ព័ត៌មានអន្ដរជាតិ
ផ្ទុះហិង្សាក្នុងការតវ៉ានៅប្រទេសកេនយ៉ាសម្លាប់មនុស្ស១១នាក់ ខណៈ៥០០នាក់ត្រូវបានចាប់ខ្លួន
យ៉ាងហោចណាស់មនុស្ស ១១ នាក់ ត្រូវបានសម្លាប់ និង ៥៦៧ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេសកេនយ៉ាកាលពីថ្ងៃចន្ទទី ៧ខែកក្កដា។ នេះបើយោងតាមភ្នាក់ងារប៉ូលិសជាតិ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN បាតុកម្មនេះធ្វើឡើងកំពុងប្រារព្ធខួបលើកទី៣៥នៃការជួបជុំគាំទ្រលទ្ធិប្រជាធិបតេយ្យ។ យុវជនជាច្រើនបានចូលរួមការតវ៉ា ដោយសារតែពួកគេខឹងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល អំពើហិង្សារបស់ប៉ូលិស និងការចាប់មនុស្សដែលនិយាយប្រឆាំងរដ្ឋាភិបាល។
ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងបាញ់ទឹក ដើម្បីរារាំងបាតុករ ហើយត្រូវបានគេរាយការណ៍ថាបានបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុង Nairobi ផងដែរ។ គណៈកម្មាធិការជាតិកេនយ៉ាទទួលបន្ទុកសិទ្ធិមនុស្សបានរាយការណ៍ថាមានអ្នករងរបួសចំនួន ២៩នាក់ ខណៈដែលវីដេអូបានផុសឡើងបង្ហាញពីប៉ូលិសបានប្រើហិង្សាលើជនស៊ីវិល។

គួរបញ្ជាក់ថាការតវ៉ាបានកើនឡើងជាច្រើនខែមកហើយ ដោយសារតែមនុស្សជាច្រើនមានការមិនសប្បាយចិត្តចំពោះសេចក្ដីព្រៀងច្បាប់ពន្ធថ្មី ហើយកំហឹងបានកាន់តែខ្លាំងឡើងបន្ទាប់ពីមនុស្សមួយចំនួនបានស្លាប់ក្នុងពេលកំពុងជាប់ឃុំ។ក្រុមសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលកំពុងប្រើអំពើហិង្សាដើម្បីបញ្ឈប់មនុស្សមិនឱ្យនិយាយចេញការប្រឆាំងរបស់ពួកគេ ដោយការិយាល័យអង្គការមិនមែនរដ្ឋាភិបាលមួយត្រូវបានវាយប្រហារដោយមនុស្សដែលគេជឿថាមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។ ទោះបីក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថា ពួកគេនឹងស៊ើបអង្កេតអ្វីដែលបានកើតឡើង ប៉ុន្តែអ្នកតវ៉ាជាច្រើននៅតែខឹងសម្បារ ហើយនិយាយថាពួកគេនឹងមិនបញ្ឈប់ការតស៊ូដើម្បីសិទ្ធិរបស់ពួកគេនោះទេ៕



អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


