ព័ត៌មានអន្ដរជាតិ
យន្តហោះធ្លាក់ផ្ទុះឆេះក្នុងប្រទេសកេនយ៉ា សម្លាប់មនុស្ស៣នាក់
យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់នៅតំបន់ឆ្នេរ Malindi របស់ប្រទេសកេនយ៉ានៅតំបន់អាហ្រ្វិក ដោយបានសម្លាប់មនុស្សបីនាក់ រីឯអ្នកនៅលើយន្តហោះបានរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់តីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី១១ខែមករានេះ។

មេបញ្ជាការរងនគរបាលខេត្ត បានឲ្យដឹងថាហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Kwachocha តាមបណ្តោយផ្លូវហាយវេ Malindi-Mombasa អ្នកស្លាប់ទាំងបីនាក់ រួមមានអ្នកបើកបរម៉ូតូតាក់ស៊ីម្នាក់ ដោយសារយន្តហោះបានផ្ទុះឆេះលើ។ ជនរងគ្រោះពីរនាក់ទៀត ជាអ្នកជិះម៉ូតូ និងអ្នករួមដំណើរស្រីម្នាក់ បានស្លាប់នៅពេលដែលបំណែកនៃស្លាប និងកន្ទុយរបស់យន្តហោះបានបុកពួកគេ ខណៈដែលយន្តហោះបានធ្លាក់ចូលទៅក្នុងអគារមួយ។
ចំណែកអ្នកបើកយន្តហោះម្នាក់ និងសិស្សពីរនាក់ ដែលជិះលើយន្តហោះ កំពុងត្រូវបានព្យាបាលរបួស ដោយសារពួកគេបានលោតចេញពីយន្តហោះ មុនពេលវាធ្លាក់។ មកដល់ពេលនេះប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះនៅឡើយ។
គួរបញ្ជាក់ថាតំបន់ Kwachocha ដែលនៅជិតប្រលានយន្តហោះ Malindi និងអ្នកស្រុករជាច្រើនកំពុងតវ៉ាតុលាការជុំវិញគម្រោងរបស់រដ្ឋាភិបាលក្នុងការពង្រីកព្រលានយន្តហោះផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


