ព័ត៌មានអន្ដរជាតិ
ក្រោយប្រកាសដកកម្លាំងទ័ព៤០០០នាក់ពីប៉ូឡូញ លោក ត្រាំ បែជាសម្រេចចិត្តបញ្ជូនទ័ព ៥០០០នាក់ទៅវិញ
មន្ទីរបញ្ចកោណប្រកាសលុបចោលផែនការដាក់ពង្រាយកងកម្លាំងចំនួន ៤០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញកាលថ្ងៃទី១៥ ខែឧសភា ព្រោះអាមេរិកចង់បង្កើនកម្លាំងទ័ពរបស់ខ្លួនវិញ ប៉ុន្តែថ្ងៃនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បែរជាលើកឡើងថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥០០០នាក់ទៅកាន់ប្រទេសប៉ូឡូញវិញ។ នេះបើយោងតាមសារព័ត៌មាន BBC ផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ។
លោក ត្រាំ សរសេរនៅលើបណ្តាញសង្គម Truth Social របស់លោក ថា៖ « ការសម្រេចចិត្តនេះគឺផ្អែកលើទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលបានគាំទ្រយើង អំឡុងពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន»។

ប្រធានាធិបតីអាមេរិករូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ថាតើកងទ័ពបន្ថែមទាំងនោះជាផ្នែកមួយនៃផែនការដាក់ពង្រាយពីមុន ឬប្រតិបត្តិការផ្សេងនោះទេ។
ចំណែក សេតវិមាន បានបង្ហាញសញ្ញាកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះថា ខ្លួនមានបំណងកាត់បន្ថយកម្រិតកងទ័ពសរុបនៅអឺរ៉ុប ជាផែនការមួយដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុក «អាមេរិកមុនគេ»។
កាលពីដើមខែនេះ សហរដ្ឋអាមេរិកក៏បានប្រកាសថា ខ្លួននឹងដកកងទ័ពចំនួន ៥ ០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះពាក្យសម្តីរវាង លោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្គ្រាមជាមួយអ៊ីរ៉ង់។
យ៉ាងណាជុំវិញរឿងនេះ មិនទាន់មានការលើកឡើងច្បាស់ទេថាតើកងទ័ពបន្ថែមសម្រាប់ប្រទេសប៉ូឡូញជាផ្នែកមួយនៃកងទ័ពដែលដកចេញពីប្រទេសអាល្លឺម៉ង់ ឬក្រុមដាច់ដោយឡែក។
លោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោនថា មិនព្រមចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធអ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស។
ការប្រកាសរបស់ លោក ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីក្រសួងការពារជាតិថាខ្លួនកំពុងលុបចោលការដាក់ពង្រាយកងទ័ពចំនួន ៤ ០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth លើកឡើងថា៖ « ផែនការលុបចោលលើកមុនជាការពន្យារពេលបណ្ដោះអាសន្ននៃការដាក់ពង្រាយដែលគ្រោងទុក ហើយសហរដ្ឋអាមេរិកនឹងបន្តរក្សាវត្តមានយោធាដ៏រឹងមាំក្នុងប្រទេសប៉ូឡូញដដែល»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


