ព័ត៌មានអន្ដរជាតិ
អតីតមន្ត្រីការពារជាតិ អាមេរិក ប្រាប់គោលដៅបាឡុងហោះរបស់ ចិន
អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានលើកឡើងថា ចិនកំពុងប្រើបាឡុងហោះដើម្បីឃ្លាំមើល ក៏ដូចជាប្រមូលព័ត៌មានអំពីទីតាំងនុយក្លេអ៊ែររបស់អាមេរិក ។

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានជប៉ុន NHK, លោក Esper បាននិយាយថា ប្រទេសចិនកំពុងព្យាយាមចង់ទទួលបានព័ត៌មានបន្ថែមអំពីទីតាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់អាមេរិក ជាពិសេសបាឡុងហោះនោះគឺស្វែងរកកន្លែងដែលអាមេរិក រក្សាទុកយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ ។
លោក Esper បាននិយាយថា គោលបំណងបាឡុងហោះរបស់ទីក្រុងប៉េកាំងគឺដើម្បី “គ្រប់គ្រងឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំ ២០៤៩” នៅពេលដែលចិនប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយពេលនោះទំនាក់ទំនង អាមេរិក-ចិន នឹងធ្លាក់ចុះមួយកម្រិតទៀត ។

មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណរូបនេះបានអះអាងទៀតថា វត្ថុដែលជាបាឡុងចារកម្មរបស់ចិន ត្រូវបានគេដឹងថា ហោះកាត់ដែនអាកាសសហរដ្ឋអាមេរិក យ៉ាងហោចណាស់ ៣ ដង ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតី ។
ប៉ុន្តែលោក Esper ដែលបម្រើការជាប្រមុខការពារជាតិក្រោមការដឹកនាំរបស់លោក ត្រាំ នៅពេលនោះ បាននិយាយថា “ខ្ញុំពិតជាមិននឹកចាំនរណាម្នាក់ដែលធ្លាប់លើកឡើងពីបញ្ហានេះទៅកាន់ការិយាល័យរបស់ខ្ញុំ ឬបង្ហាញរបាយការណ៍ស៊ើបការណ៍សម្ងាត់មួយចំនួនដល់ខ្ញុំនោះទេ” ។

លោក Esper បាននិយាយថា សហរដ្ឋអាមេរិកឥឡូវនេះទំនងជានឹងរឹតបន្តឹងការការពាររបស់ខ្លួន និងយកចិត្តទុកដាក់កាន់តែដិតដល់ទៅនឹងដែនអាកាសរបស់ខ្លួន ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះណាមួយបន្ថែមទៀត ហើយប្រទេសលោកខាងលិចទាំងអស់ក៏ត្រូវធ្វើដូចគ្នា ពីព្រោះនេះច្បាស់ជាមធ្យោបាយ ដែលចិនកំពុងប្រមូលព័ត៌មានពីប្រទេសផ្សេងៗ” ។
គួររំឭកថា វត្តុហោះដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកជា បាឡុងចារកម្មចិន ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះ F-16 របស់អាមេរិកនៅឯឆ្នេររដ្ឋ South Carolina កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដោយគិតរហូតមកដល់ពេលនេះ វាមានរយៈពេលប្រហែល ១០ ថ្ងៃមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


