ព័ត៌មានអន្ដរជាតិ
ប៉ូឡូញព្រមានបាញ់ទម្លាក់ «គ្រប់វត្ថុ» ទាំងអស់ ដែលបំពានដែនអាកាសរបស់ខ្លួន
នាយករដ្ឋមន្ត្រីប៉ូឡូញ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ ដែលជាសមាជិករបស់អង្គការសម្ព័ន្ធភាពយោធាណាតូ នឹងមិនស្ទាក់ស្ទើរក្នុងការបាញ់ទម្លាក់គ្រប់ «វត្ថុ» ទាំងអស់ ដែលរំលោភបំពានដែនអាកាសរបស់ខ្លួន ហើយបង្កការគំរាមកំហែងផ្សេងៗនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។

ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងចំពេលដែលភាពតានតឹងកើនឡើងរវាងណាតូ និងរុស្ស៊ី ក្រោយដ្រូនរុស្ស៊ីចំនួន ២០ គ្រឿង បានហោះចូលទៅក្នុងដែនអាកាសរបស់ប៉ូឡូញនៅថ្ងៃទី ៩ និង ១០ កញ្ញា។ ក្នុងករណីដាច់ដោយឡែក ប៉ូឡូញបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីចំនួន ២ គ្រឿង បានបំពាន«តំបន់សុវត្ថិភាព» នៅកន្លែងរុករកប្រេងរបស់ក្រុមហ៊ុន Petrobaltic ក្នុងសមុទ្របាល់ទិក កាលពីថ្ងៃសុក្រ។
នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា៖ «យើងនឹងធ្វើការសម្រេចចិត្តបាញ់ទម្លាក់វត្ថុហោះហើរ ដែលបំពានទឹកដីរបស់យើង និងហោះហើរលើប្រទេសប៉ូឡូញរបស់យើង។ វាគ្មានការចរចាលើបញ្ហានេះទេ»។
យ៉ាងណាមិញ លោកបន្តយ៉ាងដូច្នេះថា នៅពេលដែលស្ថានការណ៍មិនច្បាស់លាស់ ដូចជាយន្តហោះរុស្ស៊ីដែលហោះពីលើតំបន់សុវត្ថិភាពរបស់ Petrobaltic ដែលមិនស្ថិតក្នុងដែនទឹករបស់ប៉ូឡូញ រដ្ឋាភិបាលត្រូវប្រុងប្រយ័ត្នខ្លាំងមុននឹងចាត់វិធានការណាមួយ ដែលអាចបង្កឱ្យមានជម្លោះធ្ងន់ធ្ងរ។
អ្វីគួរឱ្យកត់សម្គាល់នោះគឺថា ការព្រមានចុងក្រោយរបស់ប៉ូឡូញ ធ្វើឡើងក្រោយប្រទេសអេស្តូនី បាននិយាយថា យន្តហោះរុស្ស៊ី ៣ គ្រឿង បានរំលោភលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសណាតូ ដែលថា រុស្ស៊ីកំពុងសាកល្បងសម្ព័ន្ធភាពរបស់ខ្លួន។ មេដឹកនាំមួយចំនួនកំពុងអំពាវនាវឱ្យមានការឆ្លើយតបខ្លាំងៗ ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ។ យ៉ាងណាមិញ រុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់អេស្ដូនីថាមិនពិត និងថាជារឿងដែលបង្កើតឡើងដើម្បីបង្កើនភាពតានតឹង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


