Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្ត្រីការពារជាតិ​​​ប៉ូឡូញ៖ ប៉ូឡូញ​នឹង​មាន​យោធា​ខ្លាំង​ និង​​ធំជាង​គេ​នៅ​អឺរ៉ុប​ឆ្នាំ​២០៣០

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ប៉ូឡូញ​​ដែល​ជា​​​សមាជិក​ណា​តូ​​​ បាន​លាតត្រដាង​ការ​ប្តេ​ជ្ញា​ចិត្ត​ កាល​ថ្ងៃពុធថា ប៉ូឡូញ​នឹងមាន​កង​​ទ័ព​ខ្លាំង​បំផុត និង​ធំជាងគេ​នៅអឺរ៉ុបនៅឆ្នាំ២០៣០ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ​​ប៉ូឡូញ​ ដែល​ដក​ស្រង់​​ផ្សាយ​បន្ត​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មានតួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ ។

​ក្នុង​តួនាទី​​ជា​រដ្ឋ​មន្រ្តី​និង​ឧបនាយករដ្ឋមន្ត្រី​ លោក Wladyslaw Kosiniak-Kamysz លើក​ឡើងក្នុង​សុន្ទរកថា​លើ​កិច្ចប្រជុំ Defence ២៤ Days ផ្តោត​លើ​សន្និសីទសន្តិសុខនិងការពារជាតិ​នៅ​រដ្ឋធានី Warsaw ថា៖ «​ នៅឆ្នាំ​២០៣០ ប្រទេសប៉ូឡូញនឹងមានកងទ័ពខ្លាំង​បំផុត និងធំជាងគេនៅអឺរ៉ុប […] កង​ទ័ពដែលមានការរៀបចំល្អ និង​បំពាក់​ដោយ​អាវុធ​ល្អ​​បំផុត»។

លោក Wladyslaw Kosiniak-Kamysz រដ្ឋមន្រ្តី​ការពារជាតិប៉ូឡូញ។ រូបភាព៖ C.AZ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បន្ថែម ថា៖ « នេះ​[ផែនការ​ឆ្នាំ​២០២៣០] គឺជាគោលដៅ​យុទ្ធ​សាស្ត្ររបស់យើង ហើយ​យើងកំពុងលះបង់​សកម្មភាព​ដែល​​អាច​ធ្វើ​ទៅ​បានទាំងអស់ [​ដើម្បី​មាន​កម្លាំងទ័ព​ខ្លាំង]​​»។

គួរ​បញ្ជាក់​ថា ការផ្លាស់ប្តូរ​បានគ្រោងទុករួមមានការពង្រីក​កងកម្លាំងប្រដាប់អាវុធ​ដល់កន្លះលាន​នាក់ រួមទាំងទាហាន​​អាជីព​ចំនួន ៣០០ ០០០នាក់ ​និងទាហានបម្រុងចំនួន ២០០ ០០០​នាក់។

លោកលើក​ឡើង​​ថា យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​ប្រទេស​នេះ​​ផ្អែក​លើ​សសរស្តម្ភ​បី​គឺ សង្គម​​រឹងមាំ កងទ័ព​រឹងមាំ និង​សម្ព័ន្ធភាព​​រឹងមាំ ហើយ​សន្តិសុខ​​ជាតិ​​អាស្រ័យ​លើ​ការ​ចូលរួម​របស់​ពលរដ្ឋ​ទាំងអស់​។

លោក​មាន​ប្រសាសន៍​ថា៖ « គ្មាន​ប្រទេស​ប៉ូឡូញ​ណា​ដែល​មាន​​សុវត្ថិ​ភាព​ទេ បើ​គ្មានពល​រដ្ឋ​​ចូលរួម​។​ ការ​ចូលរួម​របស់​​ជន​​ស៊ីវិល​​នឹង​មាន​សារៈសំខាន់​​ក្នុង​ករណី​មាន​ការ​វាយប្រហារ​ដែល​អាច​កើត​ឡើង​»។

លោក Kosiniak-Kamysz ក៏​​ពិពណ៌នា​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​​គំរាមកំហែង​ដែល​អាច​កើត​ឡើង​​ថា​ជា​ផ្នែក​មួយ​នៃ​ការ​​ការពារ​ជាតិ​​ទាំង​​ស្រុង ​ពាក់ព័ន្ធ​ទាំង​​រចនាសម្ព័ន្ធ​យោធានិង​ស៊ីវិល។

លោក​​បន្ត​​ថា៖ « ប្រទេស​ប៉ូឡូញ​កំពុង​​ស្ថិត​ក្នុងការ​​វិនិយោគ​​ធំ​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​លើ​វិស័យ​ការពារ​ជាតិ ដោយ​មាន​​គោលបំណង​កសាង ​កងទ័ព​ដ៏​រឹងមាំ មាន​របៀប​រៀបរយ និង​គ្រប់គ្រង​បាន​ល្អ»។

លោក​ក៏​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​​ឧស្សាហ​កម្ម​ការពារ​ជាតិ​​គួរ​តែ​ដំណើរការ ២៤ម៉ោង​​ក្នុង​មួយ​ថ្ងៃ ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​សម្រេច​គោល​ដៅ​ឆ្នាំ ២០៣០៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម