ព័ត៌មានអន្ដរជាតិ
លោក អូបាម៉ា ចេញមុខព្រមាន បើបន្តកំចាយឈាមជនស៊ីវិល អ៊ីស្រាអែលនឹងខាតបង់
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខព្រមានអ៊ីស្រាអែលថា យុទ្ធសាស្ត្រឆ្លើយតបចំពោះការវាយប្រហារទៅលើក្រុមហាម៉ាស់ ដោយមិនអើពើនឹងតម្លៃមនុស្សជាតិ នឹងគ្មានផលចំណេញអ្វីឡើយ ជាពិសេសអ៊ីស្រាអែលនឹងបាត់បង់សម្ព័ន្ធភាពជាមួយអន្តរជាតិ។

ការព្រមានរបស់លោក អូបាម៉ា កើតឡើងចំពេលមានការស្លាប់ជនស៊ីវិលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអំពើឃោរឃៅ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងតំបន់ហ្គាហ្សា។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើ Medium កាលពីថ្ងៃចន្ទ លោក Obama បានគាំទ្រការអំពាវនាវរបស់ប្រធានាធិបតី ចូ បៃដិន ដែលសហរដ្ឋអាមេរិកនឹងបន្តឱ្យគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបង្រ្កាបក្រុមហាម៉ាស់ និងដើម្បីដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។

ទោះជាយ៉ាងណាក៏ដោយ លោក អូបាម៉ា សង្កត់ធ្ងន់ថា វាជារឿងសំខាន់ដែលយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល “គួរតែគោរពតាមច្បាប់អន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយការស្លាប់ និងការឈឺចាប់របស់ជនស៊ីវិល” ។ មិនត្រឹមតែដោយសារតែវាជាភាពត្រឹមត្រូវខាងសីលធម៌ និងឆ្លុះបញ្ចាំងពីតម្លៃធម្មជាតិនៃជីវិតមនុស្សគ្រប់រូបប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែវា “មានសារៈសំខាន់សម្រាប់ការកសាងសម្ព័ន្ធភាព និងការបង្កើតមតិអន្តរជាតិ ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែល” ។
ដោយសារប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងរាប់រយពាន់នាក់បានភៀសខ្លួន លោកអូបាម៉ាបានអះអាងថា ការបង្រ្កាបលើតំបន់ហ្គាហ្សាអាចបង្កឱ្យកូនចៅប៉ាឡេស្ទីនគុំគួនអ៊ីស្រាអែលតជំនាន់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ លោក អូបាម៉ា៖ ទង្វើរបស់អ៊ីស្រាអែល នៅហ្គាហ្សា នឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន គុំកួន តជំនាន់
ចុចអាន៖ អ៊ីស្រាអែលមានះមិនផ្គត់ផ្គង់ប្រេងឱ្យតំបន់ហ្គាហ្សា និងប្រាប់ UN ឱ្យសុំពីក្រុមហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


