បាឡុង Archives - Kampuchea Thmey Daily

ប៉ូឡូញ ប្រយ័ត្នខ្លាំង បន្ទាប់ពីប្រទះឃើញ បាឡុង ហោះ ក្នុងដែនអាកាសរបស់ខ្លួន
ប្រទេសប៉ូឡូញ កំពុងប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានរកឃើញបាឡុងដែលសង្ស័យថាហោះឈ្លបយកការណ៍ នៅក្នុងដែនអាកាសរបស់ខ្លួន ហើយជឿថា បាឡុងនេះ គឺហោះចេញពីប្រទេសបេឡារុស។

(រូបថត៖ Yahoo)

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានចែករំលែកនៅលើ Twitter ថា បាឡុងនេះ ត្រូវបានគេប្រទះឃើញនៅម៉ោងប្រហែល ៨ និង ៣០ នាទីយប់ថ្ងៃសុក្រទី១២ខែឧសភា (ពេលវេលានៅប៉ូឡូញ) ហើយក្រុមមន្ត្រីកំពុងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាទីបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ បាឡុងបានបាត់ពីរ៉ាដានៅម៉ោងប្រហែល១២:៣០ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ នៅជិតទីក្រុង Rypin កណ្តាលប្រទេសប៉ូឡូញ ចម្ងាយប្រហែល ២៩០គីឡូម៉ែត្រ ពីព្រំដែនប៉ូឡូញ ជាប់បេឡារុស។

គួរបញ្ជាក់ថា រឿងនេះ កើតឡើងបន្ទាប់ពីដែនអាកាសរបស់ប៉ូឡូញ ជួបការបំពានពីរដងរួចមកហើយ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន។

ក្នុងខែ​វិច្ឆិកាឆ្នាំ​២០២២ បុរស​ប៉ូឡូញ​ពីរ​នាក់​បាន​ស្លាប់ ​ពេលដែល​មីស៊ីល​ធ្លាក់​នៅ​ភាគ​ខាង​កើតប្រទេស។ ហើយក្នុងខែធ្នូ វត្ថុមួយទៀតបានធ្លាក់លើទឹកដីប៉ូឡូញ ប៉ុន្តែទើបត្រូវបានប្រជាជនប៉ូឡូញ រកឃើញនៅក្នុងព្រៃ កាលពីខែមុនប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន ថា អាមេរិក ប្រតិកម្មជ្រុលហួសហេតុ និងធ្វើឲ្យខូចទំនាក់ទំនង ដោយសាររឿង បាឡុង

The post ប៉ូឡូញ ប្រយ័ត្នខ្លាំង បន្ទាប់ពីប្រទះឃើញ បាឡុង ហោះ ក្នុងដែនអាកាសរបស់ខ្លួន appeared first on Kampuchea Thmey Daily.

ទីបំផុត លោក បៃដិន ចេញមុខនិយាយអំពី UFO ដែល អាមេរិក បាញ់ទម្លាក់ (មានវីដេអូ)
ទោះបីជាមន្ត្រីអាមេរិកនៅតែមិនទាន់កំណត់ច្បាស់អំពីប្រភពដើមនៃយានមិនស្គាល់អត្តសញ្ញាណ (UFO) ទាំងបីដែលយន្តហោះយោធា បាញ់ទម្លាក់នៅអាមេរិកខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់នៅថ្ងៃសុក្រទី១៧ខែកុម្ភៈថា រដ្ឋបាលរបស់លោកមិនសង្ស័យថា វត្ថុទាំងនោះគឺជាឧបករណ៍ចារកម្មមកពីប្រទេសចិន ឬប្រទេសណាមួយឡើយ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

និយាយអំពី UFO ដែលកងកម្លាំងអាមេរិកបាញ់ទម្លាក់លើរដ្ឋអាឡាស្កា, នៅភាគពាយ័ព្យប្រទេសកាណាដា និងលើបឹង Huron, លោក បៃដិន អះអាងថា “យើងមិនទាន់ដឹងច្បាស់ថាតើវត្ថុទាំងបីជាអ្វីនោះទេ ប៉ុន្តែពេលនេះ គ្មានអ្វីបង្ហាញថា ពួកវាពាក់ព័ន្ធនឹងកម្មវិធីបាឡុងចារកម្មរបស់ចិន ឬថាវាជាយានឃ្លាំមើលពីប្រទេសណាមួយឡើយ”។ លោកបន្ថែមថា វត្ថុទាំងនោះត្រូវបានតាមដានដោយយោធា បន្ទាប់ពីប្រព័ន្ធរ៉ាដារបស់សហរដ្ឋអាមេរិក បានពង្រឹងសមត្ថភាព ដើម្បីរកឲ្យឃើញវត្ថុដែលធ្វើចលនាយឺតបន្ថែមទៀត”។

លោក Biden បន្តថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថា វត្ថុទាំងនោះទំនងជាបាឡុងដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជន កន្លែងកម្សាន្ត ឬស្ថាប័នស្រាវជ្រាវ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើវត្ថុណាមួយបង្កការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក អាមេរិកនឹងបាញ់ចោល។

ការបាញ់ទម្លាក់ ដែលកើតឡើងនៅចន្លោះថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យមុន គឺបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិក បានទម្លាក់បាឡុងរបស់ចិននៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina។

រដ្ឋបាលរបស់លោក បៃដិន អះអាងថា យាននោះគឺជាបាឡុងចារកម្ម ប៉ុន្តែការចោទប្រកាន់នេះត្រូវបានទីក្រុងប៉េកាំង បដិសេធម្តងហើយម្តងទៀត។

ឧប្បត្តិហេតុនេះ នាំឲ្យមានការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកថា ប្រទេសចិនដំណើរការកម្មវិធីចារកម្មកម្រិតខ្ពស់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ យ៉ាងណា មន្ត្រីចិនអះអាងថា បាឡុងនោះ គឺជាយានស៊ីវិល ដែលហោះខុសផ្លូវ ហើយស្តីបន្ទោសអាមេរិក ចំពោះការប្រតិកម្មខ្លាំងហួសហេតុពេក ចំពោះឧបទ្ទវហេតុនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ព្រមានសងសឹក ដោយសារអាមេរិក ប្រតិកម្មហួសហេតុពេក ជុំវិញរឿងបាឡុង

The post ទីបំផុត លោក បៃដិន ចេញមុខនិយាយអំពី UFO ដែល អាមេរិក បាញ់ទម្លាក់ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ចិន ព្រមានសងសឹក ដោយសារអាមេរិក ប្រតិកម្មហួសហេតុពេក​ ជុំវិញរឿងបាឡុង (មានវីដេអូ)
កាលពីថ្ងៃពុធទី១៥ខែកុម្ភៈ ក្រសួងការបរទេសចិន បានព្រមានពីវិធានការសងសឹក ដើម្បីដាក់ទណ្ឌកម្មអង្គភាពអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រតិកម្មហួសហេតុពេក ចំពោះបាឡុងចិននៅក្នុងដែនអាកាសអាមេរិក ដោយការបាញ់ទម្លាក់ និងដាក់ទណ្ឌកម្មលើចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា “សហរដ្ឋអាមេរិក បានបំពានកម្លាំង ប្រតិកម្មហួសហេតុ ធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ហើយបានយករឿងនេះជាលេសដើម្បីដាក់ទណ្ឌកម្មដោយខុសច្បាប់ចំពោះក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ ចិនសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ ហើយនឹងចាត់វិធានការប្រឆាំងអង្គភាពពាក់ព័ន្ធរបស់អាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ស្របតាមច្បាប់”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wang មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​វិធានការ​សងសឹក​អ្វី​ដែល​ត្រូវ​បាន​គ្រោង​ទុកនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

លោកបានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដាក់បន្ថែមអង្គភាពរបស់ចិនចំនួន៦ ដែលមានទំនាក់ទំនងទៅនឹងកម្មវិធីបាឡុងរបស់ចិន ចូលទៅក្នុងបញ្ជីខ្មៅនាំចេញ។

មន្ត្រីចិនអះអាងថា បាឡុងដែលហោះឆ្លងកាត់តំបន់អាមេរិកខាងជើងកាលពីដើមខែនេះ គឺជាយានអាកាសស៊ីវិលគ្មានមនុស្សបើក ដែលហោះវង្វេងផ្លូវ ហើយបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកដោយអចេតនា។

យន្តហោះ​ចម្បាំង​របស់​កងទ័ព​អាកាស​អាមេរិក​មួយ​គ្រឿង​ បាន​បាញ់​ទម្លាក់​បាឡុង​កាលពី​ថ្ងៃ​ទី​៤ខែកុម្ភៈ នៅ​ឆ្នេរ​នៃ​រដ្ឋ South Carolina។ ប៉ុន្មានថ្ងៃក្រោយមក រដ្ឋបាលរបស់លោកប្រធានាធិបតី បៃដិន បានអះអាងថា ការហោះហើរនេះ គឺជាផ្នែកមួយនៃកម្មវិធីចារកម្មរបស់ចិន ដែលបានកំណត់គោលដៅលើប្រទេសជាង៤០ឯណោះ។

យ៉ាងណាក្តី រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនោះ ហើយបានតបតវិញថា អាមេរិកតែងតែបញ្ជូនបាឡុងចារកម្មឆ្លងកាត់ប្រទេសចិន។ លោក Wang និយាយថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហោះបាឡុងកម្ពស់ខ្ពស់លើដែនអាកាសចិនច្រើនជាង១០ដង ចាប់តាំងពីខែឧសភាឆ្នាំ២០២២មក រួមទាំងការហោះហើរពីលើតំបន់ ស៊ីនជាំង និងទីបេ ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក រកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន នៅក្នុងមហាសមុទ្រ

The post ចិន ព្រមានសងសឹក ដោយសារអាមេរិក ប្រតិកម្មហួសហេតុពេក​ ជុំវិញរឿងបាឡុង (មានវីដេអូ) appeared first on Kampuchea Thmey Daily.

អ៊ុយក្រែន អះអាង បាញ់ទម្លាក់បាឡុងចារកម្មរបស់​ រុស្ស៊ី
ប្រព័ន្ធការពារដែនអាកាសនៅជិតទីក្រុងកៀវ បានរកឃើញ និងបាញ់ទម្លាក់បាឡុងចំនួន៦ ដែលគេជឿថា ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាអ៊ុយក្រែន កាលពីថ្ងៃពុធទី១៥ខែកុម្ភៈ។

យោងតាមលោក Yuri Ignat, បាឡុងដែលត្រូវបានគេឃើញហោះពីលើរដ្ឋធានីអ៊ុយក្រែន ប្រហែលជាត្រូវបានបំពាក់ដោយឧបករណ៍ឈ្លបយកការណ៍ ដើម្បីកំណត់អត្តសញ្ញាណ និងបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងកៀវ។

មន្ត្រីទីក្រុងកៀវ ក៏បានប្រកាសនៅលើបណ្តាញ Telegram របស់ពួកគេដែរថា បាឡុងទាំងនោះ ប្រហែលជាមានផ្ទុកកញ្ចក់ជ្រុង និងឧបករណ៍ស៊ើបការណ៍ផ្សេងទៀត។ ពួកគេបានកត់សម្គាល់ថា ការកំណត់ចុងក្រោយនៃឧបករណ៍ទាំងនេះ នឹងធ្វើឡើងបន្ទាប់ពីការសិក្សាអំពីសំណល់វត្ថុដែលបានធ្លាក់ចុះ។

ថ្វីបើទីក្រុងមូស្គូមិនទាន់ធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះក៏ដោយ ប៉ុន្តែលោក Ignat បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា បាឡុងទាំងនេះ អាចជាយុទ្ធសាស្ត្រថ្មីដែលរុស្ស៊ីដាក់ពង្រាយ ដើម្បីការពារស្តុកយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់ខ្លួន។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ស៊ីរ៉ែន​ប្រកាសអាសន្នការវាយ​ប្រហារ​តាម​អាកាស បានបន្លឺឡើងពាស​ពេញ​ទីក្រុងកៀវ បន្ទាប់​ពី​វត្ថុ​ហោះ​មិន​ស្គាល់​អត្តសញ្ញាណ ​ត្រូវ​បាន​គេ​​ឃើញ​នៅ​ខាង​លើ​រដ្ឋធានីនេះ។

ភ្លាមៗបន្ទាប់ពីការប្រកាសអាសន្ន ការផ្ទុះត្រូវបានគេឮពាសពេញរដ្ឋធានី។ ក្រោយមក មន្ត្រីទីក្រុងនិយាយថា ប្រព័ន្ធការពារដែនអាកាស បានរកឃើញគោលដៅជាច្រើននៅលើអាកាស ហើយបានបាញ់ទម្លាក់ពួកគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន ប្រឈមមុខនឹងសត្រូវពីរ ក្នុងពេលតែមួយ

The post អ៊ុយក្រែន អះអាង បាញ់ទម្លាក់បាឡុងចារកម្មរបស់​ រុស្ស៊ី appeared first on Kampuchea Thmey Daily.

អតីតមន្ត្រីការពារជាតិ អាមេរិក ប្រាប់គោលដៅបាឡុងហោះរបស់ ចិន
អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានលើកឡើងថា ចិនកំពុងប្រើបាឡុងហោះដើម្បីឃ្លាំមើល ក៏ដូចជាប្រមូលព័ត៌មានអំពីទីតាំងនុយក្លេអ៊ែររបស់អាមេរិក ។

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានជប៉ុន NHK, លោក Esper បាននិយាយថា ប្រទេសចិនកំពុងព្យាយាមចង់ទទួលបានព័ត៌មានបន្ថែមអំពីទីតាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់អាមេរិក ជាពិសេសបាឡុងហោះនោះគឺស្វែងរកកន្លែងដែលអាមេរិក រក្សាទុកយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ ។

លោក Esper បាននិយាយថា គោលបំណងបាឡុងហោះរបស់ទីក្រុងប៉េកាំងគឺដើម្បី “គ្រប់គ្រងឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំ ២០៤៩” នៅពេលដែលចិនប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយពេលនោះទំនាក់ទំនង អាមេរិក-ចិន នឹងធ្លាក់ចុះមួយកម្រិតទៀត ។

មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណរូបនេះបានអះអាងទៀតថា វត្ថុដែលជាបាឡុងចារកម្មរបស់ចិន ត្រូវបានគេដឹងថា ហោះកាត់ដែនអាកាសសហរដ្ឋអាមេរិក យ៉ាងហោចណាស់ ៣ ដង ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតី ។

ប៉ុន្តែលោក Esper ដែលបម្រើការជាប្រមុខការពារជាតិក្រោមការដឹកនាំរបស់លោក ត្រាំ នៅពេលនោះ បាននិយាយថា “ខ្ញុំពិតជាមិននឹកចាំនរណាម្នាក់ដែលធ្លាប់លើកឡើងពីបញ្ហានេះទៅកាន់ការិយាល័យរបស់ខ្ញុំ ឬបង្ហាញរបាយការណ៍ស៊ើបការណ៍សម្ងាត់មួយចំនួនដល់ខ្ញុំនោះទេ” ។

លោក Esper បាននិយាយថា សហរដ្ឋអាមេរិកឥឡូវនេះទំនងជានឹងរឹតបន្តឹងការការពាររបស់ខ្លួន និងយកចិត្តទុកដាក់កាន់តែដិតដល់ទៅនឹងដែនអាកាសរបស់ខ្លួន ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះណាមួយបន្ថែមទៀត ហើយប្រទេសលោកខាងលិចទាំងអស់ក៏ត្រូវធ្វើដូចគ្នា ពីព្រោះនេះច្បាស់ជាមធ្យោបាយ ដែលចិនកំពុងប្រមូលព័ត៌មានពីប្រទេសផ្សេងៗ” ។

គួររំឭកថា វត្តុហោះដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកជា បាឡុងចារកម្មចិន ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះ F-16 របស់អាមេរិកនៅឯឆ្នេររដ្ឋ South Carolina កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដោយគិតរហូតមកដល់ពេលនេះ វាមានរយៈពេលប្រហែល ១០ ថ្ងៃមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន វាយបកទៅ អាមេរិក វិញ រឿងបាឡុងហោះ

The post អតីតមន្ត្រីការពារជាតិ អាមេរិក ប្រាប់គោលដៅបាឡុងហោះរបស់ ចិន appeared first on Kampuchea Thmey Daily.

ដឹងទេ មីស៊ីលដែលអាមេរិក យកទៅ បាញ់បាឡុងចិន មួយគ្រាប់តម្លៃប៉ុន្មាន?
បាឡុងរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់ដោយយោធាអាមេរិកកាលពីថ្ងៃអាទិត្យ គឺត្រូវបានបំផ្លាញដោយមីស៊ីលល្បឿនលឿនជាងសំឡេងតម្លៃជាង ៤៥០ ០០០ដុល្លារក្នុងមួយគ្រាប់។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមការណែនាំរបស់រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងមេដឹកនាំយោធាផ្សេងទៀត, លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យយន្តហោះ F-16 បាញ់មីស៊ីល AIM-9x Sidewinder ដើម្បីទម្លាក់វត្ថុនៅលើអាកាសដែលកំពុងហោះក្នុងរយៈកម្ពស់ប្រហែល ៦០០០ម៉ែត្រ ​ក្នុង​ដែន​អាកាស​អាមេរិក​លើ​រដ្ឋ Michigan។

AIM-9x Sidewinder ដែលអភិវឌ្ឍដំបូងដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយក្រោយមកប្រើប្រាស់ដោយកងទ័ពអាកាសសហរដ្ឋអាមេរិក គឺត្រូវបានពណ៌នាថាជា មីស៊ីលបាញ់ពីអាកាសទៅអាកាស ដែលមានក្បាលគ្រាប់ផ្ទុះខ្លាំង និងប្រព័ន្ធស្វែងរកកម្តៅអ៊ីនហ្វ្រា។

គួរបញ្ជាក់ថា បន្ទាប់ពីការបាញ់ទម្លាក់ យោធាអាមេរិកនិយាយថា ខ្លួនបានរកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងនោះ នៅក្នុងមហាសមុទ្រអាត្លង់ទិក។

ក្រុមអ្នកស្វែករក បានរកឃើញកម្ទេចកម្ទីសំខាន់ៗនៅកន្លែងបាញ់ធ្លាក់ រួមទាំងឧបករណ៍ចាប់សញ្ញាអាទិភាព និងបំណែកអេឡិចត្រូនិចផងដែរ។ លើសពីនេះ ដងអង់តែនប្រវែងពី៩ទៅ១២ម៉ែត្ររបស់បាឡុង គឺស្ថិតក្នុងចំណោមវត្ថុដែលត្រូវបានរកឃើញនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ News Week

ចុចអាន៖ អាមេរិក រកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន នៅក្នុងមហាសមុទ្រ

The post ដឹងទេ មីស៊ីលដែលអាមេរិក យកទៅ បាញ់បាឡុងចិន មួយគ្រាប់តម្លៃប៉ុន្មាន? appeared first on Kampuchea Thmey Daily.

អាមេរិក រកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន នៅក្នុងមហាសមុទ្រ
យោធាអាមេរិកបាននិយាយថា ខ្លួនបានរកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់បន្ទាប់ពីហោះលើមហាសមុទ្រអាត្លង់ទិក។

ក្រុមអ្នកស្វែករក បានរកឃើញកម្ទេចកម្ទីសំខាន់ៗនៅកន្លែងបាញ់ធ្លាក់ រួមទាំងឧបករណ៍ចាប់សញ្ញាអាទិភាព និងបំណែកអេឡិចត្រូនិចផងដែរ។

លើសពីនេះ ដងអង់តែនប្រវែងពី៩ទៅ១២ម៉ែត្ររបស់បាឡុង គឺស្ថិតក្នុងចំណោមវត្ថុដែលត្រូវបានរកឃើញនោះ។

ពេលនេះ FBI កំពុង​ពិនិត្យ​មើល​វត្ថុទាំងនោះ ​ដែលសហរដ្ឋ​អាមេរិក​និយាយ​ថា​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ស៊ើបការណ៍​លើ​ទីតាំង​យោធា​ដ៏រសើប។

គួរបញ្ជាក់ថា អាមេរិក​បាន​បាញ់​ទម្លាក់​វត្ថុ​ចំនួន​បី​ទៀត ​ចាប់​តាំង​ពីការបាញ់ទម្លាក់​វត្ថុ​ទី​មួយ​នៅ​ថ្ងៃ​ទី០​៤ ខែ​កុម្ភៈមក។

មន្ត្រីអាមេរិកអះអាងថា បាឡុងហោះរយៈកម្ពស់ខ្ពស់ គឺមានប្រភពមកពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើល ប៉ុន្តែទីក្រុងប៉េកាំងនិយាយថា វាគ្រាន់តែជាយានត្រួតពិនិត្យអាកាសធាតុដែលហោះវង្វេងផ្លូវប៉ុណ្ណោះ។

ចាប់តាំងពីឧប្បត្តិហេតុដំបូង, វត្ថុហោះក្នុងរយៈកម្ពស់ខ្ពស់ចំនួនបីបន្ថែមទៀត ដែលយន្តហោះចម្បាំងអាមេរិក បានបាញ់ទម្លាក់គឺស្ថិតនៅលើរដ្ឋអាឡាស្កា, ទឹកដី Yukon របស់កាណាដា និងបឹង Huron នៅព្រំដែនសហរដ្ឋអាមេរិក-កាណាដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន វាយបកទៅអាមេរិកវិញ រឿង បាឡុងហោះ

The post អាមេរិក រកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន នៅក្នុងមហាសមុទ្រ appeared first on Kampuchea Thmey Daily.

ចិន វាយបកទៅអាមេរិកវិញ រឿង បាឡុងហោះ (មានវីដេអូ)
អ្នកការទូតចិនបានអះអាងថា បាឡុងហោះក្នុងរយៈកម្ពស់ខ្ពស់របស់អាមេរិក បានរំលោភលើដែនអាកាសចិនច្រើនជាង១០ដងចាប់តាំងពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។

ការអះអាងនេះកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទធ្វើចារកម្មលើប្រទេសនានានៅទ្វីបចំនួនប្រាំ ជាមួយនឹងបាឡុងរបស់ខ្លួន។

លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​កាល​ពី​ថ្ងៃ​ចន្ទទី១៣ខែកុម្ភៈ។

លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន

គាត់ត្រូវបានសួរដោយអ្នកកាសែតលោកខាងលិច អំពីការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថា ចិនបានបង្ហោះបាឡុងចារកម្មលើប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

លោក Wang និយាយថា បាឡុងរបស់ចិនដែលបាញ់ទម្លាក់ដោយកងទ័ពអាកាសអាមេរិកកាលពីដើមខែនេះ គឺវង្វេងផ្លូវដោយសារតែកាលៈទេសៈមិនអាចទាយទុកជាមុនបាន។

ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះបានពណ៌នាការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកថាជា “ប្រតិកម្មហួសហេតុ” ហើយចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភបំពានបច្ចេកវិទ្យាទំនើប ដើម្បីធ្វើការឃ្លាំមើល និងប្រតិបត្តិការចារកម្មមិនរើសមុខនៅជុំវិញពិភពលោក រួមទាំងប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

លោក Wang បានរំលឹកឡើងវិញនូវការលាតត្រដាងសម័យលោក Obama អំពីកម្មវិធីឃ្លាំមើលអេឡិចត្រូនិកទ្រង់ទ្រាយធំរបស់អង្គការ NSA និងការលួចស្តាប់ទូរស័ព្ទរបស់មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ជាដើម។ លោកអះអាងថា សហរដ្ឋអាមេរិកគួរតែត្រូវបានចាត់ទុកជា “អាណាចក្រចារកម្ម និងអ្នកឃ្លាំមើលដ៏ធំបំផុតរបស់ពិភពលោក”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក បាញ់ទម្លាក់វត្ថុមួយទៀត ដែលហោះលើទឹកដីរបស់ខ្លួន

The post ចិន វាយបកទៅអាមេរិកវិញ រឿង បាឡុងហោះ (មានវីដេអូ) appeared first on Kampuchea Thmey Daily.