ព័ត៌មានអន្ដរជាតិ
យន្តហោះសង្គ្រោះបន្ទាន់របស់ប្រទេសកេនយ៉ា ធ្លាក់ស្លាប់មនុស្ស៦នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០៨ខែ សីហា យន្តហោះមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្តល់សេវារថយន្តសង្គ្រោះបន្ទាន់បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានមួយ ក្នុងក្រុង Kiambu ខាងក្រៅរដ្ឋធានី Nairobi ប្រទេសកេនយ៉ាកាលពីថ្ងៃព្រហស្បតិ៍សម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ ។

នៅពេលធ្លាក់ យន្តហោះ Cessna Citation XLS ដែលដំណើរការដោយក្រុមហ៊ុន AMREF Flying Doctors បានហោះចេញពីទីក្រុង Nairobi ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសសូម៉ាលីឡែន។
អាជ្ញាធរបានបញ្ជាក់ថា ជនរងគ្រោះ៤នាក់ស្ថិតនៅលើយន្តហោះ ខណៈ២នាក់ផ្សេងទៀតស្ថិតនៅក្នុងផ្ទះដែលយន្តហោះធ្លាក់លើ។ ក្រុមជួយសង្គ្រោះមកពីកាកបាទក្រហមកេនយ៉ាបានឆ្លើយតបទៅកាន់កន្លែងកើតហេតុ ខណៈមូលហេតុនៃការធ្លាក់នៅតែស្ថិតក្រោមការស៊ើបអង្កេត ដោយ AMREF បញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរអាកាសចរណ៍ដើម្បីរកមូលហេតុ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


