ព័ត៌មានអន្ដរជាតិ
អាមេរិក បាញ់ទម្លាក់វត្ថុមួយទៀត ដែលហោះលើទឹកដីរបស់ខ្លួន (មានវីដេអូ)
អាមេរិក បានបាញ់ទម្លាក់វត្ថុហោះមិនស្គាល់អត្តសញ្ញាណមួយផ្សេងទៀតនៅលើទឹកដីរបស់ខ្លួន ដែលនេះជាឧប្បត្តិហេតុលើកទីបួនហើយក្នុងខែកុម្ភៈ។

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យបាញ់ទម្លាក់វត្ថុនេះ ខណៈវាហោះនៅក្បែរបឹង Huron ជិតព្រំដែនប្រទេសកាណាដា។
ទីក្រុងវ៉ាស៊ីនតោន មានការប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពីយោធារបស់ខ្លួនបានកម្ទេចបាឡុងចិន កាលពីថ្ងៃទី៤ខែកុម្ភៈ។

បាឡុងនោះ ត្រូវបានតាមដានទូទាំងទ្វីបអាមេរិក មុនពេលបាញ់ទម្លាក់នៅឆ្នេរនៃរដ្ឋ South Carolina។
ក្រុមមន្ត្រី បានស្រង់យកបំណែករបស់បាឡុងចេញពីមហាសមុទ្រ ហើយនិយាយថា បាឡុងនោះមានប្រភពមកពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើលចារកម្ម។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានបដិសេធថា បាឡុងមិនមែនត្រូវបានប្រើសម្រាប់យកការណ៍ទេ ហើយនិយាយថា វាជាឧបករណ៍ត្រួតពិនិត្យអាកាសធាតុដែលហោះវង្វេងផ្លូវ។
ចាប់តាំងពីឧបទ្ទវហេតុដំបូងនោះមក យន្តហោះចម្បាំងអាមេរិក បានបាញ់ទម្លាក់វត្ថុដែលមានរយៈកម្ពស់ខ្ពស់ចំនួនបីបន្ថែមទៀតក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក បាញ់ទម្លាក់វត្ថុ ហោះក្នុងរយៈកម្ពស់ខ្ពស់មួយទៀត នៅរដ្ឋ Alaska
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


