ប៉ូឡូញ Archives - Kampuchea Thmey Daily

អាមេរិក​នឹង​បង្កើត​មូល​ដ្ឋាន​ទ័ព​​អចិន្ត្រៃយ៍ នៅ​ប៉ូឡូញ ដើម្បីការ​ពារសម្ព័ន្ធ​មិត្តនៅ​អឺរ៉ុបខាងកើត​
​ទោះ​បី​ជា​រដ្ឋ​បាល ​លោក ដូណាល់​ ត្រាំ តែង​តែ​បង្ហាញការ​ថ្នាំងថ្នាក់​​​ជាមួយ​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប​មិន​ព្រម​ជួយ​ខ្លួន​ ដើម្បី​វាយ​ប្រហារ​អ៊ីរ៉ង់ ​នាពេល​ថ្មីៗ​នេះ​ក្តី ក៏​អាមេរិក​មិន​ភ្លេច​ការពារ​សម្ព័ន្ធ​មិត្ត​ពី​ភាព​មិន​ប្រាកដ​ប្រ​ជា​ដែល​អាច​កើត​មាន​ នា​ពេល​អនាគត​ឡើយ​​។​

កាល​ពី​ម្សិល​មិញ​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៉ូឡូញ​ លោក Wladyslaw Kosiniak-Kamysz លើក​ឡើង​​ថា លោក​បាន​ស្នើជាផ្លូវការទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​​ការ​បង្កើតមូលដ្ឋាន​យោធា​អាមេរិក​ថ្មី​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេសប៉ូឡូញ ជាសញ្ញាបង្ហាញពី​បំណងរបស់​ទីក្រុងវ៉ាសូវីក្នុង​ការពង្រឹង​វត្តមាន​យោធា​រយៈ​ពេលវែងរបស់អាមេរិក​ នៅ​ភាគ​ខាង​កើត​​អឺរ៉ុប​។ នេះ​បើ​យោង​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់​ងារ​សារព័ត៌មាន Anadolu នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ប៉ូឡូញ លោក Kamysz ។ រូបភាព៖ AA

លោក Kamysz សរសេរ​លើ​បណ្តាញ​សង្គម X ថា៖ « ការចូលរួម​របស់​សហរដ្ឋអាមេរិក​ក្នុងសន្តិសុខ​របស់​ប៉ូឡូញមិន​ថយចុះទេ។ ផ្ទុយ​ទៅវិញ វាអាចកាន់​តែកើន​ឡើង។ ប្រទេសប៉ូឡូញ​ដែល​មាន​សុវត្ថិភាព​ មានន័យថា​មាន​កងទ័ពរឹងមាំ សង្គមរឹងមាំ និងសម្ព័ន្ធភាពរឹងមាំ»។

យ៉ាង​ណា មិនទាន់មានព័ត៌មាន​លម្អិត​ណាមួយ​ ចេញផ្សាយទាក់​ទង​នឹងទីតាំង ទំហំ ឬមុខងារដែល​អាចកើតមាន​នៃកន្លែងដែលបានស្នើឡើង​នោះទេ​។

ការប្រកាសនេះ​កើតឡើង​ ពេលប្រទេសណាតូ​ទាំង​អស់​បន្តវាយតម្លៃ ​នូវជំហរ​ការពារជាតិរបស់ពួកគេឡើងវិញ ចំពោះ​ភាពមិនប្រាកដ​​ប្រជាកាន់តែខ្លាំងឡើង​លើ​បរិយាកាសសន្តិសុខអឺរ៉ុបរយៈពេល​វែង។

ការ​ប្រកាស​នេះ​ក៏​កើតឡើង អំឡុងពេលមាន​ការជជែកវែកញែក​ពីរូបភាព​​នាពេលអនាគត​នៃវត្តមានយោធាអាមេរិក​នៅអឺរ៉ុប បន្ទាប់ពីមាន​របាយ​ការណ៍ក្នុងសប្តាហ៍ថ្មីៗនេះ​ថា ទីក្រុងវ៉ាស៊ីនតោនកំពុង​ពិនិត្យ​ដាក់​ពង្រាយកងទ័ព និង​សព្វាវុធ​ ​​នៅទូទាំងទ្វីបឡើងវិញ។

មន្ត្រី​ប៉ូឡូញអះ​អាង​​ម្តងហើយម្តងទៀតថា ការ​ប្តេ​ជ្ញា​ចិត្ត​របស់សហរដ្ឋអាមេរិក​ ចំពោះប្រទេសប៉ូឡូញ​នៅតែមិនផ្លាស់ប្តូរ ​ទោះ​បីជាមានការពិភាក្សាយ៉ាងទូលំទូលាយ​អំពីឥរិយាបថ​និងការ​ចែក​រំលែកបន្ទុក​នានាក្នុងអង្គការណាតូ​ក៏ដោយ។

នាយករដ្ឋ​មន្ត្រីប៉ូឡូញ​ លោក Donald Tusk និង លោក Kosiniak-Kamysz បាន​សង្កត់ធ្ងន់ក្នុង​សប្តាហ៍ថ្មីៗនេះថា ប្រទេសប៉ូឡូញ​នៅតែ​ជាដៃគូសន្តិសុខដ៏ជិត​ស្និទ្ធបំផុតមួយរបស់​ទីក្រុងវ៉ាស៊ីនតោននៅ​អឺរ៉ុប។

គួរ​បញ្ជាក់​ថា ប្រទេស​ប៉ូឡូញ​បាន​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​យូរ​ឆ្នាំ​មក​ហើយ ពី​ការ​ដាក់​មូល​ដ្ឋាន​ទ័ព​ថ្មី​នៅ​លើ​ទឹក​ដី​ខ្លួន ចាប់​តាំង​ពីសង្រ្គាម​​​រុស្ស៊ី​-អ៊ុយ​ក្រែន​នៅ​ឆ្នាំ ២០២២ ៕

សម្រួល៖ ណឺ មិនា

The post អាមេរិក​នឹង​បង្កើត​មូល​ដ្ឋាន​ទ័ព​​អចិន្ត្រៃយ៍ នៅ​ប៉ូឡូញ ដើម្បីការ​ពារសម្ព័ន្ធ​មិត្តនៅ​អឺរ៉ុបខាងកើត​ appeared first on Kampuchea Thmey Daily.

ប៉ូឡូញ​នឹង​ក្លាយ​ជា​ប្រទេសផលិតសព្វា​វុធធំ​​ទី​៣​ នៅ​អឺរ៉ុប​ នាពេល​ខ្លី​ខាង​មុខ​​
ប្រទេសប៉ូឡូញ​កំពុងស្ថិត​លើគន្លងដ៏រឹងមាំ​មួយ​ ដើម្បីក្លាយជា​ប្រទេសផលិតអាវុធធំជាង​គេមួយនៅអឺរ៉ុប​ខាងកើត។ ដោយមានការ​គាំទ្រ​ ដោយ​​ផ្ទេរ​បច្ចេកវិទ្យា​​សំខាន់ៗ​របស់សហរដ្ឋអាមេរិក និងការ​ផ្តល់​ប្រាក់​កម្ចី​ការពារជាតិ​រាប់សិប​ពាន់លានដុល្លារ​ពីអឺរ៉ុប ទីក្រុងវ៉ាសូវី​កំពុង​ផ្លាស់​ប្តូរ​ពីប្រទេសនាំចូលប្រព័ន្ធ​ការពារ​ជាតិ​​ពី​បរទេស​ទៅ​ជាមជ្ឈមណ្ឌល​ផលិតកម្ម និងផ្គត់ផ្គង់ខ្សែសង្វាក់​ក្នុង​ស្រុក​វិញ​។​

យន្តហោះ​ចម្បាំង​ប៉ូឡូញ។ រូបភាព៖ AN

យោង​តាម​សារព័ត៌មាន​ Politico ចេញ​ផ្សាយ​កាល​ពី​ដើម​ខែឧសភា ឆ្នាំ​២០២៦  មាន​កត្តាជំរុញកំណើន​ផលិត​​កម្ម​​អាវុធ​​នៅ​ប៉ុឡូញ​សំខាន់ៗ ចំនួន​បី​៖

១. កិច្ច​ព្រមព្រៀង​បច្ចេកវិទ្យា និងផលិតកម្មរបស់សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនកំពុង​បើកទ្វារឱ្យប្រទេសប៉ូឡូញផ្លាស់ប្តូរពីការទិញ​ឧបករណ៍ដែល​មានស្រាប់ទៅជាការផលិតរួមគ្នាក្នុងស្រុក​។

​ជាពិសេស​ ក្រសួង​ការបរទេសសហរដ្ឋអាមេរិកបាន​អនុម័តបណ្ដោះអាសន្ននូវការផលិត​មីស៊ីល Patriot PAC-3 MSE ក្នុង​ស្រុកក្នុងប្រទេសប៉ូឡូញ។ លើសពីនេះ ក្រុមហ៊ុនអាមេរិក Northrop Grumman កំពុង​សហការ​ជាមួយក្រុមការពារជាតិ​ប៉ូឡូញ ដើម្បីផលិតគ្រាប់កាំភ្លើង​ធំ​រហូត​ដល់ ​១៨០ ០០០គ្រាប់​ ជារៀងរាល់ឆ្នាំ។

២. មូលនិធិអឺរ៉ុប៖ ប្រទេសប៉ូឡូញទទួល​បានប្រាក់កម្ចី​ ជាមួយ​អត្រា​ការប្រាក់​ទាប រហូត​ដល់ ៥២ប៊ីលានដុល្លារ ពីគម្រោង​សកម្មភាព​សន្តិ​សុខ​សម្រាប់​អឺរ៉ុប(SAFE) របស់សហភាពអឺរ៉ុប។

ទីក្រុងវ៉ាសូវី​នឹងប្រើប្រាស់មូលនិធិអឺរ៉ុបមួយ​ចំនួន​ធំ ដើម្បី​វិនិយោគ​លើ​ឧស្សាហកម្មក្នុងស្រុក ដោយ​ផ្តោតលើ ដ្រូន​ ពង្រឹង​សមត្ថភាព​ប្រឆាំង​ដ្រូន​ និងគ្រាប់រំសេវដែលមានភាពជាក់លាក់​ខ្ពស់​រយៈ​ចម្ងាយ​ឆ្ងាយ។

៣. ការចំណាយលើការការពារជាតិខ្ពស់បំផុតមិនធ្លាប់មាន៖ ប្រទេស​ប៉ូឡូញចំណាយ​​ជិត​៥% នៃ​ផលិតផលក្នុងស្រុកសរុប​សម្រាប់​វិស័យ​ការពារជាតិ​ ​ដែល​សមាមាត្រខ្ពស់បំផុត​ក្នុងចំណោមប្រទេស​សមាជិក​ណាតូទាំង​អស់។

​​អ្នក​ជំនាញព្យាករណ៍​ថា ការផ្ទេរ​បច្ចេកវិទ្យានិងខ្សែសង្វាក់​ផលិតកម្ម​ដ៏​ធំ​ទាំងនេះ​អាច​ចាត់​ថ្នាក់​ប្រទេសប៉ូឡូញ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​សព្វាវុធ​កំពូល​ទាំងបី ឬ៤របស់​អឺរ៉ុប នា​ពេលអនាគតដ៏ខ្លីខាងមុខ៕

សម្រួល៖ ណឺ​ មិនា

The post ប៉ូឡូញ​នឹង​ក្លាយ​ជា​ប្រទេសផលិតសព្វា​វុធធំ​​ទី​៣​ នៅ​អឺរ៉ុប​ នាពេល​ខ្លី​ខាង​មុខ​​ appeared first on Kampuchea Thmey Daily.

អាមេរិក​ យល់​ព្រម​​ឱ្យ​ប៉ូឡូញ​​ផ្តើម​ផលិត​មីស៊ីលក្នុង​ស្រុក​ ​ដើម្បី​​ការពារដែន​អាកាស​
​ប្រធានាធិបតី​​អាមេរិក​ លោក ដូណាល់ ត្រាំ ម្តង​ប្រកាស​ដក​ទ័ព ព្រោះ​អាមេរិក​ត្រូវ​ការ​កម្លាំង​បន្ថែមលើ​សង្រ្គាម​នៅ​អ៊ីរ៉ង់​ ក្រោយមក លោក ត្រាំ ផ្ទាល់ ​ប្រកាស​ថា​នឹង​បញ្ជូន​ទ័ព​ទៅ​ប៉ូឡូញវិញ​ មិន​តែ​ប៉ុណ្ណោះអាមេរិក​​​មាន​គម្រោង​ឈប់​ផ្តល់​ជំនួយ​ដល់​អង្គការ​ណាតូ​ទៀត​ផង​។ ការ​សម្រេច​ចិត្ត​ទាំង​នោះ​​ គ្មាន​នរណា​ម្នាក់​អាច​ស្មាន​ដឹង​ពី​ផែន​ការ​របស់​មហាអំណាច​លោក​ខាង​លិចនេះ ​ចង់​ធ្វើ​​អ្វី​នោះ​ទេ​។

ថ្ងៃ​នេះ​ប្រទេស​ប៉ូឡូញលើក​ឡើង​ថា ខ្លួន​​ទទួល​ការ​យល់ព្រមជា​បឋម​ពីក្រសួងការបរទេស​សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើម​ផលិតមីស៊ីល PAC-3 MSE ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ការពារដែន​អាកាស Patriot ក្នុងស្រុក។ នេះបើយោងតាមការ​លើកឡើងរបស់​អនុរដ្ឋមន្ត្រីក្រសួង​ការពារជាតិ លោក Cezary Tomczyk កាល​ពីថ្ងៃអង្គារ ដោយបង្ហាញ​ពីការ​ទម្លាយភាពទាល់ច្រក​ដែល​អាចកើតមាន​ ក្នុងយុទ្ធនាការ​ដ៏​វែង​ឆ្ងាយ​របស់​ទីក្រុង Warsaw ​ឆ្ពោះ​ទៅ​ផលិត​អាវុធ​ទំនើបៗ។

ប្រព័ន្ធ​ការពារដែន​អាកាស Patriot របស់​អាមេរិក​។ រូបភាព៖ Reuters

លោក Tomczyk ប្រាប់​សារព័ត៌មាន​ TVN24 នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ថា មន្ត្រី​អាមេរិក​បាន​ផ្លាស់ប្តូរ​ជំហររបស់​ពួកគេ បន្ទាប់​ពី​មាន​កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន។

លោក លើក​ឡើង​ថា៖ « ដំបូងឡើយ អាមេរិក​មានការសង្ស័យ​ពីប្រទេសប៉ូឡូញ​ដែល​អាចផលិតមីស៊ីល PAC-3 សម្រាប់ Patriots […] ឥឡូវនេះ​អ្វីៗ​គឺបើកចំហ ហើយយើងបាន​ទទួលការយល់​ព្រម​ជាបឋម​ហើយ​»។ ការ​ធ្វើ​បែប​នេះ​នឹង​ពង្រឹងតួនាទីរបស់ប្រទេសប៉ូឡូញ​ ក្នុងខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ការពារជាតិរបស់​ណាតូ ខណៈទីក្រុងវ៉ាស៊ីនតោន​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធក្នុង​ការបំពេញស្តុកនិងធានាដល់សម្ព័ន្ធមិត្ត​ពីការ​ប្តេជ្ញា​ចិត្ត​ផ្នែកយោធារយៈពេលវែង​នៅអឺរ៉ុប។

យ៉ាង​ណា​ ប្រសិនបើ​ប្រទេស​ប៉ូឡូញ​ត្រូវបាន​អនុវត្ត នោះ​នឹងសម្គាល់​ពីការចាក​ចេញ​ដ៏សំខាន់​មួយលើ​ភាព​ស្ទាក់ស្ទើររបស់​អាមេរិក ​ក្នុង​ការផ្ទេរសមត្ថភាព​ផលិតកម្ម​សម្រាប់បច្ចេកវិទ្យាការពារដែនអាកាសដ៏​រសើប​បំផុត​របស់ខ្លួន​។

ការវិវឌ្ឍនេះកើតឡើងនៅ​ពេលវេលាមិនធម្មតាមួយ ក្នុង​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិកនិងប៉ូឡូញ។ បន្ទាប់ពីការជជែកវែកញែក​ជាច្រើន​សប្តាហ៍​ពីការដាក់ពង្រាយកង​ទ័ព​អាមេរិក​នៅ​អឺរ៉ុបនិងការពិភាក្សាជាមួយ​ទីក្រុង Warsaw ឡើង​វិញ ពីការពឹងផ្អែកជាយុទ្ធសាស្ត្រ​លើ​ទី​ក្រុងវ៉ាស៊ីនតោន។

ការប្រកាសនេះ​បង្ហាញ​ថា កិច្ចសហប្រតិបត្តិការយោធា​អាចនឹងផ្លាស់ប្តូរ​កាន់តែខ្លាំងឡើង​ ហួសពីវត្តមាន​កងទ័ពនិងការផ្គត់ផ្គង់​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្មឧស្សាហកម្ម​។

គួរ​បញ្ជាក់​ថា ប៉ូឡូញ​ក្លាយជាប្រទេសមួយ​ក្នុងចំណោមប្រទេសដែល​ទិញ​ឧបករណ៍​ការពារជាតិអាមេរិក​ធំជាងគេ​នៅអឺរ៉ុប ដូចជាការទិញប្រព័ន្ធ​ការពារ​ដែន​អាកាស​ ​Patriots រថក្រោះ Abrams ឧទ្ធម្ភាគចក្រ Apache និង​ប្រព័ន្ធ​បាញ់មីស៊ីល HIMARS ប៉ុន្តែរដ្ឋាភិបាលប៉ូឡូញអះអាង​ថា ការ​ទិញ​គួរតែ​បង្កើតសមត្ថភាពក្នុង​ស្រុក និងចំណេះដឹងឧស្សាហកម្ម​ជាជាងការពឹងផ្អែករយៈពេលវែង​៕

សម្រួល៖ ណឺ មិនា

The post អាមេរិក​ យល់​ព្រម​​ឱ្យ​ប៉ូឡូញ​​ផ្តើម​ផលិត​មីស៊ីលក្នុង​ស្រុក​ ​ដើម្បី​​ការពារដែន​អាកាស​ appeared first on Kampuchea Thmey Daily.

ក្រោយ​ប្រកាស​​ដក​កម្លាំង​ទ័ព​៤០០០នាក់​ពីប៉ូឡូញ លោក ត្រាំ ​បែជា​សម្រេចចិត្ត​បញ្ជូន​ទ័ព​ ៥០០០​នាក់​​​​ទៅវិញ​​
មន្ទីរបញ្ចកោណប្រកាស​លុប​ចោល​ផែនការ​ដាក់​ពង្រាយកងកម្លាំង​ចំនួន ៤០០០នាក់​ ទៅកាន់ប្រទេសប៉ូឡូញ​កាល​​ថ្ងៃ​ទី​១៥ ខែ​ឧសភា ព្រោះ​អាមេរិក​ចង់​បង្កើន​កម្លាំង​ទ័ពរបស់​ខ្លួន​វិញ​​ ​ប៉ុន្តែ​​ថ្ងៃ​នេះ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ បែរ​ជា​លើក​ឡើង​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​កងទ័ព​បន្ថែម​ចំនួន ៥០០០នាក់​ទៅ​កាន់​ប្រទេសប៉ូឡូញ​វិញ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ផ្សាយ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៦ ។

លោក ត្រាំ សរសេរ​នៅ​លើបណ្តាញ​សង្គម Truth Social របស់​លោក ថា៖ « ការសម្រេចចិត្តនេះ​​គឺផ្អែក​លើទំនាក់ទំនង​របស់សហរដ្ឋអាមេរិក​ជាមួយប្រធានាធិបតី​ប៉ូឡូញ លោក Karol Nawrocki ដែល​បាន​គាំទ្រ​យើង​ អំឡុងពេល​បោះ​ឆ្នោត​ប្រធានាធិបតីកាល​ពីឆ្នាំមុន​»។

កងទ័ព​សហរដ្ឋ​អាមេរិក។ រូបភាព៖ Reuters

ប្រធានាធិបតីអាមេរិករូប​នេះមិនបានផ្តល់ព័ត៌មានលម្អិត​​បន្ថែម​ ថាតើ​កងទ័ពបន្ថែមទាំង​​នោះ​​ជាផ្នែកមួយ​នៃផែនការដាក់ពង្រាយ​ពីមុន ឬប្រតិបត្តិការផ្សេង​នោះទេ​។

ចំណែក សេតវិមាន បាន​​បង្ហាញសញ្ញាកាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ថា ​ខ្លួនមានបំណងកាត់បន្ថយកម្រិត​កងទ័ព​សរុប​នៅអឺរ៉ុប ​ជាផែន​ការ​​មួយ​​ដែល​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ចាត់​ទុក​ «អាមេរិក​​​មុន​គេ​​»។

កាល​ពីដើមខែនេះ សហរដ្ឋអាមេរិកក៏បាន​ប្រកាស​ថា ខ្លួន​នឹង​ដក​កងទ័ពចំនួន ៥ ០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមាន​ជម្លោះពាក្យ​សម្តី​​រវាង ​លោក ត្រាំ​ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្គ្រាមជាមួយអ៊ីរ៉ង់។

យ៉ាង​ណា​ជុំវិញ​រឿង​នេះ មិន​ទាន់​មាន​ការ​លើក​ឡើង​ច្បាស់ទេ​ថា​តើ​កងទ័ពបន្ថែមសម្រាប់​ប្រទេសប៉ូឡូញ​ជា​ផ្នែកមួយនៃកង​ទ័ពដែល​ដកចេញ​ពីប្រទេស​អាល្លឺម៉ង់ ឬក្រុម​ដាច់​ដោយឡែក​។

លោក​ ត្រាំ បានរិះគន់សម្ព័ន្ធមិត្ត​ណាតូ​របស់ទីក្រុងវ៉ាស៊ីនតោន​ថា មិន​ព្រមចូលរួមជាមួយ​សហរដ្ឋអាមេរិក​ក្នុងការដាក់សម្ពាធ​អ៊ីរ៉ង់​លើ​ច្រក​សមុទ្រហ័រ​មូស។

ការប្រកាស​របស់ លោក ត្រាំ​ នៅ​ថ្ងៃព្រហស្បតិ៍នេះ​កើតឡើង​មួយ​សប្តាហ៍​ បន្ទាប់ពីក្រសួងការពារជាតិថាខ្លួនកំពុងលុបចោលការដាក់​ពង្រាយ​កងទ័ព​ចំនួន ៤ ០០០នាក់​ទៅកាន់ប្រទេសប៉ូឡូញ​។

ដោយ​ឡែក រដ្ឋមន្ត្រី​ក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth លើក​ឡើង​ថា៖ « ផែន​ការលុបចោល​លើក​មុន​ជាការ​ពន្យារ​ពេលបណ្ដោះអាសន្ននៃការដាក់ពង្រាយ​ដែល​គ្រោងទុក ហើយ​សហរដ្ឋអាមេរិកនឹង​បន្ត​រក្សាវត្តមានយោធា​ដ៏រឹងមាំក្នុង​ប្រទេស​ប៉ូឡូញ​ដដែល​»៕

សម្រួល៖ ណឺ មិនា

The post ក្រោយ​ប្រកាស​​ដក​កម្លាំង​ទ័ព​៤០០០នាក់​ពីប៉ូឡូញ លោក ត្រាំ ​បែជា​សម្រេចចិត្ត​បញ្ជូន​ទ័ព​ ៥០០០​នាក់​​​​ទៅវិញ​​ appeared first on Kampuchea Thmey Daily.

រដ្ឋ​មន្ត្រីការពារជាតិ​​​ប៉ូឡូញ៖ ប៉ូឡូញ​នឹង​មាន​យោធា​ខ្លាំង​ និង​​ធំជាង​គេ​នៅ​អឺរ៉ុប​ឆ្នាំ​២០៣០
រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ប៉ូឡូញ​​ដែល​ជា​​​សមាជិក​ណា​តូ​​​ បាន​លាតត្រដាង​ការ​ប្តេ​ជ្ញា​ចិត្ត​ កាល​ថ្ងៃពុធថា ប៉ូឡូញ​នឹងមាន​កង​​ទ័ព​ខ្លាំង​បំផុត និង​ធំជាងគេ​នៅអឺរ៉ុបនៅឆ្នាំ២០៣០ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ​​ប៉ូឡូញ​ ដែល​ដក​ស្រង់​​ផ្សាយ​បន្ត​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មានតួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ ។

​ក្នុង​តួនាទី​​ជា​រដ្ឋ​មន្រ្តី​និង​ឧបនាយករដ្ឋមន្ត្រី​ លោក Wladyslaw Kosiniak-Kamysz លើក​ឡើងក្នុង​សុន្ទរកថា​លើ​កិច្ចប្រជុំ Defence ២៤ Days ផ្តោត​លើ​សន្និសីទសន្តិសុខនិងការពារជាតិ​នៅ​រដ្ឋធានី Warsaw ថា៖ «​ នៅឆ្នាំ​២០៣០ ប្រទេសប៉ូឡូញនឹងមានកងទ័ពខ្លាំង​បំផុត និងធំជាងគេនៅអឺរ៉ុប […] កង​ទ័ពដែលមានការរៀបចំល្អ និង​បំពាក់​ដោយ​អាវុធ​ល្អ​​បំផុត»។

លោក Wladyslaw Kosiniak-Kamysz រដ្ឋមន្រ្តី​ការពារជាតិប៉ូឡូញ។ រូបភាព៖ C.AZ

លោក បន្ថែម ថា៖ « នេះ​[ផែនការ​ឆ្នាំ​២០២៣០] គឺជាគោលដៅ​យុទ្ធ​សាស្ត្ររបស់យើង ហើយ​យើងកំពុងលះបង់​សកម្មភាព​ដែល​​អាច​ធ្វើ​ទៅ​បានទាំងអស់ [​ដើម្បី​មាន​កម្លាំងទ័ព​ខ្លាំង]​​»។

គួរ​បញ្ជាក់​ថា ការផ្លាស់ប្តូរ​បានគ្រោងទុករួមមានការពង្រីក​កងកម្លាំងប្រដាប់អាវុធ​ដល់កន្លះលាន​នាក់ រួមទាំងទាហាន​​អាជីព​ចំនួន ៣០០ ០០០នាក់ ​និងទាហានបម្រុងចំនួន ២០០ ០០០​នាក់។

លោកលើក​ឡើង​​ថា យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​ប្រទេស​នេះ​​ផ្អែក​លើ​សសរស្តម្ភ​បី​គឺ សង្គម​​រឹងមាំ កងទ័ព​រឹងមាំ និង​សម្ព័ន្ធភាព​​រឹងមាំ ហើយ​សន្តិសុខ​​ជាតិ​​អាស្រ័យ​លើ​ការ​ចូលរួម​របស់​ពលរដ្ឋ​ទាំងអស់​។

លោក​មាន​ប្រសាសន៍​ថា៖ « គ្មាន​ប្រទេស​ប៉ូឡូញ​ណា​ដែល​មាន​​សុវត្ថិ​ភាព​ទេ បើ​គ្មានពល​រដ្ឋ​​ចូលរួម​។​ ការ​ចូលរួម​របស់​​ជន​​ស៊ីវិល​​នឹង​មាន​សារៈសំខាន់​​ក្នុង​ករណី​មាន​ការ​វាយប្រហារ​ដែល​អាច​កើត​ឡើង​»។

លោក Kosiniak-Kamysz ក៏​​ពិពណ៌នា​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​​គំរាមកំហែង​ដែល​អាច​កើត​ឡើង​​ថា​ជា​ផ្នែក​មួយ​នៃ​ការ​​ការពារ​ជាតិ​​ទាំង​​ស្រុង ​ពាក់ព័ន្ធ​ទាំង​​រចនាសម្ព័ន្ធ​យោធានិង​ស៊ីវិល។

លោក​​បន្ត​​ថា៖ « ប្រទេស​ប៉ូឡូញ​កំពុង​​ស្ថិត​ក្នុងការ​​វិនិយោគ​​ធំ​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​លើ​វិស័យ​ការពារ​ជាតិ ដោយ​មាន​​គោលបំណង​កសាង ​កងទ័ព​ដ៏​រឹងមាំ មាន​របៀប​រៀបរយ និង​គ្រប់គ្រង​បាន​ល្អ»។

លោក​ក៏​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​​ឧស្សាហ​កម្ម​ការពារ​ជាតិ​​គួរ​តែ​ដំណើរការ ២៤ម៉ោង​​ក្នុង​មួយ​ថ្ងៃ ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​សម្រេច​គោល​ដៅ​ឆ្នាំ ២០៣០៕

ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋ​មន្ត្រីការពារជាតិ​​​ប៉ូឡូញ៖ ប៉ូឡូញ​នឹង​មាន​យោធា​ខ្លាំង​ និង​​ធំជាង​គេ​នៅ​អឺរ៉ុប​ឆ្នាំ​២០៣០ appeared first on Kampuchea Thmey Daily.

ប៉ូឡូ​ញ​ជំរុញ​ឲ្យពលរដ្ឋខ្លួន​ចាកចេញ​ពី​បេឡារុស​បន្ទាន់​
រដ្ឋាភិបាលប៉ូឡូញជំរុញឱ្យពលរដ្ឋ​របស់​ខ្លួន​​ចាកចេញពីបេឡារុស​ជាបន្ទាន់ ស្របពេល​ដែលស្ថានភាព​​​សន្តិសុខ​​​​​នៅក្នុង​តំបន់​នោះ​កាន់តែ​ធ្លាក់ចុះ​ដុន​ដាប​។ ក្រសួងការបរទេសប៉ូឡូញបានសង្កត់ធ្ងន់ថា ក្នុងករណីមានការធ្លាក់ចុះដុនដាប​​​ខ្លាំងនៃស្ថានភាពសន្តិសុខ ការជម្លៀសអាចនឹងមិនអាចទៅរួចទេ​។ នេះ​យោង​តាមការ​ចុះ​ផ្សាយ​របស់ news.liga.net

ច្រកព្រំដែនប៉ូឡូញ​និង​​បេឡារុសដែលបាន​បើក​ដំណើរការ​ក្រោយ​បិទ​។ pap.pl

ក្រសួងការបរទេសប៉ូឡូញ ផ្តល់អនុសាសន៍ថា ពលរដ្ឋមិនត្រូវធ្វើដំណើរទៅប្រទេសបេឡារុស ហើយជំរុញឱ្យអ្នកដែលនៅទីនោះ ចាកចេញពីប្រទេស​បេឡារុសដែល​មាន​ព្រំដែន​​​​​ជាប់​​គ្នា​យ៉ាងរាប់​រយ​គីឡូម៉ែត្រ ហើយ​ក៏​ជាសម្ព័ន្ធមិត្ត​​ដ៏សំខាន់​របស់​ប្រទេសរុស្ស៊ី ។ សារ​ព័ត៌មាន​នោះ បាន​បញ្ជាក់ថា សារនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលប៉ូឡូញ។

ក្រសួង​របស់​ប្រទេសប៉ូឡូញ បានពន្យល់ពីការអំពាវនាវរបស់ខ្លួនដោយភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ សង្រ្គាមដែលកំពុងបន្ត និង «ការចាប់ខ្លួនម្តងហើយម្តងទៀត» របស់ពលរដ្ឋប៉ូឡូញនៅក្នុងប្រទេសបេឡារុស។

ប៉ូឡូញបានសង្កត់ធ្ងន់ថា «នៅក្នុងព្រឹត្តិការណ៍នៃការចុះដុនដាប​​យ៉ាងខ្លាំងនៅក្នុងស្ថានភាពសន្តិសុខ ការបិទព្រំដែន ឬកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុនផ្សេងទៀត ការជម្លៀសអាចមានការលំបាកជាង ឬសូម្បីតែមិនអាចទៅរួចទេ»​។

ពលរដ្ឋ​ប៉ូឡូញ ដែល​នៅ​ក្នុង​ប្រទេស​បេឡារុស្ស​ត្រូវ​បាន​ជំរុញ​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​នេះ​ជា​បន្ទាន់​ដោយ​ប្រើ​មធ្យោបាយ​ពាណិជ្ជកម្ម និង​ឯកជន​ដែល​មាន។

ប្រទេសប៉ូឡូ​ញ​បាន​ប្រកាស​បិទ​ព្រំដែន​ទាំងអស់​ជាមួយ​​ប្រទេស​​​បេឡារុស​ ក្នុងពេល​ដែល​ប្រទេស​បេឡារុសធ្វើសមយុទ្ធ​​​ Zapad 2025 រួម​គ្នា​ជាមួយរុស្ស៊ី​កាល​ពី​​ពាក់​កណ្តាលខែ​កញ្ញា​នេះ។ ការ​ធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំ​នោះ បង្ក​ឲ្យ​​មានការ​បារម្ភយ៉ាងខ្លាំងពីសំណាក់​​សមាជិកណាតូ។​

រហូត​ដល់​ពេលនេះ ​មាន​ការបើកព្រំដែនមួយផ្នែក​រវាង​ប៉ូឡូញ​ និង​បេឡារុស មានតែច្រកព្រំដែន Terespol-Brest ប៉ុណ្ណោះដែលអាចប្រើបានសម្រាប់អ្នកដំណើរជាមួយប៉ូឡូញ។ លើសពីនេះទៀត Koroshchyn (Kukuryky) – ច្រកព្រំដែន Kozlovychi ត្រូវបានបើកសម្រាប់ការដឹកជញ្ជូនទំនិញ៕​​

រ៉ាន់ រើយ​

The post ប៉ូឡូ​ញ​ជំរុញ​ឲ្យពលរដ្ឋខ្លួន​ចាកចេញ​ពី​បេឡារុស​បន្ទាន់​ appeared first on Kampuchea Thmey Daily.

ប៉ូឡូញព្រមានបាញ់ទម្លាក់ «គ្រប់វត្ថុ» ទាំងអស់ ដែលបំពានដែនអាកាសរបស់ខ្លួន
នាយករដ្ឋមន្ត្រីប៉ូឡូញ បាន​ឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ ដែល​ជា​សមាជិករបស់អង្គការសម្ព័ន្ធភាពយោធាណាតូ នឹងមិនស្ទាក់ស្ទើរក្នុងការបាញ់ទម្លាក់គ្រប់ «វត្ថុ» ទាំងអស់ ដែលរំលោភបំពាន​ដែនអាកាសរបស់ខ្លួន ហើយ​បង្កការគំរាមកំហែងផ្សេងៗនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។

ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងចំពេលដែលភាពតានតឹងកើនឡើងរវាងណាតូ និងរុស្ស៊ី ក្រោយ​ដ្រូនរុស្ស៊ីចំនួន ២០ គ្រឿង បាន​ហោះចូលទៅក្នុងដែនអាកាសរបស់ប៉ូឡូញនៅថ្ងៃទី ៩ និង ១០ កញ្ញា។ ក្នុងករណីដាច់ដោយឡែក ប៉ូឡូញបាន​និយាយថា យន្តហោះចម្បាំងរុស្ស៊ីចំនួន ២ គ្រឿង បាន​បំពាន«តំបន់សុវត្ថិភាព» ​នៅកន្លែងរុករកប្រេងរបស់ក្រុមហ៊ុន Petrobaltic ក្នុងសមុទ្របាល់ទិក កាលពីថ្ងៃសុក្រ។

នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា៖ «យើងនឹងធ្វើការសម្រេចចិត្តបាញ់ទម្លាក់វត្ថុហោះហើរ ដែលបំពានទឹកដីរបស់យើង និងហោះហើរលើប្រទេសប៉ូឡូញរបស់យើង។ វាគ្មានការចរចាលើបញ្ហានេះទេ»។

យ៉ាងណាមិញ លោកបន្តយ៉ាងដូច្នេះថា នៅពេលដែលស្ថានការណ៍មិនច្បាស់លាស់ ដូចជាយន្តហោះរុស្ស៊ីដែលហោះពីលើតំបន់សុវត្ថិភាពរបស់ Petrobaltic ដែលមិនស្ថិតក្នុងដែនទឹករបស់ប៉ូឡូញ រដ្ឋាភិបាល​ត្រូវប្រុងប្រយ័ត្នខ្លាំងមុននឹងចាត់វិធានការណាមួយ ដែលអាចបង្កឱ្យមានជម្លោះធ្ងន់ធ្ងរ។

អ្វីគួរឱ្យកត់សម្គាល់នោះគឺថា ការព្រមានចុងក្រោយរបស់ប៉ូឡូញ ធ្វើឡើងក្រោយប្រទេស​អេស្តូនី បាននិយាយថា យន្តហោះរុស្ស៊ី ៣ គ្រឿង បានរំលោភលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសណាតូ ដែលថា រុស្ស៊ីកំពុងសាកល្បងសម្ព័ន្ធភាពរបស់ខ្លួន​។ មេដឹកនាំមួយចំនួនកំពុងអំពាវនាវឱ្យមានការឆ្លើយតបខ្លាំងៗ ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ។ យ៉ាងណាមិញ រុស្ស៊ីបាន​ច្រានចោលការចោទប្រកាន់របស់អេស្ដូនីថាមិនពិត និងថាជារឿងដែលបង្កើតឡើងដើម្បីបង្កើនភាពតានតឹង៕

The post ប៉ូឡូញព្រមានបាញ់ទម្លាក់ «គ្រប់វត្ថុ» ទាំងអស់ ដែលបំពានដែនអាកាសរបស់ខ្លួន appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី​ប៉ូឡូញដែល​​​ហៅ​អ្នក​ទៅមើល​ភាព​យន្ត​​​​​​​​​អំពី«ព្រំដែន​បៃតង» ជា«ជ្រូក» រងការប្តឹង​​
អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ប៉ូឡូញ​​​ បាន​អះអាង​ថា ខ្លួន​​បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda ជុំវិញការអត្ថាធិប្បាយដែល​ប្រធានាធិបតី​រូប​នេះ​​បាន​និយាយ​ក្នុងឆ្នាំ២០២៣​ អំពីខ្សែភាពយន្ត «ព្រំដែនបៃតង»​ ដែល​ពណ៌នាអំពីវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនបេឡារុស។

គណបក្ស​​ច្បាប់​និងយុត្តិធម៌​​ជាតិនិយម(PiS) ដែល Duda ជាសម្ព័ន្ធមិត្តបានថ្កោលទោសខ្សែ​ភាពយន្តដែលទទួលបានពានរង្វាន់ ដែល​ដឹកនាំរឿង​ដោយ​អ្នកដឹកនាំរឿង Agnieszka Holland ដោយនិយាយថា ការបង្ហាញ​របស់​ខ្សែភាព​យន្តនោះ​ពីការប្រព្រឹត្តចំពោះជនចំណាកស្រុកនៅតាមព្រំដែនដោយ​កងកម្លាំង​សន្តិសុខប៉ូឡូញបានប្រមាថដល់មនុស្សដែលការពារប្រទេសរបស់ពួកគេ។

តាមការ​ចុះ​ផ្សាយ​របស់​​រ៉យទ័រ ប្រធានាធិបតី​ប៉ូឡូញ លោក Duda​ បាន​និយាយនៅពេលនោះថា លោកមិនភ្ញាក់ផ្អើលទេដែលអ្នករិះគន់ភាពយន្តបានប្រើពាក្យស្លោកថា «មានតែជ្រូកទេ​​អង្គុយក្នុងរោងកុន» ដើម្បីពណ៌នាអ្នកដែលទៅទស្សនា។

មជ្ឈមណ្ឌលឃ្លាំមើលអាកប្បកិរិយាប្រកាន់ពូជសាសន៍ និង​រើស​អើង​​ (The Racist and Xenophobic Behaviour Monitoring Centre)​ នៅ​ប្រទេសប៉ូឡូញ​ បាននិយាយនៅក្នុង​ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«យើងបានដាក់ពាក្យប្តឹងប្រធានាធិបតីនៃសាធារណរដ្ឋប៉ូឡូញ Andrzej Duda ពីបទប្រមាថពលរដ្ឋនៃប្រទេសរបស់គាត់ដោយហៅពួកគេថា «ជ្រូក»។

រ៉យទ័រ​ បាន​ឱ្យ​ដឹងថា ប្រធានការិយាល័យរបស់​ប្រធានាធិបតី​ លោក Malgorzata Paprocka បានអះអាង​ប្រាប់​រ៉យទ័រ​ថា តាមរយៈសារជាអក្សរថា មានករណីបែបនេះ ហើយបាននិយាយថា ការកាត់ក្តីត្រូវបានកំណត់ពេលសម្រាប់ឆ្នាំក្រោយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ PAP បានដកស្រង់សម្តីលោក Paprocka ដែលនិយាយថា កាល​បរិច្ឆេទកាត់ក្តីត្រូវបានកំណត់សម្រាប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៥​ ហើយថា ប្រធានាធិបតី​នឹងត្រូវបានតំណាងនៅក្នុងតុលាការដោយមេធាវីរបស់គាត់។

«ព្រំដែនបៃតង»​ ត្រូវបានគេបាញ់ជាពណ៌ខ្មៅ និងស ហើយបង្ហាញគ្រួសារមួយមកពីប្រទេសស៊ីរី និងស្ត្រីម្នាក់មកពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេបោះ​ទៅ​ក្រោយ​ និង​​ទៅមុខឆ្លងកាត់ព្រំដែនដោយឆ្មាំមិនអើពើនឹងការឈឺចាប់របស់ពួកគេ ខណៈដែលសកម្មជនបានតស៊ូព្យាយាមនាំពួកគេទៅកាន់ទីសុវត្ថិភាព។

ជនចំណាកស្រុកដែលភាគច្រើនមកពីអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា បានចាប់ផ្តើមសម្រុកទៅព្រំដែនក្នុងឆ្នាំ២០២១​ បន្ទាប់ពីបេឡារុស​ ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានបើកទីភ្នាក់ងារទេសចរណ៍នៅមជ្ឈិមបូព៌ា ផ្តល់​ការ​ធ្វើ​ដំណើរ​មិនផ្លូវការមួយទៅកាន់អឺរ៉ុប ដែលសហគមន៍​អឺរ៉ុប​​​​និង​រដ្ឋាភិបាល​​ប៉ូឡូញ​ចោទថា ​ត្រូវ​បាន​គេរៀបចំឡើង​​ដើម្បី​បង្កើត​​​​នូវ​​វិបត្តិ៕​

The post ប្រធានាធិបតី​ប៉ូឡូញដែល​​​ហៅ​អ្នក​ទៅមើល​ភាព​យន្ត​​​​​​​​​អំពី«ព្រំដែន​បៃតង» ជា«ជ្រូក» រងការប្តឹង​​ appeared first on Kampuchea Thmey Daily.