ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ប្រយ័ត្នខ្លាំង បន្ទាប់ពីប្រទះឃើញ បាឡុង ហោះ ក្នុងដែនអាកាសរបស់ខ្លួន
ប្រទេសប៉ូឡូញ កំពុងប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានរកឃើញបាឡុងដែលសង្ស័យថាហោះឈ្លបយកការណ៍ នៅក្នុងដែនអាកាសរបស់ខ្លួន ហើយជឿថា បាឡុងនេះ គឺហោះចេញពីប្រទេសបេឡារុស។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានចែករំលែកនៅលើ Twitter ថា បាឡុងនេះ ត្រូវបានគេប្រទះឃើញនៅម៉ោងប្រហែល ៨ និង ៣០ នាទីយប់ថ្ងៃសុក្រទី១២ខែឧសភា (ពេលវេលានៅប៉ូឡូញ) ហើយក្រុមមន្ត្រីកំពុងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាទីបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ បាឡុងបានបាត់ពីរ៉ាដានៅម៉ោងប្រហែល១២:៣០ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ នៅជិតទីក្រុង Rypin កណ្តាលប្រទេសប៉ូឡូញ ចម្ងាយប្រហែល ២៩០គីឡូម៉ែត្រ ពីព្រំដែនប៉ូឡូញ ជាប់បេឡារុស។
គួរបញ្ជាក់ថា រឿងនេះ កើតឡើងបន្ទាប់ពីដែនអាកាសរបស់ប៉ូឡូញ ជួបការបំពានពីរដងរួចមកហើយ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន។
ក្នុងខែវិច្ឆិកាឆ្នាំ២០២២ បុរសប៉ូឡូញពីរនាក់បានស្លាប់ ពេលដែលមីស៊ីលធ្លាក់នៅភាគខាងកើតប្រទេស។ ហើយក្នុងខែធ្នូ វត្ថុមួយទៀតបានធ្លាក់លើទឹកដីប៉ូឡូញ ប៉ុន្តែទើបត្រូវបានប្រជាជនប៉ូឡូញ រកឃើញនៅក្នុងព្រៃ កាលពីខែមុនប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន ថា អាមេរិក ប្រតិកម្មជ្រុលហួសហេតុ និងធ្វើឲ្យខូចទំនាក់ទំនង ដោយសាររឿង បាឡុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


