការសន្ទនាមួយស្ថិតនៅក្នុងមហាវិទ្យាល័យ Hamilton កាលថ្ងៃទី៥ខែមេសា អតីត​ប្រធានាធិបតីអាមេរិក​២​អាណតិ្ត​ លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ដោយបើកចំហនូ​វ​​ឱនភាព​ដ៏ជ្រាលជ្រៅ​នៃ​ទំនាក់ទំនងជាមួយភរិយា មីឆែល អូបាម៉ា ដោយចាត់ទុកថា វាបណ្តាលមកពីសម្ពាធ និងការទាមទារនៃអាណត្តិទាំងពីររបស់គាត់ក្នុងសេតវិមាន។

​ការ​ទម្លាយ​​ប្រវត្តិ​ទំនាក់​ទំនង​​​ជីវិត​គូ​​របស់​លោក​​​ជាសាធារណៈ​នាពេល​នេះ កើតឡើងចំពេលដែល​មានការរំពឹងទុក និងពាក្យចចាមអារ៉ាមអំពីស្ថានភាពនៃទំនាក់ទំនង​ដ៏​រកាំ​រកូស របស់​​​អ្នក​ទាំង​ពីរ​ ដោយអ្នកខ្លះថែមទាំងបង្ហាញពីលទ្ធភាពនៃការលែងលះទៀតផង។

​យោង​ការ​ចុះ​ផ្សាយ​របស់​​​ marca.com អតីត​ប្រធានាធិបតីអាមេរិក​រូប​នេះ​​ បានសារភាពថា គាត់ធ្លាប់តស៊ូដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់ឡើងវិញ បន្ទាប់ពីលោកផ្តោតអារម្មណ៍ខ្លាំងពេក នៅក្នុងកំឡុងពេលខ្លួនធ្វើជាប្រធានាធិបតី។

លោក​បាន​ចែករំលែក​ថា​៖«​ខ្ញុំ​មាន​ឱនភាព​ខ្លាំង​ជាមួយ​ប្រពន្ធ​ខ្ញុំ​» ដោយ​ពន្យល់​ពី​របៀប​ដែល​គាត់​បាន​ធ្វើការ​ដើម្បី​ជួសជុល​ទំនាក់ទំនង​ជាមួយគ្នា ដោយ​រៀបចំ​ផែនការ ​រឿង​សប្បាយៗ​ម្តងម្កាល​។

ដោយឡែក ងាកមក​ដឹង​អំពី​​ លោកស្រី មីឆែលវិញម្តង លោកស្រី​​ធ្លាប់​លើក​ឡើង​​អំពី​បញ្ហា​ប្រឈម​ដែល​ពួក​គេ​បាន​ជួប ក្នុង​​អំឡុង​ពេល​ដែល​អ្នកទាំងពីរ​រស់​នៅ​​ក្នុង​​វិមាន​ប្រធានាធិបតីអាមេរិក​ម្ល៉េះ​។ ក្នុងបទសម្ភាសន៍​​មួយ​កាលឆ្នាំ​ ឆ្នាំ២០២២ ​លោកស្រី ​បានសារភាពថា សម្រាប់រយៈពេលដប់ឆ្នាំ លោកស្រី​មិនអាចទ្រាំទ្របានជាមួយស្វាមី ដោយសារតែការទាមទារចិញ្ចឹមកូនៗគឺ Malia និង Sasha ខណៈពេលដែលក្មេងៗមានសម្ពាធនៃជីវិតសាធារណៈរបស់ពួកគេ។

ទោះបីជាមានការលំបាកទាំងនេះក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា អាពាហ៍ពិពាហ៍តម្រូវឲ្យមានការខិតខំប្រឹងប្រែង ការគោរព និងការយោគយល់ ទោះបីជាពេលវេលាលំបាកក៏ដោយ។ ទស្សនៈ​របស់​នាង​ចំពោះ​អាពាហ៍​ពិពាហ៍​មិន​មែន​សំដៅ​លើ​សមភាព​ក្នុង​គ្រប់​ទិដ្ឋភាព​នោះ​ទេ ប៉ុន្តែ​ការ​ស្វែង​រក​តុល្យភាព​តាម​រយៈ​ការ​សម្របសម្រួល។

ចំពេលមានពាក្យចចាមអារ៉ាមអំពីការលែងលះដែលលេចធ្លាយនោះ លោកស្រី មីឆែល បានបញ្ចេញសម្លេងអំពីសម្ពាធនៃការត្រួតពិនិត្យជាសាធារណៈ។ នៅ​កម្មវិធី​​​ប​ទ​សម្ភាសន៍​ចាក់​ផ្សាយ​តាមបណ្តាញ​អ៊ិនធឺណែត​​ (podcast) មួយអតីតជំទាវទី១រូប​នេះ​បានលើកទឹកចិត្តមនុស្សកុំឲ្យ​​មាន​​ភាពអវិជ្ជមាននៃបណ្តាញសង្គម ឬការនិយាយបំភ្លើសមានឥទ្ធិពលលើជីវិតរបស់ពួកគេ។

យ៉ាងណាមិញ អស់ជាច្រើនឆ្នាំមកនេះ គូស្វាមីភរិយា  អូបាម៉ា ត្រូវបានសាធារណជនមើលឃើញថា ជាគូស្វាមីភរិយាដែលមានអំណាច និងគួរឲ្យស្ញប់ស្ញែងបំផុតនៅសហរដ្ធអាមេរិក ដែលជារឿយៗត្រូវបានប្រារព្ធឡើងសម្រាប់ការរួបរួមក្នុងនាមជាប្ដីប្រពន្ធ និងរូបភាពសាធារណៈរបស់ពួកគេទៅកាន់អ្នកគាំទ្រជាច្រើន។ ប៉ុន្តែក្នុងមួយរយៈធំនេះ គូស្នេហ៍តែងតែលេចឮនូវពាក្យចចាមអារ៉ាមអំពីការលែងលះល្បីសុះសាយលើបណ្តាញសង្គម ខណៈដែលអ្នកទាំងពីរមិនដែលចេញមកបកស្រាយអំពីដំណឹងមួយនេះឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា

The post តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា? appeared first on Kampuchea Thmey Daily.

លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបង្ហាញពីក្តីស្រលាញ់របស់គាត់ចំពោះភរិយា Michelle Obama បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការលែងលះបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃមុននេះ។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ បាន​បង្ហាញ​ពី​អារម្មណ៍​ចំពោះ​ភរិយា​ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់ ៦១ ឆ្នាំ ដោយសរសេរពេញដោយអទ្ថន័យថា «រីករាយថ្ងៃកំណើតដល់ក្តីស្រលាញ់នៃជីវិតរបស់ខ្ញុំ Michelle Obama។ អ្នកបំពេញគ្រប់យ៉ាងដោយភាពកក់ក្តៅ ប្រាជ្ញា ភាពកំប្លុកកំប្លែង និងការទាក់ទាញ។ អ្នក​មើល​ទៅ​ពូកែ​ ខ្ញុំមានសំណាងណាស់ដែលមានអ្នកជាដៃគូរបស់ខ្ញុំក្នុងជីវិត។ ខ្ញុំស្រឡាញ់​អ្នក»។

យ៉ាងណា ទង្វើចុងក្រោយរបស់លោក និងលោកស្រី អូបាម៉ា បានធ្វើឲ្យអ្នកគាំទ្រហាក់មានអារម្មណ៍ធូរស្បើយជាងមុន ព្រោះកន្លងមក បណ្ដាញសង្គមមានការងឿងឆ្ងល់ជាមួយការសង្ស័យថា គូស្នេហ៍ដ៏មានឥទ្ធិពលមួយគូនេះ បានលែងលះគ្នាបន្ទាប់ពីរៀបការបាន ៣៣ ឆ្នាំ។

ពាក្យចចាមអារ៉ាមមួយនេះទៀតសោត បានផ្ទុះឡើង បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ថា Michelle មិនបានបង្ហាញខ្លួនជាមួយស្វាមីរបស់នាង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នាងបានអវត្តមានពីពិធីបុណ្យសពរបស់អតីតប្រធានាធិបតី Jimmy Carter កាលពីថ្ងៃទី ០៩ ខែមករា ដោយសារកាលវិភាគមិនត្រវគ្នា។

លើសពីនេះ ការិយាល័យបានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន Becoming មិនបានចូលរួមពិធីសម្ពោធលោក Donald Trump និងលោក Obama កាលពីថ្ងៃទី២០ ខែមករា នោះទេ។ មនុស្សជាច្រើនមានមតិចម្រុះលើបញ្ហានេះដោយគិត​ថា​វា​ជា​សញ្ញា​នៃ​អស្ថិរភាព​ក្នុង​អាពាហ៍ពិពាហ៍​របស់​គូស្វាមី​ភរិយា​លោក​អូបាម៉ា។

CNN បានរាយការណ៍ថា លោកស្រី Michelle មិនបានចូលរួមពិធីបុណ្យសពរបស់លោក Jimmy Carter ទេ ដោយសារតែនាងមានវិស្សមកាលយូរនៅហាវ៉ៃ។ ជាមួយគ្នានេះដែរ ប្រភពពី Page Six បានបង្ហើបថា មេធាវីស្ត្រីកើតនៅឆ្នាំ ១៩៦៤ មិនបានចូលរួមពិធីសម្ពោធរបស់លោក Trump ទេ ដោយសារតែនាងមិនចង់លេចមុខ។

ពួក​គេ​ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ នៅ​ពេល​ពួក​គេ​ចេញ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ Los Angeles។ រូបថត Paparazzi បង្ហាញ Michelle ញញឹមដាក់កាមេរ៉ា ពេលនាងចាកចេញពីភោជនីយដ្ឋាន Mother Wolf ខណៈដែលលោក Obama ដើរតាមពីក្រោយដោយទឹកមុខធ្ងន់ធ្ងរ។ បន្ទាប់ពីឡើងឡាន ស្នាមញញឹមរបស់ Michelle រសាត់បាត់។

តាមរយៈរូបថតនេះ អ្នកជំនាញខាងភាសាកាយវប្បកម្មជនជាតិអង់គ្លេស Judi James បានអធិប្បាយទៅកាន់ Daily Mail ថា គូស្នេហ៍មួយគូនេះ មិនមានសញ្ញានៃការទាក់ទងគ្នានោះទេ។ បើ​តាម​អ្នក​ជំនាញ លោក​អូបាម៉ា​មើល​ទៅ​ក្រៀម​ក្រំ​ណាស់ ដោយ​ជ្រើស​រើស​ដើរ​ពី​ក្រោយ ​ជា​ជាង​ដើរ​ជាមួយ​ប្រពន្ធ។

បន្ថែមពីលើពាក្យចចាមអារ៉ាមអំពីការលែងលះ លោកស្រី អូបាម៉ា ក៏រងការរិះគន់ផងដែរ ចំពោះការមិនគោរព និងវាយតម្លៃខ្លួនឯងហួសហេតុ ដែលមិនបានចូលរួមពិធីសម្ពោធលោក Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖អតីតប្រធានាធិបតីអាមេរិក អូបាម៉ា ចែករំលែកអ្នកអាន ពីសៀវភៅលោកចូលចិត្តបំផុត

The post លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា appeared first on Kampuchea Thmey Daily.

អតីតប្រធានាធិបតីអាមេរិក អូបាម៉ា ចែករំលែកអ្នកអាន ពីសៀវភៅលោកចូលចិត្តបំផុត
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានណែនាំស្នាដៃដែលគាត់ចូលចិត្តបំផុតទាំង ១០ រួមទាំងប្រលោមលោកប្រឌិត និងសៀវភៅស្រាវជ្រាវផ្លូវចិត្ត និងនយោបាយទៅកាន់អ្នកអានទូទាំងពិភពលោក។

នៅថ្ងៃទី ២១ ខែធ្នូ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា អាយុ ៦៣ឆ្នាំ បានប្រកាសសៀវភៅដែលគាត់ចូលចិត្តនៅឆ្នាំនេះ។ គាត់បាននិយាយថា «ខ្ញុំតែងតែទន្ទឹងរង់ចាំចែករំលែកជាមួយមនុស្សគ្រប់គ្នានូវបញ្ជីសៀវភៅ ភាពយន្ត និងតន្ត្រីដែលខ្ញុំចូលចិត្តជារៀងរាល់ឆ្នាំ។ ថ្ងៃនេះខ្ញុំចង់ចាប់ផ្តើមប្រពៃណីប្រចាំឆ្នាំរបស់ខ្ញុំជាមួយនឹងស្នាដៃដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងមកលើខ្ញុំ។ ខ្ញុំ​បាន​អាន​វា​ចប់រួចរាល់ហើយ!»

ស្នាដៃគួរឲ្យកត់សម្គាល់មួយនៅក្នុងកាតាឡុកក្នុងឆ្នាំនេះគឺ The Anxious Generation ដោយអ្នកចិត្តសាស្រ្ត Jonathan Haidt ដែលបានចេញផ្សាយក្នុងខែមីនា ខ្លឹមសារគឺជាការស្រាវជ្រាវ និងទស្សនៈរបស់អ្នកនិពន្ធអំពីការកើនឡើងនៃជំងឺធ្លាក់ទឹកចិត្ត និងភាពឯកោក្នុងចំណោមមនុស្សវ័យក្មេងនាពេលបច្ចុប្បន្ននេះ។

យោងតាម ​​Haidt ការប្រើប្រាស់ស្មាតហ្វូន និងបណ្តាញសង្គមប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវចិត្តនៃជំនាន់ Gen Z (អ្នកដែលកើតចន្លោះឆ្នាំ ១៩៩៧ និង ២០១២)។ នេះក៏ជាយោបល់មួយរបស់មហាសេដ្ឋី Bill Gates សម្រាប់សៀវភៅចំនួនបួនក្បាលដែលគួរអាននៅចុងឆ្នាំ។

ប្រលោមលោក Orbital និពន្ធដោយអ្នកនិពន្ធ Samathan Harvey ក៏ជាសៀវភៅឆ្នើមមួយទៀតដែលបានចេញផ្សាយនៅខែធ្នូ ឆ្នាំ ២០២៣។ សៀវភៅនេះបានឈ្នះរង្វាន់ Booker នៅថ្ងៃទី ១៣ខែវិច្ឆិកា។ ការងារនេះប្រាប់អំពីការធ្វើដំណើរអវកាសនៅលើស្ថានីយ៍អវកាសអន្តរជាតិរបស់អវកាសយានិកប្រាំមួយនាក់មកពីប្រាំប្រទេស។ តួអង្គទាំងនោះឆ្លងកាត់មួយថ្ងៃជាមួយនឹងថ្ងៃរះ និងថ្ងៃលិចចំនួន ១៦ ដែលបង្ហាញពីការឆ្លុះបញ្ចាំងដ៏ឆ្ងាញ់នៅលើផែនដី ភាពស្រស់ស្អាត និងសេចក្តីប្រាថ្នារបស់មនុស្ស នេះបើយោងតាមអ្នកនិពន្ធ Guardian Alexandra Harris ។

ស្នាដៃដែលនៅសេសសល់រួមមានរឿងប្រលោមលោកជាច្រើនពីរឿងមនោសញ្ចេតនាដូចជា The Anthropologist និង Intermezzo ទៅជារឿងប្រឌិតបែបវិទ្យាសាស្ត្រ In Ascension និង Human Life in Someone Like Us (Someone like us)។ លើសពីនេះ លោកបានណែនាំសៀវភៅនយោបាយ សិល្បៈ និងសេដ្ឋកិច្ច ដែលមានចំណងជើងថា Stolen Pride។

លើសពីនេះ អតីតប្រធានាធិបតីសង្ឃឹមថា អ្នកអាននឹងទិញសៀវភៅខាងលើនៅបណ្ណាគារ ឬចំណាយពេលអាននៅក្នុងបណ្ណាល័យ។ នៅក្នុងផ្នែកមតិយោបល់នៃការណែនាំ គាត់ក៏បានរៀបរាប់អំពីសៀវភៅដែលគាត់ចូលចិត្តបំផុតចំនួន ១៤ ក្បាលនៅក្នុងរដូវក្តៅឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ការបង្ហោះនៅលើ X មានអ្នកចូលមើលច្រើនជាង ១៧លានដង។

បារ៉ាក់ អូបាម៉ា កើតនៅឆ្នាំ ១៩៦១ គឺជាប្រធានាធិបតីទី ៤៤ របស់សហរដ្ឋអាមេរិក (ពីរអាណត្តិ ២០០៨-២០១២, ២០១៣-២០១៧) និងជាមនុស្សដំបូងដែលមានពណ៌សម្បុរដែលកាន់តំណែងនេះ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Columbia និងសាលាច្បាប់ Harvard ហើយបានបម្រើការជាប្រធាននៃ Harvard Law Review ដែលជាទស្សនាវដ្តីដ៏មានកិត្យានុភាពរបស់សាលា។

អតីតប្រធានាធិបតីមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារការចាប់អារម្មណ៍លើវប្បធម៌ប្រជាប្រិយ។ ចាប់តាំងពីចាកចេញពីសេតវិមានក្នុងឆ្នាំ ២០១៧ ជារៀងរាល់ឆ្នាំ គាត់ចែករំលែកបញ្ជីភាពយន្ត សៀវភៅ និងតន្ត្រីដែលគាត់ចូលចិត្តនៅលើបណ្តាញទំនាក់ទំនងសង្គម៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖Jack Ma ប្រាប់កំហុស និងបង្ហាញ ៣ វិធី​ជ្រើសរើស​មនុស្ស​ត្រឹមត្រូវមកធ្វើការ

The post អតីតប្រធានាធិបតីអាមេរិក  អូបាម៉ា ចែករំលែកអ្នកអាន ពីសៀវភៅលោកចូលចិត្តបំផុត appeared first on Kampuchea Thmey Daily.

លោក អូបាម៉ា​ ប​ង្អាប់​ ត្រាំ សរសើរ​ ហារីស​ និង Tim ចំពោះ​គោលនយោបាយសង្គម​
​លោក បារ៉ាក់ អូបាម៉ា អតី​តប្រធានាធិបតី​​២​អាណត្តិរបស់​សហរដ្ឋ​អាមេរិ​ក បាន​​ព្យា​យាម​អន្ទង​ចិត្ត​​អ្នក​បោះឆ្នោត​​​​​អាមេរិក តាម​រយៈ​កម្មវិធី​​​សមាជ​​ដ៏​ធំ​របស់​គណបក្ស​ប្រជាធិបតេយ្យ ឱ្យ​ជឿជាក់​លើ​​​​​​បេក្ខភាព​​​ប្រធានាធិបតី​ កាម៉ាឡា ហារីស និង អនុប្រធានាធិបតេយ្យ លោក ​Tim ​Walz ដែល​​​នឹង​បន្ត​​គោល​នយោ​បាយ​​​​ដែល​គិត​គួរ​ខ្លាំង​លើ​ប្រជាជន​វណ្ណៈកណ្តាល។

ក្នុង​ការ​ថ្លែង​​ជិត​១ម៉ោង​​​​មុន​បិទ​បញ្ចប់​​​ពិធី​សមាជ​​ក្នុងថ្ងៃទី​២​ (ម៉ោង​១១យប់​នៅ​អាមេរិក ត្រូវម៉ោង​១១ថ្ងៃនៅកម្ពុជា) លោក បារ៉ាក់ អូបាម៉ា ​បាន​កោតសរសើរ​​ចំពោះ​បេក្ខភាព​ទាំង​ពីរ​​​​ថា​​មាន​ទឹកចិត្ត​មោះមុត​​ក្នុង​ការ​​តស៊ូ​​​មតិ​​ក្នុង​ការ​ប្រឆាំង​នូវ​​អំពើ​យុត្តិធម៌​​​ក្នុង​សង្គម​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​ពេលកន្លង​មក​។

លោក អូបាម៉ា បាន​សរសើរ​លោកស្រី កាម៉ាឡា ហារីស ថា​ធ្លាប់​បាន​ការ​ពារ​​​ការ​រំលោភ​ផ្លូវភេទ ហើយ​លោកសរសើរ​ លោក Tim Walz ត្រង់ដែលលោក​មាន​ប្រវត្តិកំណើត​នៅ​ក្រុងតូចមួយ ចូល​បម្រើ​​កងទ័ព ធ្វើជាគ្រូ​បាល់ទាត់ និង ចេះជួយ​យក​អាសា​​​អ្នក​ជិតខាង​របស់​គាត់ ដែលខុស​ឆ្ងាយ​ពី​លោក ដូ ណាល់​ត្រាំ។​

លោក អូបាម៉ា បាន​និយាយថា៖​«ដោយសារ​យើង​​មាន​ឱកាស​​ដើម្បី​បោះឆ្នោត​ឱ្យ​បេក្ខជន​ដែល​​បូជាជីវិត​របស់​នាង​​​ ដើម្បី​ព្យាយាម​ផ្តល់​ឱកាស​​ដូចៗគ្នា​ដល់​ប្រជាជនដែល​ផ្តល់ឱ្យ​នាង។ មនុស្សម្នាក់​ដែលចាប់​អ្នក ហើយ​ អ្នក​នៅ​ទីនេះ​និង​​ក្រោក​ឡើង​​​ជា​រៀងរាល់ថ្ងៃ​​ និង​ប្រយុទ្ធ​​ជំនួស​អ្នក​។​​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក គឺ កាម៉ាឡា ហារីស»។

លោក Tim Walz និង លោកស្រី កាម៉ាឡា ហារីស។​

អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក អូបាម៉ា លើក​ឡើង​ថា សង្គម​អាមេរិក​​​ប្រឈម​នឹង​បញ្ហា​មួយ​ដែល​ប្រជាជន​អាមេរិក​ភាគច្រើន​ជឿថា រដ្ឋាភិបាល​មិន​ជួយ​អ្វីដល់​ពួក​គេ​​បាន​នោះទេ​។ លោក បាន​ចោទ​ជាសំណួរថា «តើ​អ្នក​ណា​គិត​អំពីអនាគត​របស់ខ្ញុំ អនាគត​កូនៗ​របស់​ខ្ញុំ​ អំពី​អនាគត​ពួក​យើង​ទាំងអស់គ្នា?​។ រឿងមួយ​ច្បាស់​លាស់​គឺ​ថា ដូណាល់ ត្រាំ មិន​ខ្វល់ខ្វាយ​ពី​សំណួរ​នោះទេ។

លោក និយាយថា​៖«[លោក ត្រាំ] ជាសេដ្ឋី​​​អាយុ​៧៨​ឆ្នាំ ដែល​មិនបញ្ឈប់​​ការ​ត្អូញត្អែ​ររបស់គាត់​ចាប់តាំងពី​​គា​ត់​ចុះ​ពីជណ្តើរយន្ត​ពណ៌មាស​កាល​ពី​៩ឆ្នាំ​មុន នៅតែបន្តទៅ​មុខ​ទៀតដែល​នឹង​ក្លាយ​ជាស្ទឹង​នៃ​ការ​ត្អូញត្អែរ និង​​​បណ្តឹង​​តវ៉ា​​ ដែល​នោះកាន់តែ​អាក្រក់​ទៅៗ ហើយ​ឥឡូវ​នេះ​គាត់​ភ័យខ្លាច​ការ​ចាញ់»។​

លោក ដូណាល់ ត្រាំ​

​លោក ដូណាល់ ត្រាំ ធ្លាប់​បាន​​​ចោទ​ប្រកាន់​​​លោក ចូ បៃដិន​​ ភ្លាម​ៗ​ក្រោយ​លោក​ ចូ បៃដិន​ប្រកាស​បោះបង់​បេក្ខភាព​​ប្រកួតប្រជែង​​តំណែង​ប្រធានាធិបតីកាល​ថ្ងៃទី​២១ខែកក្កដា​ ថា លោក ចូ បៃដិន​​ ជាប្រធានាធិបតី​​អាមេរិក​ដ៏​​អន់​បំផុត​ក្នុងប្រវតិ្តសាស្រ្ត ប៉ុន្តែ​​លោក បារ៉ាក់ អូបាម៉ា យល់ផ្ទុយពីលោកត្រាំ ជុំវិញ​រឿង​លោក បៃ​ដិន។

​លោក អូបាម៉ា លើក​ឡើងថា៖​«ប្រវតិ្តសាស្ត្រ​នឹង​ចងចាំ​លោក ចូ បៃដិន​ ជា​ប្រធានាធិបតី​ដ៏​អស្ចារ្យ (Outstanding President) ដែល​ការ​ពារ​ប្រជាធិបតេយ្យក្នុង​ពេល​វេលាមួយ​​ដ៏សែន​គ្រោះថ្នាក់។​ ខ្ញុំ​មាន​មោទនភាព​ដោយ​ហៅ​គាត់ថា ជា​ប្រធានាធិបតី​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​មោទនភាព​ក្នុង​ការ​ហៅ​គាត់​ថា មិត្តសម្លាញ់​ដែរ»។​

លោក ចូ បៃដិន ពេលថ្លែងទៅកាន់សមាជ​កាល​ថ្ងៃទី​ម្សិលមិញ។​

លោក អូបាម៉ា បាន​និយាយថា ក្នុង​ពេល​លោក ចូ បៃដិន កាន់តំណែង ​ការ​ងារ​១៥​លាន​បាន​បង្កើត និង ការ​ចំណាយ​លើ​សុខាភិបាល​បាន​ថយចុះ​ នៅ​ពេល​ដែលគណបក្ស​​ផ្សេង​បាន​​ងាក​ទៅ​រក​​វប្បធម៌​​​​គិត​គួរតែខ្លួន​ឯង (cults of personality)។

លោក អូបាម៉ា​ និយាយ​ទៅកាន់​អ្នក​គាំទ្រ​ថា៖​«យើង​ត្រូវការ​អ្នក​ដឹកនាំ​ដែល​តៀម​ខ្លួន​រួច​រាល់​និង​នាំ​ប្រជាជន​ឱ្យ​ស្រុះស្រួល​នឹង​​គ្នា​ និង មិន​គិត​ពីប្រយោជន៍​ផ្ទាល់ខ្លួន»។

ក្នុង​សមាជ​គណបក្ស​ប្រជា​ធិបតេយ្យ​​រយៈពេល​៤ថ្ងៃ​ចាប់​ពីថ្ងៃទី​១៩​ដល់​ថ្ងៃ​២២​ខែ​សីហានេះ នឹង​​មាន​ការ​តែងតាំង​ជាផ្លូវការ​នូវ​បេក្ខភាព​ប្រធានាធិបតី​​និង​អនុប្រធានាធិបតីសម្រាប់​ការបោះឆ្នោត​នៅ​​ថ្ងៃទី​៥ខែ​វិច្ឆិកា​ខាងមុខ។​

​ ក្នុង​ការ​បោះឆ្នោតប្រធានាធិបតី​នោះ ​គេនឹង​ឃើញ​​បេក្ខភាព​ប្រធានាធិបតី​​មក​ពី​គណបក្សសាធារណៈរដ្ឋ គឺ លោក ដូណាល់ ត្រាំ ប៉ះជាមួយ លោកស្រី កាម៉ាឡា ហារីស មក​ពី​គណបក្សប្រជាធិបតេយ្យ។

លោក ដូណាល់ ត្រាំ និង បេក្ខភាព​អនុប្រធានាធិបតី JD Vance។​

ភាព​ខុសគ្នា​របស់​គណបក្ស​ទាំងពីរ​គឺ បក្ស​ប្រជា​ធិបតេយ្យ​បាន​គិត​គួរ​ខ្លាំង​លើ​ការ​ដោះស្រាយ​បញ្ហាសង្គម ខណៈគោល​នយោបាយ​របស់​បក្ស​សាធារណៈរដ្ឋ​ផ្តោត​ខ្លាំង​លើ​ការ​ជួយ​ជ្រុម​ជ្រែង​វិស័យ​ធុរកិច្ច​ឲ្យ​រីកចម្រើន។

ការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​នឹង​ក្លាយ​​ហេតុ​ការណ៍​ដ៏សំខាន់​ក្នុង​សកលលោក ព្រោះ​វា​ជារបត់​នយោបាយ​ដែ​ល​នាំ​ទៅដល់​ការ​ប្រែប្រួល​​ក្នុងសង្គ្រាម​​​នៅ​រុស្ស៊ី-អ៊ុយក្រែន​ផង និង​តំបន់​មជ្ឈិមបូព៌ា​ផង​៕

រ៉ាន់ រើយ​

The post លោក អូបាម៉ា​ ប​ង្អាប់​ ត្រាំ សរសើរ​ ហារីស​ និង Tim ចំពោះ​គោលនយោបាយសង្គម​ appeared first on Kampuchea Thmey Daily.

លោក អូបាម៉ា ចេញមុខព្រមាន បើបន្តកំចាយឈាមជនស៊ីវិល អ៊ីស្រាអែលនឹងខាតបង់
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខព្រមានអ៊ីស្រាអែលថា យុទ្ធសាស្ត្រឆ្លើយតបចំពោះការវាយប្រហារទៅលើក្រុមហាម៉ាស់ ដោយមិនអើពើនឹងតម្លៃមនុស្សជាតិ នឹងគ្មានផលចំណេញអ្វីឡើយ ជាពិសេសអ៊ីស្រាអែលនឹងបាត់បង់សម្ព័ន្ធភាពជាមួយអន្តរជាតិ។

ការព្រមានរបស់លោក អូបាម៉ា កើតឡើងចំពេលមានការស្លាប់ជនស៊ីវិលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអំពើឃោរឃៅ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងតំបន់ហ្គាហ្សា។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើ Medium កាលពីថ្ងៃចន្ទ លោក Obama បានគាំទ្រការអំពាវនាវរបស់ប្រធានាធិបតី ចូ​ បៃដិន ដែលសហរដ្ឋអាមេរិកនឹងបន្តឱ្យគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបង្រ្កាបក្រុមហាម៉ាស់ និងដើម្បីដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។

ទោះជាយ៉ាងណាក៏ដោយ លោក អូបាម៉ា សង្កត់ធ្ងន់ថា វាជារឿងសំខាន់ដែលយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល “គួរតែគោរពតាមច្បាប់អន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយការស្លាប់ និងការឈឺចាប់របស់ជនស៊ីវិល” ។ មិនត្រឹមតែដោយសារតែវាជាភាពត្រឹមត្រូវខាងសីលធម៌ និងឆ្លុះបញ្ចាំងពីតម្លៃធម្មជាតិនៃជីវិតមនុស្សគ្រប់រូបប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែវា “មានសារៈសំខាន់សម្រាប់ការកសាងសម្ព័ន្ធភាព និងការបង្កើតមតិអន្តរជាតិ ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែល” ។

ដោយសារប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងរាប់រយពាន់នាក់បានភៀសខ្លួន លោកអូបាម៉ាបានអះអាងថា ការបង្រ្កាបលើតំបន់ហ្គាហ្សាអាចបង្កឱ្យកូនចៅប៉ាឡេស្ទីនគុំគួនអ៊ីស្រាអែលតជំនាន់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ RT

ចុចអាន៖ លោក អូបាម៉ា៖ ទង្វើរបស់អ៊ីស្រាអែល នៅហ្គាហ្សា នឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន គុំកួន តជំនាន់

ចុចអាន៖ អ៊ីស្រាអែលមានះមិនផ្គត់ផ្គង់ប្រេងឱ្យតំបន់ហ្គាហ្សា និងប្រាប់ UN ឱ្យសុំពីក្រុមហាម៉ាស់

The post លោក អូបាម៉ា ចេញមុខព្រមាន បើបន្តកំចាយឈាមជនស៊ីវិល អ៊ីស្រាអែលនឹងខាតបង់ appeared first on Kampuchea Thmey Daily.