ព័ត៌មានអន្ដរជាតិ
ផ្ទុះកំហឹងពេញបណ្ដាញសង្គម ក្រោយទេសចរអេស្ប៉ាញចាក់ស្រាបៀរចូលប្រម៉ោយដំរីក្នុងប្រទេសកេនយ៉ា
ទេសចរជនជាតិអេស៉្បាញម្នាក់នៅក្នុងប្រទេសកេនយ៉ាបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហោះវីដេអូលើ Instagram បង្ហាញពីខ្លួនលោកកំពុងចាក់ស្រាបៀរចូលទៅក្នុងប្រម៉ោយដំរីដ៏ល្បីនៅកន្លែងអភិរក្សប្រភេទសត្វជិតផុតពូជ Ol Jogi Conservancy ក្នុងតំបន់ Laikipia County ប្រទេសកេនយ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ខែសីហានេះ។

ទេសចរអេស៉្បាញខាងលើបានបង្ហោះឃ្លីបនៅលើ Instagram បង្ហាញពីសកម្មភាពលោកកាន់កំប៉ុងផឹកស្រាបៀរTusker ដែលជាស្រាបៀរក្នុងស្រុកដ៏ពេញនិយមមួយ ក្រោយមកលោកយកសាបៀរដែលនៅសល់ចាក់ចូលប្រម៉ោយដំរី។ ឃ្លីបនោះត្រូវបានលុបចេញពីគណនីរបស់លោក បន្ទាប់ពីមានប្រតិកម្មតបពីប្រជាជនកេនយ៉ា។
ក្រោយឃ្លីបនេះបែកធ្លាយបុគ្គលិកអភិរក្សបានសម្ដែងការតក់ស្លុតដោយនិយាយថាអាកប្បកិរិយាបែបនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ បុគ្គលិកម្នាក់បាននិយាយថា «រឿងនេះមិនគួរកើតឡើងទេ»។ ភ្នាក់ងារសត្វព្រៃ Kenya បានចាប់ផ្តើមការស៊ើបអង្កេត ខណៈពេលដែលជនជាតិកេនយ៉ាជាច្រើននាក់តាមអ៊ីនធឺណិតទាមទារឱ្យមានការនិរទេសអ្នកទេសចររូបនោះ។
លើសពីនេះបុរសទេចរនេះក៏បានថតពីការឱ្យចំណីសត្វរមាសនៅឯ Ol Pejita Conservancy ទោះបីជាច្បាប់របស់ឧទ្យានហាមឃាត់មិនឱ្យប៉ះពួកវាក៏ដោយ។ អ្នកអភិរក្សបានរិះគន់លោកដោយនិយាយថាទង្វើនេះធ្វើឱ្យមនុស្សនិងសត្វប្រឈមនឹងហានិភ័យ និងជាគំរូដ៏អាក្រក់។
គួរបញ្ជាក់ថាឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសមួយទៀតនៅក្នុងសួនសត្វ Maasai Mara ដែលអ្នកទេសចរត្រូវបានបិទផ្លូវរបស់សត្វព្រៃ និងបង្ខំសត្វចូលទៅក្នុងទន្លេដែលពោរពេញទៅដោយក្រពើ។ ជាការឆ្លើយតប ក្រសួងទេសចរណ៍របស់ប្រទេសកេនយ៉ាបានសន្យាថានឹងដាក់ច្បាប់តឹងរ៉ឹងជាងមុន និងអប់រំទេសចរខ្លាំងជាងមុនដើម្បីការពារសត្វព្រៃ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


