ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលមានះមិនផ្គត់ផ្គង់ប្រេងឱ្យតំបន់ហ្គាហ្សា និងប្រាប់ UN ឱ្យសុំពីក្រុមហាម៉ាស់
អ៊ីស្រាអែលបានចំអកដល់ស្ថាប័ន UN ដែលទទួលខុសត្រូវក្នុងការជួយប្រជាជននៅតំបន់ ហ្គាហ្សា ដោយអះអាងថា ពួកគេគួរតែងាកទៅរកអង្គការសកម្មប្រយុទ្ធសម្រាប់ការផ្គត់ផ្គង់ឥន្ទនៈនៅក្នុងតំបន់។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) គួរតែស្នើសុំប្រេងឥន្ធនៈដល់ក្រុមហាម៉ាស់ ដែលនេះជាការប្រកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ជាការឆ្លើយតបទៅនឹងការអំពាវនាវសម្រាប់ជំនួយមនុស្សធម៌របស់ទីភ្នាក់ងារនេះ។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅលើបណ្ដាញ X ឱ្យ UN សួរក្រុមហាម៉ាស់បន្តិចទៅតើអាចផ្ដល់ឥន្ធនៈដល់មន្ទីរពេទ្យនៅហ្គាហ្សាបានឬអត់ ដោយបន្ថែមជាមួយរូបភាពផ្កាយរណបនិងសំណេរបញ្ជាក់ថា “ធុងឥន្ធនៈរាប់សិបធុងកំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា ហើយពួកវាផ្ទុកប្រេងឥន្ធនៈដល់ទៅជាង ៥០ម៉ឺនលីត្រឯណោះ” ។

ការឆ្លើយតបបានកើតឡើង បន្ទាប់ពីទីភ្នាក់ងារ UNRWA បានបង្ហោះថា ប្រសិនបើខ្លួនមិនទទួលបានប្រេងឥន្ធនៈជាបន្ទាន់ទេ ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវបញ្ឈប់ចាប់ពីយប់ថ្ងៃពុធតទៅ។
យោងតាមក្រសួងសុខាភិបាលហ្គាហ្សា គិតត្រឹមល្ងាចថ្ងៃអង្គារ ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៥,៧៩១នាក់ត្រូវបានសម្លាប់ និង ១៦,៣០០នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ មន្ទីរពេទ្យនៅតំបន់ ហ្គាហ្សា កំពុងក្លាយជាផេះផង់ និងដួលរលំទាំងស្រុង
ចុចអាន៖ អ៊ីស្រាអែល-ប៉ាឡេស្ទីន តឹងសរសៃ ក ដាក់គ្នានៅក្រុមប្រឹក្សាសន្តិសុខ UN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


