ព័ត៌មានអន្ដរជាតិ
ចិន វាយបកទៅអាមេរិកវិញ រឿង បាឡុងហោះ (មានវីដេអូ)
អ្នកការទូតចិនបានអះអាងថា បាឡុងហោះក្នុងរយៈកម្ពស់ខ្ពស់របស់អាមេរិក បានរំលោភលើដែនអាកាសចិនច្រើនជាង១០ដងចាប់តាំងពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។

ការអះអាងនេះកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទធ្វើចារកម្មលើប្រទេសនានានៅទ្វីបចំនួនប្រាំ ជាមួយនឹងបាឡុងរបស់ខ្លួន។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការចោទប្រកាន់ ប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងអំឡុងពេលធ្វើសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃចន្ទទី១៣ខែកុម្ភៈ។

គាត់ត្រូវបានសួរដោយអ្នកកាសែតលោកខាងលិច អំពីការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថា ចិនបានបង្ហោះបាឡុងចារកម្មលើប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
លោក Wang និយាយថា បាឡុងរបស់ចិនដែលបាញ់ទម្លាក់ដោយកងទ័ពអាកាសអាមេរិកកាលពីដើមខែនេះ គឺវង្វេងផ្លូវដោយសារតែកាលៈទេសៈមិនអាចទាយទុកជាមុនបាន។

ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះបានពណ៌នាការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកថាជា “ប្រតិកម្មហួសហេតុ” ហើយចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភបំពានបច្ចេកវិទ្យាទំនើប ដើម្បីធ្វើការឃ្លាំមើល និងប្រតិបត្តិការចារកម្មមិនរើសមុខនៅជុំវិញពិភពលោក រួមទាំងប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។
លោក Wang បានរំលឹកឡើងវិញនូវការលាតត្រដាងសម័យលោក Obama អំពីកម្មវិធីឃ្លាំមើលអេឡិចត្រូនិកទ្រង់ទ្រាយធំរបស់អង្គការ NSA និងការលួចស្តាប់ទូរស័ព្ទរបស់មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ជាដើម។ លោកអះអាងថា សហរដ្ឋអាមេរិកគួរតែត្រូវបានចាត់ទុកជា “អាណាចក្រចារកម្ម និងអ្នកឃ្លាំមើលដ៏ធំបំផុតរបស់ពិភពលោក”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក បាញ់ទម្លាក់វត្ថុមួយទៀត ដែលហោះលើទឹកដីរបស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


