ប្រទេសកេនយ៉ា Archives - Kampuchea Thmey Daily

បុរស​ជន​ជាតិ​ចិននិងកេនយ៉ា​ ត្រូវចាប់ខ្លួន​ពី​បទរត់​​ពន្ធ​សត្វ​ស្រមោច២០០០ក្បាល​​​ទៅ​​ចិន​
បុរសជនជាតិចិនម្នាក់និងអ្នក​រត់ការ​ជា​ជនជាតិកេនយ៉ា​ត្រូវចោទ​ប្រកាន់​ពី​បទជួញដូរសត្វ​ព្រៃខុសច្បាប់ បន្ទាប់​ពី​ប៉ូលិសរក​ឃើញ​ថា​​​ ពួកគេ​​កំពុង​​ព្យាយាមរត់ពន្ធ​សត្វ​ស្រមោច​ក្នុង​សួនច្បារ​មួយ​​ជាង ២ ០០០ក្បាល​ចេញ​ពីប្រទេសកេនយ៉ា​។​

លោក Zhang Kequn ​ជន​ជាតិចិន ត្រូវប៉ូលិស​ចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ​ក្នុង​រដ្ឋ​ធានី Nairobi នៃ​ប្រទេស​កេនយ៉ាកាល​ពីសប្តាហ៍មុន បន្ទាប់​ពីអាជ្ញាធររកឃើញ​ស្រមោច​ជាច្រើន​ក្បាល​នៅ​ក្នុងវ៉ាលីរបស់គាត់។ ស្រមោច​ទាំង​នោះ​​បាន​លាក់ក្នុង​បំពង់​សាក ឬ​រុំដោយ​ក្រដាសជូតមាត់។​ យោង​តាមសារព័ត៌មាន BBC ផ្សាយ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ ។

ស្រមោច​ក្នុង​បំពង់។ រូបភាព៖ Reuters

កាលពីថ្ងៃអង្គារ តុលាការនៅទីក្រុង Nairobi ឱ្យ​ដឹង​ថា​៖ «លោក Zhang បាន​ទិញស្រមោចពីលោក Charles Mwangi ក្នុងតម្លៃ៧៧ដុល្លារជាមួយ​​ស្រមោច​១០០ក្បាល»។

​ទោះបី​​យ៉ាង​ណា ​អាជ្ញាធរ​​មិន​ទាន់ឆ្លើយ​ថា នេះ​ជាករណី​ដែល​លោក Zhang ព្យាយាម​យកសត្វ​ល្អិត​ចេញពីប្រទេស​ឬអត់នោះទេ ប៉ុន្តែ​ឥវ៉ាន់របស់​លោក​មាន​ទិស​ដៅ​ទៅកាន់​​​ប្រទេសចិន។

​បុរសទាំងពីរនាក់ក៏ត្រូវ​បាន​ចោទប្រកាន់ពី​បទឃុបឃិតគ្នា​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ផងដែរ។

មេធាវីរបស់ លោក Zhang គឺ លោក David Lusweti និយាយថា បុរស​ទាំង​ពីរ​​​មិន​​ទាន់​ប្រាកដ​ថា​ពួកគេកំពុង​បំពាន​ច្បាប់នោះទេ។

មេធាវី​ប្រាប់​សារព័ត៌មាន AP ថា៖ «ពួក​គេ​រក​​ឃើញមធ្យោបាយ​ដែល​​អាច​​លក់​ស្រមោច​ទាំងនេះ​ទៅក្រៅប្រទេស ហើយ​ពួកគេជឿថាអាច​រក​ប្រាក់​ចិញ្ចឹមជីវិតតាម​រយៈ​ស្រមោច​ទាំងនោះ​បាន»។

លោក Zhang និង Mwangi នឹងបង្ហាញខ្លួន​ ចំពោះ​មុខ​តុលាការ​​ម្តងទៀត​នៅថ្ងៃទី២៧ ខែមីនា។​

មន្ត្រី​ជាន់ខ្ពស់ម្នាក់នៅ​សួន​សត្វព្រៃកេនយ៉ាប្រាប់ BBC កាល​ពីមុន​ថា៖ « ករណី​ចាប់​ខ្លួន​អាច​កើន​ឡើង​ ខណៈ​ក្រុមអ្នកស៊ើបអង្កេត​បាន​ពង្រីក​ការស៊ើបអង្កេត​របស់ពួកគេ​ទៅកាន់ទីក្រុងផ្សេងទៀត​ សង្ស័យថា​ការ​​ប្រមូល​ផលស្រមោច​​កំពុងបន្ត»។

គួរ​បញ្ជាក់​ថា​ កាលពីខែឧសភាឆ្នាំមុន តុលាការកេនយ៉ាកាត់ទោសបុរស៤នាក់ឱ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ ឬ​ពិន័យជាប្រាក់ចំនួន ៧ ៧០០ដុល្លារ ពីបទព្យាយាម​រត់ពន្ធ​ស្រមោចរាប់ពាន់​ក្បាល​ចេញ​ពីប្រទេស៕

ប្រែសម្រួល៖ ណឺ មិនា

The post បុរស​ជន​ជាតិ​ចិននិងកេនយ៉ា​ ត្រូវចាប់ខ្លួន​ពី​បទរត់​​ពន្ធ​សត្វ​ស្រមោច២០០០ក្បាល​​​ទៅ​​ចិន​ appeared first on Kampuchea Thmey Daily.

​ផ្ទុះកំហឹងពេញបណ្ដាញសង្គម ក្រោយទេសចរអេស្ប៉ាញចាក់​ស្រាបៀរចូល​ប្រម៉ោយដំរី​ក្នុង​ប្រទេស​កេនយ៉ា
ទេសចរជនជាតិអេស៉្បាញម្នាក់នៅក្នុងប្រទេសកេនយ៉ាបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហោះវីដេអូលើ Instagram បង្ហាញពីខ្លួនលោកកំពុងចាក់ស្រាបៀរចូលទៅក្នុងប្រម៉ោយដំរីដ៏ល្បីនៅកន្លែងអភិរក្សប្រភេទសត្វជិតផុតពូជ Ol Jogi Conservancy ក្នុងតំបន់ Laikipia County ប្រទេសកេនយ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ខែសីហានេះ។

(រូបភាព៖ Instagram)

ទេសចរអេស៉្បាញខាងលើបានបង្ហោះឃ្លីបនៅលើ Instagram បង្ហាញពីសកម្មភាពលោកកាន់កំប៉ុងផឹកស្រាបៀរTusker ដែលជាស្រាបៀរក្នុងស្រុកដ៏ពេញនិយមមួយ ក្រោយមកលោកយកសាបៀរដែលនៅសល់ចាក់ចូលប្រម៉ោយដំរី។ ឃ្លីបនោះត្រូវបានលុបចេញពីគណនីរបស់លោក បន្ទាប់ពីមានប្រតិកម្មតបពីប្រជាជនកេនយ៉ា។

ក្រោយឃ្លីបនេះបែកធ្លាយបុគ្គលិក​អភិរក្ស​បាន​សម្ដែង​ការ​តក់ស្លុត​ដោយ​និយាយ​ថា​អាកប្បកិរិយា​បែប​នេះ​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង។ បុគ្គលិកម្នាក់បាននិយាយថា «រឿងនេះមិនគួរកើតឡើងទេ»។ ភ្នាក់ងារសត្វព្រៃ Kenya បានចាប់ផ្តើមការស៊ើបអង្កេត ខណៈពេលដែលជនជាតិកេនយ៉ាជាច្រើននាក់តាមអ៊ីនធឺណិតទាមទារឱ្យមានការនិរទេសអ្នកទេសចររូបនោះ។

លើសពីនេះបុរសទេចរនេះក៏បានថតពីការឱ្យចំណីសត្វរមាសនៅឯ Ol Pejita Conservancy ទោះបីជាច្បាប់របស់ឧទ្យានហាមឃាត់មិនឱ្យប៉ះពួកវាក៏ដោយ។ អ្នក​អភិរក្ស​បាន​រិះគន់​លោក​ដោយ​និយាយ​ថា​ទង្វើ​នេះ​ធ្វើ​ឱ្យ​មនុស្ស​និង​សត្វ​ប្រឈម​នឹង​ហានិភ័យ និង​ជា​គំរូ​ដ៏អាក្រក់​។

គួរបញ្ជាក់ថាឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសមួយទៀតនៅក្នុងសួនសត្វ Maasai Mara ដែលអ្នកទេសចរត្រូវបានបិទផ្លូវរបស់សត្វព្រៃ និងបង្ខំសត្វចូលទៅក្នុងទន្លេដែលពោរពេញទៅដោយក្រពើ។ ជាការឆ្លើយតប ក្រសួងទេសចរណ៍របស់ប្រទេសកេនយ៉ាបានសន្យាថានឹងដាក់ច្បាប់តឹងរ៉ឹងជាងមុន និងអប់រំទេសចរខ្លាំងជាងមុនដើម្បីការពារសត្វព្រៃ៕

អត្ថបទ៖ ប៊ុន សុភាព

The post ​ផ្ទុះកំហឹងពេញបណ្ដាញសង្គម ក្រោយទេសចរអេស្ប៉ាញចាក់​ស្រាបៀរចូល​ប្រម៉ោយដំរី​ក្នុង​ប្រទេស​កេនយ៉ា appeared first on Kampuchea Thmey Daily.

យន្តហោះ​សង្គ្រោះ​បន្ទាន់​របស់​ប្រទេស​កេនយ៉ា ធ្លាក់​ស្លាប់​មនុស្ស​៦​នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី០៨ខែ សីហា យន្តហោះមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្តល់សេវារថយន្តសង្គ្រោះបន្ទាន់បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានមួយ ក្នុងក្រុង Kiambu ខាងក្រៅរដ្ឋធានី Nairobi ប្រទេសកេនយ៉ាកាលពីថ្ងៃព្រហស្បតិ៍សម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ ។

បំណែកយន្តហោះនិងផ្ទះដែលរងការខូចខាត។ (រូបភាព៖ Reuters)

នៅពេលធ្លាក់ យន្តហោះ Cessna Citation XLS ដែលដំណើរការដោយក្រុមហ៊ុន AMREF Flying Doctors បានហោះចេញពីទីក្រុង Nairobi ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសសូម៉ាលីឡែន។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​៤​នាក់​ស្ថិត​នៅ​លើ​យន្តហោះ ខណៈ​២​នាក់​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដែលយន្តហោះធ្លាក់លើ។ ក្រុមជួយសង្គ្រោះមកពីកាកបាទក្រហមកេនយ៉ាបានឆ្លើយតបទៅកាន់កន្លែងកើតហេតុ ខណៈមូលហេតុនៃការធ្លាក់នៅតែស្ថិតក្រោមការស៊ើបអង្កេត ដោយ AMREF បញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរអាកាសចរណ៍ដើម្បីរកមូលហេតុ៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post យន្តហោះ​សង្គ្រោះ​បន្ទាន់​របស់​ប្រទេស​កេនយ៉ា ធ្លាក់​ស្លាប់​មនុស្ស​៦​នាក់ appeared first on Kampuchea Thmey Daily.

​​ផ្ទុះ​ហិង្សា​ក្នុង​ការ​តវ៉ានៅប្រទេស​កេនយ៉ាសម្លាប់មនុស្ស​​១១​នាក់ ខណៈ៥០០នាក់ត្រូវបានចាប់ខ្លួន
យ៉ាងហោចណាស់មនុស្ស ១១ នាក់ ត្រូវបានសម្លាប់ និង ៥៦៧ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេសកេនយ៉ាកាលពីថ្ងៃចន្ទទី ៧ខែកក្កដា។ នេះបើយោងតាមភ្នាក់ងារប៉ូលិសជាតិ។

ក្រុមបាតុករប្រមូលផ្ដុំគ្នាតវ៉ា (រូបភាព៖ Reuters)

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNN បាតុកម្មនេះធ្វើឡើង​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៣៥​នៃ​ការ​ជួប​ជុំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ យុវជនជាច្រើន​បានចូលរួមការតវ៉ា ដោយសារតែពួកគេខឹងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល អំពើហិង្សា​របស់ប៉ូលិស និងការចាប់មនុស្សដែលនិយាយប្រឆាំងរដ្ឋាភិបាល។

ប៉ូលិស​បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងបាញ់ទឹក ដើម្បីរារាំងបាតុករ ហើយត្រូវបានគេរាយការណ៍ថាបានបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុង Nairobi ផងដែរ។ គណៈកម្មាធិការជាតិកេនយ៉ាទទួលបន្ទុកសិទ្ធិមនុស្សបានរាយការណ៍ថាមានអ្នករងរបួសចំនួន ២៩នាក់ ខណៈដែលវីដេអូបានផុសឡើងបង្ហាញពីប៉ូលិសបានប្រើហិង្សាលើជនស៊ីវិល។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាការ​តវ៉ា​បាន​កើន​ឡើង​ជា​ច្រើន​ខែ​មក​ហើយ ដោយសារតែមនុស្សជាច្រើនមានការមិនសប្បាយចិត្តចំពោះសេចក្ដីព្រៀងច្បាប់ពន្ធថ្មី ហើយកំហឹងបានកាន់តែខ្លាំងឡើងបន្ទាប់ពីមនុស្សមួយចំនួនបានស្លាប់ក្នុងពេលកំពុងជាប់ឃុំ។ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា រដ្ឋាភិបាល​កំពុង​ប្រើ​អំពើ​ហិង្សា​ដើម្បី​បញ្ឈប់​មនុស្ស​មិន​ឱ្យ​និយាយ​ចេញការប្រឆាំងរបស់ពួកគេ ដោយការិយាល័យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​មនុស្ស​ដែល​គេ​ជឿ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល។ ទោះបីក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថា ពួកគេនឹងស៊ើបអង្កេតអ្វីដែលបានកើតឡើង ប៉ុន្តែអ្នកតវ៉ាជាច្រើននៅតែខឹងសម្បារ ហើយនិយាយថាពួកគេនឹងមិនបញ្ឈប់ការតស៊ូដើម្បីសិទ្ធិរបស់ពួកគេនោះទេ៕

ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ។ (រូបភាព៖ Reuters)

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ​​ផ្ទុះ​ហិង្សា​ក្នុង​ការ​តវ៉ានៅប្រទេស​កេនយ៉ាសម្លាប់មនុស្ស​​១១​នាក់ ខណៈ៥០០នាក់ត្រូវបានចាប់ខ្លួន appeared first on Kampuchea Thmey Daily.

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់​​ ត្រូវ​សត្វតោ​វាយប្រហារ​ស្លាប់ នៅ​ប្រទេស​កេនយ៉ា
ជារឿងដ៏កម្រ​និង​រន្ធត់​មួយ​បាន​កើ​តឡើង ដោយសារ​តែ​​ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានសត្វតោសម្លាប់នៅជាយក្រុង Nairobi ប្រទេសកេនយ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC នៅថ្ងៃទី២១ខែមេសានេះ។

(រូបភាព៖ Getty)

ភ្នាក់ងារសត្វព្រៃ Kenya (KWS) បានឲ្យដឹងថា ក្មេងស្រី​នេះត្រូវបានសត្វតោចាប់បានពីបរិវេណលំនៅដ្ឋាននៅជាប់នឹងឧទ្យានជាតិ Nairobi។ ក្រុមមន្រ្តីបានដឹងដំណឹងនេះ ដោយសារតែមានការជូនដំណឹងពីក្មេងជំទង់ម្នាក់ទៀត ហើយមន្ត្រីអនុរក្ស KWS បានដើរតាមគន្លងទៅកាន់ទន្លេ Mbagathi ក្បែរនោះ ទើបពួកគេបានរកឃើញសាកសពក្មេងស្រី។

សត្វតោ​មិន​ត្រូវ​បាន​រក​ឃើញ​ទេ ប៉ុន្តែ KWS ​បាន​ដាក់​អន្ទាក់ ហើយ​បាន​ដាក់​ពង្រាយ​ក្រុម​ស្វែងរក​ដើម្បី​ស្វែងរក​សត្វតោមួយក្បាលនេះ។ ទីភ្នាក់ងារនេះបានបន្ថែមថា វិធានការសន្តិសុខបន្ថែមត្រូវបាន​ដាក់​ចេញ​ដើម្បីការពារការវាយប្រហារបន្ថែមទៀត។

គួរបញ្ជាក់ថាឧទ្យានជាតិ Nairobi ស្ថិតនៅចម្ងាយត្រឹមតែ១០គីឡូម៉ែត្រ ពីកណ្តាលទីក្រុងប៉ុណ្ណោះ ហើយជាជម្រករបស់សត្វដូចជា តោ ក្របី ហ្សីរ៉ាហ្វ ខ្លារខិន និង ខ្លាដំបង។

ទោះបីសត្វតោតែងតែមានជម្លោះជាមួយមនុស្សនៅក្នុងប្រទេសកេនយ៉ា ប៉ុត្តែវាមិនមែនជារឿងធម្មតាទេដែលមនុស្សត្រូវបានតោសម្លាប់។ កាល​ពី​ឆ្នាំ​មុន វីដេអូ CCTV ក៏​ថតបាន​ពេល​ដែល​សត្វ​តោ​ចាប់​ឆ្កែមួយក្បាលពី​ផ្ទះ​មួយ​នៅ​ជិត​ឧទ្យានជាតិ Nairobi នេះដែរ៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

The post ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់​​ ត្រូវ​សត្វតោ​វាយប្រហារ​ស្លាប់ នៅ​ប្រទេស​កេនយ៉ា appeared first on Kampuchea Thmey Daily.

យន្តហោះ​ធ្លាក់​​ផ្ទុះ​ឆេះ​ក្នុង​ប្រទេស​កេនយ៉ា សម្លាប់​មនុស្ស​៣​នាក់
យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់នៅតំបន់ឆ្នេរ Malindi របស់ប្រទេសកេនយ៉ា​នៅ​តំបន់​អាហ្រ្វិក ដោយបានសម្លាប់មនុស្សបីនាក់ រីឯអ្នកនៅលើយន្តហោះបានរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់តីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី១១ខែមករានេះ។

(រូបភាព៖ AP)

មេបញ្ជាការរងនគរបាលខេត្ត បានឲ្យដឹងថាហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Kwachocha តាមបណ្តោយផ្លូវហាយវេ Malindi-Mombasa អ្នកស្លាប់ទាំងបីនាក់ រួមមានអ្នកបើកបរម៉ូតូតាក់ស៊ីម្នាក់ ដោយសារយន្តហោះបានផ្ទុះឆេះលើ។ ជនរងគ្រោះពីរនាក់ទៀត ជាអ្នកជិះម៉ូតូ និងអ្នករួមដំណើរស្រីម្នាក់ បានស្លាប់នៅពេលដែលបំណែកនៃស្លាប និងកន្ទុយរបស់យន្តហោះបានបុកពួកគេ ខណៈដែលយន្តហោះបានធ្លាក់ចូលទៅក្នុងអគារមួយ។

ចំណែកអ្នកបើកយន្តហោះម្នាក់ និងសិស្សពីរនាក់ ដែលជិះលើយន្តហោះ កំពុងត្រូវបានព្យាបាលរបួស ដោយសារពួកគេបានលោតចេញពីយន្តហោះ មុនពេលវាធ្លាក់។ មកដល់ពេលនេះប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដនៃ​គ្រោះថ្នាក់​នេះនៅឡើយ​។

គួរបញ្ជាក់ថាតំបន់ Kwachocha ដែលនៅជិតប្រលានយន្តហោះ Malindi និងអ្នកស្រុករជាច្រើនកំពុងតវ៉ាតុលាការជុំវិញគម្រោងរបស់រដ្ឋាភិបាលក្នុងការពង្រីកព្រលានយន្តហោះផងដែរ៕

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post យន្តហោះ​ធ្លាក់​​ផ្ទុះ​ឆេះ​ក្នុង​ប្រទេស​កេនយ៉ា សម្លាប់​មនុស្ស​៣​នាក់ appeared first on Kampuchea Thmey Daily.

គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ាគឺអាក្រក់បំផុតក្នុងរយៈពេល៤០ឆ្នាំ
គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ាបានឈានដល់កម្រិតធ្ងន់ធ្ងរ​ខ្លាំង​បំផុត​​ ដោយមនុស្សរាប់លាននាក់រងផលប៉ះពាល់ដោយ​កង្វះទឹកនិងអាហារ បង្ក​ជាក្តី​​បារម្ភ​ចំពោះ​​​​​​បញ្ហាសុខ​ភាព​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី១៦ខែធ្នូនេះ។

(រូបភាព៖ Al Jazeera)

វិបត្តិអាកាសធាតុនាពេលថ្មីៗនេះ បានធ្វើឱ្យជីវភាពរស់នៅរបស់អ្នកស្រុកនៅតំបន់ស្ងួត និងពាក់កណ្តាលស្ងួតកាន់តែអាក្រក់ទៅៗ ដែលការរស់រានមានជីវិតរបស់ពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើកសិកម្ម និងបសុសត្វ។

យោងតាមអង្គការសហប្រជាជាតិ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រនេះ ប្រជាជនកេនយ៉ាកំពុងជួបប្រទះវិបត្តិទឹកដ៏អាក្រក់បំផុតក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ហើយមនុស្សរាប់លាននាក់មិនមានស្ថេរភាពក្នុងការទទួលបានប្រភពទឹកដែលមានសុវត្ថិភាព។ ទន្លេ បឹង និងអាងទឹកកំពុងរីងស្ងួតបន្តិចម្តងៗ ខណៈនៅតំបន់ភាគខាងជើងនៃប្រទេសកេនយ៉ា ស្ត្រី និងកុមារត្រូវបានបង្ខំឱ្យធ្វើដំណើរក្នុងចម្ងាយឆ្ងាយជារៀងរាល់ថ្ងៃ ដើម្បីប្រមូលទឹកមិនស្អាតចេញពីដីក្រោមដី ដែលអាចបណ្តាល​ឱ្យមាន​ការឆ្លងជំងឺ​ផ្សេងៗ។

នៅក្នុង​សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៤ (COP29) ដែលធ្វើឡើងនៅទីក្រុង Baku ប្រទេសអាហ្សែបៃហ្សង់នៅឆ្នាំនេះ ប្រទេសកេនយ៉ាបានទទួលនូវការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតពីប្រទេសអភិវឌ្ឍន៍​ដើម្បីស្វែងរកដំណោះស្រាយបន្សាំ និងជួយប្រទេសឱ្យយកឈ្នះលើពេលវេលាដ៏លំបាកនេះ។

(រូបភាព៖ Al Jazeera)

ក្នុងចំណោមលទ្ធផលសំខាន់ៗនៃសន្និសិទគឺ «កតិកាសញ្ញាឯកភាពអាកាសធាតុបាគូ» ដែលរួមមានគោលដៅហិរញ្ញវត្ថុសមូហភាពថ្មី ដើម្បី​គាំទ្រ​ដល់ប្រទេសដែលងាយរងគ្រោះ និងផែនទីបង្ហាញផ្លូវសម្រាប់ការបន្សាំអាកាសធាតុសកល។

កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងសមត្ថភាពទប់ទល់នៃប្រទេសទាំងអស់ ដែលដូចជាប្រទេសកេនយ៉ា ដែលជាប្រទេសរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ ដែលប្រទេសខ្លះមានឧស្សាហកម្មតិចបំផុត ហើយជាលទ្ធផល ប្រទេសដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់តិចបំផុត។

លទ្ធផលនៃ COP29 បង្ហាញពីការប្តេជ្ញាចិត្តជាសាកលដ៏រឹងមាំ ក្នុងការជួយដល់ប្រទេសដែលងាយរងគ្រោះបំផុត ប៉ុន្តែបញ្ហាប្រឈមចម្បងនៅតែជាការផ្លាស់ប្តូរការសន្យាទៅជាសកម្មភាពជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុលើប្រទេសកេនយ៉ា និងប្រទេសផ្សេងទៀតដែលកំពុងជួបប្រទះស្ថានភាពស្រដៀងគ្នា៕

(រូបភាព៖ Al Jazeera)

(រូបភាព៖ Al Jazeera)

អត្ថបទ៖ ប៊ុន សុភាព

The post គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ាគឺអាក្រក់បំផុតក្នុងរយៈពេល៤០ឆ្នាំ appeared first on Kampuchea Thmey Daily.

កេនយ៉ាផ្លាស់ទីដំរីរាប់សិបក្បាលទៅឧទ្យាន​ថ្មី​ដោយសារចំនួន​ដំរី​កើនឡើង​ច្រើន​ពេក​
ប្រទេសកេនយ៉ាកំពុងទទួលរងនូវបញ្ហាមួយ ដោយសារតែចំនួនសត្វដំរី​​​កើន​ឡើង​​ច្រើន​​​នៅក្នុងឧទ្យានជាតិ Mwea ដែលមានទំហំ៤២​គីឡូម៉ែត្រការ៉េ ភាគខាងកើតនៃរដ្ឋធានី Nairobi ​ធ្វើ​ឱ្យ​លើលពីសមត្ថភាពផ្ទុករបស់ឧទ្យាន​មួយ​​នេះ។

(រូបភាព៖ AP)

សារព័ត៌មាន Al Jazeera មាន​មូលដ្ឋាន​នៅ​​ទីក្រុង​ដូហា​ប្រទេស​កាតា បាន​ផ្សាយ​នៅថ្ងៃទី​១៥ខែតុលានេះ ឱ្យ​ដឹងថា នៅក្នុងឧទ្យាននេះ​សត្វដំរី​អតិបរិមាណ​​ចំនួន​៥០​ក្បាល​ ប៉ុន្តែបច្ទុប្បន្នមានរហូតដល់​១៥៦ក្បាលដែលលើសលប់លើប្រព័ន្ធអេកូឡូស៊ី និងទាមទារឱ្យមានការផ្លាស់ទីលំនៅរបស់សត្វធំជាងគេប្រហែល​១០០​ក្បាល ខណៈកាលពីឆ្នាំ ១៩៧៩ ប្រទេសនេះមានដំរីតែចំនួន​៤៩ក្បាលប៉ុណ្ណោះ។

យោងតាមអគ្គនាយកសេវាសត្វព្រៃ Kenya លោក Erustus Kanga បានឲ្យដឹងថា​ ការកើនឡើងនៃចំនួនដំរីនៅឧទ្យាន Mwea នេះ បានគូសបញ្ជាក់ពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ និងក៏បង្ហាញថា ការបរបាញ់មានកម្រិតទាប ហើយ​ដំរីអាចលូតលាស់បាន ហើយការផ្លាស់ទីលំនៅនេះក៏មានគោល​បំណង​ទប់ស្កាត់ជម្លោះរវាងមនុស្ស និងសត្វព្រៃផងដែរ។

ក្រុមអ្នកជំនាញបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងសត្វដំរីចំនួន​៥០​ក្បាល កាលពីសប្តាហ៍មុនទៅកាន់ឧទ្យានជាតិ Aberdare ដែលមានទំហំ ៧៨០​គីឡូម៉ែត្រការ៉េនៅកណ្តាលប្រទេសកេនយ៉ា។ គិតត្រឹមថ្ងៃច័ន្ទសប្ដាហ៍នេះ ដំរីចំនួន​៤៤​ក្បាលត្រូវបាន​ផ្លាស់ពី Mwea ទៅកាន់ Aberdare ដោយមាន​៦​ក្បាលផ្សេងទៀតគ្រោងធ្វើការផ្លាស់ទីនៅថ្ងៃអង្គារនេះ។

(រូបភាព៖ AP)

(រូបភាព៖ AP)

ដំណើរការនេះបានចាប់ផ្តើមនៅពេលព្រឹកព្រលឹម ដោយមានការចូលរួមពីក្រុមអ្នកជំនាញខាងសត្វព្រៃជាង១០០នាក់ ជាមួយនឹងឧបករណ៍រាប់ចាប់ពីឡានដឹកទំនិញបំពាក់​ឧបករណ៍​ពិសេស រហូតដល់ឧទ្ធម្ភាគចក្រ។ ដំបូងមានឧទ្ធម្ភាគចក្រ​ពីរ​​បាន​​ប្រើ​ប្រាស់​ដើម្បី​ល្បាត​​ឃ្លាំ​មើល​តាម​អាកាស​ដើម្បី​តាម​ដាន​ហ្វូង​ដំរី​ដែល​ផ្លាស់ទី​តាម​ធម្មជាតិជា​គ្រួសារ​តូចៗ​ដែលមាន​សមាជិកប្រហែល​៥​ក្បាល។ នៅលើឧទ្ធម្ភាគចក្រមួយក្នុងចំណោមឧទ្ធម្ភាគចក្រពីរនេះ អ្នកសង្កេតមើលសត្វដំរី និងពេទ្យសត្វដែលមានកាំភ្លើងបាញ់ថ្នាំសណ្ដំ។

នៅពេលដែលដំរីសន្លាប់ ក្រុមអ្នកឯកទេសបសុពេទ្យ និងមន្ត្រី​​អនុរក្សបានប្រញាប់ប្រញាល់ស្វែងរកវា ហើយបោស សម្អាតព្រៃដើម្បីបើកផ្លូវសម្រាប់ក្រុមដឹកជញ្ជូន ខណៈដែលក្រុមអនុរក្សមួយក្រុមទៀតធ្វើការលើកសត្វដំរីដ៏ធំមានទម្ងន់រាប់រយគីឡូក្រាមទាំងនេះ ឡើងលើឡានឯកទេស ដើម្បីដឹកទៅកាន់​ទីតាំង​ថ្មីក្នុងចម្ងាយ១២០គីឡូម៉ែត្រ។

ទីភ្នាក់ងារសត្វព្រៃ បាននិយាយថា គម្រោងនេះចំណាយប្រាក់យ៉ាងតិច ១២លាន shilling Kenya ស្មើនឹង​៩៣០០០ល្លារ។ ឧទ្យានជាតិ និងព្រៃបំរុងទុករបស់ប្រទេសកេនយ៉ា គឺជាជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ហើយទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅ​ទេសចរណ៍ដ៏ពេញនិយម៕

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post កេនយ៉ាផ្លាស់ទីដំរីរាប់សិបក្បាលទៅឧទ្យាន​ថ្មី​ដោយសារចំនួន​ដំរី​កើនឡើង​ច្រើន​ពេក​ appeared first on Kampuchea Thmey Daily.